1 334
Подписчики
+124 часа
+17 дней
+130 день
Архив постов
1 335
១វីដេអូ ៣០០លាន Views! លោក ឃត់ សុខា បង្ហើបគន្លឹះ៣ កសាងឆានែល១០លាន Subscribers
លោក ឃត់ សុខា គឺជាអ្នកផលិតវីដេអូបែប Primitive ដំបូងគេបំផុតនៅស្រុកខ្មែរ ដែលអាចទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ។ ដោយគិតត្រឹមពេលបច្ចុប្បន្ននេះ ឆានែលយូធូបរបស់លោកដែលមានឈ្មោះថា “Survival Builder” មានអ្នក Subscribers រហូតដល់ ១0.៣លាននាក់ឯណ្ណោះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ឃត់ សុខា បានបង្ហើបពីជីវប្រវត្តិរបស់ខ្លួនយ៉ាងដូច្នេះថា “ដំបូងឡើយខ្ញុំគ្រាន់តែជាបុគ្គលិកផ្នែក IT តែប៉ុណ្ណោះ ហើយរូបខ្ញុំផ្ទាល់មិនដែលគិតថានឹងចាប់យកការធ្វើវីដេអូអ្វីឡើយ ប៉ុន្តែថ្ងៃមួយដោយសារតែចង់រកចំណូលបន្ថែម ខ្ញុំក៏សាកល្បងរកលុយតាមរយៈវេបសាយក៏ដូចជា Facebook និង Google តែការរកលុយតាមវិធីនេះ គឺអាចរកបានតិចពេក ដូចច្នេះហើយទើបខ្ញុំបង្វែរមកសាកល្បងរកលុយតាម YouTube វិញម្តង” ។
អ្នកជំនាញរកលុយតាមយូធូបរូបនេះ បានបន្តថា ការរកលុយនៅលើយូធូបដំបូងៗ ពេលខ្លះក៏បាន ពេលខ្លះទៀតក៏អត់ ដោយសារតែលោកយកវីដេអូពីគេមកកាត់ខ្លះ និងផលិតដោយខ្លួនឯងខ្លះ។ ដោយសារហេតុនេះហើយ ទើបនៅក្នុងឆ្នាំ២០១៧ លោកក៏សម្រេចចិត្តបង្កើតវីដេអូដោយខ្លួនឯជាប្រភេទវីដេអូលក្ខណៈ Primitive ដែលមានដូចជាជីកដី ធ្វើផ្ទះពីឫស្សីផ្សេងៗជាដើម រហូតអាចទាញអ្នកមើលរហូតដល់ ៣៦០លាននាក់ឯណ្ណោះ នៅក្នុងមួយវីដេអូ និងអាចកើនអ្នក Subscribers ដល់១០លាននាក់ ព្រមទាំងអាចទទួលបានប៉៊ូតុងពេជ្រពីក្រុមហ៊ុនយូធូប កាលពីពេលថ្មីៗនេះផងដែរ។
លោកបន្តថា ការដែលយើងបង្កើតប្រភេទវីដេអូជារបស់ខ្លួនឯង មានគុណសម្បត្តិជាច្រើន បើសិនជាយើងជ្រើសរើសប្រភេទវីដេអូត្រូវ ៖ ទី១ ទទួលបានប្រាក់ចំណូលច្រើនខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ និងមានរយៈពេលយូរអង្វែងមិនមានហានិភ័យ ទី ២ អាចកែប្រែជីវភាព ឱ្យមានភាពធូរធា និងទី៣ យើងមានសិទ្ធិជាម្ចាស់ និងអាចធ្វើការបិទផេកផ្សេងដែលយក ឬលួចវីដេអូយើងទៅផុស។
នៅពីក្រោយភាពជោគជ័យក្នុងការផលិតវីដេអូបង្ហោះនៅលើយូធូបនេះដែរ លោក ឃត់ សុខា បានបង្ហើបឱ្យដឹងថា ជាទូទៅលោកតែងតែតាមដានពីចំណង់ចំណូលចិត្តរបស់អ្នកទស្សនាវីដេអូរបស់ខ្លួនជាប្រចាំថា តើពួកគាត់ចូលចិត្តមើលអ្វី? មួយវិញទៀត លោកតែងតែកែច្នៃវីដេអូដែលថ្មីប្លែកមុនគេជានិច្ច ដែលធ្វើឱ្យអ្នកទស្សនាទទួលបានអារម្មណ៍ប្លែក ខុសពីវីដេអូគេដទៃ។ ដោយឡែក សម្រាប់អ្នកដែលចង់ធ្វើវីដេអូជោគជ័យ អតីតបុគ្គលិក IT រូបនេះ ក៏បង្ហើបពីគន្លឹះធំៗចំនួន៣ ដូចខាងក្រោម៖
ទី១. ត្រូវមានជំនាញច្បាស់លាស់លើដំណើរការផលិតវីដេអូ ដែលមានដូចជា ការថត ការកាត់តវីដេអូ ឱ្យបានច្បាស់ និងត្រូវស្តង់ដាររបស់យូធូប។ ហើយដើម្បីច្បាស់លើរឿងនេះ លោកអ្នកអាច ធ្វើការសួរអ្នកដែលមានជំនាញ ឬក៏ចូលរៀនវគ្គសិក្សាខ្លីបន្ថែម កាន់តែល្អ។
ទី២. ត្រូវយល់អំពីសាច់រឿងវីដេអូដើម្បីងាយស្រួលក្នុងការកាត់ត។
ទី៣. ត្រូវមានចំណេះដឹងនៅលើ YouTube ទាំងការរៀបចំផុស ការដាក់ចំណងជើង រូបភាព ក៏ដូចជាភាពទាក់ទាញមួយចំនួនទៀតដែលធ្វើឱ្យវីដេអូចេញទៅមួយៗមានគេបានឃើញកាន់តែច្រើន ។
គួរបញ្ជាក់ផងដែរថា ក្រៅពីមាន Channel នៅលើយូធូបដែលមានអ្នកតាមដានជាង ១០លាននាក់ លោកក៏មាន Facebook Page ឈ្មោះ survival Builder Viral ដែលមានអ្នក Followers ៣លាននាក់ផងដែរ៕
អត្ថបទ៖ Business Cambodia
https://business-cambodia.com/articles/first-content-creator-in-cambodia
1 335
ដំណឹងល្អ🎉
យូធូបបានបញ្ចូលប្រទេសកម្ពុជា (Cambodia) នៅក្នុងបញ្ជីប្រទេសដែលមានសិទ្ធិរកលុយជាមួយយូធូប (YouTube Partner Program)
ទោះជាយ៉ាងណា យើងរង់ចាំការជូនដំណឹងជាផ្លូវការពីក្រុមហ៊ុន Google សិន ដើម្បីជ្រាបកាន់តែច្បាស់ថាតើប្រទេសកម្ពុជាពិតជាមានសិទ្ធិរកលុយជាមួយយូធូប ហើយមានលក្ខខណ្ឌអ្វីខ្លះដែលត្រូវកែប្រែ។
1 335
Content បែបសុខភាព CPM បានថ្លៃ បរទេសចូលចិត្តមើល បងប្អូនព្យាយាមស្រាវជ្រាវបន្ថែម យូធូបមិនខ្វះលុយឲ្យតែ ឲ្យតែយើងមានសមត្ថភាពយក
1 335
ចេញពីធ្វើការមក បើកមើលឆានែលឃើញបែបនេះ ពេញចិត្តស្តូកតែម្ដង 😍 Short Bonus នៅបន្ត៣ខែទៀត បងប្អូនក៏អាចទទួលបានដូចគ្នា
ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
1 335
លាហើយ YouTube Shorts Fund
ចាប់ពីថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2023 យូធូបនឹងអនុញ្ញាតិឲ្យ Shorts ទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ជំនួសឲ្យការផ្តល់ Bonus (YouTube Shorts Fund ) ។ យើងរំពឹងថាអ្នកទទួល Shorts Fund ភាគច្រើននឹងរកចំណូលបានកាន់តែច្រើននៅលើ Platform ថ្មីនេះ។ ការផ្លាស់ប្តូរពីការទទួលបាន Bonus ថេរទៅជារកការរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ធានាថាអ្នកនឹងកាន់តែជោគជ័យ - នៅពេលដែល YouTube Shorts និងសហគមន៍កាន់តែច្រើន ដូច្នេះប្រាក់ចំណូលរបស់អ្នកក៏បានច្រើនដូចគ្នា។ ការផ្តល់ Bonus Shorts ចុងក្រោយសម្រាប់ខែមករានឹងចេញនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ 2023 ហើយយូធូបនឹងទូទាត់ជូនអ្នកនៅក្នុងខែមីនា ឆ្នាំ 2023 ។
ជាចុងក្រោយ ខ្ញុំបាទសូមលើកទឹកចិត្តឲ្យបងប្អូនខិតខំផលិតវីដេអូដោយខ្លួនឯង និងព្យាយាមរិះរកគំនិតច្នៃប្រឌិតថ្មីៗ ប្លែកៗ ទាក់ទាញអ្នកចូលទស្សនាឲ្យបានច្រើន ដើម្បីទទួលបានប្រាក់ចំណូលកាន់តែច្រើនពីយូធូបនៅឆ្នាំ២០២៣ ខាងមុខនេះ។ ដោយក្តីរាប់អានពីខ្ញុំ @PisethKhmer
ពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
1 335
ខែនេះបានតែប៉ុណ្ណឹងទេ shorts bonus
ល្មមរួចថ្លៃទឹក ភ្លើង Internet 😁😁😁
តោះពិភាក្សាអំពីយូធូប: https://t.me/YoutubeQA
1 335
កាន់តែកៀកហើយ នៅពាក់កណ្ដាលខែមករា ឆ្នាំ2023 Creator ទាំងអស់នឹងអាចរកលុយជាមួយយូធូបតាម២របៀប៖
1. 1,000 Sub + 4,000 ម៉ោង ក្នុងរយៈពេល១២ខែចុងក្រោយ
2. 1,000 Sub + 10 លាន View សម្រាប់វីដេអូ short ក្នុងរយៈពេល៩០ថ្ងៃចុងក្រោយ
1 335
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អបអំបុក និងសំពះព្រះខែនេះ សូមគោរពជូនពរបងប្អូនទាំងអស់ទទួលបាននូវភាពរីករាយក្នុងថ្ងៃសម្រាក និងជួបប្រទះតែសេចក្ដីសុខ សុវត្ថិភាពរាល់ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ។
1 335
គួរឲ្យកោតសរសើរ គាត់រក្សាឆានែលបានល្អមែន
ឆានែលនេះអាយុ១២ឆ្នាំហើយ គាត់ផុសវីដេអូជាប្រចាំសរុបជាង8ពាន់វីដេអូ
1 335
ដល់ឆ្នាំបើកលុយពីយូធូបទៀតហើយ 😅
បងប្អូនដែលមិនទាន់បានបើកលុយ កុំអាលអស់សង្ឃឹម ព្យាយាមពង្រឹងគុណភាពវីដេអូ និងការច្នៃប្រឌិតបន្ថែមទៀត
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
