All About Docs.collections ធនាគារឯកសារ
Открыть в Telegram
3 077
Подписчики
+124 часа
+107 дней
+2330 день
Архив постов
+4
រាជរដ្ឋាភិបាលចេញ សារាចរ ស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណ
ជំនាន់មនុស្សក៏ខុស ផ្នត់គំនិតក៏ខុស វិធីវាយតម្លៃក៏ខុស — តើយើងគួរផ្លាស់ប្តូរបែបណា?
__
I. ការបកស្រាយ និងវិភាគអំពីការគិត និងផលជះលើការបង្រៀនរបស់ជំនាន់មនុស្ស (សូមមើលតារាងក្នុងរូបភាព)
II. បញ្ហា និងផលប៉ះពាល់ក្នុងការបង្រៀន
• គ្រូបង្រៀនជំនាន់ X និង Baby Boomers មិនយល់ពីលក្ខណៈ ឬតម្រូវការរបស់សិស្សជំនាន់ថ្មី ដែលចូលចិត្តរៀនបែបអន្តរកម្ម និងការបញ្ចូលបច្ចេកវិទ្យា។
• គ្រប់យ៉ាងគ្រូបង្រៀនបន្ទោសតែសិស្ស ធ្វើឱ្យសិស្សបាត់ការចូលរួម មិនមានទំនាក់ទំនងល្អ មិនឆ្លុះបញ្ចាំងលើការបង្រៀនរបស់ខ្លួន (ផ្នត់គំនិតថេរ/មិនរីកចម្រើន)។
• សិស្សជំនាន់ Z និង Alpha ចង់បានបរិយាកាសរៀនដែលផ្អែកលើការចូលរួម មានបច្ចេកវិទ្យាប្រើប្រាស់ និងការសិក្សាដោយអនុវត្តផ្ទាល់។
III. ដំណោះស្រាយដើម្បីបន្ថយគម្លាតរវាងជំនាន់មនុស្សក្នុងបរិបទការសិក្សា
1. ចងក្រងការបណ្តុះបណ្តាលគ្រូបង្រៀនស្តីពី៖
o ផ្នត់គំនិតរីកចម្រើន (Growth mindset)
o បង្រៀនឱ្យយល់ពីមនុស្សជំនាន់ Z និង Alpha ជាសិស្សដែលខ្លួនកំពុងបង្រៀន
o ការបញ្ចូលបច្ចេកវិទ្យាថ្មីៗក្នុងបង្រៀន
2. ជំរុញការបង្រៀនបែបសកម្មដើម្បីឆ្លើយតបតម្រូវការមនុស្សជំនាន់ Z និង Alpha ៖
o ការសិក្សាដោយប្រើប្រាស់គម្រោង រួមមាន៖ ការងារគម្រោងមូលដ្ឋាន (Project Work-Basic) ការសិក្សាអាស្រ័យលើបញ្ហា (Project Based Learning) និងការសិក្សាអាស្រ័យលើបញ្ហា (Problem Based Learning), ការសិក្សាបែបរិះរក (IBL), ការអប់រំបែប STEM ។ល។ ពោលគឺវិធីសាស្រ្តសិក្សាទាំងឡាយណាដែលស្ថិតក្រោមទ្រឹស្ដីស្ថាបនានិយមដែលបង្កប់នូវគោលការណ៍ចំនួន៥ រួមមាន (១) ការសិក្សាបែបជាក់ស្ដែង (២) ការសិក្សាបែបអន្តរកម្ម (៣) ការសិក្សាបែបសម្របសម្រួល (៤) សិស្សដឹកនាំខ្លួនឯង&ជាក្រុម និង (៥) ការសិក្សាមានគុណភាពខ្ពស់ (ប្រើBloomកម្រិតខ្ពស់ និងបង្កើតស្នាដៃ)។
o ការបង្រៀនអំពី Gamification, interactive apps, flipped classroom
3. រៀបចំសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន(Professional Learning Community-PLC)៖
o ការផ្លាស់ប្តូរផ្នត់គំនិត
o ការសិក្សាអំពីឧទាហរណ៍ល្អៗ ឬឧត្ដមានុវត្តន៍
4. បង្កើតការបង្រៀនសហគមន៍របស់ខ្លួន៖
o គ្រូវ័យក្មេងជួយបង្រៀនគ្រូដែលមានវ័យចាស់អំពីការប្រើបច្ចេកវិទ្យា
o គ្រូបង្រៀនវ័យចាស់ផ្តល់បទពិសោធន៍ និងជំនាញទំនាក់ទំនងដល់គ្រូវ័យក្មេង
សូមស្វែងយល់បន្ថែមអំពី (១) ប្រព័ន្ធវាយតម្លៃ និងការវាស់វែងសិស្សដែលមិនបានគ្របដណ្ដប់ពេញលេញលើសក្ដានុពលរបស់សិស្ស និង (២) ទ្រឹស្ដីពហុបញ្ហា។
បើលោកគ្រូ អ្នកគ្រូបានយល់ដឹងអំពីការគិតរបស់ជំនាន់មនុស្ស ការវាយតម្លៃបានត្រឹមត្រូវ និងទ្រឹស្ដីពហុបញ្ញា លោកគ្រូ អ្នកគ្រូប្រហែលជាអាចកាត់បន្ថយការបន្ទោសសិស្ស ឈានទៅប្រឹងប្រឹងរៀនសូត្រវិធីសាស្រ្តបង្រៀនបែបសកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបន្ថយគម្លាតរវាងជំនាន់មនុស្ស និងចេះស្វែងរកសុភមង្គលក្នុងភាពជាគ្រូបង្រៀន។
ចង់ដឹងថាខ្លួនឯងចាក់វ៉ាក់សាំងប៉ុន្មានដងហើយ ចាក់ពេលណា អាចចូលទៅឆែកមើលនៅ https://search.vaccine.gov.kh/ វាយលេខអត្តសញ្ញាណបណ្ណ ឬ លេខកាតវ៉ាក់សាំង និង ថ្ងៃខែឆ្នាំកំណើត។
លំហាត់គណិតវិទ្យាកម្រិតវិទ្យាល័យ_ដោយ_ប្រើស_ដារ៉ា.pdf10.20 MB
360_លំហាត់គណិតវិទ្យាសម្រាប់កម្រិតអនុវិទ្យាល័យ_និងវិទ្យាល័យ.pdf5.24 MB
🌐📚 Exciting News! Our GEIP EdTech website is now LIVE! 🚀
Explore a world of self-directed learning with digital resources for secondary education subjects. Visit now and empower your learning journey!
👉 Check it out here: https://geipedtech.fedrupp.org/
#GEIPEdTech #EducationRevolution #SelfLearning #DigitalEducation #cambodiaeducation
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
