All About Docs.collections ធនាគារឯកសារ
Открыть в Telegram
3 108
Подписчики
+124 часа
+227 дней
+2730 дней
Архив постов
របាយការណ៍សង្ខបនៃកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA-2025) ជាភាសាខ្មែរ
សៀវភៅណែនាំប្រតិបត្តិស្តីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស_PTOM.pdf28.55 MB
ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តដាក់ឱ្យប្រើប្រាស់ សៀវភៅណែនាំប្រតិបត្តិស្តីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) ដើម្បីជួយសិស្សរៀនយឺត នៅកម្រិតបឋមសិក្សា។ ការដាក់ឱ្យអនុវត្តកម្មវិធីនេះ ក្នុងគោលបំណងបំពេញបន្ថែមដល់ការអនុវត្តកញ្ចប់សម្ភារៈអំណាននិងគណិតវិទ្យាថ្នាក់ដំបូង ដែលក្រសួងនឹងពង្រីកការអនុវត្តទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ។ ជាមួយគ្នានេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមបច្ចេកទេស ដែលបានយកចិត្តទុកដាក់ អភិវឌ្ឍឯកសារដ៏មានសារៈសំខាន់នេះ ព្រមទាំងអរគុណដល់ក្រុមគ្រូឧទ្ទេស គ្រូបង្រៀនថ្នាក់ទី៣ដល់ទី៦ និងអ្នកពាក់ព័ន្ធ ដែលបានស្ម័គ្រចិត្តចូលរួមវគ្គបំប៉នរយៈពេល ៣ថ្ងៃនាពេលកន្លងមក នៅតាមបណ្តុំនៃកម្រងសាលារៀន។ សូមទាញយកឯកសារ តាមតំណខាងក្រោម៖
⬇️ https://drive.google.com/file/d/1pJ595P2ShvJ-9-ujLOaGFt0i03MOuen-/view?usp=sharing
#PTOM_Manual #PTOM #PED #MoEYSCambodia
សូមគោរពជូនតំណកិច្ចតែងការបង្រៀនគ្រប់មុខវិជ្ជា ពីថ្នាក់ទី៧ ដល់ទី១២ លោកគ្រូ អ្នកគ្រូអាចរកបានតាមតំណនេះ https://guru.duraseksa.gov.kh/library?page=1
សូមទាញយកឯកសារពេញតាមរយៈ QR Code និង តំណភ្ជាប់ខាងក្រោមនេះ៖
https://drive.google.com/drive/folders/1K9qB3U83R82c6p_9YwHUnRKvAFx8kDwz
