កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Открыть в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Больше6 430
Подписчики
+124 часа
-17 дней
+1830 день
Архив постов
Repost from FRESH NEWS
វិដេអូបង្ហាញពីការធ្វើកោសល្យវិច័យសពពលរដ្ឋខ្មែរមួយរូប ដែលស្លាប់ដោយសារយោធាថៃបើកការបាញ់ប្រហារ
(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការកោសល្យវិច័យ បានធ្វើកោសល្យវិច័យសព ពលរដ្ឋខ្មែរមួយរូប ដែលស្លាប់ដោយសារកម្លាំងប្រដាប់អាវុធថៃ បើកការបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការធ្វើកោសល្យវិច័យនេះ មានការចូលរួម ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាពិសេសក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ក្រោយការធ្វើកោសល្យវិច័យតាមបច្ចេកទេស និងនីតិវិធីរួច គណៈកម្មការជំនាញ បានប្រគល់សពជូនក្រុមគ្រួសារ និងអាជ្ញាធរដែនដី បានជួយរៀបចំធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
Repost from News Today❤️
អាមេរិកប្តូរយុទ្ធសាស្ត្រ មើលឃើញកម្ពុជាជាដៃគូមានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក
https://youtu.be/lthiti3DaA4
Repost from Kampuchea Thmey TV
អតីតអ្នកប្រដាល់ ឡោ សំណាង ថាទង្វើឈ្លានពានរបស់សៀមមកលើខ្មែរ បង្ហាញអន្តរជាតិថាសៀមជាសន្ដានចោរគ្រប់ជំនាន់
———
📲 JOIN Kampuchea Thmey TV
Repost from ឯម ច័ន្ទមករា - Em Chan Makara
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង
📖 អាន: laworder.xyz/blog/206
Repost from Karpit News
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី តេទូរសព្ទទៅលោក ត្រាំ បង្ហាញការវិវត្តន៍ចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៉ីម ជួបជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ដើម្បីពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅតាមព្រំដែនកម្ពុជា-ថៃ។
លោក អាន់វ៉ា បានឲ្យដឹងលើបណ្តាញសង្គមនាយប់ថ្ងៃសុក្រទី១៤ ខែវិច្ឆិកានេះថា ខ្ញុំបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជា និងថៃក្នុងការបន្តជ្រើសរើសនូវការសន្ទនា និងការខិតខំប្រឹងប្រែងការទូតជាមធ្យោបាយនៃដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
លោកបានប្រាប់ ត្រាំ ជាថ្មីថា ប្រទេសទាំងពីរបានដកកម្លាំងយោធាចេញពីព្រំដែន ស្របតាមការព្រមព្រៀងគ្នាក្រោមក្របខណ្ឌសន្ធិសញ្ញាសន្តិភាពទីក្រុងគូឡាឡាំពួ។
ដូច្នេះហើយ លោក អាន់វ៉ា សូមស្វាគមន៍ចំពោះតួនាទីយ៉ាងសកម្មរបស់ប្រធានាធិបតី ត្រាំ ដែលបានទាក់ទងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃផងដែរ ដើម្បីធានាបាននូវភាពខ្វែងគំនិតគ្នាត្រូវបានដោះស្រាយប្រកបដោយសណ្តាប់ធ្នាប់ ធានាស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់។
Repost from Netra Post
«មីនផ្ទុះថ្មីៗនេះគឺមីនចាស់» នេះបើតាមសំណេររបស់ប្រធានអាស៊ាន និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ តាមបណ្ឌិត ស៊ឺន សំ មីនចាស់គឺលើដីកម្ពុជា។
Repost from BTV News
បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ
ស្ដីពី៖
--ទង្វើរបស់យោធាថៃ បានបំពានច្បាប់សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
--អ្នកស្រាវជ្រាវអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះអន្ទាក់របស់ថៃ
Website | Facebook | Telegram | TikTok
Repost from DAP News
+7
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលរត់រកកន្លែងទីទួលសុវត្ថិភាព នៅមណ្ឌលជនភៀសសឹក ក្នុងវត្តច័ន្ទសុី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើនឡើងរហូតទៅដល់ ៥០០គ្រួសារហើយ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ !
រាយការណ៍ដោយ៖ ណារិទ្ធ/ភ្នាក់ងារដើមអម្ពិល ប្រចាំតំបន់ថៃឈ្លានពានខ្មែរ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
https://www.facebook.com/share/p/1H51Nkx8Ko/?mibextid=wwXIfr
1_របៀបវារៈនៃសិក្ខាសាលា.pdf1.19 KB
Repost from TNB NEWS
ប្រជាពលរដ្ឋភូមិជោគជ័យជាច្រើននាក់ មិនបានភៀសខ្លួន ដោយបន្តនៅស្តាប់សភាពការណ៍ និងរស់នៅក្នុងផ្ទះសម្បែង ប្រកបរបរលក់ដូរជាធម្មតា
ព៍ត៌មានបន្ថែម៖ https://tnb-news.com/news/670047
Repost from ក្រសួងការពារជាតិ Ministry of National Defence
Press Release
Unofficial Translation
Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence, would like to inform the general public, both national and international media outlets, as follows:
On November 13, 2025, at 08:30 AM, the ASEAN Observer Team (AOT), with the facilitation of the Coordinating Task Force for the Observer Team of the Ministry of National Defence of Cambodia, arrived at the Cambodia-Japan-Mongkol Borey Hospital to inspect the situation of the Cambodian civilians who were injured by the Thai forces' unprovoked use of violence. Afterwards, the AOT also oversaw the Cambodian specialized authorities’ autopsy examination of the body of the deceased, Dy Nai, alias Sal, a 36-year-old Male, residing in Prey Chan village, in order to observe, verify, and report on the condition of victims and the impacts left by the Thai forces' indiscriminate and unprovoked opening fire on Cambodian civilians on November 12, 2025, in Prey Chan village, O' Bei Chan commune, O' Chrov district, Banteay Meanchey province.
It should be recalled that the two rounds of the Thai military shooting of Cambodian civilians resulted in injuries to 3 Cambodian civilians and the tragic loss of one life.
Cambodia urges that Thailand immediately cease all hostile activities that threaten peace and stability in the region. At the same time, we call on the Thai side to turn to firmly honour the Ceasefire Agreement, the Joint Declaration, as well as the obligations under international law with sincerity, in good faith and goodwill.
The Kingdom of Cambodia calls for an independent investigation into this case and appeals for the participation of qualified international parties to uncover the truth and those responsible in order to deliver justice for the victims of Thai military shootings of innocent Cambodian civilians.
Rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, treaties, conventions and the existing agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law.
Based on the above information, the public, both national and international media outlets, are advised to be informed accordingly.
November 14, 2025.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from ក្រសួងការពារជាតិ Ministry of National Defence
+7
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖
កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ។ បន្ទាប់មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចូលរួមពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជនរងគ្រោះ និងផលប៉ះពាល់ ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលដោយគ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
គួររំលឹកផងដែរថា នៅក្នុងហេតុការណ៍យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានោះ ចំនួនពីរលើក និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
ព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។
កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។
ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥
#សេចក្តីជូនដំណឹង
ថ្មីៗនេះ មានការផ្សព្វផ្សាយតាមសារព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន អំពីករណីឃាតកម្មនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ដោយបានលើកឡើងថាជនរងគ្រោះជាបុគ្គលិក ឬ CO (ស៊ីអូ)របស់គ្រឹះស្ថានធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព។ សូមវិញ្ញាណ្ណក្ខន្ធសពបានទៅកាន់សុគតិភព។
សមាគម សូមបញ្ជាក់ជូនសាធារណៈជនថា ជនរងគ្រោះមិនមែនជាបុគ្គលិកបម្រើការងារក្នុងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុទេ។ សមាគម សំណូមពរដល់មិត្តអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាតាមបណ្តាញសង្គម មេត្តាកុំប្រើប្រាស់ពាក្យ បុគ្គលិកធនាគារ ឬ បុគ្គលិកមីក្រូហិរញ្ញវត្ថុ ចំពោះករណីនេះដើម្បីចៀសវាងការយល់ច្រលំដល់សាធារណៈជន៕
+6
នៅថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ និងការកែសម្រួលខ្លឹមសារសេចក្តីព្រាង សៀវភៅមេរៀនកម្មវិធីសិក្សា ស្តីពី “ច្បាប់បរិស្ថាន” លើកទី៣។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
+1
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋានស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងវិវាទគ្រួសារ
===================
ខេត្តសៀមរាប៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ស ស៊ីយ៉េត និងលោក ឯម សុភ័ក្រ្ត បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងវិវាទគ្រួសារ ជូនប្រជាពលរដ្ឋរស់នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
