ru
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Открыть в Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Больше
6 426
Подписчики
-424 часа
+37 дней
+3030 день
Архив постов
Repost from APSARA FM99
“ពួកគេកំពុងធ្វើបាបប្រជាជនយើង។ ពេលឃើញគេធ្វើបាបបែបនេះ គឺពិតជាឈឺចាប់ខ្លាំងណាស់។ គ្រាន់តែដើម្បីអំណាចរបស់បុគ្គល [ថៃ] មួយក្តាប់តូច ពួកគេមកធ្វើបាបប្រជាជនស្លូតត្រង់របស់យើងយ៉ាងធ្ងន់ធ្ងរ។” “They are abusing our people. Seeing them being abused is really painful. Just for the power of a few individuals [Thai], they severely abuse our innocent people.” WEDSITE | FACEBOOK | TIKTOK | YOUTUBE | TELEGRAM

នាយិការងអង្គការ TPO៖ កុមារភៀសសឹកកម្ពុជា ប្រឈមនឹងផលប៉ះពាល់ផ្នែកផ្លូវចិត្ត ប្រសិនបើស្ថានការណ៍នៅអូសបន្លាយ --- ក្នុងដំណើរបេសកម្មផ្ដល់ជំនួយ និងការគាំទ្រដល់ជនភៀសសឹកនៅជំរុំភៀសសឹក ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ, អ្នកស្រី តាំង សុភាព នាយិការងអង្គការ TPO សង្កេតឃើញថា កុមារមានអាការៈភ័យខ្លាចនៅឡើយ ពេលឮសូរសំឡេងដែលស្រដៀងនឹងគ្រាប់កាំភ្លើង ឬគ្រាប់បែក។ នៅចំពោះមុខក្ដីបារម្ភនេះ អង្គការ TPO និងអង្គការដៃគូ បានរៀបចំបង្កើតស្ដង់ផ្ដល់ សេវាពិគ្រោះយោបល់ផ្លូវចិត្ត និងកន្លែងលេងបែបកុមារមេត្រី សម្រាប់កុមារនៅតាមជំរុំភៀសសឹកមួយចំនួន។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

Repost from News Today❤️
ក្រុងប៉ោយប៉ែតត្រូវយន្តហោះចម្បាំងថៃ F-16 ទម្លាក់គ្រាប់បែកទាំងកណ្តាលថ្ងៃ https://youtu.be/NUTCzftpBlc

Repost from News Today❤️
យន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក ២គ្រាប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោង១១៖០៦នាទីព្រឹកនេះ ។ ( ក្រសួងការពារជាតិ )
យន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក ២គ្រាប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោង១១៖០៦នាទីព្រឹកនេះ ។ ( ក្រសួងការពារជាតិ )

Repost from News Today❤️
យោធាថៃ បន្តបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ។ ( ក្រសួងការពារជាតិ )

Repost from News Today❤️
F-16 ថៃចូលទម្លាក់គ្រាប់បែកនៅភ្នំខ្មោច និងពាក់ស្បែកខេត្តព្រះវិហារនៅម៉ោង ៩៖៥១ នាទី និងម៉ោង១០៖០៧ នាទីថ្ងៃនេះ។ ( ក្រសួងការពារជាតិ
F-16 ថៃចូលទម្លាក់គ្រាប់បែកនៅភ្នំខ្មោច និងពាក់ស្បែកខេត្តព្រះវិហារនៅម៉ោង ៩៖៥១ នាទី និងម៉ោង១០៖០៧ នាទីថ្ងៃនេះ។ ( ក្រសួងការពារជាតិ )

Repost from ALL-UYFCers
កម្ពុជាត្រូវការសន្ដិភាព កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាងឡើយ ព្រោះនេះជាអ្វីដែលកម្ពុ
កម្ពុជាត្រូវការសន្ដិភាព កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាងឡើយ ព្រោះនេះជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយ។ #ដើរដើម្បីសន្តិភាព #MarchForPeaceKH #សសយក #កម្ពុជា #UYFC #Cambodia
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok

រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ២៩៦៤ នាក់ បំពេញក្របខ័ណ្ឌឱ្យបណ្ដាកងឯកភាព ចំណុះ
+1
រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ២៩៦៤ នាក់ បំពេញក្របខ័ណ្ឌឱ្យបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។ សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងធ្វើការផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធ
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១២ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំផ្លោង និងកាំភ្លើងគាំទ្រចូលភូមិសាស្ត្រជប់ គគីរ។ - ម៉ោង ១៧:៤៧នាទី យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាព ដោយបានចល័តរថក្រោះ និងប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រវាលឥន្ទ្រី, ភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។ សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលយោធាថៃបានប្រើប្រាស់ កំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីតាំងវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺ រួមមាន៖ កាំភ្លើង DK, កាំភ្លើង១០០ម.មបំពាក់លើរថក្រោះ, កាំភ្លើងធំ ១០៥ម.ម និង ១៥៥ម.ម, កាំភ្លើងគាំទ្រគ្រប់ប្រភេទ, ដ្រូនបាញ់ផ្សែងពុល, ដ្រូនទម្លាក់ភ្លើង, ដ្រូនអត្តឃាត, ដ្រូនបំពាក់កាំភ្លើង និងរថក្រោះ។ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ៥:៣០នាទី យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ៨:១០នាទី យោធាថៃបានចល័តនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។ - ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។ - ម៉ោង ៩:៤៥នាទី យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទ តាក្របី។ - ម៉ោង ៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រភ្នំខ្មោច។ - ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៧:៣៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។ - ម៉ោង ២៣:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ - ចាប់ពីម៉ោង ១:១០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៦:៤៤នាទី យោធាថៃបានប្រើប្រាស់ ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ ចូលភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ៨:១២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ។ - ម៉ោង ៩:៥៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិត និងរងរបួសមានការកើនឡើង។ ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

- ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ .. ប្រភព៖ ក្រសួងការពារជាតិ

Repost from DAP News
F16 របស់យោធាថៃ ហោះឡើងមកទម្លាក់គ្រាប់ នៅទិសព្រះវិហារ រាយការណ៍ដោយ៖ លោក សួន ពិសិដ្ឋ/ ព្រះវិហារ https://www.facebook.com/share/v/1CZR8YK3sz/?mibextid=wwXIfr

កម្ពុជា-ថៃ យល់ព្រមចូលប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍ក្រុមអ្នកសង្កេតការណ៍នៅព្រំដែន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉
កម្ពុជា-ថៃ យល់ព្រមចូលប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍ក្រុមអ្នកសង្កេតការណ៍នៅព្រំដែន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានថ្លែងកាលពីថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា កម្ពុជា និងថៃ បានយល់ព្រមចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ នាទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សាអំពីការទប់ស្កាត់ជម្លោះព្រំដែនកុំឱ្យរាលដាលខ្លាំង។ លោក អាន់វ៉ា បន្តថា ប្រទេសទាំងពីរ ក៏បានយល់ព្រមឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះត្រួតពិនិត្យតំបន់ព្រំដែនផងដែរ ដោយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី នឹងទៅកាន់តំបន់នោះក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីចូលរួមក្នុងកម្រិតយោធា។ កិច្ចប្រជុំនេះ មានគោលបំណងបញ្ចុះបញ្ចូលភាគីទាំងពីរ​ឱ្យទប់ស្កាត់ភាពតានតឹងកើនឡើង ខណៈមេដឹកនាំប្រទេសទាំងពីរ​មានបំណងបញ្ចប់ជម្លោះឱ្យបានឆាប់រហ័ស៕ ————————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយ​នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា