ru
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Открыть в Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Больше
6 427
Подписчики
Нет данных24 часа
+137 дней
+4730 день
Архив постов
Repost from N/a
📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​1-4 សេចក្តីផ្តេីម​កាតព្វកិច្ច​​ .​ រៀន​:​ 07/03/26 នីតិវិធី​រដ្ឋ​ប្បវេណី​ .​ចូលរៀន
+3
📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​1-4 សេចក្តីផ្តេីម​កាតព្វកិច្ច​​ .​ រៀន​:​ 07/03/26 នីតិវិធី​រដ្ឋ​ប្បវេណី​ .​ចូលរៀន​:​ 07/03/26 នីតិ​ព្រហ្មទណ្ឌ​ .​ចូលរៀន​:​ 07/03/26 នីតិវិធី​ព្រហ្ម​ទណ្ឌ​​ .​ ចូលរៀន​:​ 07/03/26 ចុះឈ្មោះ​👉Telegram: https://t.me/Prjusticpr 👉Telegram: https://t.me/Visal_Mao 🗂Telegram channel: https://t.me/Daravanlaw​ សូមអរគុណ។

Repost from N/a
📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​1-4 កិច្ចសន្យាសំខាន់ៗ​.រៀន​:​ 04/03/26 វិធីសាស្ត្រ​គតិ​យុត្ត​.​ រៀន​:​ 07/03/26 នី
+3
📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​1-4 កិច្ចសន្យាសំខាន់ៗ​.រៀន​:​ 04/03/26 វិធីសាស្ត្រ​គតិ​យុត្ត​.​ រៀន​:​ 07/03/26 នីតិវិធី​ព្រហ្ម​ទណ្ឌ​​ .​ ចូលរៀន​:​ 0​2/03/26 នីតិ​ព្រហ្មទណ្ឌ​ .​ចូលរៀន​:​ 07/03/26 ចុះឈ្មោះ​👉Telegram: https://t.me/Prjusticpr 👉Telegram: https://t.me/Visal_Mao 🗂Telegram channel: https://t.me/Daravanlaw​ សូមអរគុណ។

Repost from UYFC Phnom Penh
កម្មវិធីនៃគំនិតផ្ដួចផ្ដើមពន្លកសង្គម បានចូលរួមធ្វើបទអន្តរាគមន៍ដើម្បីពិភាក្សាលើប្រធានបទ «ការអប់រំ សុខភាព ប្រវត្តិសាស្ត្រ និងកីឡ
+9
កម្មវិធីនៃគំនិតផ្ដួចផ្ដើមពន្លកសង្គម បានចូលរួមធ្វើបទអន្តរាគមន៍ដើម្បីពិភាក្សាលើប្រធានបទ «ការអប់រំ សុខភាព ប្រវត្តិសាស្ត្រ និងកីឡា» និង «កិច្ចការច្បាប់ និងទម្លាប់ កិត្តិសព្ទកម្ពុជា បច្ចេកវិទ្យា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយមានការអញ្ជើញចូលរួមសម្របសម្រួលដោយឯកឧត្ដម លោកជំទាវ អនុប្រធានស.ស.យ.ក. រាជធានីភ្នំពេញ ក្នុងគោលបំណង៖ ១- ប្រមូលធាតុចូលពីគ្រប់រចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨” និងត្រៀម អនុវត្ត “ផែនទីបង្ហាញផ្លូវស្តីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨” ក្រោមអភិក្រម “ពង្រឹង” និង “ពង្រីក” តាមរយៈសសរស្ដម្ភជាយុទ្ធសាស្ត្រចំនួន ២ រួមមាន៖ ទី១) ពង្រឹង និងពង្រីកសមាជិកភាព និង ទី២) ពង្រឹង និងពង្រីកសកម្មភាព កម្មវិធីការងារ។ ២- សម្រួចខ្លឹមសារ និងផែនការសកម្មភាពរបស់ ស.ស.យ.ក. រាជធានីភ្នំពេញ ឱ្យចំគោលដៅ ស្របតាមបេសកកម្ម និងការងារឱ្យបានកាន់តែប្រសើរឡើង និងកែសម្រួលចំណុចខ្វះខាតមួយចំនួន ដើម្បីបន្តរក្សា និងលើកកម្ពស់កិត្តិនាមរបស់ ស.ស.យ.ក. សំដៅឆ្ពោះទៅ ស.ស.យ.ក. ២.០។ ៣- ពង្រីកវិសាលភាពនៃសកម្មភាព កម្មវិធីការងារ ក៏ដូចជាពង្រីកសមាជិកភាព ដោយចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ក្រុមប្រជាជនវ័យក្មេង វ័យជំទង់ ដែលមានសក្តានុពល និងមានឆន្ទៈចូលរួមកិច្ច ការងារសង្គម។ ៤- បន្តកសាងសាមគ្គីភាពផ្ទៃក្នុងនៅគ្រប់រចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ។ «កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវ ស្ដីពី ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨» ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត Group 👉 https://t.me/chandaravanlaw Channel 👉 https://t.me/Daravanlaw
+4
ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត Group 👉 https://t.me/chandaravanlaw Channel 👉 https://t.me/Daravanlaw

Repost from Champey News
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ង
+2
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ តាមដាន Champey News តាមរយៈ! Telegram ✅Facebook ✅TikTok

វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដែលដូនតាខ្មែរបានបន្សល់ទុក គឺជាកេរមរតកដ៏មានតម្លៃសម្រាប់ប្រជាជនខ្មែរគ្រប់រូប។ ក្នុងនាមជាកុលបុត្រខ្មែរជំនាន់ក្រោយ យើងមិនដែលភ្លេចថែរក្សានូវអ្វីដែលជាអត្តសញ្ញាណរបស់ខ្លួនឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ តស់! មករំលឹកអំពីអនុស្សាវរីយ៍ព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ២០២៥ ដែលបាននាំមកនូវជំនួបត្រីកោណរវាងមនុស្ស វប្បធម៌រូបី និងអរូបីរបស់កម្ពុជា! #អង្គរសង្ក្រាន្ត #AngkorSankranta #AS25 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| TikTok

ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្
+5
ចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គឺជាការរួមចំណែក និងជំរុញការអនុវត្ត "គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ពិសេសការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សសំដៅពង្រឹង "សុខដុមនីយកម្មក្នុងសហគមន៍" លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមមូលដ្ឋាន និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។ សូមកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃគ្រប់ក្រសួង ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធ, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ចំណុះឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា អង្គការជាតិ និង អន្តរជាតិ, សមាគម, គ្រឹះស្ថានឯកជន និង សប្បុរសជននានា ដែលបានបង្កលក្ខណៈ និង ផ្តល់កិច្ចសហការល្អ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមស្មារតី នៃការចាត់ទុក «បញ្ហាគ្រឿងញៀនជាបញ្ហាចម្បងរួមគ្នា ដែលគ្រប់ភាគីត្រូវចូលរួមដោះស្រាយទាំងអស់គ្នា» ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុង ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមតាមរយៈ ការបង្ការ ការទប់ស្កាត់ និង ការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង វិធានការគន្លឹះជាអាទិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី៦ មីនា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អនុក្រឹត្យ ស្តីពី ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អនុក្រឹត្យ ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ
+2
អនុក្រឹត្យ ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ វឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៦នេះ រួមមាន៖ ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនសម្រេចបាន ៩៦,៨៤%, ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤%, ខណៈដែលការងារផ្លូវមេ និងផ្លូវខ្នែងជាច្រើនខ្សែ សម្រេចបាន ៩៩,០៩%។ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត ហើយចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកដំណើរការឱ្យពលរដ្ឋឆ្លងកាត់ ដោយមិនមានការបិទចរាចរណ៍ឡើងវិញនោះទេ ព្រោះថាគម្រោងសាងសង់ សម្រេចការងារ ៩៩,០៩%ហើយ រីឯការងារតុបតែងលម្អ នឹងត្រូវបំពេញបន្ថែមជាបន្តបន្ទាប់។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Repost from Kampuchea Thmey TV
ឯកឧត្តម ហ៊ុន ម៉ានី ពន្យល់ថា នគរសង្ក្រាន្តជាផ្នែកមួយការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីទាក់ទាញទេសចរណ៍និងជំរុញសេដ្ឋកិច្ច-សង្គម ——— 📲 JOIN Kampuchea Thmey TV

ពិធីអបអរសាទរខួបអនុស្សាវរីយលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្នុងប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួ
+2
ពិធីអបអរសាទរខួបអនុស្សាវរីយលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្នុងប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ" ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ  និងលោកជំទាវ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោចខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ។ =====*❤️🌿🌿🌿❤️*===== សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្នុងប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ" ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ  និងលោកជំទាវ ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញារង, ចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អគ្គលេខាធិការ, ទីប្រឹក្សាអមក្រសួងយុត្តិធម៌, អគ្គលេខាធិការរង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យ មន្រ្តីរដ្ឋបាល មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។ ខួបអនុស្សាវរីយលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ"សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ" ក្នុងគោលបំណង រំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ជម្រុញឱ្យស្ត្រី និងក្រុមគ្រួសារបាន រស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការរួម ចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ប្រធានបទនេះ ក៏ឆ្លើយតបផងដែរទៅ នឹងក្របខណ្ឌសកល នៃរបៀបវារៈស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» ដែលជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ លេខ១៣២៥ លើការលើកកម្ពស់តួនាទីស្ត្រីនិងក្មេងស្រី ក្នុងការចូលរួមកសាង ថែរក្សា សន្តិភាព និងសន្តិសុខយូរអង្វែង ព្រមទាំងការស្តារឡើងវិញក្រោយជម្លោះ។ ក្នុងឱកាសនៃខួបអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៥ ឆ្នាំ២០២៦ នេះ, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្រគល់បាច់ផ្កាជូន លោកជំទាវជាឧត្តមភរិយា ព្រមទាំងជូននូវ វត្ថុអនុស្សាវរីយ៍ដល់ស្រ្តីជាថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកហាត់ការនារី ផងដែរ។

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+9
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង ១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ មានចំនួនសរុប ១២២៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។ សូមគូសបញ្ជាក់បន្ថែមផងដែរថា សកម្មភាពបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ (CMAC) ត្រូវបានអនុវត្តឡើងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបានកំណត់ថាជាកិច្ចការចាំបាច់អាទិភាព ក្នុងការធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ Unofficial Translation Press Release H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows: The delegation of foreign military attachés continued to inspect the situation along the Cambodian–Thai border in Preah Vihear Province. On Thursday, March 5, 2026, at 10:35 a.m., the Ministry of National Defence of the Kingdom of Cambodia coordinated the delegation’s visit to inspect the unexploded ordnance left behind following the Thai military’s attack on Cambodia in 2025, as well as the implementation of the ceasefire between Cambodia and Thailand that came into effect on December 27, 2025, in Preah Vihear Province. Officials from the Cambodian Mine Action Centre (CMAC) presented to the 12 delegations the types of unexploded ordnance and munitions, as well as the total number of 1,223 pieces of ordnance found in the Preah Vihear temple complex, which the Thai military used during the attack on Preah Vihear Temple, a World Heritage Site and a precious cultural and historical heritage of the Cambodian people. It is also important to note that the Cambodian Mine Action Centre (CMAC)’s unexploded ordnance clearance activities are carried out in accordance with the guidelines of the Royal Government and have been identified as a priority task to ensure the safety of citizens. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Thursday, March 5, 2026

វិចារណកថា៖ ជាតិនិយមបែបណាទើបធ្វើឱ្យជាតិខ្លាំង?

នៅថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦, ក្រុមការងាររបស់សាលាច្បាប់ នៃបណ្
+4
នៅថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦, ក្រុមការងាររបស់សាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដែលសម្របសម្រួលដោយឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជានាយកសាលាច្បាប់ ដោយមានការចូលរួមពី ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ, ឯកឧត្តម សេង ឌីណា, ឯកឧត្តម សន សោភ័ណ និងលោកជំទាវ អុឹង រីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីសាលាច្បាប់ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យលើកិច្ចដំណើរការ និងកិច្ចសហប្រតិបត្តិការ សម្រាប់រៀបចំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងDU ជំនាញសហគ្រាស ២- ពិនិត្យ និងរៀបចំលើឯកសារ បើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រ (ជំនាញតុលាការ) ៣- ពិនិត្យ និងរៀបចំបើវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ (ផ្នែករដ្ឋប្បវេណី ផ្នែកពាណិជ្ជកម្ម ព្រហ្មទណ្ឌ...ជាដើម) ៤- បញ្ហាផ្សេងៗ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

នវកម្ម៖ឧទាហរណ៍​ក្នុង​រឿង​កិច្ចសន្យា​ខ្ចី ចុះឈ្មោះ​ថ្នាក់​ Online👇 👉Telegram: https://t.me/Visal_Mao Group 👉 https://t.me/c
នវកម្ម៖ឧទាហរណ៍​ក្នុង​រឿង​កិច្ចសន្យា​ខ្ចី ចុះឈ្មោះ​ថ្នាក់​ Online👇 👉Telegram: https://t.me/Visal_Mao Group 👉 https://t.me/chandaravanlaw Channel 👉 https://t.me/Daravanlaw

នៅថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ព
+6
នៅថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំពិធីណែនាំ និងបំពេញបែបបទ ដើម្បីត្រៀមលក្ខណសម្បត្តិទទួលការបណ្តុះបណ្តាល សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ និងសិស្សអាជ្ញាសាលា ជំនាន់ទី៤ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit