ru
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Открыть в Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Больше
6 427
Подписчики
+124 часа
+47 дней
+4430 день
Архив постов
When Denial Becomes Policy: Thailand’s Dangerous Distortion of a Border Incursion January 18, 2026 #Opinion Thailand’s latest
When Denial Becomes Policy: Thailand’s Dangerous Distortion of a Border Incursion January 18, 2026 #Opinion Thailand’s latest attempt to dismiss Cambodia’s allegations of military encroachment as “lies” is not only irresponsible—it is dangerous. By denying verifiable facts on the ground and reframing a clear territorial incursion as routine border enforcement, the Thai military is undermining regional stability, eroding trust, and violating the spirit of ASEAN cooperation. READ HERE: https://www.khmertimeskh.com/?p=1828986

ការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥៖ រាល់វចនានុក្រមល្បីល្បាញទាំងអស់បានកំណត់និយមន័យពាក្យ «ការឈ្លានពាន» ជាទូទៅថាគឺជាទង្វើ ដែលយោធាឈានចូលប្រទេសដទៃដោយប្រើប្រាស់កម្លាំងដើម្បីគ្រងគ្រងលើទីតាំងទាំងនោះ (ជាឧទាហរណ៍គឺការឈ្លានពានរបស់ប្រទេសអាល្លឺម៉ង់ទៅលើប្រទេសប៉ូឡូញក្នុងឆ្នាំ១៩៣៩)។ និយមន័យមួយផ្សេងទៀតទៅលើពាក្យ «ការឈ្លានពាន» នេះបានពិពណ៌នាថាគឺជាការចូលលុកលុយរបស់យោធាដើម្បីដណ្តើមយក ប្លន់យក ទន្ទ្រានយក ឬរំលោភយកដែនដីរបស់ប្រទេសដទៃ។ ពាក្យមួយទៀតដែលប្រហាក់ប្រហែលវានោះគឺ «ការកាន់កាប់ដោយអរិភាព» ផ្តោតជាពិសេសទៅលើសកម្មភាពលុកលុយរបស់យោធាតែម្ដង។ ផ្អែកទៅលើកាលៈទេសៈនានា ទោះបីជាភាគីថៃប្រហែលជាមិនចង់ឮគេហៅការកាន់កាប់ដោយអរិភាពរបស់ខ្លួនទៅលើទឹកដីកម្ពុជាថាជា «ការឈ្លានពាន»ក៏ដោយ ទង្វើរបស់ថៃគឺពិតជាមានសភាពស្របទៅនឹងនិយមន័យខាងលើ។ រដ្ឋាភិបាលថៃចង់រារាំងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ សហគមន៍អន្តរជាតិនិងភាគីកម្ពុជា ចំពោះការប្រើប្រាស់ពាក្យ «ការឈ្លានពាន» ក្នុងការពិពណ៌នាអំពីការគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនសព្វថ្ងៃទៅលើទីតាំងមួយចំនួនដែលស្ថិតដែនអធិបតេយ្យភាពរបស់កម្ពុជា ស្របពេលដែលបទឈប់បាញ់បានចូលជាធរមាន ដោយសារតែពាក្យនេះបានធ្វើឳ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃទង្វើរបស់ខ្លួនដែលពុំស្របទៅតាមដំណើរការឈានទៅសម្រេចបានសន្ដិភាព។ ទោះបីជាយ៉ាងណាក្ដីវាគឺជារឿងចាំបាច់ក្នុងការចងចាំថា អំឡុងពេលនៃការឈ្លានពានរបស់ប្រទេសថៃមកលើផ្នែកខ្លះនៃដែនអធិបតេយ្យភាពរបស់កម្ពុជា ប្រជាជនកម្ពុជាបានទទួលរងការធ្វើទុក្ខបុកម្នេញ។ អាជីវកម្មនានាត្រូវបានបិទឈប់ដំណើរការទាំងស្រុង ការរស់នៅប្រចាំថ្ងៃបានប្រព្រឹត្តទៅក្រោមការបង្ខិតបង្ខំ និងការយាយីពីកងកម្លាំងប្រដាប់អាវុធបរទេស ហើយព័ត៌មានអំពីទង្វើដ៏អាក្រក់នេះកំពុងត្រូវបានបិទបាំងដោយរដ្ឋាភិបាលថៃដែលកំពុងប៉ុនប៉ងអនុវត្តសកម្មភាពកាន់កាប់នេះដោយលាក់លៀម។ ចូរកុំយល់ច្រឡំឳ្យសោះ ការកាន់កាប់ដោយអរិភាពនេះក៏ជាការឈ្លានពានដែរ ហើយវាគឺជាភស្តុតាងបន្ថែមទៀតនៃការរំលោភបំពានជាបន្តបន្ទាប់និងដោយចំហរបស់ប្រទេសថៃ ចំពោះដំណើរការឈានទៅសម្រេចបានសន្តិភាពដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិកនិងអាស៊ាន។ ឆាំង យុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

Repost from N/a
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ សេចក្តី​ផ្តើម​កាតព្វកិច្ច​ 📚​​ឆ្នាំទី​ ​១​ - ៤​ ទំនាក់ទំនងសាកសួរពត៌មានតាម👇 📞 096 947 7
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ សេចក្តី​ផ្តើម​កាតព្វកិច្ច​ 📚​​ឆ្នាំទី​ ​១​ - ៤​ ទំនាក់ទំនងសាកសួរពត៌មានតាម👇 📞 096 947 7471 ចុះឈ្មោះ​ 👉Telegram: https://t.me/Prjusticpr 👉Telegram: https://t.me/Visal_Mao 🗂​ Telegram channel: https://t.me/Daravanlaw​ សូមអរគុណ។

Repost from N/a
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ នីតិវិធី​រដ្ឋ​ប្បវេណី​​ 📚​​ឆ្នាំទី​ ​១​ ដល់ឆ្នាំទី​ ៤​ ទំនាក់ទំនងសាកសួរពត៌មានតាម👇 📞 09
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ នីតិវិធី​រដ្ឋ​ប្បវេណី​​ 📚​​ឆ្នាំទី​ ​១​ ដល់ឆ្នាំទី​ ៤​ ទំនាក់ទំនងសាកសួរពត៌មានតាម👇 📞 096 947 7471 ចុះឈ្មោះ​ 👉Telegram: https://t.me/Prjusticpr 👉Telegram: https://t.me/Visal_Mao 🗂​ Telegram channel: https://t.me/Daravanlaw​ សូមអរគុណ។

សេចក្តីប្រកាសព័ត៌មាន_ស្តីពីលទ្ធផលប្រចាំឆ្នាំ២០២៥_នៃការអនុវត្តយុ.pdf3.18 MB

លទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ
+4
លទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ របស់ក្រសួងយុត្តិធម៌

Repost from Netra Post
បេក្ខជន ជ័យលាភីលេខ១ ពានរង្វាន់«សំណេរអង្គរ» លើកទី៣ ទទួលបានទឹកប្រាក់ ៥លានរៀល ខណៈលេខ២ ទទួលបានរង្វាន់ ៣លានរៀល។ បេក្ខជនចូលរួមក្នុង
បេក្ខជន ជ័យលាភីលេខ១ ពានរង្វាន់«សំណេរអង្គរ» លើកទី៣ ទទួលបានទឹកប្រាក់ ៥លានរៀល ខណៈលេខ២ ទទួលបានរង្វាន់ ៣លានរៀល។ បេក្ខជនចូលរួមក្នុងព្រឹត្តិការណ៍សរសេរតាមអាន កម្រិតជាតិ ថ្ងៃទី ១៨ មករា ឆ្នាំ២០២៦នេះ មានចំនួនសរុប ១៨៦០អង្គ/នាក់៕

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រ
+2
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ====================== នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក វឿន វ៉ាន់ថា និងលោក ខៀវ សុផល បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។ អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube