កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Открыть в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Больше6 732
Подписчики
+724 часа
+737 дней
+9330 дней
Архив постов
Repost from គណៈឃោសនាអប់រំ-វិមាន ៧ មករា
+2
ក្នុងគោលបំណងដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី ពីសំណាក់កងទ័ពថៃនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សូមធ្វើការអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជានៅគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមចូលរួមបរិច្ចាគជាថវិកាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅតាមលទ្ធភាពរៀងៗខ្លួន។
—————————
👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយនាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា
Repost from Puy Kea (ពុយ គា)
ថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកកម្ពុជា
នៅព្រឹកថ្ងៃពុធនេះថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកមកលើកម្ពុជានៅលើតំបន់មួយចំនួនក្នុងទឹកដីខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅវេលាម៉ោង៩ និង៥០នាទីព្រឹក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ លើភូមិស្លក្រាម ក្នុងខេត្តបន្ទាយមានជ័យ។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្រៅពីគ្រាប់បែកទាំងពីរគ្រាប់នេះ យោធាថៃក៏បានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅតំបន់ជាច្រើនទៀតក្នុងខេត្តព្រះវិហារ ក្បែរតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។
នេះជាថ្ងៃទីបីជាប់គ្នាហើយដែលយោធាថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាដោយប្រើយន្តហោះ F-16 យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ ដោយបានសម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់៧ នាក់ និងរងរបួសជាច្រើននាក់ទៀត។
គិតត្រឹមថ្ងៃទី៩ ខែធ្នូ ប្រជាពលរដ្ឋខ្មែរជាង ១០១.០០០នាក់ ដែលរស់នៅក្នុងខេត្តចំនួន ៥ ត្រូវបានជម្លៀសចេញ។ ក្រៅពីនេះ សាលាចំនួន ៥១៤ ត្រូវបានបិទទ្វារ ដែលធ្វើឲ្យប៉ះពាល់ដល់សិស្សជាង ១៣ ម៉ឺននាក់ និងគ្រូបង្រៀនជិត ៥ ពាន់នាក់។
Repost from FRESH NEWS
ក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៩:៤៥នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្រ្តឃុំអូរបីជាន់ និងភូមិសាស្រ្តប៉ោយប៉ែត។
ក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៩:៥០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើរង្វង់មូលស្ទឹងបត់ ចំនួន២លើក ភូមិសាស្រ្តប៉ោយប៉ែត។
ក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៩:៥០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 និងបានហោះបានទម្លាក់គ្រាប់ ចំនួន២គ្រាប់ ក្នុងទីតាំងភូមិសាស្រ្តភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
Repost from កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
ដាក់គោលដៅរួមមួយគឺជួយការពារជាតិយេីង យេីងរួមគ្នាដេីម្បីជាតិយេីង កំចាត់ចោរឈ្លានពាន
Repost from Khmer News
🚨ម៉ោងនេះ នៅសមរភូមិអានសេះ មុំបី និងជាំតែ វីរកងទ័ពកម្ពុជាយើង 🇰🇭 កំពុងតែផ្លោងដាក់កងទ័ពសៀ.មឈ្លានពានវិញ 🇹🇭 យ៉ាងសន្ធប់ វីរកងទ័ពខ្មែរយើង កំពុងការពារទីតាំងបានរឹងមាំ និងផ្លោងទៅពួកវាយ៉ាងធ្ងន់ 🙏🏻
Repost from ក្រសួងការពារជាតិ Ministry of National Defence
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ៖
- នៅវេលាម៉ោង ៩:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្រ្ត ឃុំអូរបីជាន់ និងភូមិសាស្រ្តប៉ោយប៉ែត។
- នៅវេលាម៉ោង ៩:៥០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បានហោះលើរង្វង់មូលស្ទឹងបត់ ចំនួន ២លើក ភូមិសាស្រ្តប៉ោយប៉ែត។
- នៅវេលាម៉ោង ៩:៥០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងបានហោះបានទម្លាក់គ្រាប់ ចំនួន ២គ្រាប់ ក្នុងទីតាំងភូមិសាស្រ្ត ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
ប្រាសាទតាក្របីរបស់ដូនតាខ្មែរ រងការខូចខាតធ្ងន់ធ្ងរក្រោយពីភាគីថៃព្យាយាមរុលចូលមកឈរជើងកាន់កាប់មិនបាន រួចក៏បាញ់បំផ្លាញកាលពីព្រឹក ៩ ធ្នូ ២០២៥🇰🇭🇰🇭😭😭🙏
