កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Открыть в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Больше6 428
Подписчики
+324 часа
+77 дней
+3530 день
Архив постов
Repost from សុីសុីថាមស៍
មណ្ឌលសុខភាព២ទីតាំងនៅព្រះវិហារ និងបង្គោលអង់តែនទូរស័ព្ទ២កន្លែងនៅបន្ទាយមានជ័យ បានរងការខូចខាតនៅថ្ងៃ២១ធ្នូ ដោយសារទង្វើឈ្លានពានយោធាថៃ។
ប្រភព៖ ក្រសួងមហាផ្ទៃ
Repost from Kampuchea Thmey TV
សកម្មភាពព្រៃផ្សៃអមនុស្សធម៌របស់ទាហានថៃ គឺជាអំពើផ្គើន ចំអកចំពោះសហគមន៍អន្តរជាតិ មានដូចជាសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប ប្រធានអាស៊ាន និងបណ្តាប្រទេសផ្សេងទៀត ដែលបានអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធ ហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ២០២៥។
———
📲 JOIN Kampuchea Thmey TV
Repost from ក្រសួងការពារជាតិ Ministry of National Defence
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងកំពុងតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces continue their armed aggression to invade Cambodian sovereign territory in the 5th Military Region at the area of Prey Chan village, Banteay Meanchey province on December 22, 2025.
- At 7:03am, the Thai military deployed toxic gas into the area of Prey Chan Village, Banteay Meanchey Province.
The brutal actions above are indiscriminate attack by the Thai military, a serious violation of international humanitarian law.
Cambodian forces will continue to monitor the situation closely, and stand strong, brave, and fighting against the aggressors and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost, and without succumbing to coercion or intimidation in any form.
Further detailed information will be provided later as the situation develops.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from DAP Hot News
ពលរដ្ឋខាងស្រុកម៉ាឡៃចាប់ផ្តេីមភៀសខ្លួននៅព្រឹកនេះ បន្ទាប់ពីយោធាថៃ បាញ់ផ្លោងចូល៤គ្រាប់ ព្រឹកមិញនេះ
Repost from News Today❤️
យោធាថៃបន្តវាយប្រហារកម្ពុជានៅព្រឹកនេះ ដោយប្រើ F16 ទម្លាក់គ្រាប់បែកនៅបឹងត្រកួន និងបាញ់ផ្សែងពុលនៅភូមិជោគជ័យ ។ ( ក្រសួងការពារជាតិ )
Repost from Soy Sopheap Official
ថៃ បន្តផ្លោងរំលងក្រុងប៉ោយប៉ែត ធ្លាក់លើផ្លូវជាតិមួយចំនួន,មន្រ្តីមូលដ្ឋានសម្រេចបិទចរាចរណ៍
22/12/25
Repost from PRU-អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញនាំយកអំណោយគាំទ្រសមរភូមិមុខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនវីរៈកងទ័ព
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+9
លោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ អញ្ជើញបន្តដឹកនាំការរៀបចំសម្ភារ និងស្បៀងអាហារ សម្រាប់ផ្តល់ជូនវីរៈកងទ័ពកម្ពុជា និងប្រជាពលរដ្ឋភៀសសឹកស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, នៅថ្ងៃសៅរ៍ ១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥, លោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ បានអញ្ជើញបន្តដឹកនាំការរៀបចំសម្ភារ និងស្បៀងអាហារ សម្រាប់ផ្តល់ជូនវីរៈកងទ័ពកម្ពុជានៅទិសយោធភូមិភាគទី៥ និងប្រជាពលរដ្ឋភៀសសឹកជាច្រើនពាន់គ្រួសារស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ នៅក្នុងសកម្មភាពរៀបចំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ព្រមទាំងសប្បុរជនមួយចំនួនផងដែរ។
ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងត្រូវបានបរទេសឈ្លានពាននេះ, សម្ភារ និងស្បៀងអាហារទាំងនេះនឹងរួមចំណែកជួយសម្រួលការលំបាកមួយចំនួនដល់វីរៈកងទ័ពកម្ពុជាដែលកំពុងតស៊ូយ៉ាងស្វិតស្វាញ និងអង់អាចក្លាហាន ដើម្បីការពារអធិតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជាការរួមចំណែកជួយដោះស្រាយការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋភៀសសឹកជាច្រើនគ្រួសារដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួន។
Repost from CPP ដើម្បីប្រជាជនកម្ពុជា (CPP for Cambodian)
ប្រទេសកម្ពុជាត្រូវការសន្តិភាព ប្រជាជនកម្ពុជាត្រូវការសន្តិភាព ស្នាមញញឹម បេះដូង និងក្ដីស្រលាញ់ ពួកយើងសូមបង្ហាញការដឹងគុណជូនវីរកងទ័ពដ៏ក្លាហាន ដែលបានការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី និងផ្ដល់ក្ដីសង្ឃឹម និងស្នាមញញឹមជូនប្រជាជនកម្ពុជាគ្រប់ៗគ្នា។ ប្រជាជនកម្ពុជាគ្រប់ទិសទីក្រោកឈររួមគ្នា សូមបង្ហាញភាសាបេះដូងដ៏ស្មោះត្រង់ថា "កម្ពុជាត្រូវការសន្តិភាព" 💙
Cambodia needs peace. The Cambodian people need peace, peace for our smiles, our hearts, and our love. We respectfully express our deep gratitude to our brave soldiers who have safeguarded our country and borders and given hope and smiles to all Cambodians. From every corner of the nation, Cambodians stand together and speak sincerely from the heart with one voice: “Cambodia needs peace.”💙
*To use the frame, please kindly check the URL below or in the comment session.
URL: https://twb.nz/cambodianeedspeacebycpp
Repost from ព័ត៌មានមុខងារសាធារណៈ
+4
តើអ្នកដឹងទេ?
បេក្ខជន ១៦,៤២៥នាក់ នឹងត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដោយបែងចែកទៅតាមមណ្ឌលប្រឡងចំនួន៤ ដាច់ដោយឡែកគ្នារួមមាន៖
📍មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៖ បេក្ខជនចំនួន ៤,១១២នាក់ ដែលជ្រើសរើសកន្លែងការងារនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម។
📍មណ្ឌលប្រឡងសាកលវិទ្យាល័យភ្នំពេញ៖ បេក្ខជនចំនួន ៦,៥៣១នាក់ ដែលជ្រើសរើសកន្លែងការងារនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។
📍មណ្ឌលប្រឡងវិទ្យាស្ថានជាតិអប់រំ៖ បេក្ខជនចំនួន ៣,៤៨៩នាក់ ដែលជ្រើសរើសកន្លែងការងារនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ និងខេត្តក្រចេះ។
📍មណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង៖ បេក្ខជនចំនួន ២,២៩៣នាក់ ដែលជ្រើសរើសកន្លែងការងារនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និងខេត្តកែប។
Repost from PR Cambodian Government
+1
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។
The Ministry of Interior of the Royal Government of Cambodia Issues a Press Release on the Impacts on Civilian Areas and Cambodian Civilians Resulting from Acts of Aggression by the Thai Government and Military Against Cambodia’s Sovereign Territory from 7:00 AM until 1:00 PM on 21 December 2025.
Repost from Kuoch Vengsrun
ថ្ងៃទី១៥ នៃសង្គ្រាមឈ្លានពានរបស់ថៃមកកម្ពុជា
Day 15 of Thailand's War of Aggression Against Cambodia
មួយថ្ងៃដូចមួយឆ្នាំ វិនាសកម្ម ការស្លាប់ ព្រាត់ប្រាស់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនរងទុក្ខវេទនា បន្សល់ទុកក្តីឈឺចាប់ ការចងចាំភាពឃោឃៅរបស់យោធាថៃដែលបានកំពុងឈ្លានពានកម្ពុជា។
One day is like a year, destruction, death, devastation, infrastructure damage, people suffering, leaving behind pain, memories of the brutality of the Thai military that invaded Cambodia.
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
