ឯកសារច្បាប់ រដ្ឋបាលសាធារណៈ
Открыть в Telegram
6 218
Подписчики
+724 часа
+227 дней
+22230 день
Архив постов
Repost from ម៉ុង មុនីសោភា-Mong Monysophea
My_presentation_MMP_06_6_25_គោលបំណងនៃការស្តារនីតិសម្បទារ.pdf3.66 KB
សូមជូនឯកសារខ្លះៗសម្រាប់ការត្រៀមប្រលងមន្ត្រីកសិកម្មឃុំ សង្កាត់
👉🏻តំណលីង Page ថ្មី ឯកសារប្រលងក្របខណ្ឌរដ្ឋ
👉🏻 Telegram Join ឯកសារប្រឡងក្របខណ្ឌរដ្ឋ
បទបង្ហាញស្តីពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ_13_06.pdf1.49 MB
ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ_ស្លាយដោយ_និស្សិតនីតិសាស្រ្ត.pdf1.28 KB
+1
កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។
ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។
ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។
កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។
សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អបអរសាទរ ខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលេីប្រាសាទព្រះវិហារ ដល់ប្រទេសកម្ពុជា។
១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៥
Celebrating the 63rd anniversary of the International Court of Justice (ICJ) ruling, which found that the Preah Vihear Temple is situated in territory under the sovereignty of Cambodia.
June 15, 1962 - June 15, 2025
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from Samdech Hun Sen of Cambodia
+4
ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់
រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ
ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។
ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង
មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ
នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា
បិទ។
សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃ
ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក
នេះឡើងវិញតែពេលណាច្រកព្រំដែន
ទាំងអស់ដែលយោធាថៃបិទជាឯកតោ
ភាគីសម្រួលដូចមុនពេលបិទ។
យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុច
តូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអ៊ីនធឺណិតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ
ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។
នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា។
Repost from Samdech Hun Sen of Cambodia
យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖
1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។
2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។
3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។
4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។
5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។
6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។
បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។
ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕
Last night I issued a message, and this morning, I address the Royal Government again in my capacity as leader of the ruling party.
In the event that the Thai side refuses to reopen the border checkpoints which they have unilaterally closed, Cambodia must take the following measures:
1. Announce the suspension of imports of Thai goods into the Cambodian market, which means halting the use of Thai products and replacing them with domestic goods or products from countries other than Thailand.
2. Prepare to purchase goods—mostly agricultural products—that Cambodian citizens used to export to Thailand, by actively seeking markets for them both domestically and internationally.
3. Redirect patients who previously sought medical treatment in Thailand to domestic hospitals or medical institutions in other countries.
4. Prepare to receive and manage employment opportunities for workers who will return from Thailand. Cambodia is currently facing a shortage of labor across tens of thousands of positions in the industrial, agricultural, and construction sectors. Cambodian workers may choose to return voluntarily before being deported by Thailand, where they are currently experiencing severe discrimination and contempt in certain areas.
5. All armed forces must remain on full alert 24 hours a day, ready to respond and defend in the event of aggression.
6. The provinces near the border must be prepared to evacuate residents to safer areas and ensure the supply of food, medicine, and other essential materials.
If Thailand does not resolve the reopening of border checkpoints and return to normalcy, we will have no choice but to implement all these measures.
I appeal to my fellow citizens not to commit extremist acts such as protesting against the Thai embassy, Thai companies, or Thai nationals in Cambodia, and not to harbor racial hatred toward Thai people, most of whom are decent individuals. Only extremist groups and some military factions are behind these issues with Cambodia, because as usual, the Thai government is unable to control its military the way our country can.
Repost from ឆេង សារី-Channel
សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
