cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

TakhmaoTimes

ភាពល្បីមិនអមតះសច្ចៈទើបគង់វង្ស

Больше
Камбоджа321Центральный кхмер290Новости и СМИ13 647
Рекламные посты
10 591
Подписчики
-124 часа
+157 дней
+7330 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
តាំងនាមខ្ញុំបាទសូមថ្លែងអំណរគុណដល់ប្អូនប្រុសប្អូនស្រីទាំងពីរនាក់នេះដែលបានខ្នះខ្នែងជួយសម្រួលដល់លោកអ៊ំ 🙏 ដោយប្អូនស្រីបានយកប្រេងក្រឡាជួយរិទ្ធិឲ្យគាត់ចំណែកឯប្អូនប្រុស បានដាក់ឲ្យលោកអ៊ំដេកក្នុងតំណែងសុវត្ថិភាពនិងតាមដានលោកអ៊ំពេលឈាមមាត់ក្រែងគាត់ខាំអណ្ដាតខ្លួនឯង ជាពិសេសបងៗសមត្ថកិច្ចដែលបានមកកន្លែងកើតហេតុទាន់ពេលនិងហៅរថយន្តសង្គ្រោះ។
Показать все...
3👍 1
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីមសង់ 125cc ពាក់ស្លាកលេខភ្នំពេញ IU-9665 បើកបរពីកើតទៅលិចមកដល់កន្លែងកើតហេតុ ត្រង់ចំណុចផ្លូវបែកជាបួនលេខ 110 កែងនិងផ្លូវ 108 ក៏បានប៉ះជាមួយនឹងម៉ូតូកូនទាពាក់ស្លាកលេខភ្នំពេញមួយ JV-5999 បើកបរដោយសិស្សសាលា បានបុកគ្នាពេញទំហឹងចំចំណុចកណ្ដាលផ្លូវបណ្ដាលឱ្យលោកអ៊ំម្នាក់អាយុជាង ៥០ សន្លប់បាត់បង់ស្មារតីនៅកន្លែងកើតហេតុក្រោយមកសមត្ថកិច្ចទៅដល់ទីតាំងបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យជ័យជំនះបញ្ជូនលោកអ៊ំទៅសង្គ្រោះបន្ទាន់ភ្លាមៗ ព្រឹកថ្ងៃទី 12 ខែកក្កដាឆ្នាំ 2024
Показать все...
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ប្រកាសថា គ្មានការហាមឃាត់មិនអោយដង្ហែរទីងមោងនោះទេ តែឯកឧត្តម ស្នើឱ្យមានការហែរត្រូវមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរយើង។
Показать все...
IMG_1682.MP448.28 MB
34👍 8
Фото недоступноПоказать в Telegram
យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។ អាស្រ័យហេតុនេះ សូមជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ លេខទំនាក់ទំនាក់ទំនង៖ 096 646 4574 / 093 858 893
Показать все...
6👏 3
📱 តោះប្រិយមិត្តគុយទាវផ្ទះតាលឹមដែលកាលពីមុន ហាងគុយទាវមួយនេះល្បីឈ្មោះថាជាហាង គុយទាវសាច់ចិញ្ច្រាំ នៅច្បារអំពៅ ក្រោយមុខទៀតមកលក់នៅមុខវត្តតាខ្មៅដែលគេហៅឈ្មោះថាគុយទាវផ្ទះ តាលឹម ៨០០០៛ , ១០០០០៛ លោកអ្នកនឹងទទួលបានរសជាតិគុយទាវតជំនាន់ជាង 40 ឆ្នាំ 👍 📱 ទីតាំង | https://maps.app.goo.gl/RQY3nZAcNagKut2M9?g_st=com.google.maps.preview.copy
Показать все...
12👍 5🤩 1
Фото недоступноПоказать в Telegram
តម្លៃប្រេងឥន្ធនៈសម្រាប់ថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ - ប្រេងសាំង = ៤.៣០០រៀល - ប្រេងម៉ាស៊ូត = ៤.២០០រៀល
Показать все...
👍 5
Фото недоступноПоказать в Telegram
សម្តេចធិបតីផ្តល់ក្របខ័ណ្ឌរដ្ឋដល់លោកគង់ បុរាណជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យគង់ ណៃ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់លោក គង់ បុរាណ ដែលចង់បន្តវេនពីលោកឪពុកគឺលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ការសម្រេចឯកភាពរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីឃើញសាររបស់លោកគង់ បុរាណ ដែលជាកូនប្រុសបង្កើតរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ ស្នើសុំរាជរដ្ឋាភិបាលចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីអាចបន្តវេនពីលោកឪពុក។
Показать все...
10👍 3👏 2
Фото недоступноПоказать в Telegram
រាជធានី-ខេត្តទាំង២៥របស់កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្រ្តាក់ដល់ថ្ងៃ១៣កក្កដា #TakhmaoTimes ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ អាចនឹងកើតមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥របស់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ ការដែលអាចនាំឱ្យមានភ្លៀងធ្លាក់ គឺដោយសារសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
Показать все...
4👍 1
អាជ្ញាធរក្រុងតាខ្មៅនិងសាលាសង្កាត់រកាខ្ពស់បានដាក់បម្រាមហាមឃាត់ឱ្យចូលលេងស្រះទឹក មួយកន្លែងដែលស្ថិតនៅជាតិលេខ 21 ក្រោយគណបក្សខេត្តកណ្ដាល ដោយមូលហេតុមានសិស្សសាលាភាពស្រី 3 នាក់បានលង់ស្លាប់កាលពីយប់មិញនៅស្រះមួយនេះ ។
Показать все...
👍 15 1
Фото недоступноПоказать в Telegram
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តទាំងឡាយសើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង និងព្រមានជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ឱ្យប្រញាប់ដកខ្លួន ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ នារសៀលថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
Показать все...
16👏 4😍 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.