cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

UYFC-Takeo សហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្តតាកែវ​ Union of Youth Federations of Cambodia - Takeo

UYFC-Takeo is an official channel of Union of Youth Federations of Cambodia - Takeo Province. Official registered under the law of the Kingdom of Cambodia. Develop-Self, Develop-Friends, Develop-Society

Больше
Камбоджа894Центральный кхмер802Социальные сети2 331
Рекламные посты
4 497
Подписчики
-224 часа
-67 дней
-4130 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

អបអរសាទរពិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសហរដ្ឋអាមេរិក ប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ សន្តិភាព បាននាំមកនូវការជួបជុំ និងវិលត្រឡប់មកវិញនូវស្នាដៃដ៏វិចិត្ររបស់បុព្វបុរសខ្មែរ។ «អរគុណសន្តិភាព» 🙏 រាជធានីភ្នំពេញ រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ —————————————- Telegram / Tiktok / Facebook
Показать все...
12👍 1
មរណភាពរបស់ លោក ទេព កន គឺជាការបាត់បង់នូវថ្នាក់ដឹកនាំមូលដ្ឋានដ៏ឆ្នើមមួយរូប ដែលកន្លងមកបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបម្រើជាតិ និងប្រជាជន នាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍក្នុងមូលដ្ឋាន។ ក្នុងនាមជាយុវជនមួយរូប លោក បានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ចូលរួមក្នុងសកម្មភាពសង្គម ប្រកបដោយ ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុជាតិមាតុភូមិ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ទេព កន សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ —————————————- Telegram / Tiktok / Facebook
Показать все...
7👍 4🙏 1
Фото недоступноПоказать в Telegram
ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាព លោក ទេព កន ប្រធានក្រុមប្រឹក្សាឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងជាសមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ។ មរណភាពរបស់ លោក ទេព កន គឺជាការបាត់បង់នូវថ្នាក់ដឹកនាំមូលដ្ឋានដ៏ឆ្នើមមួយរូប ដែលកន្លងមកបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបម្រើជាតិ និងប្រជាជន នាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍក្នុងមូលដ្ឋាន។ ក្នុងនាមជាយុវជនមួយរូប លោក បានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ចូលរួមក្នុងសកម្មភាពសង្គម ប្រកបដោយ ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុជាតិមាតុភូមិ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ទេព កន សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ————————————- Website / Telegram / Facebook / YouTube / Tiktok
Показать все...
🙏 8 3
ថ្ងៃទី២០ ខែមិថុនា គឺជាទិវាប្រវត្តិសាស្រ្តដែលជាចំណុចចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ។ ថ្ងៃនេះ កាលពី៤៧ឆ្នាំមុន នៅចំពោះមុខមហាវិនាសកម្មនៃអំពើប្រល័យពូជសាសន៍ យុទ្ធជនដ៏អង់អាចក្លាហាន បានងើបឡើងស្វែងរកការរំដោះជាតិ ជួយសង្រ្គោះអាយុជីវិតជាបន្តបន្ទាប់។ នេះជាចំណុចនេះ ដែលបាននាំទៅដល់ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ និងការរំដោះជាតិចេញពីរបបខ្មែរក្រហមដោយជោគជ័យនៅថ្ងៃ ៧ មករា ១៩៧៩។ យើងខ្ញុំជាយុវជនជំនាន់ក្រោយ ចងចាំមិនភ្លេចនូវមហាពលិកម្មដ៏ធំធេងនេះ ដែលជាគំរូវីរភាពដ៏អង់អាចក្លាហាន ដែលមិនអាចបំភ្លេចបាននោះឡើយ។ យើងខ្ញុំប្តេជ្ញាការពារសមិទ្ធផលទាំងឡាយដែលបានខិតខំពុះពារកសាងបានដោយលំបាកបំផុតនេះ មិនឱ្យបាត់បង់ជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ ————————————- Website / Telegram / Facebook / YouTube / Tiktok
Показать все...
8👍 3
02:05
Видео недоступноПоказать в Telegram
សារថ្វាយព្រះពររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា ————————————- Website / Telegram / Facebook / YouTube / Tiktok
Показать все...
IMG_5444.MP410.92 MB
9👍 3
Repost from UYFC News
Фото недоступноПоказать в Telegram
សូមបងប្អូនអញ្ជើញទស្សនាវីដេអូខ្លី ស្តីពីសកម្មភាពក្រុមការងារផលិតវីដេអូសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ពីកូនចៅ ចៅទួត សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ដែលនឹងចាក់ផ្សាយជូនទស្សនានាពេលឆាប់ៗនេះ ។ សូមបងប្អូន សមាជិក សមាជិកា រង់ចាំទស្សនាវីដេអូពេញដែលនឹងចេញផ្សាយនៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ខាងមុខនេះ។ 📲ទស្សនាវីដេអូ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| TikTok
Показать все...
3👍 1
Repost from UYFC News
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនេះផងដែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ស្តេចសព្វព្រះរាជហប្ញទ័យប្រោសប្រទានព្រះរាជអំណោយរួមមាន៖ អង្ករ ០២ តោន មីកញ្ចប់ ១០០ កេស ទឹកសុទ្ធ ១០០ កេស ទឹកផ្លែឈើ ៥០ កេស ទឹកត្រី ៥០ យួរ ទឹកស៊ីអីវ ៥០ យួរ នំកញ្ចប់ចម្រុះរសជាតិ ៥០ កេស តាមរយៈថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជាយកទៅប្រគេនដល់វត្តមួយចំនួន រួមមាន វត្តបុទុមវត្តីរាជវរារាម វត្តផ្នៀតសិម្ពលី វត្តវារិនព្រែកលាប វត្តនិរោធរង្សី។ 📲រូបភាពបន្ថែម 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| TikTok
Показать все...
👍 2 2
Repost from UYFC News
ទិដ្ឋភាព ពិធីសម្ពោធពិពរណ៍ព្រះបរមឆាយាល័ក្ខណ៍ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណ សួនព្រះរាជឱង្ការ ពិពរណ៍បានឆ្លុះបញ្ចាំងនូវកម្រងព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពនៃសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលរួមបញ្ចូលព្រះរាជសកម្មភាព ស្តេចយាងដង្ហែតាម ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងវិស័យនយោបាយ មនុស្សធម៌ សប្បុរសធម៌ និងសង្គមកិច្ច ប្រកបដោយព្រះរាជហឫទ័យថ្លៃថ្លា សណ្តោសប្រោសដល់ប្រជានុរាស្ត្រនៃព្រះអង្គ។ សូមបងប្អូន សមាជិក សមាជិកា សាធារណជន អញ្ជើញមកទស្សនាពិពរណ៍ ដែលប្រព្រឹត្តទៅរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| TikTok
Показать все...
4👍 2
Перейти в архив постов
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.