ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Открыть в Telegram

📈 Аналитический обзор Telegram-канала យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Канал យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 856 подписчиков, занимая 4 689 место в категории Политика и 527 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 856 подписчиков.

Согласно последним данным от 21 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 72, а за последние 24 часа — -3, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.63%. В первые 24 часа после публикации контент обычно набирает 4.64% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 828 просмотров. В течение первых суток публикация набирает 504 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 21.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 22 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 856
Подписчики
-324 часа
+17 дней
+7230 дней
Архив постов
ចូលរួមបើកកិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍បំភាយឧស្ម័នកម្រិតសូន្យ អាស៊ី លើកទី៤។ សាធារណរដ្ឋហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១៧ វិច្ឆិកា
+7
ចូលរួមបើកកិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍បំភាយឧស្ម័នកម្រិតសូន្យ អាស៊ី លើកទី៤។ សាធារណរដ្ឋហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១៧ វិច្ឆិកា ២០២៦ Attending the Opening Ceremony of the 4th Asia Zero-Emission Community Leaders’ Meeting. Philippines, Tuesday morning, 17 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 22:25

ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៩។ សាធារណរដ្ឋហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១៧ វិច្ឆិកា ២០២៦ Attending the Opening Ce
+9
ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៩។ សាធារណរដ្ឋហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១៧ វិច្ឆិកា ២០២៦ Attending the Opening Ceremony of the 29th ASEAN Plus Three Summit. Philippines, Tuesday morning, 17 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 20:37

ស្វាគមន៍ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្រ្តី នៃប្រទេសកាណាដា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានី ភ្នំពេញ។ ថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 19:15

គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport ទីក្រុងម៉ានីល សា
+9
គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ សាធារណរដ្ឋហ្វីលីពីន ព្រលឹមថ្ងៃអង្គារ ទី១៧ វិច្ឆិកា ២០២៦ The High-level delegation of the Royal Government of Cambodia has arrived in Ninoy Aquino International Airport, Manila City, the Philippine. The Philippine, Tuesday early morning, 17 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 19:13

ឯកឧត្ដម​ សុខ​ សង្វារ​ ដឹកនាំក្រុមការងារផ្នែកសិល្បៈ និងកីឡា​ អញើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនអតីតកីឡាករប្រដាល់សកលជម
ឯកឧត្ដម​ សុខ​ សង្វារ​ ដឹកនាំក្រុមការងារផ្នែកសិល្បៈ និងកីឡា​ អញើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនអតីតកីឡាករប្រដាល់សកលជម្រើសជាតិ សាម គន្ធា 🌐 https://www.facebook.com/share/p/151WnTzz3tb ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
16 нояб., 18:27

កម្ពុជា-កាណាដា ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេច
កម្ពុជា-កាណាដា ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃជំនួប, សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កាណាដាលើការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២០ នេះ ព្រមទាំងបានអបអរសាទរកាណាដា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅឆ្នាំ២០២៨។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាមកកាន់កម្ពុជានាពេលនេះ នឹងប្រែក្លាយការប្ដេជ្ញាចិត្តនានាឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការគាំទ្ររបស់កាណាដាលើការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍, ការ​កសាងសមត្ថភាពលើវិស័យការពារជាតិ និងវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយសង្កត់ធ្ងន់ថា កាណាដាគឺជាមិត្ត និងជាដៃគូយូរអង្វែងរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត​បន្តពូនជ្រំទំនាក់ទំនង ក៏ដូចជាជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។   ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូ ក្នុងអំឡុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាឱកាសនេះ។ ឯកឧត្តមក៏បានសម្ដែងនូវការកោតសរសើរ និងពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ថា កាណាដានឹងបន្តគាំទ្រ និងជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីជំរុញសន្ទុះថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ​ជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, សន្តិសុខ ការពារជាតិ, ទេសចរណ៍ អប់រំ កសិកម្ម កសិឧស្សាហកម្ម, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា​គ្នាអំពី​​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងបទល្មើសសាយប័រ សំដៅរួមគ្នា​កសាងសន្ដិសុខ​ក្នុងតំបន់​និងសកលលោក ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត​ក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា ក៏បានអញ្ជើញជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងកាណាដា ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 10:46

ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល
+9
ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ រាជធានីភ្នំពេញ យប់ថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦ Leading the Cambodian high-level delegation to attend the Related Summits of the 49th ASEAN Summit on 17 November 2026 in Manila, the Republic of the Philippines. Phnom Penh, Monday night, 16 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 10:46

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមប្រធានបទ “រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង” និងកិច្ចប្រជុំពាក់ព័ន្ធ រួមនឹងព្រឹត្តិការណ៍អមផ្សេងៗ បានប្រព្រឹត្តិទៅរលូន និងសម្រេចបានលទ្ធផលដោយជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់គណ:កម្មការរៀបចំកិច្ចប្រជុំ, ក្រុមការងារដែលពាក់ព័ន្ធទាំងអស់ រួមទាំងសិល្ប:ករសិល្ប:ការីនី ក៏ដូចជាយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមសហការ, សម្របសម្រួល និងស្ម័គ្រចិត្តចូលរួមបំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងគោលដៅតែមួយ គឺដើម្បីជាតិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ, ក្រសួងស្ថាប័នពាក់ព័ន្ធ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ក្រុមការងារពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំតុបតែងសោភ័ណ្ឌភាពរាជធានីភ្នំពេញបានយ៉ាងល្អ, រក្សាបាននូវអនាម័យបរិស្ថានស្អាត និងចូលរួមសហការល្អក្នុងការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលអាចឱ្យព្រឹត្តិការណ៍ទាំងមូលបានដំណើរការទៅរលូនតាមការគ្រោងទុក ។ ជាមួយគ្នានេះដែរ សូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ សិល្បការិនី សមាគមនានាដែលពាក់ព័ន្ធ ដែលចូលរួមរៀបចំ និងសម្ដែងសិល្បៈ វប្បធម៌ដ៏ល្អផូរផង់ជូនដល់គណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត និងឈ្វេងយល់ពីសិល្បៈ វប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិបន្ថែមទៀត ។ បន្ថែមពីនេះ សូមអរគុណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមផ្ដិតយករូបភាព និងផ្សព្វផ្សាយ នូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមនានា ជូនដល់សាធារណជូនជាតិ និងអន្តរជាតិ បានដឹង និងបានយល់កាន់តែច្បាស់អំពីកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍នានា សិល្បៈ វប្បធម៌ខ្មែរ រួមទាំងសម្រស់រាជធានីភ្នំពេញ ក៏ដូចជាសម្រស់របស់កម្ពុជាទាំងមូលទៅកាន់ពិភពលោក ។ ជាងនេះទៅទៀត សូមអរគុណដល់អគ្គលេខាធិការដ្ឋាន នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ ព្រមទាំងសហគ្រិនហ្វ្រង់កូហ្វូន ទាំងអស់ ដែលបានជួយរៀបចំ សម្របសម្រួល និងចូលរួមក្នុងកំពូលប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមនានា ។ បន្ថែមពីនេះ សង្ឃឹមថាថ្នាក់ដឹកនាំ និងក្រុមការងារអគ្គលេខាធិការដ្ឋាន នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ ព្រមទាំងសហគ្រិនហ្វ្រង់កូហ្វូន ទាំងអស់ ទទួលបាននូវការសិក្សាឈ្វេងយល់អំពីសិល្បៈ វប្បធម៌ និងការទទួលបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹម និងភាពកក់ក្ដៅពីក្រុមការងារ និងប្រជាពលរដ្ឋកម្ពុជា ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 10:46

អបអរសាទរ ប្រាសាទមេបុណ្យខាងលិច ត្រូវបានប្រារព្ធពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងដាក់ឱ្យចូលទស្សនាឡើងវិញជាផ្លូវការ បន្ទាប់ពីចំណាយព
+6
អបអរសាទរ ប្រាសាទមេបុណ្យខាងលិច ត្រូវបានប្រារព្ធពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងដាក់ឱ្យចូលទស្សនាឡើងវិញជាផ្លូវការ បន្ទាប់ពីចំណាយពេលជួសជុលអស់រយៈពេល១៤ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២។ ស្ថិតនៅលើកោះកណ្ដាលបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ក្នុងក្រុងសៀមរាប។ លក្ខណៈពិសេស គឺមានរូបសំណាកព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ ដែលជាស្នាដៃសិល្បៈដ៏លេចធ្លោមួយ។ ប្រាសាទមានតួប្រាង្គចំនួន១៦ និងកំពែងព័ទ្ធជុំវិញ។ ប្រាសាទនេះធ្លាប់ត្រូវបានជួសជុលដោយក្រុមអភិរក្សបារាំងនៅឆ្នាំ១៩៤០។ គម្រោងជួសជុលទ្រង់ទ្រាយធំប្រាសាទមេបុណ្យខាងលិច ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងភាគីបារាំង ដោយចំណាយពេលសរុប១៤ឆ្នាំ។ ក្រោយការជួសជុលនេះ សំណង់ប្រាសាទអាចមានលទ្ធភាពឈររឹងមាំលើសពី១០០ឆ្នាំ។ នេះជាសក្ខីភាពនៃសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស ជួសជុល និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ខ្មែរ ឱ្យមានភាពរឹងមាំ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្ម សម្រាប់កូនខ្មែរជំនាន់ក្រោយ។ ខេត្តសៀមរាប ថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦ Congratulations on the Closing Ceremony marking the successful completion of the 14-year restoration of Western Mebon Temple and its official reopening to the public. The Ceremony is graciously presided over by His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of the Kingdom of Cambodia, and His Excellency Emmanuel Macron, President of the French Republic. The Western Mebon Temple was built in the mid-11th century during the reign of King Udayadityavarman II. Situated on an island at the center of the West Baray, also known as Baray Teuk Thla, in Siem Reap, the temple is renowned for the remarkable bronze statue of the reclining Vishnu, a notable masterpiece of Khmer art. The temple complex comprises 16 towers enclosed within a surrounding wall. It was previously restored by a French conservation team in 1940. In 2012, the APSARA National Authority launched a large-scale restoration project in collaboration with its French counterpart, marking a 14-year joint restoration effort. Following this restoration, the temple structure is expected to remain stable for more than 100 years. This achievement stands as a testament to the successful cooperation between Cambodia and France in conserving, restoring, and promoting Khmer cultural heritage. It ensures the temple’s structural integrity while preserving its historical, artistic, and architectural values for future generations of Cambodians. Siem Reap, Monday 16 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 10:46

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញ
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមពិធីបើកមហាសន្និបាតនៃចលនាសេរីភាពប្រជាជាតិ 🌐 https://www.facebook.com/share/p/1DwuXNsBHo ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
16 нояб., 09:07

photo content
+8
16 нояб., 07:31

ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច (
+9
ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច (ភ្នំពេញ)៖ កិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ បានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយអង្គប្រជុំកំពូលបានអនុម័ត និងចេញផ្សាយជាផ្លូវការនូវ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» (Déclaration de Phnom Penh) ចំនួន ៣២ចំណុច ដើម្បីជាផែនទីបង្ហាញផ្លូវ និងជាការប្តេជ្ញាចិត្តរួមគ្នារបស់មហាគ្រួសារហ្វ្រង់កូហ្វូនី ក្នុងការពង្រឹងសន្តិភាព ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការដាក់ចេញនូវ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ទាំង ៣២ចំណុចនេះ ធ្វើឡើងបន្ទាប់ពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រធានគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក បានជួបប្រជុំពិភាក្សាយ៉ាងផុសផុលនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិអូស៊ីអាយស៊ី (OCIC) រាជធានីភ្នំពេញ ក្រោមមូលបទស្នូល៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ 🌐 https://www.facebook.com/share/p/1DHunzeyA1 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
16 нояб., 07:31

ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្រ្តី នៃប្រទេសកាណាដា ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ ៖ ១-អនុស្សរណៈនៃកា
+7
ចូលរួមជាអធិបតីជាមួយ ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្រ្តី នៃប្រទេសកាណាដា ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ ៖ ១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង កម្ពុជា-កាណាដា។ ២-អនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការនិងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និង អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ រួមជាមួយនឹងការប្រកាសអំពីការចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងចំនួន២៖ ១-កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគបរទេសរវាងកម្ពុជា និងកាណាដា។ ២-កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកាណាដា។ រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦ The Right Honourable Mark Joseph Carney, Prime Minister of Canada, and I jointly presided over the Ceremony for the Exchange of documents, as follows: 1-Memorandum of Understanding on Trade and Economic Cooperation between Cambodia and Canada. 2-Memorandum of Understanding on Exchange of Financial Intelligence Information between the Financial Transactions and Reports Analysis Center of Canada and the Cambodia Financial Intelligence Unit. Along with the announcement of the launch of discussions on two documents, as follows: 1-Agreement on Promotion and Protection of Foreign Investment between Cambodia and Canada. 2-Agreement on Prevention of Double Taxation between Cambodia and Canada. Phnom Penh, Monday afternoon, 16 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 06:28

ជួបជាមួយ ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្រ្តី នៃប្រទេសកាណាដា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រាជធ
+7
ជួបជាមួយ ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្រ្តី នៃប្រទេសកាណាដា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃចន្ទ ទី១៦ វិច្ឆិកា ២០២៦ Holding a Bilateral Meeting with the Right Honourable Mark Joseph Carney, Prime Minister of Canada, at Peace Palace. Phnom Penh, Monday afternoon, 16 November 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
16 нояб., 06:28