cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

សៀវភៅជីវិត - Seavphovjivet

Official Telegram Channel

Больше
Камбоджа668Центральный кхмер606Книги4 472
Рекламные посты
5 723
Подписчики
+424 часа
+147 дней
+10930 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
“សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា” 💚 សត្វត្រយងយក្ស ដែលអ្នកស្រុកនៅទីជនបទខ្លះហៅថា សត្វ «ឪលើក» (ភាគច្រើនបងប្អូនជនជាតិភាគតិចកួយ ឬខ្មែរ-កួយ ពួកគាត់ស្គាល់ឈ្មោះ «ឪលើក»នេះយ៉ាងច្បាស់លាស់។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅលើពិភពលោកទាងមូលប្រភេទសត្វត្រយងយក្ស ពុំមានឃើញព័ត៌មានច្បាស់លាស់ពីការរស់នៅរបស់វានៅលើទីកន្លែងណាមួយទេ ក្រៅពីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងនេះ។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានរស់នៅរបស់សត្វត្រយងយក្ស មានរាយប៉ាយនៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ====================== ស្នាដៃនិពន្ធរបស់លោក៖ មឿន ញាណ ប្រភេទ៖ សៀវភៅបែបស្រាវជ្រាវ និងវិទ្យាសាស្រ្ត ចំនួនទំព័រ៖ ៣១២ តម្លៃ៖ ៨០,០០០៛ សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet
Показать все...
3
Фото недоступноПоказать в Telegram
“មិនអាចរឹងមាំគ្រប់ពេល" ទឹកភ្នែកខ្ញុំតែងតែស្រក់ចុះនៅពេលដែលគ្រប់គ្នាគិតថា ខ្ញុំជាមនុស្សដែលរឹងមាំ ដោយមិនបាច់ត្រូវការជំនួយពីនរណាក៏ខ្ញុំអាចរីករាយបានតែតាមពិតទៅអត់ទេ ខ្ញុំពិតជារឹងមាំតែមិនមែនគ្រប់ពេលទេ។ ពេលខ្លះចិត្តខ្ញុំមួយនេះវាទន់ជ្រាយណាស់រហូតសឹងពេលខ្លះ មិនបាច់ចាំទាល់តែមានបញ្ហាក៏ខ្ញុំយំចេញមកដោយឯកឯងដែរ ...។ ជីវិតមួយនេះប្រហែលជាមកពីពាក្យថាឯករាជ្យភាពពេកមើលទៅ បានជាមនុស្សគ្រប់គ្នាគិតថាខ្ញុំរឹងមាំណាស់ដែលអាចរស់នៅម្នាក់ឯងបាន តែប្រហែលជាអ្នកទាំងអស់គ្នាមិនដឹងទេថាពេលខ្លះខ្ញុំដេកយំរាល់យប់នឹងពាក្យទាំងអស់នេះ ប្រហែលមានតែភួយនិងក្នើយនៅក្នុងផ្ទះខ្ញុំទេដែលដឹងថា ខ្ញុំទន់ជ្រាយយ៉ាងណា ...។ ជីវិតមួយនេះបើសិនជាយើងបង្ហាញភាពរឹងមាំពេក វាអាចជារឿងមួយដែលយើងគ្មានសំណាងក៏ថាបាន ព្រោះមនុស្សដែលរឹងមាំរមែងតែគេគិតថាគ្មានបញ្ហានិងមិនសូវជាមានរឿងពិបាកចិត្ត ...។ ពេលខ្លះបើអាចទន់ជ្រាយខ្លះក៏បាន ព្រោះយើងអាចមានសំណាងជាងនេះក៏ថាបាន....។ អត្ថបទ៖ ប្រិយមិត្តអ្នកអាន គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
Показать все...
10
Repost from Thavry Thon Author
Фото недоступноПоказать в Telegram
«ថ្ងៃថ្មីនៅតែមាន ភាគ ២» 🌻 ដំណើរជីវិតនឹងបន្តទៅមុខជានិច្ច ហើយបញ្ហានឹងចូលមកឱ្យខ្ញុំដោះស្រាយ ជាបន្តបន្ទាប់គ្រាន់តែខ្ញុំត្រូវហ៊ានប្រឈមមុខដោះស្រាយ ដោយភាពអង់អាច។ អរគុណខ្លួនឯងដែលបានផ្ដល់ឱកាសជាលើទី២ឱ្យខ្លួនឯង ដើម្បីខ្ញុំអាចស្វែងរកអត្ថន័យជីវិតពិតប្រាកដបាន។
Показать все...
4
01:15
Видео недоступноПоказать в Telegram
អត្ថបទលើកទឹកចិត្តជាច្រើនរបស់ “សៀវភៅជីវិត”​ បានដាក់ឱ្យប្រិយមិត្តទាំងអស់គ្នាអាចចូលអានបានគ្រប់ពេលនៅលើគេហទំព័ររបស់ "@Weteka - វេទិកា" ហើយ 💚 តំណភ្ជាប់៖ weteka.org/kh/sala/seavphovjivet/home
Показать все...
Weteka.mp4441.57 MB
2
Фото недоступноПоказать в Telegram
“ស្នាមកាំបិត” 💚 កាលនោះខ្ញុំបានឮសម្តីប៉ាជជែកគ្នាជាមួយម៉ាក់ គាត់បានបន្ទោស ខ្លួនឯងថាមកពីគាត់ក្រ ទើបកូនស្រីមិនបានរៀនចប់ចុងចប់ដើម ហើយត្រូវចេញទៅធ្វើការទាំងមិនទាន់ពេញវ័យស្រួលបួលបែបនេះ។ ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឱ្យការសិក្សារបស់ខ្ញុំត្រូវ បានបញ្ចប់ចាប់តាំងពីពេលនោះរហូតមក។ វាគឺជាជម្រើសមួយ ដែលខ្ញុំជាអ្នកស្ម័គ្រចិត្តជ្រើសរើសផ្លូវដើរដោយខ្លួនឯង ដូច្នេះខ្ញុំមិន អាចបន្ទោសអ្នកដទៃណាម្នាក់បានឡើយ។ នេះគឺជាការសម្រេចចិត្តផ្លាស់ប្តូរដ៏ធំមួយក្នុងការជ្រើសរើសផ្លូវដើរមួយថ្មីសម្រាប់ជីវិតរបស់ខ្ញុំទាំងខ្លួននៅខ្ចីសេចក្តីនៅឡើយ។ ពេលនោះខ្ញុំក៏បានផ្អាកការសិក្សា និងមិនបាននៅរៀនបន្តរហូត ដល់ពេលប្រឡងម្តងទៀតទេ។ ======================== ស្នាដៃនិពន្ធរបស់បងស្រី៖ រៀម សុខចំរើន ប្រភេទ៖ ជីវប្រវត្តិ ចំនួនទំព័រ៖ ២៩៤ តម្លៃ៖ ៣២,០០០៛ Instagram: www.instagram.com/seavphovjivet/
Показать все...
1🥰 1
Repost from Thavry Thon Author
Фото недоступноПоказать в Telegram
កាពីទែនជីវិត
Показать все...
8
Repost from N/a
Фото недоступноПоказать в Telegram
“ប្រលោមចិត្ត ភាគ​១” 🌺
Показать все...
5
Фото недоступноПоказать в Telegram
“លួចស្រឡាញ់គេម្នាក់ឯង” ធម្មតាបើយើងឬនរណាម្នាក់និយាយមិនល្អពីមនុស្សដែលយើងស្រឡាញ់ប្រាកដណាស់ យើងនឹងចេញមុខការពារគេ ទាំងដែលខ្លួនឯងនិងគេត្រឹមជាអ្នកស្គាល់គ្នាក៏ដោយ។ មនុស្សយើងគិតទៅប្លែកដែរ មនុស្សដែលគេស្រឡាញ់ មិនស្រឡាញ់ ទៅជាស្រឡាញ់មនុស្សដែលគេអត់ស្រឡាញ់ខ្លួនឯង ហើយតាំងមកអង្គុយពិបាកចិត្តម្នាក់ឯងទៅវិញ។ ការពារគេណាស់ សរសើរគេ អួតប្រាប់គ្រប់គ្នាថា ខ្លួនឯងមានសំណាងដែលស្គាល់គេទាំងដែលគេអត់ដែលសូម្បីគិតអ៊ីចឹងផង ព្រោះតាំងពីដើមនៃទំនាក់ទំនងពួកយើង យើងគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលឆ្លងកាត់ហើយក៏ចាកចេញ។ មានតែយើងទេតើដែលជិតឆ្កួតម្ដងម្កាលដោយសារតែសារមួយបន្ទាត់ពីររបស់គេ គិតទៅគេថាស្នេហាធ្វើឱ្យមនុស្សខ្វាក់ភ្នែក តែប្លែកអីតែមនុស្សដែលយើងស្រឡាញ់មើលអត់ឃើញការស្រឡាញ់របស់យើងចឹងហ្ន៎...។ តើគេមានដឹងទេថា នៅត្រង់នេះមានមនុស្សម្នាក់ដែលតែងតែរីករាយពេលគេសប្បាយ ហើយតែងតែកើតទុក្ខនៅពេលគេស្ងប់ស្ងាត់ ហើយអបអរពេលគេជោគជ័យ ហើយតែងតែការពារគេពេលអ្នកផ្សេងនិយាយមិនល្អពីគេ។ អត្ថបទ៖ សៀវភៅជីវិត Instagram: www.instagram.com/seavphovjivet/
Показать все...
6
Фото недоступноПоказать в Telegram
“សំឡេងខ្សឹប” 🖤 “ការវាយតម្លៃ” ធ្លាប់ស្អប់គេទាំងដែលមិនទាន់ស្គាល់គេដែរទេ? ធ្លាប់វិនិច្ឆ័យអ្នកដទៃតាមអារម្មណ៍ខ្លួនឯងដែរទេ? ខ្ញុំពីមុនគឺបែបនេះ។ ខ្ញុំតែងតែវាយតម្លៃអ្នកដទៃដោយផ្អែកតាមអារម្មណ៍របស់ខ្ញុំ។ ពេលខ្លះ ខ្ញុំទើបតែឃើញគេលើកដំបូងក៏ម៉ៃពីអត្តចរិតរបស់គេភ្លាម។ ជូនកាល ដោយសារខ្ញុំធ្លាប់ជួបអ្នកពីមុនដែលមានឬកពា សម្ដីសំដៅស្រដៀងគេ ទើបគិតថាគេមានចរិតមិនល្អបែបនោះ។ ឆ្លងកាត់បទពិសោធស្គាល់មនុស្សមនុស្សកាន់តែច្រើន ខ្ញុំក៏លែងហ៊ានវាយតម្លៃអ្នកដទៃផ្ដេសផ្ដាសទៀត ព្រោះបុរេវិនិច្ឆ័យរបស់ខ្ញុំមិនសុទ្ធតែត្រូវនោះទេ។ ជាច្រើនលើកច្រើនសាហើយដែលខ្ញុំមានការស្ដាយក្រោយចំពោះការគិតខុសលើគេ ព្រោះនៅពេលស្គាល់គេច្បាស់ទោះបខ្ញុំដឹងថា គេជាមនុស្សល្អមិនមែនដូចអ្វីដែលខ្ញមធ្លាប់គិត ហើយអ្វីដែលខ្ញុំសោកស្ដាយបំផុតនោះ គឺពេលខ្លះខ្ញុំបានស្គាល់គេច្បាស់ ពេលដែលគេមិនបាននៅទីនេះទៀតឡើយ។ ========================== ស្នាដៃនិពន្ធរបស់បងប្រុស៖ កែវ សេងរដ្ឋា ប្រភេទ៖ សៀវភៅលើកទឹកចិត្ត ចំនួនទំព័រ៖ ២៩៦ តម្លៃ៖ ៣២,០០០៛ គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
Показать все...
3
Фото недоступноПоказать в Telegram
“នារីប្រពៃ” 🩶 ខ្ញុំចាប់ផ្តើមសួរខ្លួនឯងម្តងទៀតថា “ក្នុងនាមជាស្ត្រីកម្ពុជាម្នាក់ជីវិតត្រូវតែផ្តោតទៅលើការមានប្ដីនិងក្លាយជាម្ដាយម្នាក់នៅវ័យក្មេងជានិច្ចមែនទេ?” វាជាក្តីកង្វល់របស់ខ្ញុំដែលមើលឃើញក្មេងស្រីកម្ពុជាវ័យក្មេងជាច្រើនជាប់គាំងដោយបទដ្ឋានសង្គមមួយនេះ​ ហើយមិនសូវបានធ្វើអ្វីធំដុំ ក្រៅពីរៀបការ និងមានកូន។ ពួកគេមិនអាចស្វែងយល់ពីពិភពខាងក្រៅ ហើយស្វែងរកក្តីសុបិនរបស់ពួកគេបានទេ ឬធ្វើអ្វីដែលពួកគេស្រឡាញ់។ ========================== ស្នាដៃនិពន្ធរបស់បងស្រី៖ ថុន ថាវរី ប្រភេទ៖ ជីវប្រវត្តិ ចំនួនទំព័រ៖ ២៣៦ តម្លៃ៖ ២៨,០០០៛ សៀវភៅជីវិត Youtube Channel៖ www.youtube.com/@seavphovjivet
Показать все...
4👍 2
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.