Build Bright University (BBU)
Открыть в Telegram
សួស្តី សិស្សានុសិស្ស និងនិស្សិត..! Channel "Build Bright University «BBU»" បង្កេីតឡេីងជាចំបងសម្រាប់និស្សិតមកពីគ្រប់ខេត្ត-ក្រុងអាចធ្វេីការចែករំលែកចំណេះដឹង ព័ត៌មានទូទៅ ស្តីពីកម្មវិធីសិក្សា សេចក្តីជូនដំណឹង ព្រឹត្តិការណ៍របស់ BBU
Больше1 486
Подписчики
+124 часа
+17 дней
+430 день
Архив постов
សេចក្តីជូនដំណឹង
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ការិយាល័យកិច្ចការសិក្សា សូមជូនដំណឹងដល់និស្សិតនៃមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ជំនាន់ទី១៧ ទាំងអស់ឲ្យបានជ្រាបថា៖ ត្រូវឡើងការពារសារណាបញ្ចប់ឆ្នាំ ចាប់ពីថ្ងៃទី១៩-២៣ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង១:៣០នាទី ដល់ ៤:០០នាទី រសៀល នៅអគារ C បន្ទប់ 312។
របៀប sign out ចេញពីគណនីផ្ទាល់ខ្លួន (Gmail) នឹងធ្វើការ sign in គណនីនិងលេខកូដសម្ងាត់ថ្មី របស់ BBU ចូលទៅក្នុង Microsoft Teams
ប្រសិនបើ និស្សិតធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ហើយមកដល់ចំណុចនេះសូមចុចចយកពាក្យថា Skin for now (...)
ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ ...
បញ្ជាក់: សម្រាប់តែគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទេ
ក្រសួងអប់រំ.អនុញ្ញាតឱ្យគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ
សេចក្តីជូនដំណឹង
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមជូនដំណឹង ដល់និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាគ្រប់កម្រិតឲ្យបានជ្រាបថា៖ និស្សិតដែលបានបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ហើយមិនទាន់ បានដកសញ្ញាបត្រ សូមប្រញ៉ាប់រួសរាន់ អញ្ជើញមកដកសញ្ញាបត្រ នៅការិយាល័យរដ្ឋបាល ជារៀងរាល់ម៉ោង ធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ...។
✓ ព័ត៌មានផ្សេងៗសូមទាក់ទងទូរស័ព្ទលេខ៖
012 682 777 /015 682 777
សេចក្តីជូនដំណឹង
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមជូនដំណឹងដល់និស្សិត កម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ
ជំនាន់ទី២០ វគ្គទី២ និងទី៣ ដែលបានចូលរៀនសិក្សាតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬ ប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ទាំងអស់ ត្រូវបង់ថ្លៃសិក្សាសម្រាប់ឆ្នាំទី១ ឆមាសទី២ ...
ព័ត៌មានបន្ថែមអំពីរបៀបបង់ថ្លៃសិក្សា សូមទាក់ទងទូរស័ព្ទលេខ ឬ
Telegram : 012 682 777, 015 682 777
📣 វគ្គតឆ្នាំសិក្សាតាមឆមាស
📣 សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់និស្សិតទាំងពីរភេទដែលមានបំណង់ចង់ បន្តការសិក្សាកម្រិតបរិញ្ញាបត្រ
📣 ឆ្នាំទី៣ ឆមាសទី១
📣 ចុះឈ្មោះសិក្សាតាមកម្មវិធី ក្នុងមហាវិទ្យាល័យទាំង៧
😍 លក្ខខណ្ឌសម្រាប់និស្សិតផ្ទេរក្រេឌីត និស្សិតត្រូវមាន៖
👉 លិខិតបញ្ជាក់ការសិក្សាចំនួន០១ច្បាប់
👉 លិខិតបញ្ជាក់ព្រឹត្ដិបត្ដិពិន្ទុចំនួន ០១ច្បាប់
👉 វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចំនួន ០១ច្បាប់
👉 សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ០១ច្បាប់
👉 បំពេញប្រវត្ដិរូបសង្ខេប និងពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន ០១ច្បាប់។
👉 រូបថត 4x6 ចំនួន ២សន្លឹក
♥️ ចាប់ផ្តើមចុះឈ្មោះចូលរៀន
♥️ ពីថ្ងៃផ្សាយដំណឹងនេះតទៅ!
🎉 នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០
(សម្រាប់ថ្ងៃសៅរ៍-អាទិត្យ)
🎉 នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
(សម្រាប់ថ្ងៃចន្ទ-សុក្រ)
☎️ 023 987 700
📞 012 682 777
📲 015 682 777
Join Group: BBU Learning
Website: https://bbu.edu.kh/
🙏🙏🙏សូមអរគុណ!🙏🙏🙏
វគ្គតឆ្នាំសិក្សាតាមឆមាស🎉
📣សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ 🎉សូមជម្រាបជូនដំណឹងដល់និស្សិតទាំងពីរភេទដែលមានបំណង់ចង់បន្តការសិក្សាកម្រិតបរិញ្ញាបត្រ 📣 បាននឹងកំពុងចាប់ផ្តើមឆ្នាំទី៣ ឆមាសទី១
🎉ចុះឈ្មោះសិក្សាតាមកម្មវិធី ក្នុងមហាវិទ្យាល័យទាំង៧ រួមមាន៖
✏️ មហាវិទ្យាល័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រកសិកម្ម
✏️ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
✏️ មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
✏️ មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច
✏️ មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
✏️ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម
✏️ និងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
😍លក្ខខណ្ឌសម្រាប់និស្សិតផ្ទេរក្រេឌីត និស្សិតត្រូវមាន៖
👉 លិខិតបញ្ជាក់ការសិក្សាចំនួន០១ច្បាប់
👉 លិខិតបញ្ជាក់ព្រឹត្ដិបត្ដិពិន្ទុចំនួន ០១ច្បាប់
👉 វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ចំនួន ០១ច្បាប់
👉 សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ០១ច្បាប់
👉 បំពេញប្រវត្ដិរូបសង្ខេប និងពាក្យស្នើសុំចុះឈ្មោះចូលរៀន ចំនួន ០១ច្បាប់។
👉 រូបថត 4x6 ចំនួន ២សន្លឹក
♥️ចាប់ផ្តើមចុះឈ្មោះចូលរៀន
♥️ពីថ្ងៃផ្សាយដំណឹងនេះតទៅ!
🎉 នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០
(សម្រាប់ថ្ងៃសៅរ៍-អាទិត្យ)
🎉 នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០
(សម្រាប់ថ្ងៃចន្ទ-សុក្រ)
☎️ 023 987 700
📞 012 682 777
📲 015 682 777
Facebook Page: bbu.edu.kh
Website: https://bbu.edu.kh/
🙏🙏🙏សូមអរគុណ!🙏🙏🙏
អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២០ ក្រោមប្រធានបទ "គ្រូបង្រៀនឆ្លាតវៃដើម្បីការអប់រំឌីជីថល"
សេចក្តីជូនដំណឹង ស្តីពី ការប្រឡងបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង ជំនាន់ទី១៩ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០
បញ្ជាក់ៈ
1. និស្សិត និងអនុរក្សត្រូវមកដល់សាកលវិទ្យាល័យនៅវេលាម៉ោង ៦:៥០ នាទីព្រឹក
2. អនុរក្សត្រូវស្លៀកពាក់ឯកសណ្ឋានជានិស្សិត ឬ សមរម្យ សម្រាប់អនុរក្សប្រុសត្រូវពាក់ក្រវាត់ក។
3. បេក្ខជនប្រឡងត្រូវស្លៀកពាក់ឯកសណ្ឋានជានិស្សិតសាកលវិទ្យាល័យបៀលប្រាយ
4. បេក្ខជនប្រឡង អនុរក្ស និងគណៈកម្មការចូលរួមទាំងអស់ត្រូវពាក់ម៉ាស់ និងវាស់កម្តៅ
របៀបចាក់សោរពីរតង់នៅក្នុង Microsoft Teams
How to Setup Multi-factor Authentication
Additional Security Verification by Use Verification code
សួស្តី! និស្សិតទាំងអស់
សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នឹងរៀបចំប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៩ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ មានរយៈពេល១ថ្ងៃពេញ។
ដូចនេះ សាកលវិទ្យាល័យសូមផ្សព្វផ្សាយដល់និស្សិតគ្រប់រូបអាចចុះឈ្មោះធ្វើអនុរក្សបាន ចាប់ពីថ្ងៃជូនដំណឹងនេះទៅរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
និស្សិតអាចសរសេរឈ្មោះ និងផ្ញើលេខទូរស័ព្ទមកកាន់ Telegram: 016 366 484 ខាងមហាវិទ្យាល័យនឹងទាក់ទងទៅកាន់និស្សិតវិញ ដើម្បីស្រង់ឈ្មោះនិស្សិតធ្វើអនុរក្ស ហើយសាកលវិទ្យាល័យមានប្រាក់ម៉ោងឧបត្ថម្ភដល់និស្សិតផងដែរ ។
បញ្ជាក់ៈ
១. កាលបរិច្ឆេទប្រឡង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០
២. និស្សិតធ្វើអនុរក្សត្រូវមកដល់សាកលវិទ្យាល័យនៅវេលាម៉ោង ៦:៥០ នាទីព្រឹក
៣. អនុរក្សត្រូវស្លៀកពាក់ឯកសណ្ឋានជានិស្សិតសាកលវិទ្យាល័យ និងមានពាក់ម៉ាស់ផងដែរ។
សូមអរគុណ!
របៀបចូលទៅមើលបញ្ជីរាយនាមនិស្សិតដែលត្រូវប្រឡងបញ្ចប់សិក្សា កម្រិតបរិញ្ញាបត្ររង នៅក្នុង Microsoft Teams នៃ Teams: BBU Distance Learning
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
