CAM-ASEAN YOUNG LEARNER PROGRAM
Открыть в Telegram
This innovative English program for young learners aged five to twelve provides exciting opportunities for students to explore and develop their language abilities by integrating Science, Technology, Engineering, and Mathematics (STEM) and Chinese.
Больше387
Подписчики
-124 часа
Нет данных7 дней
+830 дней
Архив постов
📣សកម្មភាពសិក្សាយ៉ាងសកម្ម និងសប្បាយរីករាយ នាថ្ងៃទី១ នៃវគ្គសិក្សាថ្មីរបស់កម្មវិធីសិក្សាភាសាអង់គ្លេសរបស់សាលា CAM-ASEAN!
🙏យើងខ្ញុំជាថ្នាក់គ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ដែលតែងតែជឿជាក់ និងគាំទ្រគុណភាពអប់រំរបស់សាលា CAM-ASEAN រហូតមក។
#camaseanyounglearnerprograms
#newtermstart
[English Below] - PROTECT YOUR CHILD’S FUTURE
មិនថាក្នុងចំណោមគ្រួសារដែលមានភាពធន់ខ្ពស់ ជំងឺកូវីដ-១៩នៅតែបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនលើពួកគាត់។
ប៉ុន្តែ ក្នុងចំណោមការសម្រេចចិត្តដ៏លំបាកជាច្រើនរបស់អ្នក សូមកុំបញ្ឈប់ការអប់រំរបស់កូន។ ការអប់រំគឺជាផ្លូវតែមួយគត់ដែលកូនរបស់អ្នក និងគ្រួសារទាំងមូលអាចទទួលបានអនាគតដ៏ភ្លឺស្វាង។
សូមនិយាយថាទេចំពោះពលកម្មកុមារ។
Even amongst the most resilient families, #COVID19 has crept in and impacted them in so many negative ways.
But, amongst your most difficult decisions, please don’t stop your child’s education. Education is the only way your kid and the whole family could have a brighter future.
Say NO to child labour. #WorldDayAgainstChildLabour
📣វគ្គសិក្សាថ្មីពីចម្ងាយ
⏰ចាប់ផ្តើមនៅ ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១
👉ចះឈ្មោះជូនបុត្រធីតាឥឡូវនេះ លោក
លោកស្រីនឹងទទួលបានការផ្តល់ជូនដូចតទៅ៖
🆓បញ្ចុះ ២០% លើថ្លៃសិក្សា
🆓តេស្តវាស់ស្ទង់សមត្ថភាព (១០$) ដោយឥតគិតថ្លៃ
🆓ថលៃចុះឈ្មោះ (៥០$) ដោយឥតគិតថ្លៃ
បំណងប្រាថ្នាធំបំផុតរបស់មាតាបិតាគ្រប់រូប គឺចង់ឃើញកូនរបស់ខ្លួនកើតមកមានភាពឆ្លាតវៃ មានសុខភាពល្អ និងមានអនាគតភ្លឺស្វាង។ តើមាតាបិតាត្រូវចាប់ផ្ដើមពីចំណុចណាទៅ ដើម្បីឱ្យកូនធំឡើងឆ្លាតវៃ?
ជាការពិតណាស់ យោងតាមការចុះផ្សាយរបស់ Stuff បានលើកឡើងថា ឪពុកម្ដាយអនុវត្តវិធីសាស្រ្តសាមញ្ញទាំង ៥ នេះជាប្រចាំអំឡុងកូនរបស់នៅតូច ជួយអោយកូនរបស់មាន IQ ខ្ពស់រួមមាន៖
១‑ការអានសៀវភៅ៖ លោក Linda Clinard ជាអ្នកនិពន្ធសៀវភៅ Family Time Reading Fun បាននិយាយថា ឪពុកម្ដាយត្រូវបង្កើតទម្លាប់អោបកូន រួចអានសៀវភៅអោយកូនស្ដាប់ ពីព្រោះការទម្លាប់អោបកូននឹងដៃរួចអានសៀវភៅឱ្យកូនស្ដាប់នេះ គឺជាការបណ្ដុះទម្លាប់អោយកូនរៀនស្ដាប់ និងអភិវឌ្ឍការគិតរបស់កូន។
២‑ការច្រៀងចម្រៀងបំពេកូន៖ តាមការសិក្សាមួយបានអះអាងថា នៅពេលដែលឪពុកម្ដាយនិយាយ កូនតែងចាប់នៅសំឡេងរបស់ឪពុកម្ដាយជានិច្ច។ ដូច្នេះទើបគេជំរុញលើកទឹកចិត្តឱ្យឪពុកម្ដាយគ្រប់រូបព្យាយាមច្រៀងចម្រៀងបំពេកូន ដោយការជ្រើសរើសនៅប្រភេទចម្រៀងអប់រំល្អៗ។
៣‑បំបោះកូនដោយទឹកដោះធម្មជាតិ៖ ការបំបៅកូនដោយទឹកដោះ គឺជាផ្នែកមួយជួយឱ្យកូនរបស់អ្នកមានការអភិវឌ្ឍការយល់ដឹង និងការលូតលាស់។ ដូច្នេះម្ដាយត្រូវបំបៅកូនដោយទឹកដោះដោយធម្មជាតិរហូតដល់កូនមានអាយុ ៦ខែ។
៤‑ការនិយាយរឿងនិទាន៖ ជាការពិតការនិយាយរឿងនិទានក៏ដូចជាការអានសៀវភៅឱ្យកូនស្ដាប់ដូចគ្នាដែរ។
៥‑ប្រើក្រខ្សែភ្នែកមើលកូន៖ ជាការពិតណាស់ នៅពេលដែលកូនទើបនឹងចាប់កំណើតភ្លាមៗ ឪពុកម្ដាយត្រូវតែឧស្សាហ៍ប្រើក្រខ្សែភ្នែកមើលកូនឱ្យបានយូរ ដើម្បីឱ្យកូនរបស់ខ្លួនអាចចងចាំនៅមុខរបស់អ្នក ហើយវាប្រៀបបានដូចជាការបង្រៀនកូនអ្នកឱ្យឆាប់ចងចាំតាំងពីតូចទៅ។
អបអរសាទរទិវាកុមារអន្តរជាតិ!កុមារ គឺជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនាពេលអនាគត់។
📣វគ្គសិក្សាថ្មីពីចម្ងាយ
⏰ចាប់ផ្តើមនៅ ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១
-ចុះឈ្មោះជូនបុត្រធីតាឥឡូវនេះ លោក
លោកស្រីនឹងទទួលបានការផ្តល់ជូនដូចតទៅ៖
-បញ្ចុះ ២០% លើថ្លៃសិក្សា
-តេស្តវាស់ស្ទង់សមត្ថភាព (១០$) ដោយឥតគិតថ្លៃ
-ថ្លៃចុះឈ្មោះ (៥០$) ដោយឥតគិតថ្លៃ
- សិក្សា សាកល្បង ២ សប្តាហ៏ដោយឥតគិតថ្លៃ
✔️ការផ្តល់ជូននេះ មានសុពលភាពចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ២២ ខែមិថុនា!
-សូមចុចលើតំណខាងក្រោមនេះ សម្រាប់ពាក្យស្នើសុំចូលរៀន
https://camaseanylp.typeform.com/to/KFJeeC
👉ដើមី្បទទួលបានព័ត៌មានថ្មីៗ សូមចុចលើតំណភ្ជាប់
Telegram Channel: https://t.me/camaseanyounglearnerprogram
🏘CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។
☎️សម្រាប់ព័ត៌មានបន្ថែមៈ ០៩៦ ៧២ ១២ ៦១៩ /០៧០ ៧៧៤ ៤៥០
Kid attending online class under her parents street food stand... A powerful picture.
Source: Facebook
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវហកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា។
វ៉ាក់សាំងស៊ីណូវ៉ាក់៥០ម៉ឺនដូសទៀត បានដឹកមកដល់កម្ពុជាហើយ (Photo & Video inside)
http://fna.asia/b457dc2 🔗 JOIN US
ភ្នំពេញថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជាដឹកនាំដោយលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពាំនាំនូវជំនួយសប្បុរសធម៌ ដែលបានចូលរួមបរិច្ចាកថវិកាដោយក្រុមប្រឹក្សាភិបាល សមាជិកសមាជិការនិងសប្បុរសជន ចែកជូនដល់ប្រជាជនដែលស្ថិននៅតំបន់បិតខ្ទប់ចំនួន៣៥០គ្រួសារនៅសង្កាត់ស្ទឹងមានជ័យ២ និងលោកពូលោកអុំដែលជាអ្នកធាក់ស៊ីក្លូចំនួន៥០គ្រួសារ ដែលកំពុងទទួលរងផលប៉ះពាល់ដោយជំងឺកូវីត-១៩។ ជំនួយសប្បុរសធម៌នេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងនាមជាដៃគូក្រុមហ៊ុនឯកជនក្នុងយុទ្ធនាការ ការពារ និងទប់ស្កាត់ជំងឺសកលដ៏កាចសាហាវកូវីដ-១៩។ ថ្លែងក្នុងកម្មវិធី ឯកឧត្តម នួន ផារត្ន័ អភិបាលរងនៃគណៈអភិបាលសាលារាជធានីភ្នំពេញបានសម្តែងនូវការស្វាគមន៍ និងអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជានិងក្រុមការងារដែលបាន សហការផ្តល់ជំនួយដែលជាតម្រូវការចាំបាច់ និងចំគោលដៅសម្រាប់ជួយដល់ក្រុមគ្រួសារដែលខ្វះខាត និងកំពុងជួបការលំបាក និងរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩។ លោក ស៊ាង សុបញ្ញា ប្រធានសមាគមបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល សាមាជិកសមាជិការនិងសប្បុរសជន ដែលបានបរិច្ចាកសេចក្តីស្រលាញ់ និងថវិការដើម្បីជួយប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកមួយនេះ “យើងជួយគ្នាក្នុងគ្រាក្រ” និងអរគុណដល់សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានក្នុងការសហការ សម្រួល និងរៀបចំប្រជាពលរដ្ឋដើម្បីទទួលបានជំនួយសប្បុរសធម៌ដល់ដៃនិងគ្រប់ៗគ្នា។ លោកប្រធានសមាគមក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការ ៣កុំនិង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ និងបញ្ឈប់ជំងឺកូវីដទាំងអស់គ្នា។
#ទាំងអស់គ្នាដើម្បីកម្ពុជា #យើងឈ្នះកូវីដ
#Wecare #WewinCovid
#YEAC
