IT Sharing
Открыть в Telegram
This Channel created in purpose sharing any softwares and others knowledge related with IT(បងប្អូនអាចចូលរួមបានបាទ)
Больше1 266
Подписчики
-124 часа
-47 дней
-430 день
Архив постов
1 266
🔍 ស្កេនឆ្លាតវៃ បង់ប្រាក់ដោយសុវត្ថិភាព!
មុនពេលស្កេន QR Code ឬ ធ្វើប្រតិបត្តិការទូទាត់ប្រាក់ សូមចំណាយពេលត្រឹមប៉ុន្មានវិនាទី ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់។
✅ ពិនិត្យឈ្មោះគណនី KHQR របស់អ្នកទទួលដែលទុកចិត្ត
✅ ផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួលប្រាក់បន្ទាប់ពីស្កេន QR Code
✅ ពិនិត្យការទូទាត់ជាប្រាក់ដុល្លា ឬប្រាក់រៀល និងបំពេញចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវ ព្រមទាំងផ្ទៀងផ្ទាត់ឡើងវិញមុនបញ្ជាក់ការទូទាត់
✅ ការពារ និង កុំចែករំលែកលេខសម្ងាត់ ឬ OTP (One Time Password) ជាដាច់ខាត
✅ ប្រសិនបើមានភាពមិនប្រក្រតី សូមបញ្ឈប់ប្រតិបត្តិការភ្លាមៗ
"ស្កេនឆ្លាតវៃ បង់ប្រាក់ដោយសុវត្ថិភាព" ជួយអ្នកការពារខ្លួនពីការក្លែងបន្លំតាមប្រព័ន្ធអនឡាញ។
1 266
Repost from ជី សុផាត - Sophat CHY
អ្វីដែលគួរធ្វើ នៅពេល Facebook ដំណើរការវិញ៖
• ពិនិត្យថាអ្នកនៅអាច Login ចូលគណនីបានធម្មតា
• ពិនិត្យ Email និងលេខទូរស័ព្ទដែលភ្ជាប់ជាមួយគណនី
• ពិនិត្យថាមានការចូលប្រើប្រាស់ពីឧបករណ៍មិនស្គាល់ដែរឬទេ
• បើក Two-Factor Authentication (2FA) ប្រសិនបើមិនទាន់បើក ដោយប្រុងប្រយ័ត្ន
• ពិនិត្យ Facebook Page និង Business Manager របស់អ្នក
• សាកល្បង Post ឬ Reply តិចៗ មុននឹងធ្វើសកម្មភាពធំៗ
• Backup ទិន្នន័យសំខាន់ៗ ប្រសិនបើចាំបាច់
កុំប្រញាប់ប្ដូរ Password ឬព័ត៌មានសំខាន់ៗភ្លាមៗ ប្រសិនបើប្រព័ន្ធនៅមិនទាន់មានស្ថេរភាពពេញលេញ។
ការរង់ចាំបន្តិច អាចជួយជៀសវាងបញ្ហា Locked Account ឬ Verification មិនជោគជ័យ។
t.me/SophatCHY
1 266
Repost from ជី សុផាត - Sophat CHY
📢 ជូនដំណឹងបន្ថែម
គិតត្រឹមពេលនេះ Facebook (ទាំង App និង Web) និង Messenger នៅតែបន្តជួបបញ្ហាមិនអាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់មួយចំនួននៅតាមតំបន់ផ្សេងៗ។
សេវាកម្មផ្សេងៗរបស់ Meta ដូចជា Instagram និង WhatsApp នៅតែដំណើរការជាធម្មតា។
បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ជាផ្លូវការពីមូលហេតុនៃបញ្ហានេះនៅឡើយទេ។ សូមអ្នកប្រើប្រាស់រង់ចាំការអាប់ដេតបន្ថែម និងជៀសវាងការចែករំលែកព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់។
យើងនឹងបន្តតាមដាន និងជូនដំណឹងបន្ថែមនៅពេលមានព័ត៌មានថ្មី។
T.me/SophatCHY
1 266
Repost from ជី សុផាត - Sophat CHY
យើងប្រើទូរស័ព្ទរាល់ថ្ងៃ តែភាគច្រើន… មិនដែលពិនិត្យថា App ណាកំពុងចូលមើលអ្វីខ្លះលើទូរស័ព្ទរបស់យើងទេ
ខ្ញុំទើបចេញ Phatcast EP2 និយាយអំពី “អនាម័យឌីជីថលលើទូរស័ព្ទ”
- App Privacy
- Permission
- Account Safety
- ហានិភ័យដែលកើតឡើងដោយការប្រើប្រាស់ធម្មតាៗ
វាមិនមែនជារឿង IT ឬ Hacker ទេ តែជារឿងដែលអ្នកគួរដឹង មុនមានបញ្ហា
បើអ្នកប្រើ Facebook, Telegram ឬ Banking App ខ្ញុំគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នក មើលពេញនៅទីនេះ https://youtu.be/I5tB9tPhK9c
@SophatCHY
1 266
Repost from កម្ពុជា ៤.០ - Cambodia 4.0
មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមបង្ហាញពីរបៀបធ្វើស្វ័យប្រវត្តិកម្មបញ្ញាសិប្បនិម្មិត (AI Automation)។
សូមចូលគេហទំព័រមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីស្វែងយល់មេរៀនផ្សេងទៀត៖
https://cambodia4point0.org/kh/subject_frontend_list
💬 បណ្ដាញសង្គមមជ្ឈមណ្ឌលកម្ពុជា ៤.០ ៖ Facebook | Website | YouTube | TikTok | Instagram | LinkedIn | X
មជ្ឈមណ្ឌលកម្ពុជា ៤.០ JOIN 🖥
1 266
ប្រសិនបើអ្នកគ្រូ លោកគ្រូបងប្អូន នឹងគ្នាយើងទាំងអស់មានសំនួរ នឹងចម្ងល់អីអាចសួរប្អូនបន្ថែមបាន
កុំក្រែងចិត្តអីសុទ្ធតែយើងតាបងប្អូន
ដោយក្តីគោរព នឹងក្តីរាប់អានបងប្អូន🙏🇰🇭❤️
1 266
Repost from បណ្ណាល័យយើង - Banalai Yerng
"ស្រមោចមិនដែលដេកយល់សប្តិទេ ព្រោះពួកគេមិនដែលឈប់សម្រាក (សត្វនេះដេកតិចបំផុត។"🐜🐜📖✍🏻
• អត្ថន័យអប់រំ៖ ស្រមោចតំណាងឱ្យ "ការតស៊ូ និងភាពអត់ធ្មត់"។ ក្នុងជីវិត មនុស្សយើងមិនត្រូវអង្គុយចាំតែយល់សប្តិ ឬរំពឹងលើព្រេងវាសនានោះទេ។ បើចង់ឱ្យសុបិនក្លាយជាការពិត យើងត្រូវងើបឈរ ហើយធ្វើសកម្មភាពដោយមិនខ្លាចនឿយហត់។ ភាពជោគជ័យមិនមែនបានមកពីការដេកស្រមៃឡើយ តែបានមកពីការខិតខំប្រឹងប្រែងរាល់ថ្ងៃ។
"មេអំបៅមិនដែលប្រារព្ធពិធីខួបកំណើតទេ ព្រោះពួកគេរស់បានតែ ៤៧ ថ្ងៃប៉ុណ្ណោះ។"🦋🦋📖✍🏻
• អត្ថន័យអប់រំ៖ មេអំបៅបង្រៀនយើងអំពី "តម្លៃនៃពេលវេលា"។ ជីវិតមនុស្សយើងខ្លីណាស់ យើងមិនដឹងថាថ្ងៃស្អែក ឬសេចក្តីស្លាប់មកដល់មុននោះទេ។ ដូច្នេះ កុំចាំទាល់តែដល់ថ្ងៃពិសេសទើបធ្វើរឿងល្អៗ ឬបង្ហាញក្តីស្រលាញ់។ ចូររស់នៅឱ្យមានតម្លៃបំផុតក្នុងថ្ងៃនេះ ធ្វើអំពើល្អឱ្យបានច្រើន និងផ្តល់ភាពស្រស់ស្អាតដល់ពិភពលោកដូចជាសត្វមេអំបៅ ទោះបីជាពេលវេលារបស់យើងមានកំណត់ក៏ដោយ។
"ខ្យងអាចដេកលក់បានរហូតដល់ទៅ ៣ ឆ្នាំ។"🐌🐌📖✍🏻
• អត្ថន័យអប់រំ៖ ខ្យងរំលឹកយើងអំពី "ការរង់ចាំឱកាស និងការរក្សាកម្លាំង"។ ក្នុងជីវិត ពេលខ្លះយើងត្រូវចេះអត់ធ្មត់ និងចេះលាក់ខ្លួនសម្ងំបង្កើនសមត្ថភាព (ដូចការដេកលក់យូរ) ដើម្បីរង់ចាំពេលវេលាដែលសមស្រប។ ប៉ុន្តែវាក៏ជាការដាស់តឿនដែរថា បើយើងដេកលក់យូរពេក យើងនឹងបាត់បង់ឱកាសល្អៗជាច្រើន។ ចូរចេះបត់បែនតាមកាលៈទេសៈ ពេលខ្លះត្រូវលឿន ពេលខ្លះត្រូវយឺត តែសំខាន់បំផុតគឺកុំបោះបង់គោលដៅ។
🐜🦋🐌 📚🌷✍🏻
មនុស្សម្នាក់ៗមានវាសនា និងពេលវេលាខុសៗគ្នា។ អ្វីដែលសំខាន់បំផុតគឺត្រូវ "ខំប្រឹងដូចស្រមោច ឱ្យតម្លៃពេលវេលាដូចមេអំបៅ និងមានភាពអត់ធ្មត់ដូចសត្វខ្យង" ដើម្បីសាងអំពើល្អ និងសម្រេចបំណងប្រាថ្នារបស់យើង។
ក្តីស្រលាញ់ Slanh✍️
