Pro Cambo
Открыть в Telegram
ព៌ត័មានភាពយន្តថ្មីៗ - ណែនាំរឿង - សម្រាយរឿង - រំលឹករឿងឡើងវិញ - មើលឈុតគំរូរឿងចេញថ្មី - ជីវប្រវត្តិតារាភាពយន្ត ។
Больше1 290
Подписчики
Нет данных24 часа
-67 дней
-1530 день
Архив постов
1 290
#ចំណាប់អារម្មណ៍ _ ល្បែងខ្មោចបិទពួន
ជារឿងខ្មោចរបស់ឥណ្ឌូនេសុី ថ្មីប្លែកមួយបែប ដែលនិយាយពីខ្មោចចាប់ក្មេងៗដែលលេងបិទពួន ។
វាជាសាច់រឿងដែលដកស្រង់ចេញពីហេតុការពិតមួយ ដែលផ្ទុះល្បីល្បាញពេញក្នុង Youtube អ្នកទាំងអស់គ្នាអាចស្វែងរកបានដោយវាយពាក្យនេះ => Diculik Wewe Gombel <=
និយាយពីការផលិតភាពយន្តនេះវិញ សាច់រឿងនៅមានកម្រិត , ភាពភ័យខ្លាចព្រឺព្រួច សមល្មមអាចទទួលយកបាន ការតុបតែងតួខ្មោចក៏ទទួលយកបាន បច្ចេកទេសកាត់តផ្សេងៗធ្វើបានល្អ ។
សរុបមករឿងនេះ Admin អោយពិន្ទុ 6.2/10 មិនអន់ពេក ក៏មិនល្អមើលអីណាស់ណា ម៉ាសមល្មមមើលបាន ។
=> ល្បែងខ្មោចបិទពួន <= ចាក់បញ្ចាំងក្នុងរោងភាពយន្តថ្ងៃទី 28 នេះហើយ ។
1 290
📌ចំនុចដែលពេញចិត្ត
_បច្ចេកទេសថតអាចទទួលយកបាន (បានន័យថាល្អច្រើន)
_ប្លង់ថតថ្មីប្លែកច្រើន មិនដដែរៗដូចកុនផ្សេងៗ
_ការវៃភ្លើង កែរពណ៌ល្អបែបស្តង់ដារ
_ការតុបតែង ( Make up ) តួខ្មោចបានល្អ ( Perfect 👍 )
_ការលងបន្លាច + Jump Scare ធ្វើបានល្អគួរសម
_ការសម្តែងបើនិយាយពីតារាសម្តែងជើងចាស់គាត់នៅតែរក្សាការសម្តែងបានល្អ ហើយតួថ្មីៗអ្នកខ្លះក៏រាងគ្រាន់បើអ្នកខ្លះក៏រាងឆ្គងបន្តិចបន្តួច
_សាច់រឿងវិញសមល្មមទទួលយកបាន
📌ចំនុចដែលមិនទាន់ពេញចិត្ត
_ការរចនាសម្លេង Sound Effect នៅមិនទាន់សូវល្អ
_Script ប៉ារ៉ូលនិយាយមានកន្លែងខ្លះរាងឆ្គង......
បន្តអាន => https://www.facebook.com/photo/?fbid=1212619067440003&set=a.496387879063129
1 290
#ចំណាប់អារម្មណ៍ _ តំណាលតែងតាំងទេវតា2 : សង្គ្រាមអារក្ស
បន្តមកពីវគ្គមុន ប៉ុន្តែគុណភាពនៅតែរក្សាបានល្អ មិនធ្លាក់ទឹកដៃ តែដូចរាងសំចៃឈុតឆាកប្រយុទ្ធបន្តិចព្រោះមើលទៅដូចរាងមិនសូវលះសោះ ដូចទុកសាច់រឿងទៅវគ្គ 3 ។
ចំពោះសាច់រឿងអាចទទួលយកបាន ទស្សនាយ៉ាងជក់ចិត្តមានអារម្មណ៍ថារឿង 2ម៉ោងជាងមើលត្រឹមតែមួយភ្លែតចប់បាត់ ដូចមិនចង់អោយចប់ទាល់តែសោះ ។
ផ្តើមសាច់រឿងដំបូងដែលបន្តពីវគ្គ 1 ដូចរាងល្អមើលដែរតែដល់ជិតពាក់កណ្តាលរឿងត្រង់ឈុត ជីហ្វា នឹងមេទ័ពតឹង ដូចជារាងគួរអោយធុញបន្តិច ប៉ុន្តែវាមិនជាបញ្ហាព្រោះគេចង់សាងសង់ស្ពានមេត្រីអោយ២នាក់ហ្នឹងពីស្អប់គ្នាមកជាស្រលាញ់គ្នា ( ហើយវាជាអ្វីដែល Admin ចង់បានចង់ឃើញ ) 😂
ក្នុងរឿងនេះមានតួអង្គឡូយៗច្រើន ចឹងហើយសមត្ថភាពក៏ដូចជាឈុតឆាករបស់ពួកគេនៅមិនទាន់បញ្ចេញអស់នៅឡើយ ចឹងគេដាក់បង្ហាញមកប៉ុណ្ណឹងក៏ល្មមទទួលយកបាន ( ចង់ដាក់ដល់វគ្គ 5 ក៏ អូខេ...) 😁 ។
រឿង [ តំណាលតែងតាំងទេវតា2: សង្គ្រាមអារក្ស ] កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ។
1 290
10ឆ្នាំចេញម្តង តែមើលពីការវិវត្តន៍ចុះ......
តែយើងកុំទាន់ថាអី ចាំមើលរឿងគេចេញមកពេញជាក់ស្តែងសិន.....
1 290
#ចំណាប់អារម្មណ៍ _ "នាងផាណរ: គ្រូដាក់អំពើ"
ជាភាពយន្តដែលសាហាវគួរអោយខ្ពើមមួយនិយាយអំពីគ្រូអាគមន៍ដាក់អំពើ ប្រយុទ្ធប្រហារគ្នាតាមផ្លូវងងឹត ពិតជាប្លែកអារម្មណ៍ខ្លាំង ។
និយាយពីសាច់រឿងមានដំណើរដើមទងត្រឹមត្រូវ គួរអោយទាក់ទាញជក់ចិត្តដឹតអារម្មណ៍ ហើយបើតួសម្តែងវិញសុទ្ធតែខ្លឹមៗ ( មើលទៅដូចពិតៗ ដូចមិនមែនការសម្តែង )
ការរើសតួអោយកាន់តំណែងតួអង្គសុទ្ធតែត្រូវ ហើយដើរតួនាទីបានយ៉ាងល្អក្នុងការសម្តែងជាតួអង្គនីមួយៗ ។
បើការប្រើប្រាស់បច្ចេកទេសកាត់តផ្សេងៗថ្វីត្បិតតែវាមិនដូច Hollywood តែវាធ្វើបានល្អជាងរឿងផ្សេងៗឆ្ងាយ មើលទៅដូចពិតៗហើយគួរអោយខ្ពើមរអា....
បញ្ជាក់អ្នកខ្សោយបេះដូង ឬក៏ចាញ់ឃើញឈាមមិនបាន ឃើញភាពឃោឃៅរហើយតក់ស្លុតពិបាកក្នុងខ្លួន សូមមើលដោយការប្រុងប្រយ័ត្ន អាចយកដៃបាំងភ្នែកបាន ^^
***នាងផាណរ កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ។
Admin Rate អោយ 8.5/10 ⭐️⭐️⭐️⭐️
1 290
#ចំណាប់អារម្មណ៍ _ សវនាការបំភាន់ភ្នែក
ជាសាច់រឿងមួយដែលគួរអោយទាក់ទាញ ដែលចូលរួមសម្តែងដោយតារាល្បីៗជើងចាស់ជើងថ្មី (ជើងស្រលូន) បានធ្វើអោយផ្ទៃរឿងទាំងមូលហក់លោតដល់ចំនុចមួយដែលគេហៅថា ( អ៊េមហ្សេម ) ..... ។
ចាំមើលហ្អា Admin ប្រាប់....!!! កំពូលប៉ូលីសជំនាញខាងប្រយុទ្ធ រហ័សរហួន 1 អាចវៃនឹងបាញ់ទល់ 100 (បាច់ចាំ Admin ប្រាប់ថាណាគេក៏អ្នកទាំងអស់គ្នាស្គាល់ដែរ...) គឺគាត់បានប្តូរអាជីពទៅធ្វើខាងផ្នែកយុត្តិធម៍ ដើម្បីចាប់ពួកដែលធ្វើអំពើអាក្រក់ៗ ពួកដែលបន្លំខ្លួនធ្វើជាមនុស្សត្រឹមត្រូវតែខាងក្នុងរលួយ ហើយមានគ្នាមានបក្សមានពួកនៅតុលាការវិញ ។ តែគាត់នៅតែជាខ្សែខាងប៉ូលីសមានកូនចៅនៅក្រោមគាត់ពីមុនតាមសហការណ៍ជាមួយគាត់....
ហើយអីដែលហួសចិត្តនោះគឺមានអាអ្នកប្រព្រិត្តបទល្មើសខ្លួនឯង ហើយទៅចូលតុលាការធ្វើមេធាវីខ្លួនឯង ការពារក្តីអោយខ្លួនឯង.... យីនរណាក៏បុិនគិតម្ល៉េះលោក.....
បន្តអាន => https://www.facebook.com/photo/?fbid=1185100966858480&set=a.496387879063129
1 290
Highly Recommend ចំពោះអ្នកចូលចិត្តមើលរឿងខ្មោចកាចសាហាវ រន្ធត់ស្លុតអារម្មណ៍ព្រឺព្រួចបាស់រោមខ្ញាក់ៗអីហ្នឹង មកមើលរឿងនេះធនាថាពេញចិត្ត 🫶🫶🫶 ( រឿងខ្មោចតៃវាន់មួយៗអ្នកណាមិនស្គាល់ គឺកំពូលរន្ធត់ហើយ ដូចពិតៗ ) ។
អីដែលសំខាន់គឺអ្នកដែលកាចសាហាវគឺមិនមែនមានតែខ្មោចទេ Plot Twist ចុងក្រោយអាចធ្វើអោយអ្នកមើលនឹកស្មានមិនដល់ ហើយហួសចិត្តយ៉ាងខ្លាំង 😱😱😱
Admin និយាយតែបុិនហ្នឹងល្មមដឹងហើយថារឿងនេះយ៉ាងវាម៉េច.... អាចទៅរកមើលបានក្នុងរោងភាពយន្តគេកំពុងចាក់បញ្ចាំងហើយ ចាំកាលបាននាំសក់វែង សក់ខ្លី អត់សក់ ទៅមើលអោបករជាមួយគ្នា 🤣🤣🤣
1 290
#សង្ខេបរឿង _ បន្ទប់404 រត់យើងរត់
សំណើច....សើច....សប្បាយ!!! ជាមួយភាពយន្តបែបកំប្លែងទុកជាកាដូរចុងឆ្នាំ 2024 មើលហើយរំសាយទុកកង្វល់ ហើយសំខាន់មានខ្មោចដ៏សែន Cute សម្រាប់កំដរអារម្មណ៍ភ្ញាក់ម្តងម្កាលទៀត ^^
សាច់រឿងនិយាយពីតួប្រុសចាប់ដៃគូរជាមួយមិត្តភ័ក្តដើម្បីរកសុីអចលនទ្រព្យទទួលទិញផ្ទះថោកៗហើយយកទៅឆ្នៃយកទៅលក់អោយគេថ្លៃៗ (និយាយអោយចំគឺរកសុីបោកគេ) ។
ដោយសារតែបោកគេមិនបាន ដាច់យ៉ៃអស់ពីខ្លួន ពួកគេក៏បានខ្ចីលុយគេយកទៅរកសុីអាជំនួញធំម្តង គឺទៅជួលសណ្ឋាគារដែលគេបោះបង់ចោលលក់តម្លៃឡៃឡុងធូរៗថ្លៃ ដើម្បីឆ្នៃយកទៅជួលឬលក់បន្តរ...។
ពេលពួកគេបានទិញរួចរាល់ហើយ ចូលទៅជួសជុលទើបពួកគេដឹងថាតាមពិតគឺសណ្ឋាគារនេះមិនមែនគ្មានមនុស្សនៅទេ គឺមានអ្នកផ្សេងនៅយាមទីនោះដែលជាម្ចាស់សណ្ឋាគារផ្ទាល់តែម្តង....!!!
ក៏ប៉ុន្តែបើទោះបីជាពួកគេដឹងថាមានខ្មោចលងក៏ដោយ ក៏ពួកគេមិនបោះបង់ចោលលុយដែលខំខ្ចីគេយកទៅទិញប៉ះចំសណ្ឋាគារខ្មោចដែរ ដូចនេះពួកគេត្រូវដោះស្រាយបញ្ហាជាមួយខ្មោចក្នុងសណ្ឋាគារនោះ....!!!
តើពួកគេអាចដោះស្រាយបានដែរឬទេ? ហើយដោះស្រាយតាមរបៀបណា? កុំភ្លេចតាមដានទាំងអស់គ្នានៅគ្រប់រោងភាពយន្ត ។
1 290
ទស្សនារឿង Sonic វគ្គ3 ហើយកុំទាន់អាលងើបគូទចេញទៅណា ទោះចុកនោមក៏ត្រូវតែនៅទ្រាំសិនទៅព្រោះមានឈុតពិសេសចំនួន 2 ទៀតដែលអាចធ្វើអោយអ្នកភ្ញាក់ផ្អើល 💙🖤❤️
1 290
#ចំណាប់អារម្មណ៍ _ [ សុំធ្វើជាមនុស្សសំខាន់ក្នុងបេះដូងអូន ]
ជាភាពយន្តបែបយុវវ័យក្នុងវ័យសិក្សារ ជាស្នេហាបែបមិនច្បាស់លាស់ ស្រលាញ់គេតែម្នាក់ៗឯងរៀងៗខ្លួន ជាពិសេសគឺមិត្តភ័ក្តដែលរាប់អានគ្នាតាំងពីតូចមក មិនដែលដឹងថាខាងណាជាអ្នកបាក់ចិត្តលង់ស្រលាញ់អ្នកណាមុន ។
សាច់រឿងនិយាយពីក្មេងប្រុសស្រីមួយគូរបានធំឡើងជាមួយគ្នា ញ៉ាំបាយផ្ទះជាមួយគ្នា រៀនជាមួយគ្នា ទំនាក់ទំនងរបស់ពួកគេទាំង២គឺជិទស្និទរហូតដល់សិស្សសាលាទាំងអស់គិតថាពួកគេជាគូរស្នេហ៍ ។
ប៉ុន្តែពួកគេមិនដែលគិតថាចង់មានស្នេហាជាមួយគ្នានោះទេ ព្រោះពួកគេនៅជាមួយគ្នាគ្រប់ពេលស្រាប់ទៅហើយ.... រហូតដល់ថ្ងៃមួយក៏មានសិស្សប្រុសសង្ហារថ្មីម្នាក់ចូលមក ក៏បានធ្វើអោយខាងស្រីចាប់ចិត្តស្រលាញ់ចង់មានស្នេហាជាមួយគេ ។
តាំងពីពេលនោះមក.....
បន្តអាន => https://www.facebook.com/RakDeeChannel/posts/pfbid031wKc1hZ8M92xcGmi5n9tc9kwWCrhLZHtk3HSStY17Hw2rZt6J4iUkoSJAeGpAzXkl
1 290
+1
ឱកាសបង្ហាញសមត្ថភាព...!!!
ឥឡូវនេះ យើងកំពុងស្វែងរកតំណែងតួឯក និងតួសំខាន់ៗសម្រាប់រឿងថ្មីរបស់យើងដែលមានចំណងជើងថា ៖
“ ខ្ញុំធ្វើបានអត់? ”
តោះចូលរួមជាមួយពួកយើងឥឡូវនេះ ក្រុមការងារ Cinemagickh ត្រៀមរង់ចាំអ្នកមកចូលរួមជាមួយពួកយើង ដើម្បីឈានទៅរកក្ដីស្រម៉ៃលើវិថីអ្នកសម្ដែង។🥰
💡បញ្ជាក់: មានបទពិសោធន៍ក៏បាន មិនធ្លាប់មានក៏អាចដាក់ពាក្យបាន
ចុចលើ Link ខាងក្រោមនេះ ដើម្បីបំពេញ Form 🎞⬇️
https://forms.gle/hoJq5Z2jNx7vkESh6
1 290
#ពត៌មានភាពយន្ត
លោក Chris Evans ដែលធ្លាប់កាន់តំណែងជាតួអង្គ Captain America បន្ទាប់ពីព្រឹតិ្តការណ៍ End Game បានចប់ទៅគាត់ក៏បាត់មុខសូន្យឈឹង ហើយក៏បានបង្ហាញខ្លួនជា Cameo ក្នុងរឿង Deadpool & Wolverine ជាតួអង្គ Human Torch ( Flame On... ) ផ្អើលគេមួយរោងកុន ។
ឥលូវនេះមានពត៌មានពីតាមបណ្តាល Page ធំៗដែលតែងតែផ្សាយពត៌មានភាពយន្តបានបង្ហោះថាលោក Chris Evans និងបង្ហាញខ្លួនវិញនៅក្នុងរឿង [ Avengers: Doomsday ] ប៉ុន្តែយើងមិនទាន់អាចដឹងនៅឡើយទេថាគាត់កាន់តំណែងតួអង្គអ្វីនោះ.....
ហើយសម្រាប់រឿង [ Avengers: Doomsday ] នេះផ្ទាល់ក៏លោក Robert Downey Jr ( Iron Man ) ធ្លាប់បានបង្ហាញខ្លួនបញ្ចេញសមាសភាពរបស់ខ្លួនត្រលប់មកវិញក្នុងការកាន់តំណែងតួអង្គជា Super Villain ( Doctor Doom ) កាលពីពេលថ្មីៗកន្លងមកនេះផងដែរ ។
មើលទៅរឿង [ Avengers: Doomsday ] គេលេងម៉ាឆ្ងាញ់ដៃហើយ អាចសាហាវឡូយជាង [ Avengers: End Game ] x2 ក៏ថាបាន.....🤔🙄
គួរបញ្ជាក់ផងដែរថារឿង [ Avengers: Doomsday ] មកដល់ឆ្នាំ 2026 ខាងមុខនេះហើយ ចឹងរង់ចាំតែ 1 ឆ្នាំទៀតបានមើលហើយកនយើង.... 😍😍😍
1 290
#ចំណាប់អារម្មណ៍ _ [ ផែនការសង្គ្រោះផេនដា ]
🐼🐼 ផ្ទុះសំណើចជាមួយពូ ឈិន ឡុង ទៀតហើយ.... លើកនេះមកសង្គ្រោះកូនផេនដាតូចដ៏ Cute ម្តង ធានាថាសើចលេចនោម..... 😂🤣
សរសើរពូឈិនឡុងណាស់ ថ្វីគាត់មានវ័យចំណាស់ក៏ពិតមែន តែគាត់នៅតែថតឈុតឆាក Action វាយប្រហារគ្នាបាន (វាយប្រហារបែបកំប្លែងៗជាស្ទីលរបស់គាត់) ។
ចំពោះសាច់រឿងវិញមិនសូវជាអស្ចារ្យអីណាស់ណាទេ តែបើនិយាយពីភាពកំប្លុកកំប្លែងក្នុងរឿងពូឈិនឡុង ទុកចិត្តលើគាត់ចុះ 😆😆😆
បើនិយាយពីបច្ចេកទេសកាត់តវិញ (ក្នុងករណីលើកលែង) វាជារឿងបែបកំប្លែង ចឹងហើយទោះការកាត់តនៅស្តើរក្តី ក៏វាមិនជាបញ្ហាអ្វីខ្លាំងដែរ សំខាន់គឺមើលទៅល្មមមើល វាមិនឆ្គងខ្លាំងពេកទេ ។
🐼🐼 ភាពយន្តរឿង [ ផែនការសង្គ្រោះផេនដា ] កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ អាចនាំដៃគូរដៃកង់ទៅទស្សនារីករាយកំសាន្តបានណា ☺️🫶
1 290
#ចំណាប់អារម្មណ៍ _ [ Wicked ]
ជាភាពយន្តបែប Musical នឹង Fantasy មួយដែលអាចមើលបានមនុស្សគ្រប់វ័យ ហើយល្អមើលជក់ចិត្តមិនសូវធុញ ជាមួយរូបភាពស្រស់ស្អាតត្រជាក់ភ្នែក បើបានមើលក្នុង Hall IMAX ទៀតកាន់តែអ៊េម 🫶😍
សូមបញ្ជាក់ផងដែរថានេះគឺជាវគ្គ១ទេ នៅមានវគ្គបន្តទៀត ចឹងវគ្គដំបូងសាច់រឿងនៅរាងរាក់មិនទាន់សុីជម្រៅនៅឡើយទេ ព្រោះគេនិយាយណែនាំពីប្រវត្តិតួអង្គនីមួយៗសិន ហើយជាពិសេសគឺតួអង្គធ្មប់ស្បែកបៃតង ថាតើសនាងពិតជាមានចិត្តកំណាច អាក្រក់ឃោរឃៅ ពីកំណើតមែនទេ?
អាចជាវគ្គ២ចូលដល់ឈុតខ្លឹមៗហើយ......!!!
និយាយពីរឿងនេះគឺបែប Musical ជាមួយតួអង្គជាតារាចម្រៀងទៀត ( Ariana Grande ) ច្រៀងក៏ពិរោះ សម្តែងក៏សម ចុះបើគេស្រីស្អាតគេធ្វើអីក៏សមដែរ អ្នកណាទៅធុញទៅលោក....😁
បទចម្រៀងក្នុងរឿង រួមបញ្ចូលនៃការសម្តែង+រាំ ជាមួយនិងការកាត់ត Cinematography - VFX - CGI - Soundtrack ។ល។ ផ្គួបផ្សំគ្នាបានរំលេចនៃភាពស្រស់ស្អាតសឹងតែពីដើមរឿងដល់បញ្ចប់រឿង ។
___ WICKED ___ កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ។
1 290
#ចំណាប់អារម្មណ៍ _ [ សួស្តី ស្នេហា ម្តងទៀត - Hello Love Again ]
អាចនិយាយបានថានេះជារឿងបែប មនោសញ្ចេតនា ដែលធ្វើបានល្អមួយនៅចុងឆ្នាំ 2024 នេះ Admin មើលហើយឡើងស្លុងអារម្មណ៍ គិតថាខ្លួនឯងនៅក្នុងស្ថានភាពដូចតួក្នុងរឿងដែរ ។
បើនិយាយពីការសម្តែងវិញមិនបាច់និយាយទេ រឿងហ្វីលីពីន នេះមួយពូកែណាស់ខាងមនោសញ្ចេតនា គេសម្តែងដល់ៗហ្មង ត្រូវអោបៗ ត្រូវថើបៗ ត្រូវយំៗ ( និយាយក្រៅរឿងតិចចុះ រឿងខ្លះឡើងតួប្រុសតួស្រីស្រលាញ់គ្នាមែនទែនហ៏ ) ។
ចូលដល់សាច់រឿងវិញគឺងាយស្រួលយល់ មានចំនុចផ្តើមចំនុចបញ្ចប់បានល្អ មិនមានអ្វីមើលទៅឆ្គងឡើយ ។ ហើយមានលាយឡំកំប្លែងខ្លះ អប់រំខ្លះ កំសត់ចាក់ដោតអារម្មណ៍ខ្លះ សរុបបូកបញ្ចូលគ្នាទៅគឺ Perfect តែម្តង....
***ចូលដល់ចំនុចខ្លឹមសារគោលរបស់រឿងទាំងមូលហើយ តែវាមិនមែនជា Spoil ទេ ប៉ុន្តែបើអ្នកទាំងអស់គ្នាមិនចង់ដឹងច្រើនទេចង់ទៅមើលខ្លួនឯងជាង សូមកុំអានតទៅខាងក្រោមទៀតអី... តែបើអានហើយប្រយ័ត្នចង់ទៅមើលថែមលើសដើម ទ្រាំអត់បានអី Admin អត់ទទួលខុសត្រូវទេ‼️
ជាភាពយន្តបែបស្នេហា មនោសញ្ចេតនា សុីជម្រៅទៅលើគូរស្នេហ៍មួយគូរ បានខិតខំតស៊ូរជាមួយគ្នារឿង....
បន្តអាន => https://www.facebook.com/photo?fbid=1144441764257734&set=a.496387879063129
1 290
វាដូចជាកើតឡើងដដែរៗពេកហើយ កាលមុនថាជារឿងបរទេសប្រភេទភាពយន្តបែប Documentary ជាកុនខ្នាតធំគេខិតខំផលិតទម្រាំតែបានមួយៗ ពេលចាក់បញ្ចាំងទទួលស្គាល់ទូទាំងពិភពលោកហើយបានពានរង្វាន់ជិត១០ តែបែជាមកក្លាយជារឿងអន់បំផុតនៅប្រទេសយើងទៅវិញ....
បញ្ហានេះហើយទើបវិស័យកុនស្រុកយើងមានតែរឿងខ្មោចព្រាយ.... បើដាក់បែបរន្ធត់លងបន្លាចចូលចិត្តណាស់ ( សង្ស័យតែម្នាក់ៗយករោងកុនធ្វើជាផ្ទះខ្មោចសម្រាប់ចូលលេងហើយយ៉ាង....)
បន្តអាន => https://web.facebook.com/photo?fbid=1137397618295482&set=a.496387879063129
1 290
#ចំណាប់អារម្មណ៍ _ [ បេសកកម្មនៅតៃបុិ ]
ជាភាពយន្តប្រមូលផ្តុំដោយតួល្បីៗ 3ប្រទេសចូលគ្នា ( កូរ៉េ ចិន នឹង អង់គ្លេស ) ដែលនិយាយបេសកម្មប៉ូលីសសំងាត់ម្នាក់ដែលសង្សាររបស់ខ្លួនមានជាប់ពាក់ព័ន្ធជាមួយហ្នឹងមេឧក្រិដ្ឋជន ។
ចំណុចដែលចូលចិត្ត ៖
_ឈុតឆាក Action វាយគ្នាដំបូងពិតជាជក់ចិត្ត
_សាច់រឿងមាន Plot Twist ឡូយគ្រាន់បើ
_ការសម្តែងរបស់តួ មិនបាច់និយាយព្រោះពួកគាត់សុទ្ធតែតួធំៗ
_ប្លង់ថត បច្ចេកទេសនានាទទួលយកបាន
ចំណុចដែលមិនទាន់ពេញចិត្ត ៖
_ឈុតឆាក Climax ដែលជាកន្លែងឆ្ងាញ់ចុងក្រោយបែរជាស្ទើរខ្លាំង មិនដឹងគេថតប្រញ៉ាប់ចប់ឬក៏ម៉េចទេ ហើយឃើញប្រើតួ Stunt ច្រើនចឹងហើយពេលមើលទៅឃើញកាត់ប្តូរប្លង់ច្រើនពិបាកមើល ហើយការវៃគ្នាក៏យឺត មិនសមជាតួមេធំសោះ ។
_ការបញ្ចប់សាច់រឿងងាយផុយពេក ដែលទាញអោយសាច់រឿងទាំងមូលធ្លាក់ក្តុកពីល្អទៅជារាក់កំផែលវិញ ។
1 290
ប្រវត្តិស្នេហ៍នាងនាថវគ្គ៣ បើសួរថាខ្លាចអត់? អត់ហ្អេស បើសួរថាកំប្លែងអត់? ត្រៀមតែកម្លាំងទុកសើចទៅ
រឿងខ្មោចចិញ្ចឹមកូនមនុស្សគឺជាសាច់រឿងថ្មីរបស់នាងនាថដែលមិនដូចសាច់រឿងពីមុនៗឡើយ រឿងនេះចេញមកគឺថ្មីស្រឡះអត់ច្រឡំគេទេ។ អ្នកដែលមើលហើយ100%ដឹងតែសរសើរឈុតបណ្ដែតប្រទីបហ្មង សែនស្អាត ស្អាតគ្រប់យ៉ាងសូម្បីតែខ្មោច។ នាងនាថចេញមកលើកនេះគឺមិនសូវកាចទេ មិនធ្វើបាបមនុស្សតែធ្វើបាបតែខ្មោចគ្នាឯង រឿងនេះឆ្លុះបញ្ចាំងចេញពីផ្នែកមួយដែលនិយាយអំពី.....
បន្តអាន => https://www.facebook.com/photo?fbid=1132341678801076&set=a.496387872396463
