cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

ចំណេះដឹង&ព័ត៌មានទេសចរណ៍-KIT101

​ចែករំលែកចំណេះដឹង និងព័ត៌មានវិស័យទេសចរណ៍។ Knowledge Information in Tourism, share and obtain information, data, experiences, and knowledge related to tourism and travel in Cambodia and around the world

Больше
Камбоджа989Центральный кхмер881Путешествия4 276
Рекламные посты
3 776
Подписчики
+324 часа
+157 дней
+1830 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
សារថ្វាយព្រះពររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា 📲ទស្សនាវីដេអូ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| TikTok
Показать все...
Repost from Cambodianess
Фото недоступноПоказать в Telegram
Cambodia Records over 2.5 mln Air Passengers in First 5 Months: Minister Cambodia reported more than 2.5 million air travelers during the first five months of 2024, a year-on-year increase of 22 percent, Mao Havannall, minister in charge of the State Secretariat of Civil Aviation, said on Sunday. https://cambodianess.com/article/cambodia-records-over-25-mln-air-passengers-in-first-5-months-minister Follow us on: Facebook X Telegram Instagram Linkedin Youtube Threads Tiktok
Показать все...
03:24
Видео недоступноПоказать в Telegram
សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា
Показать все...
IMG_7141.MP4160.18 MB
02:47
Видео недоступноПоказать в Telegram
ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នឹងដឹកនាំប្រតិភូក្រសួងទេសចរណ៍ ផ្នែកឯកជន និងក្រុមសិល្បៈ មកពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមរៀបចំកម្មវិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Shangri-La Eros ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា តាមរយៈជើងហោះហើរត្រង់លើកដំបូង ភ្នំពេញ-ញ៉ូដេលី-ភ្នំពេញ  របស់ក្រុមហ៊ុន អាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air)ដែលនឹងចាប់ផ្តើមហោះហើរលើកដំបូង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ — With the approval of the Royal Government of the Kingdom of Cambodia, the esteemed leaders of the Ministry of Tourism, accompanied by delegates from the Ministry of Tourism of Cambodia, representatives from the private sector, and talented cultural artists from the Ministry of Culture and Fine Arts, are set to host the official inauguration ceremony of the "1st Cambodia-India Tourism Year 2024" on June 17, 2024. The prestigious event will take place at the renowned Shangri-La Eros Hotel in New Delhi, Republic of India. The delegation will embark on their journey via the inaugural direct flight between Phnom Penh and New Delhi, operated by Cambodia Angkor Air, the esteemed national flag carrier of Cambodia, scheduled to commence on June 16, 2024.
Показать все...
IMG_7120.MP432.97 MB
Repost from UYFC News
ក្នុងនក្ខត្តឬក្សសម័យថ្លៃថ្លា នៃពិធីបុណ្យចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា មហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា ដោយមានកិច្ច ដោយមានការយាង និងនិមន្តសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង និងព្រះតេជគុណព្រះសង្ឃ សរុប ៨៩ អង្គ ចម្រើនព្រះបរិត្ត និងនិមន្តគោចរបិណ្ឌបាត្រ ជាកិច្ចចម្រើនព្រះជន្មវស្សា ស្របតាមព្រះរាជប្បវេណី និងតាមគន្លងព្រះពុទ្ធសាសនា។ 📲អានព័ត៌មានលម្អិត 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| TikTok
Показать все...
Repost from UYFC Phnom Penh
អបអរសាទរខួបទី៦២ តុលាការយុត្តិធម៌ក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៤ 🎊🇰🇭 បន្ទាប់ពីរងនូវការឈ្លានពាន និងជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារ និងក្រោយពីដំណើរការដោះស្រាយជម្លោះតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា។ ជាលទ្ធផល ក្រោមព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ​ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការក្រុងឡាអេបានប្រកាសសាលក្រមសម្រេចថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជា ហើយកម្ពុជាគឺជាម្ចាស់កម្មសិទ្ធិតែមួយគត់។ ប្រភព៖ សច្ចធម៌ប្រវត្តិសាស្រ្ត JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
Показать все...
Repost from UYFC News
ទិដ្ឋភាព ថ្ងៃដំបូងនៃការចាក់បញ្ចាំងខ្សែភាពយន្ត ព្រះរាជនិពន្ធ រឿង «ព្រៃប្រសិទ្ធី» ដែលនឹងចាប់ផ្តើមនាពេលបន្តិចទៀតនេះ សម្រាប់បងប្អូនដែលចង់មកទស្សនាខ្សែភាពយន្ត សូមអាចអញ្ជើញមករោងកុន Major Cineplex ដែលស្ថិតនៅជាន់ទី២ ផ្សាទំនើប អ៊ីអនម៉លភ្នំពេញ (អ៊ីអន១)។ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| TikTok
Показать все...
👍 1
Repost from FRESH NEWS
Фото недоступноПоказать в Telegram
គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ចេញមកច្រានចោលព័ត៌មានថា ABA ក្ស័យធន គឺជារឿងប្រឌិតសូមកុំយល់ច្រឡំ (ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលព័ត៌មានដែលបានចែកចាយថា ធនាគារ ABA ក្ស័យធន ជាព័ត៌មានក្លែងក្លាយប្រឌិតឡើងដោយក្រុមទុច្ចរិត។ តាមរយៈទំព័រផ្លូវការគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបញ្ជាក់បែបនេះថា «ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយ នូវព័ត៌មានក្លែងក្លាយទាំងនេះទៀត»៕ http://fna.asia 🔗 JOIN US
Показать все...
😁 1
Фото недоступноПоказать в Telegram
២៥ឆ្នាំនៃសុខសន្តិភាព ចំណូលប្រជាជនម្នាក់ៗកើនពី ២៧៩ ដុល្លារអាម៉េរិកនៅឆ្នាំ១៩៩៨ ដល់ ២ ៦២៧ ដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ Join AMS One-minute
Показать все...
Фото недоступноПоказать в Telegram
២៥ឆ្នាំនៃសុខសន្តិភាព ចំណូលប្រជាជនម្នាក់ៗកើនពី ២៧៩ ដុល្លារអាម៉េរិកនៅឆ្នាំ១៩៩៨ ដល់ ២ ៦២៧ ដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ Join AMS One-minute
Показать все...