cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

មូលនិធិគន្ធបុប្ផាកម្ពុជា Cambodia Kantha Bopha Foundation

ចូលរួមទទួលបានពត៌មានថ្មីៗទាក់ទង​ និងសុខភាពពីមន្ទីរពេទ្យគន្ធបុប្ផា និងការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាសង្គ្រោះជីវិតកុមារកម្ពុជា។ #ខ្មែរជួយខ្មែរ #ធ្វើរឿងល្អថ្ងៃនេះ #មន្ទីរពេទ្យគន្ធបុប្ផា #មូលនិធិគន្ធបុប្ផាកម្ពុជា

Больше
Камбоджа1 610Центральный кхмер1 426ЗОЖ5 786
Рекламные посты
2 230
Подписчики
Нет данных24 часа
+27 дней
+9030 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Показать все...
មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជាង៥៤លានរៀល ពីសាលាឯកជន ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា

សាលាមីគីវ៉េកៀរគរថវិកាបរិច្ចាគជាង ៥៤លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា =========== នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ, គណៈគ្រប់គ្រងសាលាមីគីវ៉េ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា សៅ វលក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលសាលាមីគីវ៉េ បានដឹកនាំក្រុមការងារនាំថវិកាសរុបចំនួន ៥៤ ២៣២ ០០០ រៀល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាការបរិច្ចាគលើកទី៤ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ថវិកានេះទទួលបានពីការចូលរួមបរិច្ចាគប្រកបដោយទឹកចិត្តស្បុរសធម៌ពីសំណាក់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុស្ស និងអាណាព្យាបាលសិស្ស តាមបណ្ដាសាខាទាំង៥២ របស់សាលាមីគីវ៉េ ទាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ សូមជម្រាបជូនថា សាលាមីគីវ៉េ តែងតែរៀបចំចលនាកៀរគរការបរិច្ចាគសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២លើក ក្នុងមួយឆ្នាំៗ គឺលើកទី១ នៅក្នុងអំឡុងខែមករា និងលើកទី២ ក្នុងអំឡុងខែកក្កដា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សានុស្ស និងអាណាព្យាបាលសិស្ស ចំពោះការចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
Показать все...
1🥰 1
Показать все...
ក្រសួងអធិការកិច្ច បរិច្ចាគថវិកាជាង២៤លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ក្រសួងអធិការកិច្ចបរិច្ចាគថវិកាជាង ២៤លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ, ឯកឧត្ដម សុផាត យុត្តិធន អគ្គនាយករដ្ឋបាលកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំក្រុមការងារនាំថវិកាសរុបចំនួន ២៤ ៦២០ ០០០ រៀល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ចំពោះការចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
Показать все...
5
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឧបាសក​ ផៃ​ អៀង​ និងឧបាសិកា​ អ៊ូ​ ប៉ោ​ ព្រមទាំងបុត្រាបុត្រី​ និងចៅ ចំពោះទឹកចិត្ត និងកាយវិការដ៏សប្បុរសដែលបានគិតគូរ និងរៀបចំចាត់ចែងនាំយកថវិកាចំនួន ៨ ០០០ ដុល្លារ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង និងប្រកបដោយប្រសិទ្ធភាព។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគជាមួយយុទ្ធនាការខាងលើ ក្នុងស្មារតី "ខ្មែរជួយខ្មែរ" ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
Показать все...
Показать все...
គាំទ្រជនជាតិខ្មែរដែលស្ម័គ្រចិត្តជិះម៉ូតូពីអាល្លឺម៉ង់មកកម្ពុជា ដើម្បីផ្សព្វផ្សាយពីកិត្តិនាមជាតិ និងរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា, ក្រុមហ៊ុន វិរៈ ប៊ុនថាំ បរិច្ចាគថវិកា ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

5
ក្រុមហ៊ុន វិរៈ ប៊ុនថាំ ចូលរួមបរិច្ចាគថវិកាចំនួន ១៦០ លានរៀល ដើម្បីគាំទ្រយុទ្ធនាការជិះម៉ូតូធំរបស់ លោក អ៊ុំ ប៊ុនរ៉េត នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤, អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបរិច្ចាគថវិកាចំនួន ១៦០ លានរៀល (ប្រមាណ ៤ម៉ឺនដុល្លារអាម៉េរិក) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបង្ហាញពីការគាំទ្រលោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិបម៉ូតូ ប៊ីអឹមដឺប៊លយូកម្ពុជា និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាយានយន្តកម្ពុជា ចំពោះការរៀបចំយុទ្ធនាការជិះម៉ូតូផ្សងព្រេងតែម្នាក់ឯង ពីទីក្រុងមូនិច ប្រទេសអាល្លឺម៉ង់ ឆ្លងកាត់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប, អាស៊ី និងដោយឆ្លងកាត់ប្រទេសចិន មុនពេលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។ ការជិះម៉ូតូដែលមានរយៈពេលជាង ៤ខែ (ពីខែកក្កដា ដល់ចុងខែតុលា ឆ្នាំ២០២៤) នេះ មានគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់បណ្ដាប្រទេសនីមួយៗដែលបានឆ្លងកាត់ ក៏ដូចជាដើម្បីកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ សប្បុរសជនដែលមានបំណងគាំទ្រការជិះម៉ូតូនេះ សូមបរិច្ចាគតាមរយៈ QR Code របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដូចមានក្នុងរូបខាងក្រោម៖
Показать все...
8
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចំពោះទឹកចិត្ត និងកាយវិការដ៏សប្បុរសដែលបានគិតគូរ និងរៀបចំចាត់ចែងនាំយកថវិកាចំនួន ៤ ០០០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង និងប្រកបដោយប្រសិទ្ធភាព។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគជាមួយយុទ្ធនាការខាងលើ ក្នុងស្មារតី "ខ្មែរជួយខ្មែរ" ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
Показать все...
4
នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញទទួលជួបសំណេះសំណាល និងទទួលថវិកាពីសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម និងគណៈប្រតិភូ ដោយនាំយកថវិកាចំនួន ៥៩ ៩៩៩ ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ការបរិច្ចាគនេះ ក៏ជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយ លោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏សប្បុរសរបស់ លោកអ្នកឧកញ៉ាប្រធានសមាគម និងសមាជិកសមាគមបានគិតគូរ កៀរគរ និងចូលរួមនាំយកថវិកាមកចូលរួមជាមួយមូលនិធិ ដើម្បីចូលរួមគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង និងប្រកបដោយប្រសិទ្ធភាព។
Показать все...
2👍 1
Перейти в архив постов
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.