Khem Veasna
Открыть в Telegram
Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).
БольшеСтрана не указанаКатегория не указана
7 643
Подписчики
+224 часа
+67 дней
+1130 дней
Архив постов
7 646
វិញ្ញាណដែលវង្វេងថាវិញ្ញាណជាសត្វ តែងតែរងលោកធម៌ជាធម្មតា។ លោកធម៌ គឺវិភវតណ្ហា។ ចិត្តសត្វអត្តាតែងតែរងលោកធម៌ តែវាតែងតែនិយាយថាគេជេរវា ចិត្តដែលវានៅតែធម្មតា ជេរៗទៅ ចិត្តជាវាមិនរងលោកធម៌ជេរតិះដៀលហ្នឹងទេ គេជេរថ្មះតិះដៀលវាជាបាបរបស់គេទេ ចិត្តរបស់វានៅត្រជាក់ល្ហឹមគ្មានក្តៅគ្មានឈឺអីទេ។ ហាហាហា អារម្មណ៍គិតយល់ពីចិត្តមានខ្លួនជាសត្វ គឺរងលោកធម៌ជាធម្មតា យើងសើចហើយជេរវាថែមទៀត កុំអោយវាបុិនលាក់ពុតត្បុតក្នុងចិត្តពេក។ យើងជាវិញ្ញាណពុំមានអារម្មណ៍មានខ្លួនជាសត្វផង វិញ្ញាណជាខ្សែកម្មប្រែជាដឹង ទុកក្នុងសំបកជាសត្វនេះ គឺដើម្បីតែគិតហេតុផលខុសត្រូវហ្នឹងឯង គិតឃើញថាអាប៉ិនលាក់ពុតត្បុតធ្វើជាមិនរងលោកធម៌ មនុស្សធុនហ្នឹងសមនឹងជេរណាស់។ ជេរវាយ៉ាងសប្បាយ ហាហាហា
7 646
អ្នកស្តាប់ដំណើរធម៌យល់ គឺស្តាប់ការពន្យល់កម្មបង្កើតលោកិយយល់ ច្បាស់ណាស់ត្រូវតែ គឺយល់ពាល់ត្រូវអរិយសច្ចៈទីមួយ គឺជីវិតជាទុក្ខ។ អរិយសច្ចៈទីមួយ គឺអារម្មណ៍គិតយល់ពីសំបកដែលនៅរស់នេះគឺគ្មានន័យ គ្មានខ្លឹមសារអ្វីឡើយ។ នេះគឺជីវិតជាទុក្ខ ដែលដឹងដោយអារម្មណ៍គិតហេតុផលយល់អំពីជីវិត មិនមែនចាស់ជាទុក្ខ ជរាជាទុក្ខ ឈឺជាទុក្ខ នោះគឺទុក្ខដែលអារម្មណ៍ពាល់ត្រូវដឹងទេ មិនមែទុក្ខអរិយសច្ចៈដែលជាទុក្ខដឹងដោយអារម្មណ៍គិតយល់អំពីសំបកដែលនៅរស់នោះទេ។ គិតឃើញពីជីវិតឥតន័យទើបចាប់ផ្ដើមរកកាងារដែលមានតម្លៃដាក់អោយជីវិត។ ការងារដែលមានតម្លៃសម្រាប់ជីវិតគឺការងារបម្រើមនោសញ្ចេតនាចំពោះអ្នកដទៃដែលសុំតែលក្ខខណ្ឌមួយគឺតម្លៃ។ អាចម៍គោ បើរស់ដើម្បីអាចម៍គោ អាចម៍គោគឺពិតជាអាចម៍គោហើយ អាចម៍មានតម្លៃជាអាចម៍គោ គឺទទេសោះសូន្យ គ្មានតម្លៃអ្វីទាំងអស់។ នេះគឺជីវិតជាទុក្ខ។ អាចម៍គោដើម្បីអាចម៍គោ គឺតម្លៃត្រឹមតែជាអាចម៍គោហ្នុងហើយ តែបើអាចម៍គោ ប្រើសម្រាប់ជាជីដាក់អោយដំណាំដទៃអាចលូតលាស់បាន នោះហើយតម្លៃនៃអាចម៍គោ អាចម៍មិនមែនមានតម្លៃទទេសោះសូន្យទេ។ ដូចគ្នាចំពោះជីវិត បើជីវិតរស់ដើម្បីខ្លួនឯង គឺមានតម្លៃទទេសោះសូន្យ អន់ជាងអាចម៍ទៅទៀត ព្រោះអាចម៍អាចដាក់ជាជីអោយដំណាំលូតលាស់បាន ចំែណកជីវិតនេះ មិនមែនប្រយោជន៍សំរាប់អ្នកផ្សេងស្អីផង ហើយដើម្បីបានរស់ ជីវិតសុីធម្មជាតិ បំផ្លាញគេបំផ្លាញឯងដើម្បីបានបម្រើតណ្ហានៃចិត្តនោះ សូម្បីតែកូន សូម្បីតែប្រពន្ធប្ដី ដែលជីវិតទាំងនោះបានមកដោយតណ្ហាក៏ ជាតណ្ហាទាំងអស់ដែរ អញ្ចឹងការងារប្រឹងប្រែងដើម្បីបម្រើកូន បម្រើប្ដីប្រពន្ធខ្លួនក៏ជាការងារបម្រើតណ្ហាដែរ សុទ្ធតែជាការងារគ្មានតម្លៃតែទាំងអស់ ជីវិតនៅតែជាទុក្ខគឺតម្លៃទទេសោះសូន្យ អន់ជាងអាចម៍គោព្រោះជីវិតមិនបានធ្វើជាជីអោយដំណាំលូតលាស់បានដូចអាចម៍ទេ។ ប៉ុន្តែបើជីវិតបម្រើមនោសញ្ចេតនា គឺបម្រើអារម្មណ៍គិតយល់ មិនមែនបម្រើតណ្ហា នោះជាតម្លៃពិតប្រាកដនៃជីវិតហើយ។ ជីវិតបែបនេះមានតម្លៃខ្លាំងណាស់ ពិភពលោកត្រូវវការជីវិតបែបនេះខ្លាំងណាស់ តែពិភពលោកស្អប់ខ្ពើមជីវិតដើម្បីតែជីវិតនេះខ្លាំងណាស់ គឺរស់នៅស្រលាញ់ខ្លួនឯងអោយច្រើនៗ កុំបោះបង់ចោលខ្លួនឯង គឺខ្លួនឯងនេះហើយជាមនុស្សគួរអោយអាណិតជាងគេជាដើម សុទ្ធតែប្រភេទមនុស្សថោកទាបទាំងអស់។ ជីវិតដើម្បីបម្រើមនោសញ្ចេតនា ជីវិតមិនមែនទទេសោះសូន្យនោះទេ ជីវិតដើម្បីជិវិតទើបជាជីវិតនោះទទេគ្មានតម្លៃអ្វីទាំងអស់ នេះគឺអរិយសច្ចៈទីមួយ។ អានសំនេរពូហើយគិតរកអារម្មណ៍យល់ពីអារម្មណ៍យល់ជាពូទៅមើល តើជាលំហូរអារម្មណ៍គិតយល់ហេតុផលទេក្មួយ? នេះជាអារម្មណ៍គិតយល់ជាព្រហ្មរក្សាលោក។ ជីវិតគឺជារបស់មួយដែលមានវិញ្ញាណ។ វិញ្ញាណត្រូវគិតហេតុផលអោយសំបក ប៉ុន្តែ បើវិញ្ញាណមានអារម្មណ៍វង្វេងថាសំបកជាខ្លួនហើយ អារម្មណ៍នោះគឺមិនមែនអារម្មណ៍យល់ទេ គឺអារម្មណ៍ពាល់ត្រូវ។ អារម្មណ៍ពាល់ត្រូវនេះមិនអាចគិតហេតុផលរកអារម្មណ៍យល់ហៅថាបញ្ញាបានទេ។ វិញ្ញាណដែលវង្វេងនោះនឹងវិលវល់ក្នុងភពដែលវិញ្ញាណបង្កើតដោយខ្លួនវា វិស័យដូចឆ្កែកំបុតកន្ទុយ ប្រឹងខាំកកេរគល់កន្ទុយដែលកំបុត ខាំមិនបានប៉ះគល់កន្ទុយនោះអញ្ចឹងដែរ គឺប្រឹងខាំទាល់តែងាប់ ហើយបង្កកំណើតថ្មីមក ប្រឹងខាំគល់កន្ទុយទៀតទៅ វិលវល់ៗក្នុងវាលវដ្ដសង្សាររយលានកោដិផែនដីគឺដើម្បីតែអារម្មណ៍វង្វេងថាលោកិយមានហ្នឹង ហើយប្រឹងកកេរកន្ទុយដែលកំបុត គឺវិញ្ញាណប្រឹងស្រវាអោបភពដែលវាបង្កើតដោយខ្លួនវាមកបម្រើអារម្មណ៍ពាល់ត្រូវគឺតណ្ហានៃចិត្តដែលថាខ្លួនជាសត្វហ្នុងទៅ។ គិតមើលទៅសង្វេគពីជីវិតបែបហ្នឹងទេក្មួយ? នេះគឺអារម្មណ៍អ្នកយល់ធម៌៕
