ru
Feedback
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)

Открыть в Telegram

EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.

Больше
Страна не указанаКатегория не указана
424
Подписчики
+124 часа
+37 дней
+3530 дней
Архив постов
[English Below] ✨ រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
+9
[English Below] ✨ រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំក្រុមការងារ ចុះទស្សនកិច្ចសិក្សានៅសិប្បកម្មផលិតសាប៊ូ "LSV Industry Co., Ltd" រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល (ក.ស.) នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 👉🏻ទស្សនកិច្ចសិក្សានេះ មានគោលបំណងសិក្សាស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង ដែលសហគ្រិនជួបប្រទះ ព្រមទាំងទទួលយកមតិយោបល់ និងសំណូមពរពីម្ចាស់សិប្បកម្មខាងលើ ដើម្បីជាទិន្នន័យគាំទ្រដល់ការធ្វើសាមញ្ញកម្មនីតិវិធីស្នើសុំអាជ្ញាបណ្ណ សម្រាប់អាជីវកម្ម "សិប្បកម្មផលិតសាប៊ូ" ដែលនឹងត្រូវដាក់ឱ្យដំណើរការសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។ ✨ Phnom Penh: On the morning of September 2nd, 2026 at DEBC Office, H.E. Dr. Kong Marry, Secretary of State of the MEF, Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC), and Chair of the Inter-Ministerial Working Group on Electronic Services for Business (ESB),led a working team on a field visit to the soap-making handicraft business "LSV Industry Co., Ltd," together with senior officials and technical staff from the Ministry of Health (MOH), in Kork Klaing commune, Sen Sok district, Phnom Penh. 👉🏻 This field visit aimed to study the practical challenges faced by entrepreneurs, as well as to gather opinions and requests from the owner of the above handicraft business, in order to provide supporting data for simplifying the licensing procedures for "soap-making handicraft" businesses, which will soon be put into a pilot phase.

📣សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១ រូប ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិន
+1
📣សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១ រូប ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោម៖ ១. បុគ្គលិកផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ (ចំនួន ១ រូប) 📲 សម្រាប់ព័ត៌មានអំពីការដាក់ពាក្យស្នើសុំ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ/តេលេក្រាម ០៩៥ ២៨៦ ៦៨៨ ឬ សារអេឡិចត្រូនិក(E-mail) ៖ info@edf.gov.kh 🔴 បញ្ជាក់៖ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ១០ ខែ កញ្ញា​ ឆ្នាំ ២០២៦ វេលាម៉ោង ១៧:0០​ នាទី ល្ងាច។

✨ រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,
+9
✨ រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំ ស្តីពីការគងសមត្ថកិច្ចគ្នារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ (ក.ឧ.វ.ប.ន.) និង ក្រសួងសុខាភិបាល (ក.ស.)​ លើនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណគោលសម្រាប់សិប្បកម្មផលិតសាប៊ូ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ក.ស. នៅទីស្តីការអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។ 👉🏻កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្វែងយល់ និងពិនិត្យលើនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណដែលស្ថិតក្រោមសមត្ថកិច្ចនៃ ក.ស. សំដៅសម្រេចឱ្យបាននូវការធ្វើសាមញ្ញកម្មនីតិវិធីស្នើសុំអាជ្ញាបណ្ណសម្រាប់ការធ្វើអាជីវកម្ម “សិប្បកម្មផលិតសាប៊ូ” ដែលនឹងត្រូវដាក់ដំណើ់រការសាកល្បង ក្នុងពេលឆាប់ៗនេះ។ ✨ Phnom Penh: On the morning of September 1st, 2026 at DEBC Office, H.E. Dr. Kong Marry, Secretary of State of the MEF, Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC), and Chair of the Inter-Ministerial Working Group on Electronic Services for Business (ESB), led a meeting to address overlapping mandates between the Ministry of Industry, Science, Technology and Innovation (MISTI) and the Ministry of Health (MOH) regarding the licensing procedures for establishing soap handicrafts/manufacturing businesses. The meeting was attended by the leadership and technical officials of the MOH. 👉🏻 The meeting aimed to discuss and better understand the licensing procedures under the MOH, aiming to reach a consensus on streamlining procedures for conducting "soap handicraft/manufacturing" business, which is scheduled to be piloted in the near future.

[English below] ✨ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធ
+9
[English below] ✨ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃ គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ៧០ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។ 👉🏻 កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័នលើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) មកក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ឱ្យសម្រេចបានត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦។ ✨ Phnom Penh: On the morning of 28 August 2026, at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical from ministries and institutions of approximately 70 participants via Zoom. 👉🏻 The purpose of this meeting was to review the progress of ministries and institutions in integrating fundamental services for Micro, Small, and Medium Enterprises (MSMEs) into the Cambodia Data Exchange (CamDX) ecosystem prior to the end of September 2026. #Onlinebusinessregistrationservice #eServicesforBusiness #Government #CamDX #CamDigiKey #ESB #TSC #MEF

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស
+9
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃ គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំក្រុមការងារជួបប្រជុំជាមួយក្រសួង ស្ថាប័នចំនួន ៣ រួមមាន៖ ក្រសួងពាណិជ្ជកម្ម (MOC), ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងអគ្គនាយកដ្ឋានពន្ធដារ (GDT) ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ ៤០ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជំរុញការផ្លាស់ប្តូរទិន្នន័យពីក្រសួង ស្ថាប័នទាំង ៣ តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដើម្បីកាត់បន្ថយការស្នើសុំព័ត៌មានដដែលៗ និងកាត់បន្ថយការភ្ជាប់ឯកសារពីអ្នកស្នើសុំ ដោយអាចទាញយក និងផ្ទៀងផ្ទាត់ពីក្រសួង ស្ថាប័នពាក់ព័ន្ធតាមប្រព័ន្ធឌីជីថលដោយស្វ័យប្រវត្តិតែម្ដង។ Phnom Penh: On the morning of 27 August 2026, at the headquarters of the Secretariat General of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Mary, of the Ministry of Economy and Finance, Secretary General of DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), led the working group in a meeting with three ministries and institutions : the Ministry of Commerce (MOC), the Ministry of Labour and Vocational Training (MLVT), and the General Department of Taxation (GDT). The meeting was attended by high-level officials and senior technical representatives ministries and institutions total approximately 40 participants via the Zoom. The meeting was held with the aim of promoting data exchange among the three ministries and institutions through the Cambodia Data Exchange (CamDX) platform, in order to reduce repeated requests for information and minimize the need for applicants to submit supporting documents by enabling the relevant ministries and institutions to automatically retrieve and verify data through digital systems.

[English Below] 🗓 សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ! មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់ដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភ
[English Below] 🗓 សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ! មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់ដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ សូមអញ្ជេីញរួសរាន់ដាក់សំណើ (Proposal) ដើម្បីក្លាយជាដៃគូសហការរៀបចំ និងអនុវត្ត «កម្មវិធីវិនិយោគលើធុរកិច្ចថ្មីជាសាធារណៈ រដូវកាលទី ២» (Startup Investment Package Program Cohort 2)។ 📌 កាលបរិច្ឆេទផុតកំណត់ទទួលសំណេី ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦ 🗳ដាក់សំណេីរបស់អ្នកតាមរយៈតំណភ្ជាប់ ៖ https://bit.ly/4buhM9k 🗂 សម្រាប់ព័ត៌មានលម្អិត ៖ https://bit.ly/4xhbZwf __________ 🗓 Only 1 days left! Entrepreneurship Development Fund invites qualified and interested implementation partners to submit their Technical and Financial proposal to become our implementing partner for «Startup Investment Package Program Cohort 2». 📌 Proposal Submission Deadline: 26 August 2026 🗳 Submit your Proposal via: https://bit.ly/4buhM9k 🗂 For more information: https://bit.ly/4xhbZwf

រាជធានីភ្នំពេញ៖ នាថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និ
+9
រាជធានីភ្នំពេញ៖ នាថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងមានការចូលរួមពី ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, និងក្រុមហ៊ុនទីប្រឹក្សា Alpha Desk Partner ផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិភាក្សាការងារបន្តក្នុងកិច្ចការសិក្សាស្រាវជ្រាវ ដំណាក់កាលទី១ ស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវដំណើរការនៃការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ដើម្បីប្រកបអាជីវកម្ម” ដើម្បីកំណត់ភាពស្របគ្នា និងចំណុចដែលអាចផ្តល់តម្លៃបំពេញបន្ថែមដល់កិច្ចការអាទិភាពពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម (SMEs) របស់រាជរដ្ឋាភិបាល។ Phnom Penh Capital: On 24 August 2026, at 2:00 p.m., at the Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the Secretariat of DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a meeting with the Cambodia-Australia Partnership for Resilient Economic Development (CAPRED). The meeting was also attended by Oknha Sa Kinal, President of the Young Entrepreneurs Association of Cambodia (YEAC), and representatives of Alpha Desk Partner, a consulting firm. The meeting was organized to discuss the follow-up work under Phase 1 of the research study on “Improving the Process for Applying for Business Licenses and Permits”, with the aim of identifying areas of alignment and opportunities to complement priority of government initiatives related to small and medium-sized enterprises (SMEs).

[English Below] 🎉 សូមអបអរសាទរដល់ធុរកិច្ចថ្មីទាំង ២ ដែលត្រូវបានជ្រើសរើសទទួលការវិនិយោគពី មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ត
+1
[English Below] 🎉 សូមអបអរសាទរដល់ធុរកិច្ចថ្មីទាំង ២ ដែលត្រូវបានជ្រើសរើសទទួលការវិនិយោគពី មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) តាមរយៈ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី១»🏆 ធុរកិច្ចថ្មីទាំង ២ រួមមាន៖ ១. ក្រុមហ៊ុន KrubKrong ២. ក្រុមហ៊ុន ឆ្លាត 🤝 ការវិនិយោគនេះ គឺជាផ្នែកមួយនៃការគាំទ្ររបស់ ម.អ.ស. ដល់ធុរកិច្ចថ្មីដែលមានសក្តានុពល ក្នុងការពង្រឹងប្រតិបត្តិការ ពង្រីកអាជីវកម្ម និងបន្តការរីកចម្រើនប្រកបដោយចីរភាព។ ✨ ម.អ.ស. សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏សំខាន់នេះ និងសូមជូនពរដល់ធុរកិច្ចថ្មីទាំង ២ ឱ្យបន្តសម្រេចបាននូវវឌ្ឍនភាព និងភាពជោគជ័យថ្មីៗក្នុងដំណើរអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ ______ 🎉 Congratulations to two startups selected to receive equity investment from Entrepreneurship Development Fund (EDF) under the “Startup Investment Package Program Cohort 1” 🏆 The two selected startups are: 1.KrubKrong 2.Chlat 🤝 This investment forms part of EDF’s support for high-potential startups to strengthen their operations, expand their businesses, and pursue sustainable growth. ✨ EDF extends its warmest congratulations on this important achievement and wishes both startups continued progress and success as they move forward on their business development journey. 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

[English Below] ✨ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានរៀបច
+7
[English Below] ✨ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានរៀបចំសិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សហគ្រិន ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម (SMEs) និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ 🎙 សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់សុន្ទរកថាបើកកម្មវិធី ដោយលើកឡើងពីសារៈសំខាន់នៃការគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការវិនិយោគ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យធុរកិច្ចនៅកម្ពុជា។ 🚀 ជាមួយគ្នានេះ ម.អ.ស. បានបង្ហាញអំពីបទពិសោធន៍ និងសមិទ្ធផលពីការអនុវត្ត «កម្មវិធីវិនិយោគសាធារណៈនារដូវកាលទី១» ព្រមទាំងបង្ហាញអំពីទិសដៅ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» ដែលបន្តផ្តល់ការគាំទ្រដល់ធុរកិច្ចដែលមានសក្តានុពល ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម។ 💬 សិក្ខាសាលាក៏បានផ្តល់វេទិកាសម្រាប់កិច្ចពិភាក្សាពីវាគ្មិន និងភាគីពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងឱកាសក្នុងការស្វែងរកមូលធន ការវិនិយោគ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ធុរកិច្ចនៅកម្ពុជា។ 🏆 ក្នុងឱកាសនេះ ម.អ.ស. បានប្រកាស និងអបអរសាទរដល់ធុរកិច្ចថ្មីចំនួន ២ ដែលត្រូវបានជ្រើសរើសទទួលការវិនិយោគពី ម.អ.ស. តាមរយៈ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី១» ព្រមទាំងបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្ដិ អនុប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ ធុរកិច្ចថ្មីទាំងពីរ រួមមាន៖ ១. ក្រុមហ៊ុន KrubKrong ២. ក្រុមហ៊ុន ឆ្លាត 👏 សូមអបអរសាទរចំពោះសមិទ្ធផលរបស់ធុរកិច្ចថ្មីទាំងពីរ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ វាគ្មិន ដៃគូ សហគ្រិន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យសិក្ខាសាលាបើកដំណើរការជាផ្លូវការនេះប្រព្រឹត្តទៅដោយជោគជ័យ។ ✨ សូមតាមដានទំព័រផ្លូវការរបស់ ម.អ.ស. ដើម្បីទទួលបានការចែករំលែកបន្ថែមអំពីសកម្មភាព សារសំខាន់ៗ និងដំណើរការបន្តនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២»។ ______ ✨ On 20 August 2026, at Hyatt Regency Phnom Penh, Entrepreneurship Development Fund (EDF) organized an official Launch Workshop of “Startup Investment Package Program Cohort 2 - SIPP2” bringing together leaders, entrepreneurs, startups, SMEs, and stakeholders from the entrepreneurship ecosystem. 🎙 The workshop was honorably chaired by H.E. Meas SokSensan, Secretary of State, Ministry of Economy and Finance, who delivered opening remarks highlighting the importance of supporting startups and SMEs, as well as enhancing access to financing and investment to support growth of Cambodia’s entrepreneurship ecosystem. 🚀 In this workshop, EDF has presented experiences and achievements from implementation of “Startup Investment Package Program Cohort 1 - SIPP 1” while also introducing direction and officially launching “Startup Investment Package Program Cohort 2,” which continues to provide support to high-potential businesses to strengthen and expand their operations. 💬 The workshop also hosted a panel discussions among speakers and relevant stakeholders, focusing on challenges and opportunities in accessing capital and investment, as well as strengthening Cambodia’s business ecosystem. 🏆 EDF also announced and celebrated two startups selected who received an equity investment from EDF under “SIPP Cohort 1,” followed by signing of investment agreements under esteemed chairmanship of H.E. Aun Pornmonireachsak, Deputy Secretariat Director of EDF. The two startups are: 1. KrubKrong 2. Chlat 👏 Congratulations to both startups on this important achievement, and sincere appreciation to all leaders, speakers, partners, entrepreneurs, and stakeholders whose contributions helped make official launch workshop a success. ✨ Follow EDF’s official page for more updates on activities, key messages, and next steps of “Startup Investment Package Program Cohort 2.” 🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖ 🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr) 🔹Telegram (https://t.me/edfcambodia) 🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/) 🔹 Website (https://edf.gov.kh/social-media)

"ពីតូបលក់បន្លែតូចមួយ ទៅជាសហគ្រាសផលិតផលខ្មែរ 🇰🇭" ទោះខាតបង់ជិត ៣ ឆ្នាំ និងស្ទើរតែបោះបង់ក្តីស្រមៃ ក៏អ្នកស្រីនៅតែតស៊ូជាមួយជំនឿលើគុណភាពផលិតផលជាតិ។ ថ្ងៃនេះ «ផ្សារកសិករ» បានរីកចម្រើន និងក្លាយជាផលិតករផលិតផលខ្មែរដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយ។ សូមតាមដានដំណើរជោគជ័យដ៏គួរឲ្យស្ញប់ស្ញែងមួយនេះ! #SMEBank #Cambonomist #MadeInCambodia #SupportLocal #BusinessGrowth

“គាំទ្រផលិតផលក្នុងស្រុក ជាការគាំទ្រដល់សេដ្ឋកិច្ច និងជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ 🇰🇭” រាល់ការជ្រើសរើសទិញផលិតផលក្នុងស្រុក គឺជាកម្លាំងចលករជួយជំរុញសហគ្រាសក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនពលរដ្ឋ។ ផ្តើមចេញពីការចូលរួមចំណែករបស់យើងម្នាក់ៗនៅថ្ងៃនេះ ដើម្បីកសាងអនាគត និងវឌ្ឍនភាពកម្ពុជា។ ការប្រើប្រាស់ផលិតផលខ្មែរ គឺជាការវិនិយោគលើសេដ្ឋកិច្ចជាតិ! #SMEBank #Cambonomist #MadeInCambodia #SupportLocal #BusinessGrowth

ម្ចាស់សិប្បកម្ម លឹម សេង ហ្វូត លើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឱ្យតស៊ូផលិត កុំបោះបង់ ព្រោះពេលនេះជាឱកាសទីផ្សារដ៏ល្អសម្រាប់ផលិតផលក្នុងស្រុក។ #SMEBank #Cambonomist #MadeInCambodia #SupportLocal #BusinessGrowth

ម្ចាស់សិប្បកម្ម លឹម សេង ហ្វូត៖ បញ្ហាកង្វះដើមទុនគឺជារឿងមួយ ប៉ុន្ដែបើប្រើទុនខុសគោលដៅនឹងកាន់តែខ្វះថែមទៀត។ #SMEBank #Cambonomist #MadeInCambodia #SupportLocal #BusinessGrowth #SMEs

ម្ចាស់សិប្បកម្ម លឹម សេង ហ្វូត ប្តេជ្ញាបង្កើនការផលិតក្នុងស្រុក ដើម្បីបង្កើតការងារ និងកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋ។ #SMEBank #Cambonomist #MadeInCambodia #SupportLocal #BusinessGrowth

មោទនភាពរបស់ SME Bank ក្នុងការគាំទ្រហិរញ្ញប្បទានជូន កសិដ្ឋានផលិតទឹកដោះគោ គិរីសួគ៌ បន្តពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពផលិតកម្ម ដើម្បីរួមចំណែកដល់ការរីកចម្រើននៃផលិតផលទឹកដោះគោនៅកម្ពុជា។ #SMEBank #Freshmilk #Kirisumilk #SMEs #BusinessGrowth

[English Below] សេចក្តីប្រកាសព័ត៌មានស្ដីពី សិក្ខាសាលាផ្សព្វផ្សាយ “កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី ២” និងអបអរសាទរធុរកិច្ចថ្មី
+3
[English Below] សេចក្តីប្រកាសព័ត៌មានស្ដីពី សិក្ខាសាលាផ្សព្វផ្សាយ “កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី ២” និងអបអរសាទរធុរកិច្ចថ្មីដែលទទួលបានការវិនិយោគក្រោម “ កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី ១ ”។ ______ PRESS RELEASE Launch Workshop on "Startup Investment Package Program Cohort 2" and Celebrating Startups Awarded Equity Investment under "Startup Investment Package Program Cohort 1"

[English below] រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុ
+5
[English below] រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ មកពី ៥ ក្រសួង ស្ថាប័ន រួមទាំងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អ.ទ.ច.)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការពិនិត្យលទ្ធភាពកែសម្រួលកម្រៃសេវា រយៈពេលនៃការអនុម័ត និងសុពលភាពលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជំនាញនៃក្រសួង ស្ថាប័នដែលមានសេវាគោលពាក់ព័ន្ធនឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សំដៅរៀបចំភ្ជាប់សេវាទាំងនោះទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ឱ្យសម្រេចបានត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦។ កិច្ចការសម្រួលនីតិវិធីនេះ ស្របតាមការស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ដោយឈរលើគោលការណ៍បង្កើនផលិតភាព ពង្រឹងប្រសិទ្ធិភាព និងល្បឿនការងារ ខណៈធានាបាននូវការចេញអាជ្ញាបណ្ណប្រកបដោយភាពម៉ត់ចត់។ Phnom Penh: On the Afternoon of August 19, 2026, at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical from 5 ministries and institutions including The General Department of State Property and Non-Tax Revenue (GDSNR). The purpose of the meeting was to evaluate the feasibility of optimizing service fees, approval timelines, and validity periods for sector-specific permits and licenses, focusing on streamlining fundamental public services for Micro, Small, and Medium Enterprises (MSMEs) and integrating them into the Cambodia Data Exchange (CamDX) platform prior to the end of September 2026. This streamlining of business services was pursued on a voluntary basis by ministries and institutions, guided by principles of increased productivity, improved efficiency, and faster service delivery, while ensuring rigorous licensing procedures.

[English Below] ⏰ សល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ‌‌! មុននឹងឈានដល់សិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២
[English Below] ⏰ សល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ‌‌! មុននឹងឈានដល់សិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២»។ 💡តើកម្មវិធីនារដូវកាលទី២ មានលក្ខណៈបែបណា? តើអាជីវកម្មរបស់លោកអ្នកអាចចូលរួម និងទទួលបានឱកាសអ្វីខ្លះ? សិក្ខាសាលាក៏នឹងផ្តល់ព័ត៌មានសំខាន់ៗអំពីទិសដៅ លក្ខខណ្ឌ និងដំណើរការចូលរួម ព្រមទាំងការចែករំលែកពីបទពិសោធន៍ និងសមិទ្ធផលនៃកម្មវិធីនារដូវកាលទី១។ ✨បន្ថែមពីនេះ សិក្ខាសាលានឹងនាំមកនូវកិច្ចពិភាក្សាដែលផ្តល់ឱកាសឱ្យអ្នកចូលរួមបានស្វែងយល់នូវទស្សនៈ និងបទពិសោធន៍ពីវាគ្មិន និងភាគីពាក់ព័ន្ធ អំពីឱកាសទទួលបានការវិនិយោគ និងការអភិវឌ្ឍអាជីវកម្ម។ ជាពិសេស អ្នកចូលរួមនឹងបានស្តាប់ពីដំណើរការ បទពិសោធន៍ និងមេរៀនជាក់ស្តែងរបស់ធុរកិច្ចដែលទទួលបានជ័យលាភីពីកម្មវិធីនារដូវកាលទី១🏆 📢 សូមអញ្ជើញចុះឈ្មោះចូលរួម «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» 🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ 📍 ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ 📝 ចុះឈ្មោះចូលរួម៖ https://etickets.asia/edfinvestmentfund __________ ⏰ Only 1 day left! before the official launch workshop of “Startup Investment Package Program Cohort 2,” bringing together entrepreneurs, startups, small and medium-sized enterprises (SMEs), and relevant stakeholders in investment and business development. 💡 What does Cohort 2 have to offer? How can your business participate and what opportunities are available? The workshop will provide key information on the program’s direction, eligibility criteria, and participation process, along with insights into the experiences and achievements of Cohort 1. ✨ The workshop will also feature a panel discussion, providing participants with an opportunity to gain perspectives and practical experiences from speakers and relevant stakeholders on investment opportunities and business development. In particular, participants will hear about journey, experiences, and practical lessons learned by businesses selected as winners of Cohort 1 🏆 📢 Register now to join the “Startup Investment Package Program Cohort 2”! 🗓 Date: 20 August 2026 📍 Venue: Hyatt Regency Phnom Penh 📝 Registration: https://etickets.asia/edfinvestment

[English below] រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច
+6
[English below] រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ មកពី ១៣ ក្រសួង ស្ថាប័ន។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការពិនិត្យលទ្ធភាពកែសម្រួលកម្រៃសេវា រយៈពេលនៃការអនុម័ត និងសុពលភាពលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជំនាញនៃក្រសួង ស្ថាប័នដែលមានសេវាគោលពាក់ព័ន្ធនឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សំដៅរៀបចំភ្ជាប់សេវាទាំងនោះទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ឱ្យសម្រេចបានត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦។ កិច្ចការសម្រួលនីតិវិធីនេះ ស្របតាមការស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ដោយឈរលើគោលការណ៍បង្កើនផលិតភាព ពង្រឹងប្រសិទ្ធិភាព និងល្បឿនការងារ ខណៈធានាបាននូវការចេញអាជ្ញាបណ្ណប្រកបដោយភាពម៉ត់ចត់។ Phnom Penh: On August 18, 2026, at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical from 13 ministries and institutions. The purpose of the meeting was to evaluate the feasibility of optimizing service fees, approval timelines, and validity periods for sector-specific permits and licenses, focusing on streamlining fundamental public services for Micro, Small, and Medium Enterprises (MSMEs) and integrating them into the Cambodia Data Exchange (CamDX) platform prior to the end of September 2026. This streamlining of business services was pursued on a voluntary basis by ministries and institutions, guided by principles of increased productivity, improved efficiency, and faster service delivery, while ensuring rigorous licensing procedures.

[English Below] 🎤 សូមស្វាគមន៍មកកាន់កិច្ចពិភាក្សាក្រោមប្រធានបទ «ការបំពេញចន្លោះខ្វះខាតនៃការស្វែងរកមូលនិធិ ៖ តើកិច្ចសហការក្នុងប
[English Below] 🎤 សូមស្វាគមន៍មកកាន់កិច្ចពិភាក្សាក្រោមប្រធានបទ «ការបំពេញចន្លោះខ្វះខាតនៃការស្វែងរកមូលនិធិ ៖ តើកិច្ចសហការក្នុងប្រព័ន្ធអេកូឡូស៊ីអាចជួយបើកផ្លូវស្វែងរកមូលនិធិសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាដោយរបៀបណា? ដែលនឹងប្រព្រឹត្តទៅក្នុងសិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២»។ 🚀 កិច្ចពិភាក្សានេះនឹងមានការពិភាក្សាផ្លាស់ប្តូរយោបល់លើតួនាទីនៃកិច្ចសហការរវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងការបង្កើនលទ្ធភាពទទួលបានមូលធន និងគាំទ្រដល់ការរីកចម្រើនរបស់ធុរកិច្ចឌីជីថលនៅកម្ពុជា។ កិច្ចពិភាក្សានេះនឹងមានការសម្របសម្រួលដោយ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ៤ រូប៖ ១. លោកបណ្ឌិត Daniel Nugraha - នាយកប្រចាំប្រទេសនៃ Swisscontact Cambodia ២. លោក កឹម បូរ៉ា - នាយកនៃក្រុមហ៊ុន​Mekong Strategic Capital ៣. លោកស្រី សុខ សម្ផស្សផល្លីកា - អ្នកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុន​ Prestige Consulting ៤. លោក ឈឹម ទិតប៉ូរ៉ាស៊ី - នាយកប្រតិបត្តិនៃក្រុមហ៊ុន KrubKrong ✨ តាមរយៈកិច្ចពិភាក្សានេះ អ្នកចូលរួមនឹងមានឱកាសស្វែងយល់អំពីទស្សនៈ បទពិសោធន៍ និងមតិយោបល់ពីអ្នកជំនាញ និងភាគីពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងឱកាសក្នុងការជំរុញការទទួលបានមូលធន និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ធុរកិច្ចឌីជីថលនៅកម្ពុជា។ 🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ 📍 ទីតាំង៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ 📝 ចុះឈ្មោះចូលរួម៖ https://etickets.asia/edfinvestmentfund __________ 🎤 Welcome to the Panel Discussion on “Bridging the Missing Middle: How Ecosystem Partnerships Can Unlock Capital for Cambodia’s Digital Startups”, taking place during the official launch workshop of “Startup Investment Package Program Cohort 2 - SIPP2.” 🚀 The discussion will discuss about how stronger collaboration among ecosystem stakeholders can help bridge financing gaps, unlock greater access to capital, and support growth of Cambodia’s digital startups. The panel will be moderated by H.E. Aun Pornmonireachsak, Deputy Director of the Secretariat of the Entrepreneurship Development Fund, with four distinguished panelists: 1. Dr. Daniel Nugraha - Country Director, Swisscontact Cambodia 2. Mr. Kem Bora - Partner, Mekong Strategic Capital 3. Mrs. Sok Samphoasphalyka - Program Manager, Prestige Consulting 4. Mr. Chhim Tithporasy - CEO, KrubKrong ✨ Through this discussion, participants will gain insights and practical perspectives from experts and key ecosystem stakeholders on financing challenges, opportunities, and the role of ecosystem partnerships in supporting business and digital startup development in Cambodia. 🗓 Date: 20 August 2026 📍 Venue: Hyatt Regency Phnom Penh 📝 Registration: https://etickets.asia/edfinvestment