គំនិតខ្ញុំ (Sothy Pagna Official )
Открыть в Telegram
ចែករំលែកបទពិសោធន៍ ចំណេះដឹង គំនិត និងទទួលយកមតិយោបល់ថ្មីៗ🙏❤️
БольшеСтрана не указанаКатегория не указана
748
Подписчики
+524 часа
+287 дней
+15930 дней
Архив постов
+9
សួស្តី ឆ្នាំថ្មី ឆ្នាំមមី
សូមជូនពរ សុខភាពល្អ រកស៊ីមានបាន និងសម្រេចបានគ្រប់ការងារ❤️🙏
ពីខ្ញុំបាទ សុទ្ធី បញ្ញា
Repost from ព័ត៌មានមុខងារសាធារណៈ
+9
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តាមមុខតំណែង គុណវុឌ្ឍិ អង្គភាពបំពេញការងារ និងលក្ខខណ្ឌជ្រើសរើស ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។
📲 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26secb1 ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
.......................................................
តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube
Repost from ព័ត៌មានមុខងារសាធារណៈ
+3
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមមុខតំណែង គុណវុឌ្ឍ អង្គភាពបំពេញការងារ និងលក្ខខណ្ឌជ្រើសរើសដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ នៃសេចក្តីជូនដំណឹងនេះ។
📲 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mfaic1 ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
បញ្ជាក់៖
១.ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ htps://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ តែប៉ុណ្ណោះ។
២.ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១៤ ៨៨៨ ៩៩៧, ០១០ ៤៣៧ ៩២២, ០៦៨ ៨០៧ ៩២៦ រៀងរាល់ម៉ោងធ្វើការ។
៣.គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។
Repost from ឯកសារប្រឡងក្របខណ្ឌរដ្ឋ
ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីដើម្បីបម្រើការងាររួមមាន៖
1-ក្រសួងយុត្តិធម៌ចំនួន ៤៥កន្លែង
2-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន ៥២កន្លែង
3-រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចំនួន ៤០កន្លែង និង
4-គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាច្រើនកន្លែងទៀតដើម្បីបំពេញតម្រូវការទូទាំងប្រទេស។
ជូនពរសំណាងល្អ😁
Repost from ព័ត៌មានមុខងារសាធារណៈ
ក្រសួងមុខងារសាធារណៈ បើកឱ្យសាធារណជន ៥០នាក់ ចុះឈ្មោះចូលរួមដោយផ្ទាល់ ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ»
សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពង្រីកការផ្សព្វផ្សាយអំពីសមិទ្ធផលក្នុងក្របខណ្ឌរួមនៃការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ វេទិកាកែទម្រង់ នឹងអនុញ្ញាតឱ្យសាធារណជនចំនួន ៥០នាក់ ដែលបំពេញត្រូវលក្ខខណ្ឌ នឹងត្រូវជ្រើសរើសចូលរួម តាមរយៈ QR Cord និងតំណភ្ជាប់ https://forms.gle/jNGkcQmrZcaBJiFp6 រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១២ថ្ងៃត្រង់ជាកំហិត។
សូមជម្រាបថា វេទិកានេះ រៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល វេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានវាគ្មិនដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ និងទីស្ដីការគណៈរដ្ឋមន្រ្តី។ វេទិកានេះ នឹងបកស្រាយលើប្រធានបទការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់៕
សំនួរ
1. ក្រសួងមហាផ្ទៃបានដាក់វិធានការគន្លឹះ មន្ត្រីពន្ធនាគាក្នុងគោលបំណងអ្វី ? អ្វីជាអទិភាព ? ចូលរៀបរាប់នឹងពន្យល់ ។
2. តើយុទ្ធសាស្ត្របញ្ចកោណទាំង ៥ ដំណាក់កាលទី ០១ ផ្អែកទៅលើកត្តា អ្វីខ្លះ?
3. តើអរិយធម៍មានអត្ថិរភាពមកដល់ បច្ចុប្បន្នមកពីអ្វីខ្លះ? ចូលពន្យល់នឹង លើកឧទាហរណ៍បញ្ជាក់ ។
4. ចូលវិភាពនឹងវាយតម្លៃប្រព័ន្ធអប់រំ មូលធនមនុស្សនឹងការអភិវឌ្ឍន៍ជាតិ ។ ចូលលើកឧទាហរណ៍បញ្ជាក់ ។
5. តើទណ្ឌិតដែលប្រព្រឹត្តបទល្មើស នឹង ត្រូវទទួលទោសទណ្ឌកម្មដូចម្តេចខ្លះ?
6. នៅអាណត្តិទី ៧ វិធានការគន្លឹះទាំង 3 នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ។ តើ គន្លឹះទាំងនោះមានអ្វីខ្លះ ?
7. តើមន្ត្រីពន្ធនាគារទទួល ការអប់រំ ស្តីបន្ទោស នឹងត្រូវលុបឈ្មោះដំឡើងឋាន តរស័ក្ត តើប្រព្រឹត្តអំពើខុសឆ្គងអ្វី? ចូល រៀបរាប់ទោសទាំងនោះ?
8. តើមន្ត្រីពន្ធនាគារបុរសអាចចូលទៅ តំបន់ជនជាប់ឃុំស្ត្រីបានមកពីហេតុផល អ្វីខ្លះ?
9. តើទណ្ឌិតត្រូវទទួលទោសរយៈពេល ប៉ុន្មានខែទើបទទួលសហរណកម្ម ? តើ សហរណកម្មធ្វើឡើងក្នុងគោលបំណង អ្វី? ចូលរៀបរាប់?
10 /ចូរវិភាគនិងវាយតម្លៃលើវិស័យ អប់រំក្នុងការ
អភិវឌ្ឍជាតិ និងការប្រកួតប្រជែង?
ប្រភព: អ្នកទៅប្រឡង
Repost from ឯកសារមន្រ្តីរាជការស៊ីវិល
+1
សង្ខេបបទល្មើសចរាចរណ៍ផ្លូវគោក
———————————————————————-
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
ប្រភពផ្លូវការ មជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
Repost from ឯកសារមន្រ្តីរាជការស៊ីវិល
ការជ្រើសក្របខណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦
———————————————————————-
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
+1
https://www.facebook.com/share/v/185vWY5XAk/?mibextid=wwXIfr
Full show ការត្រៀមខ្លួន និងវិធីសាស្រ្តអនុវត្តក្នុងប្រឡងប្រកបដោយប្រសិទ្ធភាព ចែករំលែកដោយ
១.កញ្ញា កុប បញ្ញា ២.អ្នកនាង សឿន សុគុន្នា ៣.កញ្ញា ស៊ីថង រេតធីតា ៤.កញ្ញា កែវ មុន្នីជោតិ ៥.កញ្ញា លៀង សុខលីងជឺ ៦.កញ្ញា ប៊ុត សោភ័ស្ត
ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ #ទិវាសិទ្ធិនារីអន្តរជាតិ #ក្រមការជំនាន់១២ #សាលាភូមិន្ទរដ្ឋបាល #ការប្រឡង
វិធីសាស្រ្តមួយចំនួនជួយដល់អ្នកចង់ប្រឡងនៅពេលខាងមុខ
#ក្រមការជំនាន់១២
#ERA
https://www.facebook.com/share/r/1T8g19n7Gf/?mibextid=wwXIfr
Repost from ឯកសារប្រឡងក្របខណ្ឌរដ្ឋ
+1
សេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈ សេវាហិរញ្ញវត្ថុមិនមែនធនាគារ
Repost from ឯកសារប្រឡងក្របខណ្ឌរដ្ឋ
ប៉ូលិសចរាចរណ៍ នឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦តទៅ!
ផេកសម្រាប់ចែករំលែកបទពិសោធន៍ ❤️🙏
My Page for sharing
https://www.facebook.com/share/17mNKTiPEN/?mibextid=wwXIfr
Repost from ឆេង សារី-Channel
ជាថ្មីម្ដងទៀត ក្រសួងការពារជាតិ សូមអំពាវនាវ ឱ្បបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
