ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
رفتن به کانال در Telegram
نمایش بیشتر
1 280
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-1730 روز
آرشیو پست ها
ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថ្ងៃនេះ ជាថ្ងៃសីល.🙏🙏🙏
January 26, 2026
7:10នាទីយប់ ដ្រូនស៊ើបការណ៍សៀម🇹🇭ចាប់ផ្តើមហោះនៅទិស"ឧត្តរ!
25-01-2026
ប៉ូលីសព្រំដែន ពួកគាត់ក៏នៅខាំស្មៅក្រាញរនាល ប្រយុទ្ធតតាំងនិងសត្រូវឈ្លានពាន ជាមួយកងទ័ព"ទាហាន"ផងដែរ!
សូមបងប្អូន កុំភ្លេចពួកគាត់ឲ្យសោះ៕
🙏❤️🇰🇭👮♂️
🚨ព័ត៌មានបឋមក្តៅៗ: ករណីអគ្គីភ័យឆាបឆេះ🔥ផ្ទះមួយខ្នង មានកម្ពស់ពីរជាន់ដែលស្ថិតនៅបណ្តោយផ្លូវ សម្តេចព្រះបរមរាជវាំង ១៣ ក្នុងទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។
- នៅវេលាម៉ោង ៣:០១នាទីរសៀល ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ មានហេតុការណ៍បណ្តាលមកពី ករណីអគ្គីភ័យបានឆាបឆេះ🔥ផ្ទះមួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវសម្តេចព្រះពិនឡាវ សង្កាត់អារុណអាមរិន្ទ ស្រុកបាងកកណយ ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមពន្លត់អគ្គីភ័យបានចុះមកដល់កន្លែងកើតហេតុ និងបានប្រើប្រាស់ទឹក ដើម្បីគ្រប់គ្រងស្ថានការណ៍។
- យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ មិនទាន់មានដំណឹងថា មានអ្នករងរបួស ឬជាប់ឃាំងនោះទេ ដោយបច្ចុប្បន្នក្រុមជំនាញពន្លត់អគ្គីភ័យកំពុងតែគ្រប់គ្រងស្ថានការណ៍បន្ត៕
#ដោយអនុវត្តន៍បទបញ្ជា ដ៏មុឺនម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ
#នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៦ម៉ោង១១និង៤០នាទីមានសកម្មភាពក្នុងករណីអំពើលួច(កាច់កសោរម៉ូតូ)បានកេីតឡេីងនៅចំណុចភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ បង្កឡេីងដោយជនសង្សយ័ចំនួន០២នាក់ដោយបានជិះម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវពណ៍ខ្មៅគ្មានផ្លាកលេខជាមធ្យោបាយធ្វេីសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ផ្លាកលេខ(ឧត្តរមានជយ័1C-5170)ឆ្នាំផល្លិត២០១៦។
-ក្រោយទទួលពត៍មានកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអូរស្វាយ/ផ្អាវ/ទំនប់ដាច់និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយដែលដឹកនាំ ដោយលោកវរ:សេនីយ៍ទោ ជយ័ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទធ្វេីការប្រដេញ និងពួនស្ទាក់តាមច្រកល្ហកក្នុងភូមិសាស្រ្តរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់មានឈ្មោះដូចខាងក្រោម÷
១/ឈ្មោះ រិទ្ធ ប៊ុនរាជភេទប្រុសអាយុ២៨ឆ្នាំមុខរនរមិនពិតប្រាកដ(តេស្តមានសារអាតុញៀន)មុខសញ្ញដ៏សកម្ម រស់នៅភូមិឈូកមាស សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជយ័។
២/ឈ្មោះសេង ជាសុីន ភេទប្រុសអាយុ១៧ឆ្នាំ(តេស្តមានសារធាតុញៀន) ជាមុខសញ្ញា ដ៏សកម្ម ប្រព្រឹត្តសកម្មភាពឆ្លងខេត្ត រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម សៀមរាប/ ខេត្តសៀមរាប។
@បច្ចុប្បន្នជនសង្សយ័ទាំង០២នាក់ខាងលេីរួមទាំងវត្ថុតាង(ម៉ូតូធ្វើសកម្មភាព)កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីអនុវត្តន៍នីតិវិធីបន្តតាមផ្លូវច្បាប់។
+3
🚨ព័ត៌មានបឋមក្តៅៗ: ករណីអគ្គីភ័យឆាបឆេះ🔥ឃ្លាំងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ Chaengwattana Soi10 ក្នុងទីក្រុង Bangkok នៃប្រទេសថៃ🇹🇭។
- នៅវេលាម៉ោង ៩:២៤នាទីព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥ឃ្លាំងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ Soi Chaengwattana ១០ ចំណុចប្រសព្វ៩-១-១ សង្កាត់ Thung Song Hong ស្រុក Laksi ក្នុងទីក្រុង Bangkok នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីទទួលបានរបាយការណ៍: ក្រុមការងារពន្លត់អគ្គីភ័យមកពីតំបន់ Don Mueang បានមកដល់កន្លែងកើតហេតុ និងបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ភ្លើង🔥មិនឲ្យរាលដាលដល់តំបន់ផ្សេងទៀត។
- បច្ចុប្បន្ន ស្ថានការណ៍កំពុងស្ថិតក្នុងការគ្រប់គ្រងបានយ៉ាងល្អ និងមិនទាន់មានរបាយការណ៍ណាមួយអំពី មានអ្នករងបួស ឬជាប់គាំងក្នុងឃ្លាំង និងស្លាប់នោះទេ៕
១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ ពីទីរួមផ្សារអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺមានសភាពអ៊ូអរឡើងវិញ ដោយបងប្អូនអាជីវករ អ្នកលក់ដូរជាច្រើននាកើ បាននិងកំពុងប្រកបមុខរបររបស់ពួកគាត់បានយ៉ាងល្អប្រសើរ៕
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៧ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៦)៕
+9
កិច្ចពិធីសុំសេចក្ដីសុខសេចក្ដីចម្រើននាពេលរាត្រីថ្ងៃទី២៣ នៅរង្វង់មូលដៃប្រាំបី ទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
🙏🙏🙏
Repost from ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់
ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។
+5
🚨ក្តៅៗ: ករណីអគ្គីភ័យឆេះ🔥អគារមួយកន្លែងនៅក្នុងឃុំថានុ ស្រុកឧត្តរ ខេត្តព្រះនគរសុីអយុធ្យា នៃប្រទេសថៃ🇹🇭។
- កាលពីវេលាម៉ោង ១១:១០នាទីព្រឹក ថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ ២០២៦នេះ មានអគ្គីភ័យមួយបានឆេះ🔥អគារមួយកន្លែង ដែលស្ថិតនៅតាម៉ុងដាំង ឃុំថានុ ស្រុកឧត្តរ ខេត្តព្រះនគរស៊ីអាយុធ្យា នៃប្រទេសថៃ🇹🇭។
- បើយោងតាមរបាយការណ៍ វាជាអគារប្រភេទលំនៅដ្ឋាន ដែលសម្រាប់ជួលឲ្យអតិថិជនស្នាក់នៅ។
- ក្នុងហេតុការណ៍ករណីនេះ គឺត្រូវបានកម្លាំងពន្លត់អគ្គីភ័យ បានគ្រប់គ្រងបាន១០០ភាគរយ និងមិនទាន់មានដំណឹងថា មានអ្នករបួស ឬស្លាប់នៅឡើយ៕
អាកាសធាតុចាប់ផ្តើមប្រែប្រួល នៅបណ្តោយជួរភ្នំដងរែកទិស"ឧត្តរ" សូមបងប្អូនថែរក្សាសុខភាពផង៕
23-01-2026
+3
ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ🇹🇭 ដែលបានតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពាន លើដែនអធិបតេយ្យភាពរបស់កម្ពុជា🇰🇭។
+4
🚨ករណីអគ្គិភ័យឆាបឆេះ🔥រោងចក្រផលិតថ្នាំបាញ់មូសមួយកន្លែង(ដែលមានការកែតម្រូវទៅជារោងចក្រចម្រាញ់ប្រេង) ដែលស្ថិតនៅក្នុងស្រុកមឿងរាជបុរី ខេត្តរាជបុរី នៃប្រទេសថៃ🇹🇭។
- កាលពីវេលាម៉ោង៦:០០នាទីរសៀល ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យឆាបឆេះ🔥រោងចក្រផលិតថ្នាំបាញ់មូសមួយកន្លែង ដែលមានឈ្មោះថា Vercoi Industry1 ដែលមានទីតាំងនៅក្នុងឃុំហុីនគង ស្រុកមឿងរាជបុរី ខេត្តរាជបុរី នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមពន្លត់អគ្គីភ័យបានចុះមកដល់ទីតាំង និងបានទប់ស្កាត់យ៉ាងឆាប់រហ័សបំផុត។
- ចំពោះហេតុការណ៍នេះ គឺមិនទាន់ទទួលបានអំពីព័ត៌មានថា មានអ្នករងរបួស ឬបាត់បង់ជីវិតឡើយ ក្នុងនេះផ្នែកជំនាញក៏កំពុងសិក្សាបន្ថែមអំពីមូលហេតុដែលបង្កឲ្យមានភ្លើងឆេះ🔥បែបនេះ៕
6:35យប់ ដ្រូនស៊ើបការណ៍សៀម🇹🇭ចាប់ផ្តើមហោះព្រោងព្រាត នៅទិស"ឧត្តរ!
20-01-2026
