fa
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

رفتن به کانال در Telegram
1 357
مشترکین
-224 ساعت
-87 روز
-4330 روز
آرشیو پست ها
រូបភាពប្រាសាទព្រះវិហារ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីយោធាថៃ🇹🇭 បាញ់ស្រោចដោយសព្វាវុធធន់ធ្ងន់ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១
+9
រូបភាពប្រាសាទព្រះវិហារ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីយោធាថៃ🇹🇭 បាញ់ស្រោចដោយសព្វាវុធធន់ធ្ងន់ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១ថ្ងៃ (Photo inside) (ព្រះវិហារ)៖ សង្គ្រាមឈ្លានមកលើទឹកកម្ពុជា🇰🇭 យោធាថៃ🇹🇭 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ក្នុងនោះទាហានថៃ បានបាញ់គ្រាប់យុទ្ធភណ្ឌធន់ធ្ងន់ស្រោចមកលើប្រាសាទព្រះវិហារ បណ្តាលឲ្យខូចខាត ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង.។ សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ 🇹🇭ក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុល និងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ តែមកដល់ពេលនេះតំបន់ទាំងនេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា.៕

យោធាថៃ🇹🇭 បានដាក់ទូកុងតឺន័រចំនួន២០កន្លែង ដែលមានសរុប ១០៥ទូ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ.។ លោ
យោធាថៃ🇹🇭 បានដាក់ទូកុងតឺន័រចំនួន២០កន្លែង ដែលមានសរុប ១០៥ទូ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ.។ លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្មីៗនេះ បានប្រាប់ឯកអង្គទូត និងអង្គការអន្តរជាតិថា យោធាថៃ🇹🇭 បានរំលោភកាន់កាប់ដីកម្ពុជា🇰🇭ដោយខុសច្បាប់ប្រមាណ ៧៦០ហិកតា.។ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់យ៉ាងលម្អិតថា នៅភូមិជោគជ័យ យោធាថៃ🇹🇭 បានរាយបន្លាលួស ដាក់ទូរកុងតឺន័រចំនួន១៦ទូ លើទីតាំងចំនួន៤ កាន់កាប់ដីខ្មែរចំនួន ១៣៧ហិកតា.។ នៅភូមិព្រៃចាន់វិញ យោធាថៃ🇹🇭 បានដាក់ទូកុងតឺន័រចំនួន៦៣ទូ លើទីតាំងចំនួន៣ ហើយកាន់កាប់ផ្ទៃដីរបស់កម្ពុជា🇰🇭៤២ហិកតា.។ ដោយឡែកនៅតំបន់បឹងត្រកួន ថៃ🇹🇭បានកាន់កាប់ផ្ទៃដីរបស់កម្ពុជា🇰🇭ដល់ទៅចំនួន ៥៨៤ហិកតា ដោយបានដាក់ទូកុងតឺន័រចំនួន២៦ទូ លើទីតាំងចំនួន ១៣កន្លែង.៕ "ស៊ន សុភក្ដ្រFN"

+1
ទិដ្ឋភាពពេលព្រឹក វេលាម៉ោង០៧:០៥នាទី នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦នេះ សភាពការណ៍ព្រំដែននៅទិសច្រកអន្តរជាតិ(ជប់គគីរ-សៃតាគូ) គឺនៅស្ងប់ស្ងាត់នៅឡើយ.៕

គណនីនេះជាគណនីដែលក្លែងបន្លំដោយជនទុច្ចរិតធ្វើជាទាហានជួរមុខដើម្បីបោកប្រាស់ថវិកាពីប្រជាជនក្រោមរូបភាពនៃការស្នើសុំជំនួយ។
គណនីនេះជាគណនីដែលក្លែងបន្លំដោយជនទុច្ចរិតធ្វើជាទាហានជួរមុខដើម្បីបោកប្រាស់ថវិកាពីប្រជាជនក្រោមរូបភាពនៃការស្នើសុំជំនួយ។

អ៊ីរ៉ង់បាញ់ប្រហារលើ «កប៉ាល់ដឹកទំនិញថៃ» មួយគ្រឿងនៅច្រកសមុទ្រ Hormuz នៅថ្ងៃទី១១ ខែមីនា ដែលបង្ខំឱ្យនាវិកចំនួន២៣នាក់ បានលោតចុះពីក
+1
អ៊ីរ៉ង់បាញ់ប្រហារលើ «កប៉ាល់ដឹកទំនិញថៃ» មួយគ្រឿងនៅច្រកសមុទ្រ Hormuz នៅថ្ងៃទី១១ ខែមីនា ដែលបង្ខំឱ្យនាវិកចំនួន២៣នាក់ បានលោតចុះពីកប៉ាល់.៕ "ស៊ន សុភក្ដ្រFN"

កម្ពុជា🇰🇭 និងអាមេរិក🇺🇲 ជជែកលើការវិនិយោគនៅកម្ពុជា 11-03-2026 15:02 (ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះ នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការជួបគ្នារវាងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អមដោយអ្នកធ្វើធុរកិច្ចរបស់អាមេរិកផងដែរ បើកការជជែកគ្នាស្តីពីការវិនិយោគ និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា.។ ជំនួបនេះ ភាគីកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចូលរួមអមដោយលោក កែវ រតនៈ អនុប្រធានទី៣ ព្រមទាំងអគ្គលេខាធិការ និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនរូបទៀត។ រីឯភាគីសហរដ្ឋអាមេរិកវិញ ដឹកនាំដោយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អមដោយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងអ្នកវិនិយោគរបស់អាមេរិកជាច្រើនរូបផ្សេងទៀត.។ ជំនួបនេះបានជជែកផ្តោតជាសំខាន់ទៅលើការវិនិយោគ ឧបសគ្គ និងដំណោះស្រាយពាក់ព័ន្ធការវិនិយោគ និងធ្វើធុរកិច្ចរបស់អាមេរិកនៅកម្ពុជា.។ ការវិនិយោគ និងការធ្វើធុរកិច្ចរវាងកម្ពុជា និងអាមេរិក បានស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ។ ស្ថានភាពនេះ បានឆ្លុះបង្ហាញតាមរយៈរូបភាពលទ្ធផលធ្វើពាណិជ្ជកម្មរវាងគ្នា ដែលសម្រេចបាននាឆ្នាំ២០២៥កន្លងទៅ.។ ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើតជិត ៣០ភាគរយ។ ១២ខែឆ្នាំ២០២៥ កម្ពុជា និងអាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១៣.១៤ពាន់លានដុល្លារ កើនឡើង ២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ១០.១៧ពាន់លានដុល្លារ។ កម្ពុជា នៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទឹកប្រាក់ជាង ៤១៧លានដុល្លារ កើនឡើង ៥៧.៨៣%.។ មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ អាមេរិកនៅតែជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា.៕

សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីន
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ សាំងធម្មតា ៥២០០រៀល/លីត្រ និង ប្រេងម៉ាស៊ូត ៦០៥០រៀល/លីត្រ

7:10យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន4គ្រឿង! 08-03-2026
7:10យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន4គ្រឿង! 08-03-2026

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីន
ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦

ខេត្តឧត្តរមានជ័យ. ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ និងធានានូវ
+5
ខេត្តឧត្តរមានជ័យ. ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ និងធានានូវសុក្រឹតភាពបរិមាណ-គុណភាព ជូនអ្នកប្រើប្រាស់! សកម្មភាពចុះអនុវត្តរួមមានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍, ក្រុមប្រឹក្សាសង្កាត់ សហការជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រីពលកិច្ច និងការប្រកួតប្រជែង (ក.ប.ប.), មន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ.។ សកម្មភាពអាទិភាពក្នុងការចុះត្រួតពិនិត្យនេះ រួមមាន ការត្រួតពិនិត្យតម្លៃលក់រាយ ដោយធានាថាគ្រប់ស្ថានីយទាំងអស់ត្រូវលក់តាមតម្លៃកំណត់ដែលក្រសួងពាណិជ្ជកម្មបានចេញប្រកាស ដើម្បីបង្ការការឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី.។ ការត្រួតពិនិត្យគុណភាព និងបរិមាណ ប្រើប្រាស់ឧបករណ៍បច្ចេកទេសដើម្បីផ្ទៀងផ្ទាត់កម្រិតសន្ទស្សន៍ប្រេង និងបរិមាណលីត្រឱ្យបានត្រឹមត្រូវតាមស្ដង់ដារ ដើម្បីកុំឱ្យមានការកេងបន្លំដល់អ្នកប្រើប្រាស់.៕ "ក្រសួងព័ត៌មាន ខេត្តឧត្តរមានជ័យ"

7:25យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន3គ្រឿង.! 07-03-2026
7:25យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន3គ្រឿង.! 07-03-2026

សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់បងប្អូនអ្នកធ្វើដំណើរឡើងចុះភ្នំដងរែកទិស(ច្រកជប់គគីរ) ដែលស្ថិតនៅអូរត្រជាក់ចិត្ត ក្នុង
+4
សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់បងប្អូនអ្នកធ្វើដំណើរឡើងចុះភ្នំដងរែកទិស(ច្រកជប់គគីរ) ដែលស្ថិតនៅអូរត្រជាក់ចិត្ត ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ.៕ 07-02-2026

តម្លៃប្រេងសាំងនៅភ្នំពេញ នៅតាមស្ថានីយប្រេងភាគច្រើនបំផុត អនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម.។ នេះជាតម្លៃប្រេងសាំងនៅស្ថានីយ
តម្លៃប្រេងសាំងនៅភ្នំពេញ នៅតាមស្ថានីយប្រេងភាគច្រើនបំផុត អនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម.។ នេះជាតម្លៃប្រេងសាំងនៅស្ថានីយតូតាល់ លើផ្លូវ៥៩៨ ត្រឹម៣៨៥០រៀលក្នុងមួយលីត្រ ត្រឹមយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦.។ ចលាចលទៅទិញប្រេងស្តុកទុកនៅថ្ងៃនេះ មានតែនៅតាមខេត្ត ដែលរុញឲ្យតម្លៃឡើងយ៉ាងខ្លាំង.។ សូមអាជ្ញាធរ និងមន្រ្តីជំនាញ ត្រូវចុះត្រួតពិនិត្យ និងទប់ស្កាត់ការឡើងតម្លៃប្រេងសាំងនេះឲ្យទាន់ពេលវេលា.៕ "ស៊ន សុភក្ដ្រ.FN"

តម្លៃប្រេងសាំង ឡើងឬនៅដដែលបងប្អូន អ្នកជាយដែន?
តម្លៃប្រេងសាំង ឡើងឬនៅដដែលបងប្អូន អ្នកជាយដែន?

7:40យប់ នៅទិស"ច្រកជប់គគីរ" មេឃកំពុងធ្លាក់ភ្លៀង🌧️ខ្លាំង ដែលលាយឡំជាមួយផ្គរលាន់ និងមានខ្យល់.៕ 05-02-2026
7:40យប់ នៅទិស"ច្រកជប់គគីរ" មេឃកំពុងធ្លាក់ភ្លៀង🌧️ខ្លាំង ដែលលាយឡំជាមួយផ្គរលាន់ និងមានខ្យល់.៕ 05-02-2026

6:50យប់ នៅទិស"ច្រកជប់គគីរ" ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មេឃកំពុងខ្មៅងងឹត និងមានផ្គរលាន់ ភ្នែកបន្ទោលចង់រកភ្លៀ
6:50យប់ នៅទិស"ច្រកជប់គគីរ" ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មេឃកំពុងខ្មៅងងឹត និងមានផ្គរលាន់ ភ្នែកបន្ទោលចង់រកភ្លៀង.៕ 05-02-2026

នៅវេលាម៉ោង ៧:០៨នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅទិសច្រកអន្តរជាតិ"ជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល
+2
នៅវេលាម៉ោង ៧:០៨នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅទិសច្រកអន្តរជាតិ"ជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺនៅស្ងប់ស្ងាត់នៅឡើយ.៕