fa
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

رفتن به کانال در Telegram
1 356
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
-4130 روز
آرشیو پست ها
កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ Cambodia Protests against Thai Armed Forces' Actions
+1
កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ Cambodia Protests against Thai Armed Forces' Actions

វាចេះតែនៅមិនស្ងៀម ហាក់ចង់បង្ករហេតុ! 17-01-2026
វាចេះតែនៅមិនស្ងៀម ហាក់ចង់បង្ករហេតុ! 17-01-2026

សកម្មភាពពួកចោរឈ្លានពានថៃ🇹🇭កំពុងសាងសង់ផ្លូវឡើងលើប្រាសាទតាក្របីរបស់កម្ពុជា🇰🇭យើង ដែលពួកវាបានប្រើប្រាស់អាវុធធន់ធ្ងន់ជាច្រើន ដើម្បីវាយដណ្តើមកាន់កាប់ឈរជើងដោយខុសច្បាប់! (អ្វីៗនិងត្រូវសងកម្ពុជាវិញនៅពេលខាងមុខ!)

(បាងកក)៖ នាថ្ងៃសុក្រ ទី១៦ ខែមករា ក្រសួងដឹកជញ្ជូននៃប្រទេសថៃ បានចេញបញ្ជាឱ្យផ្អាកដំណើរការសាងសង់រយៈពេល១៥ថ្ងៃ សម្រាប់កិច្ចសន្យាចំនួន១៤ ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន Italian-Thai Development PCL ព្រមទាំងគម្រោងសំណង់ធំៗដទៃទៀត ដែលស្ថិតក្រោមការមើលខុសត្រូវរបស់ក្រសួង ដើម្បីទុកពេលធ្វើការត្រួតពិនិត្យសុវត្ថិភាព ក្រោយមានឧបទ្ទវហេតុរលំម៉ាស៉ីនស្ទូច ២ករណីផ្ទួនៗគ្នា ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការសម្រេចចិត្តដូចខាងលើធ្វើឡើង បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរ ដែលបានសម្លាប់មនុស្ស៣២នាក់ នៅខេត្ត Nakhon Ratchasima កាលពីថ្ងៃពុធ និងឧបទ្ទវហេតុមួយទៀត ដែលផ្តាច់ជីវិតមនុស្ស២នាក់ នៅជាយទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយករណីទាំងពីរនេះ គឺបង្កឡើងដោយការបាក់រលំម៉ាស៉ីនស្ទូចសំណង់ ប្រើប្រាស់ក្នុងគម្រោងរបស់ក្រុមហ៊ុន Italian-Thai Development។ គួរបញ្ជាក់ថា ករណីរលំម៉ាស៉ីនស្ទូចសប្តាហ៍នេះ គឺជាករណីថ្មីចុងក្រោយបង្អស់ ក្នុងចំណោមឧបទ្ទវហេតុដ៏អាក្រក់ៗ កើតមានឡើងក្នុងគម្រោងសាងសង់នៅប្រទេសថៃ ហើយមួយចំនួនគឺពាក់ព័ន្ធក្រុមហ៊ុន Italian-Thai Development រួមមានទាំងករណីស្រុតអគារ ដែលកំពុងស្ថិតក្រោមការសាងសង់ នៅទីក្រុងបាងកក កាលពីឆ្នាំ២០២៥ ពេលមានគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ នៅឯប្រទេសមីយ៉ាន់ម៉ា ហើយហេតុការណ៍នោះ បានសម្លាប់មនុស្សយ៉ាងហោច៨៩នាក់ និងនាំឱ្យមានការចោទប្រកាន់ពីបទធ្វេសប្រហែស ប្រឆាំងមនុស្ស២៣នាក់៕

🚨ព័ត៌មានបឋម: អគ្គីភ័យមួយបានឆាបឆេះនៅធុងស្តុកប្រេងធំមួយក្នុងផ្លូវ Soi Happy Place 7ស្រុក Lat Krabang ទីក្រុងបាងកក នៃប្រទេសថៃ🇹
+6
🚨ព័ត៌មានបឋម: អគ្គីភ័យមួយបានឆាបឆេះនៅធុងស្តុកប្រេងធំមួយក្នុងផ្លូវ Soi Happy Place 7ស្រុក Lat Krabang ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង១:០៧នាទីរសៀល ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ មានអគ្គីភ័យមួយបានឆាបឆេះនៅក្នុងធុងស្តុកប្រេងធំមួយនៅក្នុងផ្លូវ Soi Happy Place 7 ក្នុងស្រុក Lat Krabang. ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីទទួលបានរបាយការណ៍: ក្រុមពន្លត់អគ្គីភ័យមកពីស្ថានីយ៍ពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Rom Klao ពេលមកដល់កន្លែងកើតហេតុហើយបានប្រញ៉ាប់ប្រញ៉ាល់ដើម្បីពន្លត់ជាបន្ទាន់។ - បច្ចុប្បន្ននេះ: ក្រុមពន្លត់អគ្គីភ័យបានកំពុងគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ ដោយហេតុការណ៍នេះគឺមិនបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់ឡើយ៕

🚨ព័ត៌មានបឋម: អគ្គីភ័យបានឆាបឆេះមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុកកំផែងសែន ខេត្តNakhon Pathomនៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោ
+3
🚨ព័ត៌មានបឋម: អគ្គីភ័យបានឆាបឆេះមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងស្រុកកំផែងសែន ខេត្តNakhon Pathomនៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង៦:៣៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ មានអគ្គីភ័យមួយបានឆាបឆេះនៅខាងក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងការអភិវឌ្ឍខាងវិញ្ញាណ ក្នុងឃុំសាផាថាណា ស្រុកកំផែងសែន ខេត្តNakhon Pathom ដែលមានទីតាំងនៅជិតស្ថានីយប្រេងឥន្ធនៈ PT ណងផុងណុក។ - បន្ទាប់ពីអគ្គីភ័យកំពុងរាលដាលយ៉ាងខ្លាំងអាជ្ញាធរថៃ🇹🇭បានចល័តកម្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែមិនទាន់អាចពន្លត់អណ្តាតភ្លើងបាននៅឡើយទេ។ - របាយការណ៍ពីកន្លែងកើតហេតុបង្ហាញថា: ការផ្ទុះឆាបឆេះនេះ អាចបណ្តាលមកពីប្រព័ន្ធអាគុយសូឡា និងធុងហ្គាសរបស់អគារ ដែលបានជួបប្រទះឃើញ ដែលធ្វើឱ្យការពន្លត់អគ្គីភ័យមានការលំបាកដែលទាមទារឱ្យមន្ត្រីប្រុងប្រយ័ត្នបន្ថែមដើម្បីការពារគ្រោះថ្នាក់បន្ថែមទៀត។ - បច្ចុប្បន្ននេះ: មិនទាន់មានរបាយការណ៍ណាមួយអំពីអ្នករងរបួស ឬអ្នកស្លាប់នៅឡើយ ហើយមូលហេតុនៃអគ្គីភ័យ និងទំហំនៃការខូចខាតនេះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរថៃ🇹🇭បន្តទៀត.៕

🚨UPDATE: កាលពីម្សិលមិញថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭លោកឧត្តមសេនីយ៍ឯក ណាត់ថាផុន ណាក់ផានិត បានថ្ល
🚨UPDATE: កាលពីម្សិលមិញថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭លោកឧត្តមសេនីយ៍ឯក ណាត់ថាផុន ណាក់ផានិត បានថ្លែងប្រាប់ទៅប្រជាជនថៃ ដែលរស់នៅ ភូមិបានណងចាន់ និងបានណងយ៉ាកែវថា: - ខ្លួនលោកផ្ទាល់ គឺចង់ឲ្យប្រជាជនថៃ🇹🇭នៅជាប់ព្រំដែនកម្ពុជា🇰🇭បន្តអាជីពធម្មតាក្នុងរយ:ពេលវែងដោយមិនបាច់ព្រួយបារម្ភថា: មានការប្រយុទ្ធគ្នាជាលើកទី៣នោះទេ។ - លោកបន្តថា: ជុំទី៣អាចនិងកើតមាន បើសិនកម្ពុជា🇰🇭មិនយល់ព្រមតាមកិច្ចព្រមព្រៀងរបស់ថៃ🇹🇭ក៏ប៉ុន្តែលោកចង់ប្រើយុទ្ធសាស្ត្រដោះស្រាយដោយសន្តិវិធី និងប្រកបទៅដោយសន្តិភាព។ - លោកបន្ថែមទៀតថា: ប្រជាជនថៃ🇹🇭ត្រូវតែជឿទុកចិត្តលើរដ្ឋាភិបាល និងយោធា ហើយក្នុងនាមលោកជារដ្ឋមន្ត្រីការពារជាតិ លោកនិងព្យាយាមជៀសវាងនៅការប្រើប្រាស់អាវុធ ក៏ប៉ុន្តែយើងចាំបាច់ត្រូវតែការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ហើយលោកនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់លោក៕

+1
🚨ព័ត៌មានក្តៅៗ: បាក់ផ្លូវចូលទីក្រុងបាងកក ទល់មុខ Big C រាមាទី២ នៃប្រទេសថៃ🇹🇭! - នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦នេះ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ទៅវិញទៅមក នៅចំណុចផ្លូវរាមាទី២នៃប្រទេសថៃ🇹🇭 ស្រាប់តែមានករណីបាក់រណ្តៅដីចំពីលើផ្លូវកំពុងធ្វើដំណើរស្របគ្នា ដែលបណ្តាលឲ្យរថយន្តPick up ម៉ាកISUZUមួយគ្រឿងបានធ្លាក់ចូលទាំងស្រុងនៃផ្នែកចំហៀងខាងស្តាំនៃមុខរថយន្ត។ - បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អាជ្ញាធរថៃ🇹🇭ក៏បានចាត់វិធានការក្នុងការបិទប្រព័ន្ធទឹកនៅចំណុចដែលបានបាក់ដីនោះ ហើយក៏បានសម្របសម្រួលចរាចរណ៍ដើម្បីធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរ។ - ដោយចរាចរណ៍មានសភាពលំបាក អាជ្ញាធរថៃ🇹🇭ក៏បានណែនាំឲ្យអ្នកធ្វើដំណើរនៅទីនោះ ជៀសវាងពីកន្លែងកើតហេតុភ្លាម។ - ប៉ុន្តែវាជាសំណាងល្អមួយដែរ ដោយនៅថ្ងៃនេះវាថ្ងៃឈប់សម្រាកនៅក្នុងតំបន់ ទើបមិនសូវមានការកកស្ទះចរាចរណ៍៕

🚨ព័ត៌មានក្តៅៗ: បាក់ផ្លូវចូលទីក្រុងបាងកក ទល់មុខ Big C រាមាទី២ នៃប្រទេសថៃ🇹🇭! - នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៧ ខែមករា
+7
🚨ព័ត៌មានក្តៅៗ: បាក់ផ្លូវចូលទីក្រុងបាងកក ទល់មុខ Big C រាមាទី២ នៃប្រទេសថៃ🇹🇭! - នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦នេះ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ទៅវិញទៅមក នៅចំណុចផ្លូវរាមាទី២នៃប្រទេសថៃ🇹🇭 ស្រាប់តែមានករណីបាក់រណ្តៅដីចំពីលើផ្លូវកំពុងធ្វើដំណើរស្របគ្នា ដែលបណ្តាលឲ្យរថយន្តPick up ម៉ាកISUZUមួយគ្រឿងបានធ្លាក់ចូលទាំងស្រុងនៃផ្នែកចំហៀងខាងស្តាំនៃមុខរថយន្ត។ - បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អាជ្ញាធរថៃ🇹🇭ក៏បានចាត់វិធានការក្នុងការបិទប្រព័ន្ធទឹកនៅចំណុចដែលបានបាក់ដីនោះ ហើយក៏បានសម្របសម្រួលចរាចរណ៍ដើម្បីធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរ។ - ដោយចរាចរណ៍មានសភាពលំបាក អាជ្ញាធរថៃ🇹🇭ក៏បានណែនាំឲ្យអ្នកធ្វើដំណើរនៅទីនោះ ជៀសវាងពីកន្លែងកើតហេតុភ្លាម។ - ប៉ុន្តែវាជាសំណាងល្អមួយដែរ ដោយនៅថ្ងៃនេះវាថ្ងៃឈប់សម្រាកនៅក្នុងតំបន់ ទើបមិនសូវមានការកកស្ទះចរាចរណ៍៕

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពនៅចំណុចអូរភ្លុកដំរី មណ្ឌលសុខភាពថ្មដា និងច្រកថ្មដា ខេត្តពោធិ៍សាត់ (ពោធិ៍សាត់)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅចំណុចអូរភ្លុកដំរី មណ្ឌលសុខភាពថ្មដា និងច្រកថ្មដា ខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់AOT ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ.៕