អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
رفتن به کانال در Telegram
نمایش بیشتر
1 359
مشترکین
-224 ساعت
-87 روز
-4430 روز
آرشیو پست ها
យប់មិនទាន់ងងឹតស្រួលបួលផង អីក៏ប្រញ៉ាប់ហោះដើរល្បាតម៉េស?🇹🇭«ដ្រូន»
(ទ.ស)
09-05-2026
+6
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
នាយករដ្ឋមន្ត្រីថៃ៖ «ខ្ញុំនិងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខិតខំរួមគ្នា ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពតាមរយៈការសន្ទនា, ថៃ🇹🇭-កម្ពុជា 🇰🇭គឺជាប្រទេសជិតខាងពីរ វាជាការល្អបំផុតដែលយើងជៀសវាងជម្លោះ»
អបអរសាទរ ខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួប ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា🇰🇭 ក្រោមមូលបន្ត “ បន្តមកម្លាំងគ្នា ដើម្បីមនុស្សធម៌ “
សង្ឃឹមថា៖ ក្រុមហ៊ុនអគ្គីសនី អន្លង់វែង ពិនិត្យមើល និងបន្ថយដៃឡើងវិញ ពីព្រោះពលរដ្ឋមួយចំនួនធំបាននិយាយថា ពួកគាត់មិនសូវបានប្រើទេ ចុះហេតុអីគីឡូរភ្លើងអស់ច្រើនម្ល៉េះ? ឬមកពីមេឃធ្លាក់ភ្លៀងបានឡើង?
ពលរដ្ឋរស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ផ្តើមប្រតិកម្មចំពោះក្រុមហ៊ុនអគ្គីសនី ដែលហាក់និងកំពុងកើននៃតម្លៃបង់ប្រាក់ នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ!
តម្លៃប្រេងសាំងលក់រាយ សម្រាប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ !
- សាំងធម្មតា/១លីត្រ = ៥.៣០០រៀល
- ប្រេងម៉ាស៊ូត/១លីត្រ = ៥.៥៥០រៀល
រាជរដ្ឋាភិបាលកម្ពុជា🇰🇭៖ សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដែលផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ តទៅ៕
រាជរដ្ឋាភិបាលកម្ពុជា🇰🇭៖ សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដែលផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ តទៅ៕
សារពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា🇰🇭៖ ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់!
ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា🇰🇭និងថៃ🇹🇭 បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។
ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេរភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។
ជាការសោកស្តាយ ដែលភាគីថៃ🇹🇭បានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជា🇰🇭យើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។
ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ការដកខ្លួនពី MoU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃ🇹🇭 មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា🇰🇭 លើដែនសមុទ្ររបស់កម្ពុជានោះទេ.!
🚨ព័ត៌មានក្តៅៗ: នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរះគុល បានថ្លែងអំពីការលុបអនុស្សរណ:យោគយល់គ្នាMoU ឆ្នាំ2001 រវាងថៃ🇹🇭និងកម្ពុជា🇰🇭 ជាឯកតោភាគី នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២៦នេះថា៖
លោកមិនមានការព្រួយបារម្ភថា៖ ការលុបចោលនៅអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2001នេះ និងបង្កឱ្យមានភាពតានតឹងតាមព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭នោះទេ។
លោកបន្តថា៖ លោកបានសាកសួរជាមួយយោធាស្ទើរតែរៀងរាល់សប្តាហ៍ ហើយតាមពិតទៅ ស្ថានភាពព្រំដែនថៃ🇹🇭-កម្ពុជា🇰🇭 បាននិងកំពុងប្រសើរឡើងហើយ។
លោកសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ននេះ យើងកំពុងតាមដានយ៉ាងដិតដល់បំផុត នូវស្ថានភាពតាមព្រំដែន ហើយយើងមិនព្រងើយកន្តើយឡើយ កងទ័ពថៃ🇹🇭 និងបន្តការល្បាតតាមព្រំដែនជាប់និងកម្ពុជា🇰🇭ដែលកំពុងដំណើរការយ៉ាងពេញលេញ និងគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ៕
BREAKING: គណរដ្ឋមន្ត្រីថៃ🇹🇭បានសម្រេចលុបអនុស្សរណ:យោគយល់គ្នា MoU ឆ្នាំ 2001(44) ជាមួយកម្ពុជា🇰🇭ហើយ នេះបើយោងតាមការប្រកាស របស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន មុននេះបន្តិច!
នេះជាគណនីក្លែងក្លាយ បង្កើតដោយជនជាតិថៃ ដែលយកវីដេអូរបស់យោធាមកបង្ហោះផ្សាយដោយមិនមានការអនុញ្ញាតិ!
ដូច្នេះសូមសាធារណជនកុំមានការភាន់ច្រឡំនិងកុំ Like Share និងបញ្ឈប់ការផ្សព្វផ្សាយបន្តពីគណនីនេះ។
កម្ពុជា🇰🇭ត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ១៨-២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ.!
នៅវេលាម៉ោង០៤:១០នាទីរសៀល ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២៦នេះ នៅច្រកអន្តរជាតិជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងមានភ្លៀង⛈️ធ្លាក់ ដែលលាយឡំជាមួយខ្យល់ និងផ្គរលាន់គ្រហឹម.!
ត្រឹមម៉ោង០៦:០០នាទីរសៀលនេះ នៅទិសជប់គគីរ មេឃកំពុងធ្លាក់ភ្លៀង⛈️ខ្លាំង ថែមទាំងលាយឡំជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះ⚡️ជាច្រើនគ្រាប់!
០៣-០៥-២០២៦
នៅវេលាម៉ោង០៥:២៧នាទីរសៀល ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២៦នេះ នៅខាងទិសច្រកជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មេឃកំពុងងងឹតខ្លាំង ថែមទាំងមានភ្លៀងធ្លាក់ និងមានផ្គរលាន់ រួមទាំងខ្យល់កម្រិតមធ្យម!
🚨ព័ត៌មានថ្មីៗ: ធ្លាក់ឧទ្ធម្ភាគចក្រឯកជនមួយគ្រឿង ដែលបណ្តាលឲ្យមានមនុស្ស២នាក់រងរបួស!
(ខេត្តសាមុតប្រាកាន) កាលពីវេលាម៉ោង០៩:១០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២៦នេះ មានហេតុការណ៍មួយបានកើតឡើងដោយមានឧទ្ធម្ភាគចក្ររបស់ឯកជនមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានធ្លាក់ក្នុងអំឡុងពេលហោះហើរនៅត្រង់ចំណុចក្រោយស្ថានីយប្រេងឥន្ធន:(PTT)នៅលើផ្លូវសុខុមវីត ក្នុងខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។
បន្ទាប់ពីទទួលបាននៅរបាយការណ៍ភ្លាមៗ ក្រុមអ្នកសង្គ្រោះបន្ទាន់ និងជំនាញពន្លត់អគ្គីភ័យ ដែលបំពាក់ដោយឧបករណ៍សង្គ្រោះបឋម និងបំពង់ពន្លត់អគ្គីភ័យ ព្រមទាំងមានរថយន្តសង្គ្រោះបន្ទាន់ បានធ្វើដំណើរមកកាន់កន្លែងកើតហេតុ ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ និងពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥។
ប្រភពបានឲ្យដឹងថា៖ មានមនុស្សចំនួន២នាក់ត្រូវបានរងរបួស និងឧទ្ធម្ភាគចក្រទាំងមូលត្រូវបានភ្លើង🔥ឆាបឆេះទាំងស្រុង៕
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
