ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
رفتن به کانال در Telegram
نمایش بیشتر
1 281
مشترکین
اطلاعاتی وجود ندارد24 ساعت
-37 روز
-1830 روز
آرشیو پست ها
8:15នាទីយប់ អាកាសធាតុនៅបណ្តោយជួរភ្នំដងរែក ទិសឧត្តរមានជ័យ គឺមានខ្យល់ធ្លាក់កម្រិតមធ្យម និងចុះត្រជាក់បន្តិច។ សូមជូនពរឲយកងកម្លាំងយើង មានសុខភាពល្អគ្រប់ៗគ្នា៕ 🙏❤️🇰🇭👮♂️
+5
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥ឡានមួយគ្រឿង ដែលស្ថិតនៅបណ្តោយផ្លូវ.បូរមរាជចន្នី៣០ សង្កាត់តាលីងចាន់ ស្រុកតាលីងចាន់ ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។
- នៅវេលាម៉ោង ៦:២៧នាទីយប់ ថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យឆាបឆេះ🔥ឡានមួយគ្រឿងដែលនៅចតមួយកន្លែង តាមបណ្តោយផ្លូវ.បូរមរាជចន្នី សង្កាត់តាលីងចាន់ ស្រុកតាលីងចាន់ ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។
- ចំពោះករណីនេះ ក្រុមអ្នកជំនាញពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ និងគ្រប់គ្រងបានមួយរយភាគរយ។
- យ៉ាងណាមិញនៅក្នុងករណីនេះ គឺមិនមានអ្នករងរបួសឡើយ៕
🚨ព័ត៌មានថ្មីៗ : រដ្ឋមន្ត្រីក្រសួងការបរទេសថៃ🇹🇭 លោក Sihasak Phuangketkeow បានធ្វើសន្និសីទសារព័ត៌មាន នៅវេលារសៀល ថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖
- បច្ចុប្បន្ន ប្រទេសថៃ 🇹🇭 កំពុងតាមដានភាគីកម្ពុជា 🇰🇭 យ៉ាងដិតដល់ជាទីបំផុត ពិសេសពាក់ព័ន្ធនឹងការចល័តកងទ័ព និងការជីកលេណដ្ឋាន ប្រសិនបើភាគីកម្ពុជា បង្កើនសកម្មភាពណាមួយ នោះថៃនឹងប្រើប្រាស់វិធានការចាំបាច់។
- លោកបន្ថែមថា៖ លោកមិនចង់ឱ្យស្ថានភាព នៃការផ្ទុះសង្គ្រាមជាលើកទី៣ កើតឡើងជាថ្មីនោះទេ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីធានាបទឈប់បាញ់ ឱ្យមាននិរន្តរភាព។
- លោកសង្កត់ធ្ងន់ថា៖ «ភាគីកម្ពុជា 🇰🇭 គប្បីប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន ពីព្រោះប្រទេសថៃ 🇹🇭 មិនដែលប្រើប្រាស់ពាក្យសម្តីណាមួយ ប្រមាថចំពោះកម្ពុជានោះឡើយ»៕
ប្រភព: (Smeyy)
+8
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥ព្រះវិហារវត្តម៉ុនសន្ធរមួយកន្លែង ដែលស្ថិតនៅឃុំព្រះបាត ស្រុកមឿង ខេត្តឡាំប៉ាង នៃប្រទេសថៃ🇹🇭។
- កាលពីវេលាម៉ោង ៥:៤៩នាទីទៀបភ្លឺ ថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យឆាបឆេះ🔥ព្រះវិហារវត្តឈ្មោះ"ម៉ុនសន្ធរ" ដែលស្ថិតនៅឃុំព្រះបាង ស្រុកមឿង ខេត្តឡាំប៉ាង នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមអ្នកពន្លត់អគ្គីភ័យនៅក្នងខេត្តឡាំប៉ាង បានធ្វើដំណើរទៅទីតាំងកន្លែងកើតហេតុ និងបានប្រើរថយន្តទឹកដើម្បីបាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះ🔥យ៉ាងខ្លាំង។
- នៅក្នុងករណីនេះ បណ្តាលឲ្យខូចខាតសម្ភារៈនៅក្នុងព្រះវិហារវត្ត ប៉ុន្តែមិនមានព្រះសង្ឃរងរបួសឡើយ៕
+5
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥ផ្ទះពីរខ្នងនិងមានកម្ពស់ពីរជាន់មួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវ Rat Burana 20 ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។
- កាលពីវេលាម៉ោង ៩:១៥នាទីព្រឹក ត្រូវនិងថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥ផ្ទះពីរខ្នងនិងកម្ពស់ពីរជាន់មួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវ Rat Burana 20 ស្រុក Rat Burana សង្កាត់ Rat Burana ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីទទួលបានព័ត៌មាន ពីការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមការងារពន្លត់អគ្គីភ័យបានធ្វើដំណើរឆ្ពោះទៅទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥យ៉ាងខ្លាំង។
- នៅក្នុងករណីនេះ ក្រុមជំនាញបានរកឃើញថា មានអ្នករងរបួសចំនួន១នាក់ និងកំពុងយកទៅសង្គ្រោះបន្ទាន់៕
+4
🚨ព័ត៌មានបឋម: មានករណីឆេះ🔥រថយន្តដឹកប្រេងឥន្ធនៈPTT.មួយកន្លែង ដែលស្ថិតនៅ ស្រុកក្រនួន ខេត្ត.Khon kean នៃប្រទេសថៃ🇹🇭។
- នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ មានករណីឆេះ🔥រថយន្តដឹកប្រេងឥន្ធនៈ(PTT)មួយកន្លែង ដែលស្ថិតនៅ ស្រុកក្រនួន ខេត្តKhon kaen នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមជំនាញពន្លត់អគ្គីភ័យបានចុះទៅទីតាំងកន្លែងកើតហេតុ និងប្រើរថយន្តទឹកដើម្បីបាញ់ពន្លត់ភ្លើង🔥ដែលកំពុងឆាបឆេះយ៉ាងខ្លាំង៕
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។
សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។
គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ - ខេត្តឧត្តរមានជ័យ, ព្រះរាជាណាចក្រកម្ពុជា
Press Release
Unofficial Translation
H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following:
On the morning of February 2, 2026 at 11:50am, the Secretariat of the Regional Border Committee (RBC) Cambodia–Thailand, between Military Region 4 of the Cambodian side and Army Area 2 of the Thai side, has concluded a meeting at the Choam-Sa Ngam International Point of Entry, Anlong Veng District, Oddar Meanchey Province under the observation of the ASEAN Observer Team (AOT) of Cambodia and Thailand.
Please note that as both parties have yet to reached common ground, both parties agreed to return to their respective headquarters to continue exchanging documents and negotiating until a consensus is reached. This will be followed by a formal signing ceremony and a meeting of the Cambodia-Thailand Military Region Border Committee (RBC), between the 4th Military Region of Cambodia and the 2nd Army Area of Thailand.
This special RBC meeting was conducted in the spirit of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC), held on December 27, 2025. Both sides reaffirmed their commitment to fully implementing the results of that meeting, while continuing efforts to reduce border tensions and seeking practical cooperation to promote regional peace, stability, and a swift return to normalcy.
February 2, 2026, Oddar Meanchey, Cambodia.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
កម្ពុជា🇰🇭 ស្នើទៅថៃ🇹🇭 ដើម្បីប្រជុំ JBC និងការចុះវាស់វែងព្រំដែនជាក់ស្ដែងជាថ្មី ដោយសារមិនឆ្លើយតប!
8:20នាទីព្រឹក នៅទិសច្រកជាំសាងាំ លឺសម្លេងផ្ទុះគ្រាប់ធំ១គ្រាប់!
01-02-2026
+2
🚨ព័ត៌មានបឋម: មានករណីផ្ទុះម៉ាសុីននិងឆេះ🔥រោងចក្រមួយកន្លែង ដែលស្ថិតនៅឃុំណងជម្ពល ស្រុកខៅយ៉យ ខេត្តពេជ្របុរី នៃប្រទេសថៃ🇹🇭។
- នៅវេលាម៉ោង ៣:០០ រសៀល ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០៦៩ មានករណីផ្ទុះម៉ាស៊ីនរោងចក្រមួយកន្លែង និងធ្វើឲ្យមានការឆាបឆេះ🔥ដែលស្ថិតនៅឃុំណងជម្ពល ស្រុកខៅយ៉យ ខេត្តពេជបុរី នៃប្រទេសថៃ🇹🇭។
- នៅក្នុងហេតុការណ៍នេះ តាមព័ត៌មានបានឲ្យដឹងថា: មានមនុស្សជាច្រើននាក់ត្រូវបានរងរបួស។
- ចំពោះករណីដែលបណ្តាលឲ្យមានការផ្ទុះ និងចំនួនអ្នករងរបួស គឺក្រុមជំនាញកំពុងធ្វើការស៊ើបអង្កេតបន្តទៀត៕
+5
🚨ព័ត៌មាន.update: ករណីអគ្គីភ័យឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ដែលស្ថិតនៅស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭 ត្រូវបានគ្រប់គ្រងបាន។
- នៅវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ ករណីអគ្គីភ័យបានឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែង ដែលស្ថិតនៅឃុំណងរ៉ាវៀង ស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយ។
- ចំពោះករណីនេះ គឺមិនមានអ្នករងរបួស ឬស្លាប់នោះទេ៕
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែងដែលស្ថិតនៅស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭។
- កាលពីវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ត្រូវនិងថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែង ដែលស្ថិតនៅឃុំណងរ៉ាវៀង ស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីទទួលបានព័ត៌មាន ពីការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមការងារពន្លត់អគ្គីភ័យបានធ្វើដំណើរឆ្ពោះទៅទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥យ៉ាងខ្លាំង។
- យ៉ាងណាមិញ ក្នុងករណីនេះគឺមិនទាន់មានដំណឹងថា មានអ្នករងរបួស ឬឈប់គាំងនៅក្នុងទីនោះឡើយ៕
+4
🚨ព័ត៌មានបឋម: ករណីឆ្លងចរន្តអគ្គីភ័យបណ្តាលឲ្យឆេះ🔥ផ្ទះមួយខ្នងនិងមានកម្ពស់ពីរជាន់ ដែលស្ថិតនៅស្រុក lat Krabang ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។
- កាលពីវេលាម៉ោង ៣:៤២នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យមានការឆាបឆេះ🔥ផ្ទះមួយខ្នងនិងមានកម្ពស់ពីរជាន់ ដែលស្ថិតនៅកំណាត់ផ្លូវ Lat krabang.១/៩ ស្រុក Lat Krabang ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីទទួលបានព័ត៌មាន ពីការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមការងារពន្លត់អគ្គីភ័យបានធ្វើដំណើរឆ្ពោះទៅទីតាំងកន្លែងកើតហេតុ និងបានប្រើប្រាស់រថយន្តទឹក ដើម្បីពន្លត់ភ្លើងដែលកំពុងតែមានការឆាបឆេះ🔥យ៉ាងខ្លាំង។
- នៅក្នុងហេតុការណ៍នេះ មិនទាន់មានការបញ្ជាក់ថា មានអ្នករងរបួស ឬក៏ស្លាប់នៅឡើយ៕
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!
ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮♂️
