fa
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

رفتن به کانال در Telegram
1 356
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
-4130 روز
آرشیو پست ها
+1
កាលពីរសៀលថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២៦កាលពីម្សិលមិញ នេះគឺជាសកម្មភាពទាហានឈ្លានពានសៀម🇹🇭កំពុងមានបំណងចង់រាយបន្លាលួសបន្ថែមនៅទិសច្រកអន្តរជាតិជាំសាងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប៉ុន្តែត្រូវបានកងកម្លាំងរបស់កម្ពុជា🇰🇭យើង បានធ្វើការហាមឃាត់មិនឲ្យទាហានសៀម🇹🇭រាយបន្លាលួសបន្តនោះទេ៕ "គេតែងតែអុកឡុក មិនឲ្យយើងនៅបានសុខនោះទេ"!

"សារពិសេស របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត" កម្ពុជា🇰🇭សម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) ត
"សារពិសេស របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត" កម្ពុជា🇰🇭សម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក🇺🇲 Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា🇰🇭 ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជា🇰🇭តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា🇰🇭ក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិក🇺🇲នោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕

🚨ព័ត៌មានបឋម: ករណីអគ្គីភ័យបានឆាបឆេះ🔥មួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវ សុខសាវ៉ាត ៧៦ ស្រុកព្រះដាង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭
+4
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យបានឆាបឆេះ🔥មួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវ សុខសាវ៉ាត ៧៦ ស្រុកព្រះដាង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - កាលពីវេលាម៉ោង ១០:១៨នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យបានឆាបឆេះ🔥ផ្ទះមួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវ សុខសាវ៉ាត៧៦ សង្កាត់ផ្លូវលេខ៥ ឃុំបាងចាក់ ស្រុកព្រះប្រដាង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង: ក្រុមការងារពន្លត់អគ្គីភ័យបានមកដល់ និងបានប្រើប្រព័ន្ធទឹកដើម្បីពន្លត់ភ្លើង🔥។ - បច្ចុប្បន្ន ទាក់ទងនិងរបាយការណ៍ថា: មានអ្នករងបួស ឬស្លាប់គឺមិនមាននោះទេ យ៉ាងណាមិញមូលហេតុនៃការឆេះ🔥គឺកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

រដ្ឋមន្ត្រីការពារជាតិកម្ពុជា អនុញ្ញាតឱ្យមេទ័ពជើងទឹកអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម នៅមូលដ្ឋានសមុទ្ររាម (ភ្នំ
រដ្ឋមន្ត្រីការពារជាតិកម្ពុជា អនុញ្ញាតឱ្យមេទ័ពជើងទឹកអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម នៅមូលដ្ឋានសមុទ្ររាម (ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមូលដ្ឋានសមុទ្ររាម។ https://fna.asia 🔗JOIN US

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូត
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិក ចូ
+6
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕

សូមរំលឹកគុណ បួងសួងដល់វត្ថុសាកសិទ្ធដែលថែរក្សារទឹកដីមហានគរ ក្នុងព្រះរាណាចក្រកម្ពុជា សូមជួយតាមឃុំគ្រងកងកម្លាំងជួរមុខគ្រប់សមរភូមិ
សូមរំលឹកគុណ បួងសួងដល់វត្ថុសាកសិទ្ធដែលថែរក្សារទឹកដីមហានគរ ក្នុងព្រះរាណាចក្រកម្ពុជា សូមជួយតាមឃុំគ្រងកងកម្លាំងជួរមុខគ្រប់សមរភូមិទាំងអស់ ឲ្យមានសុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងពួង សាធុ សាធុ សាធុ🙏❤️🇰🇭👮‍♂️

ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថ្ងៃនេះ ជាថ្ងៃសីល.🙏🙏🙏 January 26
ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថ្ងៃនេះ ជាថ្ងៃសីល.🙏🙏🙏 January 26, 2026

7:10នាទីយប់ ដ្រូនស៊ើបការណ៍សៀម🇹🇭ចាប់ផ្តើមហោះនៅទិស"ឧត្តរ! 25-01-2026
7:10នាទីយប់ ដ្រូនស៊ើបការណ៍សៀម🇹🇭ចាប់ផ្តើមហោះនៅទិស"ឧត្តរ! 25-01-2026

ប៉ូលីសព្រំដែន ពួកគាត់ក៏នៅខាំស្មៅក្រាញរនាល ប្រយុទ្ធតតាំងនិងសត្រូវឈ្លានពាន ជាមួយកងទ័ព"ទាហាន"ផងដែរ! សូមបងប្អូន កុំភ្លេចពួកគាត់ឲ្
ប៉ូលីសព្រំដែន ពួកគាត់ក៏នៅខាំស្មៅក្រាញរនាល ប្រយុទ្ធតតាំងនិងសត្រូវឈ្លានពាន ជាមួយកងទ័ព"ទាហាន"ផងដែរ! សូមបងប្អូន កុំភ្លេចពួកគាត់ឲ្យសោះ៕ 🙏❤️🇰🇭👮‍♂️

+4
🚨ព័ត៌មានបឋមក្តៅៗ: ករណីអគ្គីភ័យឆាបឆេះ🔥ផ្ទះមួយខ្នង មានកម្ពស់ពីរជាន់ដែលស្ថិតនៅបណ្តោយផ្លូវ សម្តេចព្រះបរមរាជវាំង ១៣ ក្នុងទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង ៣:០១នាទីរសៀល ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ មានហេតុការណ៍បណ្តាលមកពី ករណីអគ្គីភ័យបានឆាបឆេះ🔥ផ្ទះមួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវសម្តេចព្រះពិនឡាវ សង្កាត់អារុណអាមរិន្ទ ស្រុកបាងកកណយ ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមពន្លត់អគ្គីភ័យបានចុះមកដល់កន្លែងកើតហេតុ និងបានប្រើប្រាស់ទឹក ដើម្បីគ្រប់គ្រងស្ថានការណ៍។ - យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ មិនទាន់មានដំណឹងថា មានអ្នករងរបួស ឬជាប់ឃាំងនោះទេ ដោយបច្ចុប្បន្នក្រុមជំនាញពន្លត់អគ្គីភ័យកំពុងតែគ្រប់គ្រងស្ថានការណ៍បន្ត៕

#ដោយអនុវត្តន៍បទបញ្ជា ដ៏មុឺនម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ #នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៦ម៉ោង១១និង៤០នាទីមានសកម្មភាពក្នុងករណីអំពើលួច(កាច់កសោរម៉ូតូ)បានកេីតឡេីងនៅចំណុចភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ បង្កឡេីងដោយជនសង្សយ័ចំនួន០២នាក់ដោយបានជិះម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវពណ៍ខ្មៅគ្មានផ្លាកលេខជាមធ្យោបាយធ្វេីសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ផ្លាកលេខ(ឧត្តរមានជយ័1C-5170)ឆ្នាំផល្លិត២០១៦។ -ក្រោយទទួលពត៍មានកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអូរស្វាយ/ផ្អាវ/ទំនប់ដាច់និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយដែលដឹកនាំ ដោយលោកវរ:សេនីយ៍ទោ ជយ័ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទធ្វេីការប្រដេញ និងពួនស្ទាក់តាមច្រកល្ហកក្នុងភូមិសាស្រ្តរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់មានឈ្មោះដូចខាងក្រោម÷ ១/ឈ្មោះ រិទ្ធ ប៊ុនរាជភេទប្រុសអាយុ២៨ឆ្នាំមុខរនរមិនពិតប្រាកដ(តេស្តមានសារអាតុញៀន)មុខសញ្ញដ៏សកម្ម រស់នៅភូមិឈូកមាស សង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តរមានជយ័។ ២/ឈ្មោះសេង ជាសុីន ភេទប្រុសអាយុ១៧ឆ្នាំ(តេស្តមានសារធាតុញៀន) ជាមុខសញ្ញា ដ៏សកម្ម ប្រព្រឹត្តសកម្មភាពឆ្លងខេត្ត រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម សៀមរាប/ ខេត្តសៀមរាប។ @បច្ចុប្បន្នជនសង្សយ័ទាំង០២នាក់ខាងលេីរួមទាំងវត្ថុតាង(ម៉ូតូធ្វើសកម្មភាព)កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីអនុវត្តន៍នីតិវិធីបន្តតាមផ្លូវច្បាប់។

🚨ព័ត៌មានបឋមក្តៅៗ: ករណីអគ្គីភ័យឆាបឆេះ🔥ឃ្លាំងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ Chaengwattana Soi10 ក្នុងទីក្រុង Bangkok នៃប្
+3
🚨ព័ត៌មានបឋមក្តៅៗ: ករណីអគ្គីភ័យឆាបឆេះ🔥ឃ្លាំងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ Chaengwattana Soi10 ក្នុងទីក្រុង Bangkok នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង ៩:២៤នាទីព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥ឃ្លាំងមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ Soi Chaengwattana ១០ ចំណុចប្រសព្វ៩-១-១ សង្កាត់ Thung Song Hong ស្រុក Laksi ក្នុងទីក្រុង Bangkok នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីទទួលបានរបាយការណ៍: ក្រុមការងារពន្លត់អគ្គីភ័យមកពីតំបន់ Don Mueang បានមកដល់កន្លែងកើតហេតុ និងបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ភ្លើង🔥មិនឲ្យរាលដាលដល់តំបន់ផ្សេងទៀត។ - បច្ចុប្បន្ន ស្ថានការណ៍កំពុងស្ថិតក្នុងការគ្រប់គ្រងបានយ៉ាងល្អ និងមិនទាន់មានរបាយការណ៍ណាមួយអំពី មានអ្នករងបួស ឬជាប់គាំងក្នុងឃ្លាំង និងស្លាប់នោះទេ៕

១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ ពីទីរួមផ្សារអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺមានសភាព
១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ ពីទីរួមផ្សារអន្លង់វែង ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺមានសភាពអ៊ូអរឡើងវិញ ដោយបងប្អូនអាជីវករ អ្នកលក់ដូរជាច្រើននាកើ បាននិងកំពុងប្រកបមុខរបររបស់ពួកគាត់បានយ៉ាងល្អប្រសើរ៕

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៧ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៦)៕
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៧ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៦)៕

កិច្ចពិធីសុំសេចក្ដីសុខសេចក្ដីចម្រើននាពេលរាត្រីថ្ងៃទី២៣ នៅរង្វង់មូលដៃប្រាំបី ទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ 🙏🙏🙏
+9
កិច្ចពិធីសុំសេចក្ដីសុខសេចក្ដីចម្រើននាពេលរាត្រីថ្ងៃទី២៣ នៅរង្វង់មូលដៃប្រាំបី ទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ 🙏🙏🙏