fa
Feedback
ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram
644
مشترکین
اطلاعاتی وجود ندارد24 ساعت
-27 روز
-1430 روز
آرشیو پست ها
https://www.facebook.com/share/v/17sanegS3u/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page h
https://www.facebook.com/share/v/17sanegS3u/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page https://www.facebook.com/share/1EtLp5FMsn/ 👉ហ្វេសប៊ុក-F.b https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr 👉តិកតុកTikTok https://www.tiktok.com/@unchanda_official2? 👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា 👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត https://www.facebook.com/share/1JKYYxDayM/ 👉ឆាណែលតេលេក្រាម-Telegram https://t.me/kpcadmin

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងត្រង់បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្
+9
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងត្រង់បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ក្រោមអធិបតីភាព លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក និង លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួមមាន: -លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក -លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ -លោក នាយករដ្ឋបាល នាយករង នាយិការងរដ្ឋបាលស្រុក -លោក អធិការនគរបាលស្រុក -លោក មេបញ្ជាការកងរាជអាវុធហត្ថស្រុក -លោក មេបញ្ជាការផ្នែកសឹករងស្រុក -លោកស្រី ប្រធានការិយាល័យប្រជាពលរដ្ឋ -លោក ប្រធានការិយាល័យស្រុកប្រតិបត្តិស្ទឹងត្រង់ -លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាពចំណុះសាលាស្រុក -មន្រ្តីការិយាល័យពន្ធដារស្រុក -លោក មេឃុំទាំង១២ -លោកលោកស្រីស្មៀនឃុំទាំង១២ របៀបវារៈនៃអង្គប្រជុំ ១. ការបើកអង្គប្រជុំដោយប្រធានក្រុមប្រឹក្សាស្រុក ២. ពិនិត្យកូរ៉ុម ដោយលោកនាយករដ្ឋបាលស្រុកស្ទឹងត្រង់ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ ៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៥. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៦.ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីប្រតិទិនគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុក ៧.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ របស់អង្គភាពលទ្ធកម្មស្រុក ៨.ពិនិត្យ និងអនុម័តសេចក្តីព្រាងស្តីពីរបាយការណ៍សេវាសង្គមប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក ៩.បញ្ហាផ្សេងៗ ។

តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្រចេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអញ្ជើញជួបសំណេ
+9
តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្រចេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

បទយកការណ៍ ស្ដីពី ការពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅដល់ក្រុងកំពង់ចាម ពី ២គន្លង ទៅ ៤គន្លង ។ សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ជាពិសេស ជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនដែលរស់នៅស្របតាមកំណាត់ផ្លូវជាតិនេះ និងអ្នកធ្វើដំណើរទាំងអស់ ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

នៅវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីសា
+6
នៅវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីសាលខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការរៀ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការរៀបចំតុបតែងលម្អសោភ័ណភាពតាមដងផ្លូវជាតិលេខ៦ និងលេខ៧ ចាប់ពីព្រំទល់ស្រុកមុខកំពូលខេត្តកណ្តាល រហូតដល់ក្រុងកំពង់ចាម និងបានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ផងដែរ។

ខេត្តកំពង់ចាម ត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាមួយការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់ (កំពង់ចាម) រដ្ឋបាលខេត្តកំ
+9
ខេត្តកំពង់ចាម ត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាមួយការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់ (កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម និងក្រសួងសាធារណការ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការ និងដឹកជញ្ជូន កំពុងញាប់ដៃញាប់ជើងរៀបចំតុបតែងលម្អ និងរៀបចំទីតាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយបម្រើដល់ផលប្រយោជន៍សាធារណៈ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងត្រូវប្រារព្ធឡើងចំថ្ងៃដែលមានលេខនាំសំណាង និងជានិមិត្តរូបដ៏អស្ចារ្យ គឺផ្លូវជាតិលេខ៧ សម្ពោធនៅថ្ងៃទី០៧ ខែ៧ មានការចូលរួមពីមហាជនរហូតដល់ ៧៧៧៧នាក់។ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម និងឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ ព្រមទាំង ក្រុមងារ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំតុបតែងលម្អនៅតាមបណ្តោយដងផ្លូវជាតិលេខ៧ មានការចងបដាពាក្យស្លោក ទង់ជាតិ និងទង់ជម្រុះពណ៌ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពអធិកអធម។ ណែនាំឲ្យរៀបចំផ្លូវវាងបណ្តោះអាសន្នសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីចៀសវាងការកកស្ទះនៅទីតាំងប្រារព្ធពិធី នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ នេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាការតភ្ជាប់ទៅកាន់បណ្តាខេត្តនានាផងដែរ។ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរសមិទ្ធផលថ្មីនេះ និងធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

https://www.facebook.com/share/p/1CNWcm4nWv/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page h
https://www.facebook.com/share/p/1CNWcm4nWv/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page https://www.facebook.com/share/1EtLp5FMsn/ 👉ហ្វេសប៊ុក-F.b https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr 👉តិកតុកTikTok https://www.tiktok.com/@unchanda_official2? 👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា 👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត https://www.facebook.com/share/1JKYYxDayM/ 👉ឆាណែលតេលេក្រាម-Telegram https://t.me/kpcadmin

កាតព្វកិច្ចរបស់មន្ត្រីបម្រើរាស្ត្រ គ្មានទេ សៅរ៍-អាទិត្យ

ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់

អភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់

អភិបាលខេត្តកំពង់ចាម អះអាងថា ក្នុងឆមាសទី១នេះ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបង្ក្រាបបាន ១០០%។ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page https://www.facebook.com/share/1EtLp5FMsn/ 👉ហ្វេសប៊ុក-F.b https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr 👉តិកតុកTikTok https://www.tiktok.com/@unchanda_official2? 👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា 👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត https://www.facebook.com/share/1JKYYxDayM/ 👉ឆាណែលតេលេក្រាម-Telegram https://t.me/kpcadmin

ប្រជាពលរដ្ឋ ប្រមាណ១.៥០០នាក់ មកទទួលសេវាពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ា
+9
ប្រជាពលរដ្ឋ ប្រមាណ១.៥០០នាក់ មកទទួលសេវាពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ (កំពង់ចាម) ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម និងមកពីតាមបណ្តាខេត្តផ្សេងៗ ប្រមាណ១.៥០០នាក់ បានមកទទួលសេវាពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទី លុម្ពីនី ដែលដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់ សហការជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្ម ខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា ការរៀបចំពិនិត្យភ្នែក ផ្ដល់ថ្នាំបន្តក់ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយថវិការបស់បងប្អូនបានមួយកម្រិតធំ។ ឯកឧត្តម អភិបាលខេត្តបន្តថា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតនេប៉ាល់ ព្រមទាំងក្រុមគ្រូពេទ្យឯកទេសទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា នាំយកនូវសេវាសុខាភិបាលដ៏មានសារៈសំខាន់នេះមកជូនប្រជាពលរដ្ឋខេត្តកំពង់ចាម។ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ បានបញ្ជាក់ថា ការនាំយកក្រុមគ្រូពេទ្យឯកទេសភ្នែកលំដាប់ខ្ពស់ពីប្រទេសនេប៉ាល់មកកាន់ខេត្តកំពង់ចាមនាពេលនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាពិការភ្នែក និងផ្តល់ពន្លឺសារជាថ្មីជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត។ នេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែកសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ (នេប៉ាល់-កម្ពុជា) ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀតផងដែរ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ (កំពង់ចាម) ន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ (កំពង់ចាម) នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ចាម។ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតនេប៉ាល់ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅ និងសក្តានុពលសេដ្ឋកិច្ច វឌ្ឍនភាពលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត។ សន្តិសុខ និងសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលទាក់ទាញដល់អ្នកវិនិយោគិន។ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តកំពង់ចាម។ ឯកឧត្តមបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តកំពង់ចាម និងបានបង្ហាញបំណងក្នុងការពង្រឹងទំនាក់ទំនង មិត្តភាព ក៏ដូចជាការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕

https://www.facebook.com/share/p/18zeRcMaGP/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page h
https://www.facebook.com/share/p/18zeRcMaGP/ ប្រព័ន្ធបណ្ដាញសង្គមផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម 👉ផេក-Page https://www.facebook.com/share/1EtLp5FMsn/ 👉ហ្វេសប៊ុក-F.b https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr 👉តិកតុកTikTok https://www.tiktok.com/@unchanda_official2? 👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា 👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត https://www.facebook.com/share/1JKYYxDayM/ 👉ឆាណែលតេលេក្រាម-Telegram https://t.me/kpcadmin