fa
Feedback
CPP_PP Official

CPP_PP Official

رفتن به کانال در Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

نمایش بیشتر
1 617
مشترکین
+224 ساعت
+657 روز
+7630 روز
آرشیو پست ها
photo content
+9

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ព
+9
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកជំទាវ មុំ សណ្តាប់ សមាជិការអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញឧទ្ទេសនាមឯកសារ "ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្ស" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦០៕ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៩-មីនា-២០២៥   ១) ភ្នំពេញ៖ សម្ដេចធិបតី ឱ្យរៀបចំផ្ដល់មេដាយ ដល់មន្ដ្រី មិនធ្លាប់បានមេដាយ ដែលធ្វើការងារ រយៈពេល ១០ឆ្នាំ។ (ប្រភព៖ DAP NEWS)     ចុចអាន   ២) ភ្នំពេញ៖ វិធីសាស្ត្រទាក់ម៉ូយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ កំពុងប្រែក្លាយខេត្តកំពង់ស្ពឺ​ ជាគោលដៅអ្នកវិនិយោគ​ និងឱកាសការងារសម្រាប់ពលរដ្ឋ។ (ប្រភព៖ CNC HOT NEWS NEWS)     ចុចអាន   ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា៖ ភាពក្រីក្រជាបញ្ហាដ៏ធំមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់កាត់បន្ថយជាបន្តបន្ទាប់។ (ប្រភព៖ BRANDMEDAI News)     ចុចអាន ៤) ភ្នំពេញ៖​  ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ សម្ដេចធិបតីអំពាវនាវ ៤ចំណុចដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ។ (ប្រភព៖ BTV NEWS)       ចុចអាន   ៥) អន្តរជាតិ៖ ពូទីនយល់ព្រមផ្អាក 30 ថ្ងៃក្នុងការវាយប្រហាររោងចក្រថាមពល ប៉ុន្តែបដិសេធបទឈប់បាញ់ពេញលេញនៅអ៊ុយក្រែន ។ (ប្រភព៖ EAC NEWS)      ចុចអាន   ៦) អន្តរជាតិ៖ និយាយជាមួយពូទីនចប់ភ្លាម, ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ។ (ប្រភព៖ kampucheathmey daily)     ចុចអាន   ៧) អន្តរជាតិ៖ ប្រទេស៤នៅបាល់​ទិក​ប្រកាស​​​​​​​​​​ដកខ្លួន​​​ពី​អនុសញ្ញា​ហាមឃាត់​មីន ត្រៀមខ្លួន​ទប់​​ទល់​ការឈ្លាន​ពាន​របស់រុស្ស៊ី​​​។ (ប្រភព៖ kampucheathmey daily)     ចុចអាន   ៨) អន្តរជាតិ៖ សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការ ធ្វើសន្និសីទ ក្រោយប្រទេសចិន និងកាណាដាបានប្ដឹងអំពីជម្លោះ WTO។ (ប្រភព៖ BRANDMEDAI News)     ចុចអាន   ៩) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីថៃថា លោកស្រីមិនបានដឹងថា តើអាមេរិកហាមឃាត់ទិដ្ឋាការរបស់លោកស្រីដែរឬអត់ ជុំវិញការនិរទ្ទេសជនជាតិអ៊ុយហ្គ័រទៅប្រទេសចិនវិញ។ (ប្រភព៖ DAPNEWS)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព ការឯកភាពជាតិ និងការឯកភាពទឹកដីពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ផ្តួចផ្តើម និងអនុវត្តន៍ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលចាប់ផ្តើមកែទម្រង់គ្រប់វិស័យ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

គណៈអចិន្ត្រៃយ៍

photo content
+9

photo content
+9

នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធ
+9
នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ង៉ែត ចដ្ដាវី សមាជិកអចិន្ត្រៃយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញឧទ្ទេសនាមឯកសារ "សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦០។ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៨-មីនា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសបរទេស ជួយបណ្ដុះបណ្ដាលធនធានខួរក្បាលនៅកម្ពុជា។ (ប្រភព៖ CNC HOT NEWS)     ចុចអាន   ២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ គោលបំណងចម្បង នៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ (ប្រភព៖ CNC HOT NEWS NEWS)     ចុចអាន   ៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «កម្ពុជាថ្ងៃនេះ ៥៥ឆ្នាំមុន ជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រខ្មែរ ប្រទេសយើងធ្លាក់ក្នុងភ្លើងសង្គ្រាម តែ៥៥ឆ្នាំក្រោយថ្ងៃនេះ យើងនៅក្នុងសុខសន្ដិភាព»។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤)អន្តរជាតិ៖ កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត។ (ប្រភព៖ kampucheathmey daily)     ចុចអាន   ៥) ភ្នំពេញ៖ ​សម្ដេចធិបតី៖មានសមិទ្ធផលសំខាន់ៗចំនួន៣ នៃកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការជាង ២ ទសវត្សរ៍នេះ។ (ប្រភព៖ BTV NEWS )     ចុចអាន ៦) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប់ឆ្នោត ៣អាណត្តិឡើង នឹងទទួលបានប្រាក់សោធននិវត្តន៍ ខណៈការផ្តល់ប្រាក់លម្ហែមាតុភាព សម្រាប់សមាជិកក្រុមប្រឹក្សាជាស្ត្រី នឹងអនុវត្តចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។ (ប្រភព៖ FRESH NEWS )     ចុចអាន ៧) ភ្នំពេញ៖​ សម្តេចធិបតី ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិករដ៏សំខាន់ ក្នុងការប្រែក្លាយគោលនយោបាយថ្នាក់ជាតិ ឱ្យទៅជាលទ្ធផលជាក់ស្តែង។ (ប្រភព៖ DAP NEWS)       ចុចអាន   ៨) អន្តរជាតិ៖ លោកណេតាន់យ៉ាហ៊ូ បញ្ជាឱ្យទាហានអ៊ីស្រាអែលបន្តប្រតិបត្តិការឡើងវិញនៅតំបន់ហ្គាហ្សា ក្រោយស្ងប់ស្ងាត់មួយរយៈពេលខ្លី។ (ប្រភព៖ CNC HOT NEWS)       ចុចអាន   ៩) អន្តរជាតិ៖ ចិន ចោទអាម៉េរិកអនុវត្តបទដ្ឋាន២ជាន់ លើការបញ្ជូនជនជាតិវីហ្គ័រពីថៃ។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន   ១០) អន្តរជាតិ៖ វ៉េណេស៊ុយអេឡា ថ្កោលទោសអាមេរិក ចំពោះការចាប់ពង្រត់ជន ចំណាកស្រុក និងទាមទារឲ្យ មានការធ្វើមាតុភូមិនិវត្តន៍។ (ប្រភព៖ DAP NEWS)     ចុចអាន   ១១) អន្តរជាតិ៖ ចិនធ្វើសមយុទ្ធដែនអាកាស និងសមុទ្រ នៅជិតកោះតៃវ៉ាន់ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ របស់អាមេរិក និងកោះតៃវ៉ាន់។ (ប្រភព៖ DAP NEWS)     ចុចអាន   ១២) អន្តរជាតិ៖ កូរ៉េខាងជើង រិះគន់ការវាយប្រហាររបស់អាមេរិក លើក្រុមហ៊ូទីយេម៉ែន ដោយថាជាការបំពានច្បាប់អន្តរជាតិ និងអធិបតេយ្យប្រទេសដទៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន 👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ថ្ងៃនេះ ៥៥ឆ្នាំមុន (១៨ មីនា ១៩៧០) ព្រឹត្តិការណ៍មួយបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ និងការចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែថ្ងៃនេះ (១៨ មីនា ២០២៥) ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា កំពុងរស់នៅក្នុងម្លប់នៃសន្តិភាព ការឯកភាពជាតិ និងការរួបរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ 👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារ
+9
នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ជា សន អនុប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សរាជធានី បានអញ្ជើញមកឧទ្ទេសនាមឯកសារ "ការយល់ដឹងចាំបាច់អំពីលក្ខន្ដិកៈគណបក្សប្រជាជនកម្ពុជា" ជូនសិក្ខាកាមនៃវគ្គអប់រំនយោបាយជំនាន់ទី៦០។

ចងចាំ​ និងដឹងគុណជានិច្ច #កម្ពុជាមាតុភូមិខ្ញុំ #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្តិភាព #ក្រុមការងាររាជរដ្ឋាភិបាល #សន្តិភាព #យេីងជឿជាក់លេីកម្ពុជា​ #ខ្មែរធ្វេីបាន​ #Cambodia #សន្តិភាពនៅកម្ពុជា​ #Peaceofcambodia 👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-មីនា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះលោក ដូណាល់ ត្រាំ មានសេចក្តីក្លាហានចេញដឹកនាំពិភពលោកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ (ប្រភព៖ BTV NEWS)      ចុចអាន   ២) ភ្នំពេញ៖ ពលរដ្ឋខ្មែរអបអរចំណាត់ការប្រធានាធិបតី ដូណាល់ ត្រាំ បិទវិទ្យុអាស៊ីសេរី ដែលបម្រើចលនាក្រុមជ្រុលនិយមបំផ្លាញជាតិខ្មែរ!។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៣) ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋាភិបាល៖ មានតែរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាទេ ដែលមានលទ្ធភាពអាចផ្លាស់ប្ដូរប្រវត្តិសាស្រ្តបាក់បែកពីអតីតកាល មកជាការអភិវឌ្ឍដូចបច្ចុប្បន្ន។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៤)អន្តរជាតិ៖ ការវាយបណ្តេញទាហានអ៊ុយក្រែន​ចេញពីទឹកដី Kursk កាន់តែខ្លាំងក្លា​ ខណៈរុស្ស៉ីយកបានទឹកដីភាគច្រេីនត្រលប់មកវិញ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៥) អន្តរជាតិ៖ ​សហរដ្ឋអាមេរិក ប្ដេជ្ញាបន្តវាយប្រហារលើក្រុមហ៊ូទី រហូតទាល់តែក្រុមនេះបញ្ឈប់ការវាយប្រហារក្នុងតំបន់សមុទ្រក្រហម។ (ប្រភព៖ FRESH NEWS )      ចុចអាន ៦) អន្តរជាតិ៖ បទបញ្ជារបស់លោកត្រាំ ធ្វើឱ្យបុគ្គលិក VOA ជាង១ពាន់នាក់បាត់បង់ការងារ និងប៉ះពាល់ដល់ស្ថាប័នជាច្រើនទៀត។ (ប្រភព៖ CNC HOT NEWS )        ចុចអាន ៧) អន្តរជាតិ៖​ កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលអំពាវនាវឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៨) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ជំរុញឱ្យមានការបន្ធូរបន្ថយ និងមានកិច្ចពិភាក្សា បន្ទាប់ពីអាមេរិក វាយប្រហារក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ។ (ប្រភព៖ kampucheathmey daily)       ចុចអាន   👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ផ្លូវថ្មើរជើង (Walk Street) នាចុងសប្តាហ៍ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នៅរាជធានីភ្នំពេញ។ ខ្ញុំសូមកោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជាគ្រប់ស្ថាប័ននិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាល្អក្នុងការរៀបចំផ្លូវថ្មើរជើង (Walk Street) បានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរណ៍ ដើរកំសាន្តនៅចុងសប្តាហ៍ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ។ https://www.facebook.com/share/v/1FXXm2wLKE/?mibextid=wwXIfr សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

photo content
+9

នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជ
+9
នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបើកវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦០ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានសិក្ខាកាមចំនួន ១២០នាក់។ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

                  « គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-មីនា-២០២៥   ១) ភ្នំពេញ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូនសម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។ (ប្រភព៖ BTV NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញបាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។ (ប្រភព៖ BTV NEWS)      ចុចអាន   ៣) ភ្នំពេញ៖ រដ្ឋនឹងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» ក្នុងឆ្នាំនេះ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៤)អន្តរជាតិ៖ លោក Trump បញ្ជាឱ្យវាយប្រហារតាមអាកាសលើក្រុមឧទ្ទាមហួធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន និងចេញការព្រមានថ្មី។ (ប្រភព៖ DAP NEWS)     ចុចអាន   ៥) អន្តរជាតិ៖ រុស្ស៉ីនិងអ៊ុយក្រែន បន្តការវាយប្រហារតាមផ្លូវអាកាសដាក់គ្នា ស្របពេលលទ្ធភាពបទឈប់បាញ់ នៅតែមិនទាន់ច្បាស់។ (ប្រភព៖ kampucheathmey daily )      ចុចអាន ៦) អន្តរជាតិ៖ មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា, នេះបើតាមមន្រ្តីអាមេរិក។ (ប្រភព៖ FRESH NEWS )        ចុចអាន ៧) អន្តរជាតិ៖​ លោក Macron ៖ ប្រទេសរុស្សី ដាច់ខាតត្រូវតែ ទទួលយកបទឈប់បាញ់គ្នា ជាមួយនឹងអ៊ុយក្រែន។ (ប្រភព៖ DAP NEWS)       ចុចអាន   ៨) អន្តរជាតិ៖ លោក Trump ចុះ​ហត្ថលេខា​បញ្ជា ​ឱ្យ​ដក​បុគ្គលិក​នៅ Voice of America និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត ​ដែល​ផ្តល់​មូលនិធិ ​ដោយ​សហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS)  ចុចអាន   ៩) អន្តរជាតិ៖ រុស្ស៊ី បង្ហាញវីដេអូដែលអះអាងពីការដណ្ដើមកាន់កាប់និគមជនមួយចំនួនក្នុងតំបន់ Kursk ត្រឡប់មកវិញ។ (ប្រភព៖ CNC HOT NEWS)       ចុចអាន   👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៥-មីនា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសជាតិអាចរីកចម្រើនបាន ផ្អែកលើកត្តាសំខាន់២គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងជាមួយប្រទេសជិតខាង។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១។ (ប្រភព៖ DAP NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនក្រុមហ៊ុន សហគ្រាសដែលផលិតវត្ថុធាតុដើមគ្រឿងបង្គុំក្នុងស្រុក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៥) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិសិ្សត និសិ្សត ជាសមាជិក​គណបក្ស​ប្រជាជនកម្ពុជា ជាង៣ពាន់នាក់ ។(ប្រភព៖ BTV NEWS)     ចុចអាន   ៦)អន្តរជាតិ៖ លោកPutin នឹងអនុញ្ញាតឱ្យទាហានអ៊ុយក្រែននៅតំបន់ Kursk រស់ជីវិត ប្រសិនបើពួកគេចុះចាញ់។ (ប្រភព៖ BTV NEWS)     ចុចអាន   ៧) អន្តរជាតិ៖ ដាណឺម៉ាក ព្រមាន! សមាជិកណាតូ២ នឹងផ្ទុះសង្គ្រាមជាមួយគ្នា ព្រោះផែនការ Greenland របស់ ត្រាំ។ (ប្រភព៖ kampucheathmey daily )      ចុចអាន ៨) អន្តរជាតិ៖ រដ្ឋបាលលោក ត្រាំ កំពុងពិចារណាលើការហាមប្រាមប្រទេសមួយចំនួន ចូលមកសហរដ្ឋអាមេរិក។ (ប្រភព៖ FRESH NEWS )        ចុចអាន ៩) អន្តរជាតិ៖​ ចិន និងរុស្ស៉ីប្រកាសគាំទ្រអ៉ឺរ៉ង់ ស្របពេលលោក ត្រាំ បង្កើនសម្ពាធលើកិច្ចចរចានុយក្លេអ៊ែរ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១០) អន្តរជាតិ៖ អាម៉េរិក ដាក់ទណ្ឌកម្មមន្រ្តីថៃលើការបញ្ជូនជនជាតិវីហ្គ័រត្រលប់ទៅចិន។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន   ១១) អន្តរជាតិ៖ ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ។ (ប្រភព៖ kampucheathmey daily)       ចុចអាន   👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok