fa
Feedback
CPP_PP Official

CPP_PP Official

رفتن به کانال در Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

نمایش بیشتر
1 619
مشترکین
+224 ساعت
+387 روز
+7830 روز
آرشیو پست ها
ដើមហេតុធំបំផុតនៃបញ្ហាវិវាទដីធ្លីនៅកម្ពុជា គឺភាពមិនច្បាស់លាស់ក្នុងការកំណត់កម្មសិទ្ធិដីធ្លី។ ក្នុងគោលដៅកាត់បន្ថយនិងឈានទៅលុបបំបាត់នូវបញ្ហាវិវាទដីធ្លីនៅថ្ងៃអនាគត រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្លាំងក្នុងការវាស់វែង ចុះបញ្ជីក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិដីធីជូនប្រជាពលរដ្ឋ។ ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើនកញ្ចប់ថវិកាដើម្បីជំរុញកិច្ចការនេះ និងគ្រោងថវិកា ១០០ លានដុល្លារអាមេរិក ដើម្បីជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចប់នៅក្នុងអាណត្តិទី៧ នេះ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាព្រឹកព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្
+9
នាព្រឹកព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ង៉ែត ចដ្ដាវី សមាជិកអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរគណបក្សរាជធានីភ្នំពេញ បានអញ្ជើញឧទ្ទេសនាមឯកសារ "សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៥៨។ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ការជំរុញបង្កើតសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលជាប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋគឺជាការចាំបាច់ ដើម្បីជួយដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាប ក្នុងខណៈដែលការការពារនិងអភិរក្សតំបន់នេះក៏ជាកាតព្វកិច្ចសំខាន់របស់រាជរដ្ឋាភិបាល។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ធម្មតា និងរំពឹងថាអាចបញ្ចប់មុន ឬតាមផែនការគ្រោងទុក មិនដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ព័ត៌មានបរទេសមួយចំនួននោះទេ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

អបអរសាទរ ខួប៦ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២៤ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

[ឧត្តុនិយម] អំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្
[ឧត្តុនិយម] អំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៧-វិច្ឆិកា-២០២៤   ១) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកចិនជាដៃគូវិនិយោគ និងពាណិជ្ជកម្មយុទ្ធសាស្រ្តធំបំផុតរបស់ប្រទេស។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ដល់ព្រះត្រៃបិដកចំនួន ១៦ចប់ សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត និងសៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជាដើម្បីយកទៅតម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។ (ប្រភព៖ BRANDMEDAI News)      ចុចអាន   ៣) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ប្ដេជ្ញាចិត្តផ្ដល់សេវាតម្រូវការ និងសេវាសំណូមពរជូនពលរដ្ឋ ឲ្យដល់គោលដៅរបស់រាជរដ្ឋាភិបាល។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា​ថ្លែងការណ៍​ស្វាគមន៍​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បា.ញ់​ដែល​ប្រកាស​ដោយ​អ៊ី​ស្រា​អែ​ល និង​លី​បង់។ (ប្រភព៖ Kohsantepheap daily)     ចុចអាន   ៥) ភ្នំពេញ៖ រដ្ឋសភាអនុម័តទាំងស្រុងលើផែនការថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាលឆ្នាំ២០២៥។ (ប្រភព៖ Kohsantepheap daily     ចុចអាន   ៦) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឆ្លើយតបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក។ (ប្រភព៖ DAP NEWS)     ចុចអាន   ៧) អន្តរជាតិ៖ ​រុស្សីសម្រេចចិត្ត បណ្តេញអ្នកកាទូតអង់គ្លេសជុំវិញបញ្ហាព្រួយបារម្ភ អំពីសកម្មភាពចារកម្ម។ (ប្រភព៖ DAP NEWS)     ចុចអាន   ៨) អន្តរជាតិ៖ បៃដិន​ប្រឹងប្រែង​ចុងក្រោយ​​ ស្នើ​សភា​អនុម័ត​​​ជំនួយយោធា​​​តម្លៃ​២៤​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន។ (ប្រភព៖ kampucheathmey daily)     ចុចអាន   ៩) អន្តរជាតិ៖ ប្រជាជនកូរ៉េខាងត្បូង ប្រឆាំងនឹងការផ្គត់ផ្គង់អាវុធ ទៅឱ្យអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS)     ចុចអាន   ១០) អន្តរជាតិ៖ G7 ថ្កោលទោសវត្ដមាន ទាហាន​កូរ៉េ​ខាង​ជើង​នៅ​រុស្ស៊ី​ថា ជា​ការ​គំរាម​កំហែង​ដល់​ សន្តិសុខ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ (ប្រភព៖ DAP NEWS)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

រដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីដោះបញ្ហាដីធ្លីឱ្យបានចប់នៅក្នុងអាណត្តិទី៧នេះ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តំបន់បឹងទន្លេសាប ដែលបានសម្រេចបោះបង្គោលព្រំរួចដោយកំណត់ជា៣តំបន់ គឺនឹងគ្មានការ​កែ​សម្រួលព្រំដីនៃបឹងទន្លេសាបទៀតនោះទេ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រូវរៀបចំសោភ័ណ្ឌភាពនៅតំបន់ ឬទីក្រុង ឱ្យបានល្អ ដោយត្រូវបែងចែកជាតំបន់សម្រាប់អាជីវកម្ម និងតំបន់សម្រាប់រស់នៅ ដាច់ពីគ្នា ហើយក៏ត្រូវគិតគូរពីសំណង់អាគារចាស់ៗនៅក្នុងរាជធានី ផងដែរដើម្បីជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំតាមយន្តការដែលមានស្រាប់ និងសូមកុំទៅកាប់ទន្ទ្រានដីខុសច្បាប់ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិវាទបុរី ជាបញ្ហាដែលមានភាពរសើបបំផុត ដែលត្រូវដោះស្រាយដោយ​ប្រុង​ប្រយ័ត្ន ហើយគោលដៅក្នុងការដោះស្រាយវិវាទបុរី គឺដោះស្រាយតាមយន្តការធំ២ គឺ៖ ១/ ដោះ​ស្រាយ​វិវាទប្រកបដោយភាពបត់បែន និងទន់ភ្លន់ ២/ វិធានការច្បាប់ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

photo content
+9

photo content
+9

នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជ
+9
នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកជំទាវ មុំ សណ្តាប់ សមាជិការអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញឧទ្ទេសនាមឯកសារ "ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្ស" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៥៨។ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៦-វិច្ឆកា-២០២៤ ១) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សន្ដិភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រ មិនមែនគ្រប់ប្រទេសសុទ្ធតែមានសំណាងទទួលបានឡើយ។ (ប្រភព៖ FRESH NEWS) ចុចអាន ២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន កម្ពុជា គាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួម និងការអភិវឌ្ឍ ។ (ប្រភព៖ CNC HOT NEWS) ចុចអាន ៣) ភ្នំពេញ៖ សម្តេចធិបតី បើដោះស្រាយបញ្ហារឿងផ្ទះបុរី មិនស្រួលអាចក្លាយជារឿងនយោបាយ។ (ប្រភព៖ DAP NEWS) ចុចអាន ៤) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ស្នើមិត្តវៀតណាម ជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេច នៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់។ (ប្រភព៖ FRESH NEWS) ចុចអាន ៥) ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ប្រកាសឈប់ឱ្យកែប្រែបង្គោលព្រំដីតំបន់៣ នៃបឹងទន្លេសាបមកតំបន់២ទៀតត្រូវថែរក្សាឱ្យបាន។ (ប្រភព៖ DAP NEWS) ចុចអាន ៦) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេគ្រាន់តែរឿងខ្លះចាត់វិធានការ តែមិនផ្សព្វផ្សាយប៉ុណ្ណោះ។ (ប្រភព៖FRESH NEWS) ចុចអាន ៧) អន្តរជាតិ៖ លោកហ្សេលេនស្គី សាទរការដាក់ទណ្ឌកម្មថ្មីរបស់អង់គ្លេសលើរុស្ស៊ី និងជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបចូលរួមអនុវត្តតាម។ (ប្រភព៖ CNC HOT NEWS) ចុចអាន ៨) អរន្តជាតិ៖ អាម៉េរិក រំពឹងនឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់ លើបញ្ហាជម្លោះជាមួយក្រុមហេសបូឡាហ៍។ (ប្រភព៖ CNC HOT NEWS) ចុចអាន ៩) អរន្តជាតិ៖ ដឹកនាំកំពូលអ៊ីរ៉ង់ ទាមទារឱ្យកាត់ទោសប្រហារជីវិតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងមន្រ្តីកំពូលៗផ្សេងទៀត។ (ប្រភព៖ DAP NESW) ចុចអាន ១០) អន្តរជាតិ៖ រុស្ស៊ីទំនងអូសទាញរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថានឲ្យចូលរួមសង្គ្រាមនៅអ៊ុយក្រែន។ (ប្រភព៖ kampucheathmey daily) ចុចអាន ១១) អន្តរជាតិ៖ ក្រុមប្រទេស G7 នឹងដាក់សំពាធបន្ថែមលើប្រទេសចិនជុំវិញបញ្ហាផ្គត់ផ្គង់ប្រទេសរុស្សី។ (ប្រភព៖ DAP NEWS) ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចម
កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម ក៏ដូចជាជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ នាខណៈស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃក្រសួងការពារប្រទេសឡាវ និង វៀតណាម បានធ្វើទស្សនកិច្ចទៅកាន់វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃការផ្សះផ្សាជាតិ, ការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិល និងការនាំមកនូវសុខសន្តិភាពពេញលេញ នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងការពារជាតិកម្ពុជា តាមរយៈ៖ ការបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីសង្គ្រោះគ្រោះមហន្តរាយ, ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងបី, ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងទស្សនកិច្ចសិក្សា ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី និងបានអបអរសាទរចំពោះជោគជ័យនៃការរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅមានសក្ដានុពលជាច្រើនទៀតដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ និង ពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងសន្ដិសុខ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស និង គ្រឿងញៀន ជាដើម។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រសួងការពារជាតិនៃប្រទេសទាំងបី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងត្រូវរែកពុនការកសាងប្រទេសឡើងវិញពីបាតដៃទទេ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok