fa
Feedback
CPP_PP Official

CPP_PP Official

رفتن به کانال در Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

نمایش بیشتر
1 613
مشترکین
+1224 ساعت
+677 روز
+7230 روز
آرشیو پست ها
នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធាន
+9
នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី បានអញ្ជើញមកឧទេ្ទសនាមឯកសារ "ការកសាងអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦២៕ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៣០ ឧសភា ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយ
+3
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៣០ ឧសភា ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយ ប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ​ ហ៊ុន​ សែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៖ ការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺការអនុវត្តផែនការបម្រុង ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជ
+9
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ជា សន អនុប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សរាជធានី បានអញ្ជើញមកឧទ្ទេសនាមឯកសារ "ការយល់ដឹងចាំបាច់អំពីលក្ខន្ដិកៈគណបក្សប្រជាជនកម្ពុជា" ជូនសិក្ខាកាមនៃវគ្គអប់រំនយោបាយជំនាន់ទី៦២៕ 👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត៕ 🙏​ សូមមេត្តា​ ជួយចែករំលែកបន្ត Share លើFacebook Page សម្ដេចតេជោ​ តាមរយៈលីង​-Link ខាងក្រោម👇 👉 https://www.facebook.com/share/v/1ATzmmsbRn/ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៨-ឧសភា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងទេ តែគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល បញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារខ្លួន។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ ជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, អង្គការ School Aid Japan គ្រោង​ជួយសាងសង់អគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៣) ភ្នំពេញ៖ នាយករដ្ឋមន្ដ្រី លើកទឹកចិត្តសមាគមកម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ច ពិសេសដាច់ដោយឡែកនៅកម្ពុជា។ (ប្រភព៖ DAP NEWS)      ចុចអាន   ៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រការវិនិយោគកែច្នៃសំណល់ប្លាស្ទិក ដើម្បីកាត់បន្ថយសំរាមនៅកម្ពុជា។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៥) អន្តរជាតិ៖ រុស្ស៊ី ចោទថា សារព័ត៌មានលោកខាងលិច ព្យាយាមផ្សាយ ដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព។ ​ (ប្រភព៖ kampucheathmey daily)     ចុចអាន   ៦) អន្តរជាតិ៖ រុស្ស៉ី ប្រមូលទ័ព ៥០ ០០០នាក់ សម្រាប់ការវាយលុកតំបន់ Sumy, នេះបើតាមលោក ហ្សេលេនស្គី​។ (ប្រភព៖FRESH NEWS)      ចុចអាន   ៧) អន្តរជាតិ៖ អ៊ុយក្រែនវាយប្រហារលើរុស្ស៉ី ដោយប្រើយន្តហោះដ្រូនជិត៣០០គ្រឿង។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៨) អន្តរជាតិ៖ រុស្ស៉ីចោទថា អ៊ុយក្រែនក្រោមការគាំទ្រពីអឺរ៉ុប កំពុងព្យាយាមបំផ្លាញកិច្ចប្រឹងប្រែងរកសន្តិភាព។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ត្រាំ ប្រហែលលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៀតហើយ ព្រោះខំដែរតែមិនបានផល។ (ប្រភព៖ kampucheathmey daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជ
+9
នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ង៉ែត ចដ្ដាវី សមាជិកអចិន្ត្រៃយគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញឧទ្ទេសនាមឯកសារ "សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦២។ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៧-ឧសភា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ បន្តស្នើឱ្យរុស្ស៊ីភ្ជាប់ជើងហោះហើរត្រង់ពីមូស្គូមកកម្ពុជា ដើម្បីជំរុញទំនាក់ទំនងប្រជាជនទាំងពីរ និងភ្ញៀវទេសចរណ៍។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ២) ភ្នំពេញ៖ ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅកម្ពុជាទៅគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ (ប្រភព៖ BTV NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេចបវរធិបតី និងព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីបារ៉ែន បានឯកភាពគ្នាថា ប្រទេសទាំងពីរ មានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមកលើវិស័យជាច្រើន។ (ប្រភព៖ CNC NEWS)      ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សម្តៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៥) ភ្នំពេញ៖ កម្ពុជា-ចិន បាន​សន្យា​នឹង​ជំរុញវិស័យទេសចរណ៍​ជាមួយ​គ្នា​តាម​រយៈ​ការ​ផ្សព្វផ្សាយពីសក្តានុពល​នៃ​វិស័យ​ទេសចរណ៍ ព្រម​ទាំង​​ការ​ពង្រីក​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាងកម្ពុជា-ចិន​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)      ចុចអាន   ៦) អន្តរជាតិ៖ អាល្លឺម៉ង់ បើកដៃឲ្យអ៊ុយក្រែន យកអាវុធណាតូ វាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី។ ​ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៧) អន្តរជាតិ៖ ផែនការ​របស់​អាមេរិក សម្រាប់​ការ​សាងសង់ប្រព័ន្ធការពារ “Golden Dome” មាន​គោល​បំណង​រក្សា​អនុត្តរភាព​។ (ប្រភព៖ DAP NEWS)      ចុចអាន   ៨) អន្តរជាតិ៖ វិមានក្រមឡាំង ប្រតិកម្ម ទៅនឹងការសម្រេចចិត្ត លើកលែងបម្រាមផ្គត់ផ្គង់ អាវុធចំងាយឆ្ងាយ ទៅឲ្យប្រទេសអ៊ុយក្រែន។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានគាំទ្រនយោបាយសន្តិភាពរបស់អ៊ីរ៉ង់ ជុំវិញការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ។ (ប្រភព៖CNC HOT NEWS)      ចុចអាន   ១០) អន្តរជាតិ៖ អាស៊ាន ងាកទៅរកចិន និងរួមគ្នាទប់ទល់ការដំឡើងពន្ធអាមេរិករបស់លោក Trump។ (ប្រភព៖ BTV NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន សូមគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ក្នុងនោះដែរ សម្ដេចបវរធិបតី នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Ishiba Shigeru នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូ នាចុងខែឧសភា ខាងមុខនេះ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្
+9
នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកជំទាវ មុំ សណ្តាប់ សមាជិការអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញឧទ្ទេសនាមឯកសារ "ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្ស" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦២៕ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៦-ឧសភា-២០២៥   ១) ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។ (ប្រភព៖ FRESH NEWS)       ចុចអាន   ២) ភ្នំពេញ៖ ​អាស៊ាន​ផ្តើម​កិច្ចប្រជុំ​កំពូល​​​នៅ​ម៉ាឡេស៊ី​​ ​​ដោយ​​យក​បញ្ហា​ពន្ធគយអាមេរិកស្ថិត​នៅរបៀបវារៈកំពូល​ ។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន ក្នុងនោះមានយុវជនកម្ពុជាផងដែរ។ (ប្រភព៖ CNC NEWS)     ចុចអាន   ៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងក្រុមហ៊ុនធុរកិច្ចអាស៊ាន។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៥) ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម ពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងបី។ (ប្រភព៖ BTV NEWS)      ចុចអាន   ៦) ភ្នំពេញ៖  កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។ ​ (ប្រភព៖ BTV NEWS)    ចុចអាន   ៧) អន្តរជាតិ៖ ពូទីន បញ្ជូនដ្រូន ៣៥៥គ្រឿង បាញ់សន្ធាប់អ៊ុយក្រែនចាស់ដៃធំបំផុតមិនធ្លាប់មាន អត់ខ្វល់សម្តីត្រាំ ​។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៨) អន្តរជាតិ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាគ្នា​ អំពីការពង្រីកពាណិជ្ជកម្ម អំឡុងសង្គ្រាមពាណិជ្ជកម្មអាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ វៀតណាម-បារាំងចុះកិច្ចព្រមព្រៀងជាច្រើន អំឡុងទស្សនកិច្ចលោក ម៉ាក្រុង នៅហាណូយ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ១០) អន្តរជាតិ៖ អ៉ីរ៉ង់ថានឹងមិនផ្អាកការចម្រាញ់អ៊ុយរ៉ាញូមជាបណ្តោះអាសន្ន ដើម្បីបានកិច្ចព្រមព្រៀងជាមួយអាមេរិកឡើយ។ (ប្រភព៖ kampucheathmey daily )      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ព
+9
នាព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបើកវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានសិក្ខាកាមចំនួន ១២០នាក់។ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

  « គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៥-ឧសភា-២០២៥   ១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី។ (ប្រភព៖ FRESH NEWS)     ចុចអាន   ២) ភ្នំពេញ៖ កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 នៅដើមខែមិថុនាខាងមុខនេះ។ (ប្រភព៖ BTV NEWS)    ចុចអាន   ៣) ភ្នំពេញ៖ ក្រសួងការបរទេស ប្រកាសលទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ​ក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖ UN កម្ពុជា និងប្រទេសមហាអនុតំបន់ទន្លេមេគង្គធ្វើទស្សនកិច្ចរួមគ្នាដើម្បីស្វែងយល់ និងបង្កើនវិធានការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែន។ (ប្រភព៖ FRESH NEWS)    ចុចអាន   ៥) ភ្នំពេញ៖ កូរ៉េខាងជើង ឃុំខ្លួនមន្ត្រី ៣នាក់ ពាក់ព័ន្ធនឹងឧបទ្ទវហេតុអំឡុងសម្ពោធនាវាចម្បាំង ។ (ប្រភព៖ FRESH NEWS)    ចុចអាន   ៦) ភ្នំពេញ៖ ម៉ាឡេស៊ី ថ្កោលទោស «ស្ដង់ដារ២» ជុំវិញអំពើឃោរឃៅ នៅក្នុងតំបន់ហ្កាហ្សា ។ ​ (ប្រភព៖ FRESH NEWS)    ចុចអាន   ៧) ភ្នំពេញ៖ នាយករដ្ឋមន្រ្តីចិន ស្នើឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការ និងការពារពាណិជ្ជកម្មសេរី ​។ (ប្រភព៖ THMEY THMEY NEWS )    ចុចអាន   ៨) អន្តរជាតិ៖ ត្រាំ កំពុងរៀនសូត្រ ពីសង្គ្រាមដ្រូន រវាង រុស្ស៊ីនិងអ៊ុយក្រែន ។ (ប្រភព៖ kampucheathmey daily )    ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព
+1
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok