រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 145 مشترک است و جایگاه 4 992 را در دسته سیاست و رتبه 565 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 145 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 14 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -105 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.70% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.35% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 680 بازدید دریافت میکند. در اولین روز معمولاً 543 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 15 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 145
مشترکین
اطلاعاتی وجود ندارد24 ساعت
-217 روز
-10530 روز
آرشیو پست ها
10 145
+2
រយៈពេល៣ថ្ងៃចុងក្រោយទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជារៀងរាល់ថ្ងៃ
អស់រយៈពេល៣ថ្ងៃចុងក្រោយនេះស្ថានទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជាបន្តបន្ទាប់ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តហក់ឡើងដល់កម្ពស់៧.៥៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៣២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៨១ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 145
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
10 145
គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ប្រារព្វខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥)
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) ស្ថិតនៅមន្ទីរគណបក្សខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្ត, ឯកឧត្តម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍, ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍ និងលោក លោកស្រី សមាជិក សមាជិកា បក្សមន្ទីរ /អង្គភាព ក្រុង/ស្រុក ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។
បន្ទាប់ពីអញ្ជើញអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្តម អ៊ុន ចាន់ដា ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយចាស់ទុំ និងមានគោលនយោបាយច្បាស់លាស់ ដែលជាគ្រិះដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជាឱ្យទទួលបាននូវ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាពិសេស បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន រួមទាំងបានផ្សះផ្សានិងព្យាបាលនូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល៕
10 145
+8
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
10 145
+9
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នា២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងចុះប្រមូលព័ត៌មានបន្ថែមពាក់ពន្ធនឹងគេហដ្ឋានកំណើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីត្រៀមរៀបចំអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ។ កិច្ចប្រជុំនេះធ្វើនៅមន្ទីរទេសចរណ៍ខេត្ត ដោយមានការចូលរួមពីតំណាងអភិបាលក្រុង/ស្រុក និងលោក លោកស្រី ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ផងដែរ។
10 145
+9
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នា២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម នួន សុមេធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងស្រាវជ្រាវស្វែងយល់ពីគេហដ្ឋានកំណើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ។ កិច្ចប្រជុំនេះធ្វើនៅមន្ទីរទេសចរណ៍ខេត្ត ដោយមានការចូលរួមពីតំណាងអភិបាលក្រុង/ស្រុក និងលោក លោកស្រី ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ផងដែរ។
10 145
+9
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីរបៀបប្រើប្រាស់កម្មវិធី APP NEA JOB SEARCH ស្វែងរកការងារ កម្លាំងពលកម្ម ព័ត៌មានទីផ្សារការងារ។ ពិធីផ្សព្វផ្សាយនេះធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការអន្តរវិស័យ តំណាងរដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព និងស្ថាប័នក្រុមហ៊ុន រោងចក្រ ឯកជន ផងដែរ។
10 145
+9
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីរបៀបប្រើប្រាស់កម្មវិធី APP NEA JOB SEARCH ស្វែងរកការងារ កម្លាំងពលកម្ម ព័ត៌មានទីផ្សារការងារ។ ពិធីផ្សព្វផ្សាយនេះធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត នាយករងទីចាត់ការអន្តរវិស័យ តំណាងរដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព និងស្ថាប័នក្រុមហ៊ុន រោងចក្រ ឯកជន ផងដែរ។
10 145
+9
នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តន អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យសាលាមតេយ្យធនធានស្រុកព្រៃឈរ និងសាលាមតេយ្យធនធានអង្គរស្រុកកំពង់សៀម នៅស្រុកព្រៃឈរ និងស្រុកកំពង់សៀមខេត្តកំពង់ចាមដើម្បីត្រៀមខ្លួនជាបេក្ខភាពប្រកួតជាមត្តេយ្យធនធានស្តង់ដារបស់ក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរអប់រំ យុវជននិងកីឡាខេត្ត អភិបាលរងស្រុក ឃុំ និងលោកគ្រូ អ្នកគ្រូសមាជិក សមាជិការ ផងដែរ។
