fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 056 مشترک است و جایگاه 4 990 را در دسته سیاست و رتبه 571 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 056 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 06 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -120 و در ۲۴ ساعت گذشته برابر -8 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.54% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.57% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 658 بازدید دریافت می‌کند. در اولین روز معمولاً 560 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 6 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 07 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 056
مشترکین
-824 ساعت
-377 روز
-12030 روز
آرشیو پست ها
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖

ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយ ៖ កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ

រថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានី ប្រមាណជិត ៧០គ្រឿង បានបំរើសេវាដឹកជញ្ជូនអ្នកដំណើរ ប្រមាណជាង ២៤០០នាក់ ប្រកបដោយសុវត្ថិភាព និងដោយឥតគិតថ្លៃ

ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok

លិខិតអំពាវនាវ ស្ដីពីការឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការរៀបចំពិធី មានលទ្ធភាពក្នុងការទ
លិខិតអំពាវនាវ ស្ដីពីការឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការរៀបចំពិធី មានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម

លិខិតអំពាវនាវ
លិខិតអំពាវនាវ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម (កំពង់ចាម) ៖ នៅព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម ដែល នឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ នឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងប្រជែងសរុប រហូតដល់ ១០០ ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ក្នុងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះ នឹងប្រព្រឹត្តទៅនា ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ថ្ងៃបុណ្យចេញព្រះវស្សា) នៅក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុបចំនួន ១០០ ទូក ដោយក្នុងនោះរួមមាន ទូក «ង» ចំនួន ៥២ ទូក (ស្មើនឹង ២៦ គូ) និងទូកខ្នាតអន្តរជាតិ ចំនួន ៤៨ ទូក (ស្មើនឹង ២៤ គូ)។ ពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសនៃការប្រកួត ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ការប្រកួតត្រូវធ្វើឡើងចំនួន ៤ ជើង ដោយកាត់សេចក្តីលើលទ្ធផល ឈ្នះ-ចាញ់ សុទ្ធសាធ ដោយមិនគិតនាទីឡើយ។ ក្នុងនោះ ជើងទី១ ត្រូវចាប់ឆ្នោតជ្រើសរើសខ្សែទឹក ដោយទូកខ្នាតអន្តរជាតិប្រកួតជាមួយខ្នាតអន្តរជាតិ និងទូក «ង» ខ្នាតវែងប្រកួតជាមួយខ្នាតវែង រួចបន្តទៅជើងទី២ និងទី៣ ដែលជាការប្រកួតចម្រាញ់ខ្លាំងជួបខ្លាំង (អ្នកឈ្នះប៉ះអ្នកឈ្នះ) និងខ្សោយជួបខ្សោយ (អ្នកចាញ់ប៉ះអ្នកចាញ់) ហើយឈានទៅជើងទី៤ ដែលជាជើងប្រកួតសម្រេចដើម្បីស្វែងរកជ័យលាភីលេខ១, លេខ២ និងលេខ៣។ ឯកឧត្តមបានបន្ថែមថា ចំពោះទូកដែលមិនទទួលបានចំណាត់ថ្នាក់ ក៏នឹងទទួលបានទង់កិត្តិយស រួមទាំងការឧបត្ថម្ភលើកទឹកចិត្តផងដែរ ដើម្បីជាការជូនរង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាអង្ករ ចំន
+5
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាអង្ករ ចំនួន ១០តោន ពីលោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia Co.,Ltd ដើម្បីជួយទ្រទ្រង់ដល់កម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ជាថ្ងៃចេញព្រះវស្សា។ ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុប ចំនួន ១០០ទូក ក្នុងនោះ ទូកង «ង» ចំនួន ៥២ទូក ស្មើនឹង ២៦គូ ទូកខ្នាតអន្តរជាតិ ចំនួន ៤៨ទូក ស្មើនឹង ២៤គូ។       

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង «ង» ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងបាញ់កាំជ្រួច នៅក្រុងកំពង់ចាម នាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ជាថ្ងៃចេញព្រះវស្សា។ ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុប ចំនួន ១០០ទូក ក្នុងនោះ ទូកង «ង» ចំនួន ៥២ទូក ស្មើនឹង ២៦គូ ទូកខ្នាតអន្តរជាតិ ចំនួន ៤៨ទូក ស្មើនឹង ២៤គូ។

នៅព្រឹកថ្ងៃទី១៣​ ខែតុលា​ឆ្នាំ២០២៦​ លោក​ យី​ វណ្ណៈ​ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន​ បានដឹកនាំលោកអភិបាលរង​ស្រុក​ លោកអធិការស្រុក
+7
នៅព្រឹកថ្ងៃទី១៣​ ខែតុលា​ឆ្នាំ២០២៦​ លោក​ យី​ វណ្ណៈ​ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន​ បានដឹកនាំលោកអភិបាលរង​ស្រុក​ លោកអធិការស្រុក​ លោកមេឃុំ​ ក្រុមប្រឹក្សាឃុំ​ ស្មៀននឹងលោកមេប៉ុស្តិ៍មេភូមិ​ បានចុះពិនិត្យស្ថានភាពគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេតូច នៅចំណុចភូមិព្រែកតាកែ និងភូមិទំពូង​ ឃុំល្វេ​ ស្រុកកោះសូទិន​ ដែលបង្កឲ្យផ្ទះប្រជាពលរដ្ឋមួយគ្រួសារត្រូវរុះរេី​ និងប្រឈមបាក់ស្រុតផ្លូវបេតុងទៀតផង។ #សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទិ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទិ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

រដ្ឋបាលស្រុកស្ទឹងត្រង់ រៀបចំប្រណាំងទូក«ង»ខ្នាតអន្តរជាតិ ទាក់ទាញប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (កំពង់ចាម)៖ ដើម្បីអភិរក្ស និងលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដែលបន្សល់ទុកពីដូនតា ព្រមទាំងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តក្នុងមូលដ្ឋាន រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ៤ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងអ្នកឧកញ៉ា ឡុង ស្រេង អគ្គនាយកចំការបឹងកេត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូក «ង» នាពេលនេះ បានប្រព្រឹត្តទៅដោយមានការគាំទ្រ និងការចូលរួមឧបត្ថម្ភពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ព្រះមេគុណស្រុកស្ទឹងត្រង់ ព្រមទាំងសប្បុរសជននានា។ លោកអភិបាលស្រុកបានបន្ថែមថា កម្មវិធីនេះរដ្ឋបាលស្រុកបានសហការយ៉ាងជិតស្និទ្ធជាមួយសាលាអនុគណស្រុក និងសប្បុរសជននានា ដើម្បីជួយរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិនេះឡើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ លោកអភិបាលស្រុកបានឱ្យដឹងទៀតថា សម្រាប់ទូក «ង» ដែលបានចូលរួមប្រកួតនាពេលនេះ មានទូកមកពីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ សរុបចំនួន ១៥គូ ដែលបានមកប្រកួតប្រណាំងល្បឿនគ្នាយ៉ាងស្វិតស្វាញ និងសប្បាយរីករាយ។ ទន្ទឹមនឹងនេះ លោក បាន ស្រេង ក៏បានស្នើដល់កីឡាករទាំងអស់ ត្រូវរក្សាឱ្យបាននូវវិន័យក្នុងការប្រកួត ដោយប្រកាន់ខ្ជាប់នូវស្មារតី «ឈ្នះគឺឈ្នះ ចាញ់គឺចាញ់» និងគោរពគ្នាក្នុងនាមជាកីឡាករមិត្តភាព។ លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ដើម្បីគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក «ង» ឱ្យដំណើរការទៅដោយរលូន និងមានភាពអធិកអធម ជាពិសេសការឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ លោក បាន ស្រេង បានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃការរៀបចំពិធីប្រណាំងទូក «ង» គឺដើម្បីថែរក្សា និងលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសតាំងពីបុរាណកាលមក ព្រមទាំងបណ្តុះស្មារតីឱ្យយុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ចេះស្រឡាញ់ ថែរក្សា និងចងចាំនូវទំនៀមទម្លាប់ប្រពៃណីដ៏មានតម្លៃរបស់ជាតិ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមជាលោកឪពុក អ្នកម្តាយ និងសាច់ញាតិ បងប្អូន ក្នុងថ្ងៃភ
+2
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមជាលោកឪពុក អ្នកម្តាយ និងសាច់ញាតិ បងប្អូន ក្នុងថ្ងៃភ្ជុំធំ នៅវត្ត កំពង់ជ្វា និងវត្តកំពង់ស្បូវ ដោយសេចក្តីជ្រះថ្លាក្រៃលែង។ សូមអនុមោទនាបុណ្យ🙏🙏🙏