រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 158 مشترک است و جایگاه 4 962 را در دسته سیاست و رتبه 556 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 158 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 11 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -112 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.66% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.23% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 677 بازدید دریافت میکند. در اولین روز معمولاً 532 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 12 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 158
مشترکین
اطلاعاتی وجود ندارد24 ساعت
-247 روز
-11230 روز
آرشیو پست ها
10 156
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនខេត្ត នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគ្គាសាខាសមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃស្អែក ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
10 156
+3
សាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ កំណត់ទីតាំងដីជើងបង្គោលនៃខ្សែបញ្ជូនអគ្គិសនីជាតិតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ចាម ដែលអគ្គិសនីកម្ពុជា បានទូទាត់សំណងរួចរាល់ ដើម្បីជាមូលដ្ឋានក្នុងករណីមានការចុះបញ្ជី ឬកាត់ចេញកម្មសិទ្ធិម្ចាស់ដីដែលមានការផ្ទេសិទ្ធិ ឬការទិញ-លក់ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ សរុប ២៥៤បង្គោល ពាក់ពន្ធ័នឹងប្រជាពលរដ្ឋ២៧៦គ្រួសារ ។
10 156
+4
នាព្រឹកថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម បានដឹកនាំមន្រ្តី ចូលរួមប្រជុំដើម្បីតម្រង់ទិសការងារដល់អនុគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធគារក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ តាមកម្មវិធី ZOOM នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក និងជាអនុប្រធានអចិន្តៃ្រយ៍គណៈកម្មការរៀបចំការប្រឡងប្រជែង ។
10 156
+5
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជំរុញការផ្សព្វផ្សាយការតភ្ជាប់បណ្តាញ (សិបទិក) ទុយោទឹកកខ្វក់ចូលតាមខ្នងផ្ទះ បញ្ជូលទៅអាងប្រព្រឹត្តកម្ម និងការដោះស្រាយរុះរើខ្សែអគ្គិសនីបង្កប់ក្រោមដី នៅសង្កាត់ពាក់ព័ន្ធ ស្ថិតក្នុងក្រុងកំពង់ចាម។ កិច្ចប្រជុំនេះធ្វើសាលាខេត្តកំពង់ចាម មានការអញ្ជើញចូលដោយលោក លោកនាយករងរដ្ឋបាលសាលខេត្ត អភិបាលរងក្រុង-ចៅសង្កាត់ មន្ទីរ-អង្គភាព មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផងដែរ។
10 156
+9
នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះពិនិត្យលើ ករណីពលរដ្ឋផ្ញើចូលទំព័រហ្វេសបុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីករណីពលរដ្ឋស្នើសុំវាស់វែងបោះបង្គោលព្រំដី នៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។
10 156
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលេីកទិសដៅអនុវត្តបន្ត
(កំពង់ចាម): នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលេីកទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ទឹកទន្លេមេគង្គក្នុងឆ្នាំ ២០២៥ មកដល់ពេលនេះ បានហក់ឡើងកម្ពស់ ១០ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២៤ ជាង ៣ម៉ែត្រ បើប្រៀបធៀបពេលវេលាដូចគ្នា។ ប្រការនោះដែលធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ និងធ្វើការផ្សព្វផ្សាយផែនការ ត្រៀមបម្រុងដើម្បីឆ្លើយតបគ្រោះមហន្តរាយក្នុងឆ្នាំនេះ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់យ៉ាងធំធេង ក្នុងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកយើង ដែលបានរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដោយធានាបាននូវប្រសិទ្ធភាពការងារ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ ដែលមានសកម្មភាពជាច្រើន យើងទទួលបានជោគជ័យ ដោយគិតផ្ដើមចេញពីពេលពិធីបុណ្យឆ្លងឆ្នាំសាកល រហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមទាំងការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ ក្នុងពិធីបុណ្យធំៗជាបន្តបន្ទាប់ ជាពិសេសគឺបានទទួលការផ្ដល់ទំនុកចិត្តពីប្រជាពលរដ្ឋ មកលើអាជ្ញាធរ និងសមត្ថកិច្ចយើង ក្នុងការរក្សាបាន នូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងសហគមន៍។
ទន្ទឹមនឹងជោគជ័យនេះ ឯកឧត្តមអភិបាលខេត្ត ដ៏បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះឲ្យគណៈបញ្ជាការឯកភាពខេត្ត ដំដៅធ្វើយ៉ាងណា ពង្រឹងប្រសិទ្ធភាពការងារ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមនឹងការបង្រា្កបនូវរាល់បទល្មើសទាំងឡាយ ដូចជាក្មេងទំនើង, គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យដូចជាភ្លៀងរលឹម ដើម្បី រក្សាបាននូវសុខសណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាជន។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ខេត្តកំពង់ចាម ស្ថិតនៅជាប់ដងទន្លេមេគង្គ ដូច្នេះឲ្យតែដល់រដូវវស្សា គឺអាជ្ញាធរតែងតែមានការព្រួយបារម្ភ ដោយសារទឹកជំនន់ទន្លេមេគង្គនេះតែម្ដង ជាពិសេស ឆ្នាំ ២០២៥ នេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហ៊ុកខ្ពស់ជាងឆ្នាំមុន ។ ក្នុងនាមអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវតែចុះពិនិត្យជាប្រចាំនូវតំបន់ងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស-ស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ ដោយត្រូវណែនាំពួកគាត់ឱ្យមានការត្រៀមបង្ការ រកទីទួលមានសុវត្ថិភាព ដែលអាចឲ្យប្រជាពលរដ្ឋយើងផ្លាស់ប្ដូរមករស់នៅបណ្ដោះអាសន្នបាន និងត្រូវរៀបចំបម្រុងស្បៀងអាហារ ថ្នាំសង្កូវ ដើម្បីសង្គ្រោះ ដូចជាការប្រើប្រាស់កម្លាំង និងក្រុមឆ្លើយតប ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ក្នុងករណីដែលមានការទំនាក់ទំនងមក៕
10 156
+9
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួម ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាននិងវាយតម្លៃយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនរវានុវត្តន៍ និងជាប្រធាន គ.ស.អ.ស.ក. ដោយមានការចូលរួម ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អង្គការដៃគូរពាក់ព័ន្ធ ជាច្រើនរូប នៅសាលប្រជុំ សណ្ឋាគារសាន់អេនម៉ូន រាជធានីភ្នំពេញ។
10 156
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០ម៉ែត្រ
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងដល់កម្ពស់១០.០០ម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.០០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,០៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៧.៣០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៦។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 156
កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោកអភិបាលរងខេត្ត ២រូប គឺ លោក ខ្លូត ចិន្តា និងលោក លី សារ៉ារិទ្ធ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរវិស័យជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សម្រាប់របៀបវារៈសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំ ឆមាសទី១ និងលើកទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (កក្កដា សីហា កញ្ញា) ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការរៀបចំគម្រោងចំណូល - ចំណាយ ថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៦។
៥-បញ្ហាផ្សេងៗ។
10 156
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត
(រាជធានីភ្នំពេញ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជាសម្រាប់អនុវត្តបន្ត ស្ថិតនៅវិមានសន្តិភាព។
