fa
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 205 مشترک است و جایگاه 4 933 را در دسته سیاست و رتبه 542 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 205 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -120 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.26% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.72% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 639 بازدید دریافت می‌کند. در اولین روز معمولاً 584 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 205
مشترکین
-324 ساعت
-317 روز
-12030 روز
آرشیو پست ها
អភិបាលខេត្តកំពង់ចាម​ ស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំស
+9
អភិបាលខេត្តកំពង់ចាម​ ស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ (កំពង់ចាម​) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ ត្រូវចេះប្រើប្រាស់ថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព សន្សំសំចៃ និងទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន។​ ថ្លែងបែបនេះក្នុងកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ ខែមិនា​ ឆ្នាំ​២០២៦។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់លោក លោកស្រី ជាក្រុមប្រឹក្សា សមាគម​ និងជាគណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ចាម​ ត្រូវធ្វើការប្រើប្រាស់ថវិកាសេវាសង្គមប្រកបដោយទទួលខុសត្រូវ​ និងបរិយាបន្ន ពិសេសផ្តោតជាអាទិភាព​ គឺការបណ្តុះបណ្តាលធនធានមនុស្ស​ ឱ្យក្លាយទៅជាមូលធនមនុស្ស។​ ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានជំរុញដល់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន​ទាំងអស់​ ត្រូវពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គល ដែលមានតួនាទីក្នុងក្រុមប្រឹក្សា​ ប្រកបដោយជវភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ពង្រឹងភាពធន់ក្នុងការវិវត្តរបស់សកលលោក។​ ព្រមទាំងបណ្តុះស្មារតីសាមគ្គីជាតិជាធ្លុងមួយជំវិញរាជរដ្ឋាភិបាល និងជឿជាក់លើដំណោះស្រាយរបស់រាជរដ្ឋាភិបាលផងដែរ​៕

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២
+9
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ដោយគម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក ព្រោះថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះផ្សព្វផ្ស
+9
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះផ្សព្វផ្សាយនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់កម្មវិធីទូរសព្ទដៃApp NoDrug ជូនដល់នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន(ស្ពឺ) ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ បានត្រៀមរួចជាស្រេចនូវបរិក្ខារពេទ្យ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ

រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី និងផ្ដល់ម្ហូបអាហារជិត ៤០មុខជូនភ្ញៀវទេសចរ

រដ្ឋបាលខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំក្បួនដង្ហែ និងស្ដង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ២០២៦
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំក្បួនដង្ហែ និងស្ដង់ពិព័រណ៍ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ លថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឧត្តម ឡោ ចាន់លី ឯកឧត្តម ស្រី សុភ័ក្ត្រ និង ឯកឧត្តម ឃន ប្រុស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការរៀបចំក្បួនដង្ហែបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងការរៀបចំស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ។​ កិច្ចប្រជុំនេះនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកនាយករង លោកស្រីនាយិកា រដ្ឋបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១០ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនឯកជនផងដែរ។

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល
+9
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២។

លោក រ៉េត សារ៉ាត ណែនាំដល់វត្តអារាមនានា ក្នុងខេត្តកំពង់ចាម នូវចំណុចសំខាន់ៗ ៤ចំណុច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សូមប្រុងប្រយ័ត្ន ការផ្ញើសារអូសទាញផ្តល់ការងារមិនស្របច្បាប់ដែលទទួលបានកម្រៃខ្ពស់!!! លំអិត៖​ https://www.facebook.com/share/p/1CS
សូមប្រុងប្រយ័ត្ន ការផ្ញើសារអូសទាញផ្តល់ការងារមិនស្របច្បាប់ដែលទទួលបានកម្រៃខ្ពស់!!! លំអិត៖​ https://www.facebook.com/share/p/1CSRPhfY3c/?mibextid=wwXIfr

5_6179110126666915055.mp417.35 MB

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ  មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ស្ថិតនៅសាលាស្រុកព្រៃឈរ។

នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំ
+9
នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកបាធាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២។

សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភ
+9
សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុក ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ ដែលរៀបចំអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន នៅសណ្ឋាគារ អិលប៊ីអិន អាស៊ាន ខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តក្រចេះ រដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលក្រុងកំពង់ចាម រដ្ឋបាលស្រុកកោះសូទិន រដ្ឋបាលស្រុកកំពង់សៀម និងតំណាងអង្គការដៃគូផងដែរ។

នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំ
+9
នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងស្រុកកងមាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២។

ព្រឹទ្ធសភាចុះផ្សព្វផ្សាយសភាពការណ៍កម្ពុជា និងសមិទ្ធផលនានាជូនដល់មន្ត្រីរាជការខេត្តកំពង់ចាម

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិជំរុញអាជ្ញាធរខេត្តខិតខំបំពេញតួនាទីឱ្យល្អប្រសើរ