fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 064 مشترک است و جایگاه 4 991 را در دسته سیاست و رتبه 571 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 064 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 05 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -114 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.17% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.57% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 621 بازدید دریافت می‌کند. در اولین روز معمولاً 561 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 6 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 06 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 064
مشترکین
-224 ساعت
-327 روز
-11430 روز
آرشیو پست ها
អាជ្ញាធរឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បង្ហាញក្ដីរីករាយ ខណៈក្នុងមួយឆ្នាំៗមានការអភិវឌ្ឍជាហូរហែ

សៀមរាប៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ​ប្រធា​នក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាល ស្តីពី “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការគ្រប់គ្រងផ្អែកលើលទ្ធផល” ។ វគ្គបណ្ដុះបណ្ដាលធ្វើនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត, សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្ត ទាំង ២៥ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ គោលបំណងវគ្គបណ្ដុះបណ្ដាល៖ ១. ពង្រឹងការយល់ដឹងស៊ីជម្រៅអំពីចក្ខុវិស័យ បេសកកម្ម និងអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈកាលជាង ៣ ឆ្នាំ កន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ២. លើកកម្ពស់ការដឹកនាំក្រុមប្រឹក្សារាជធានី ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងការវិវត្តនៃសង្គម-សេដ្ឋកិច្ច និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំឱ្យគ្រប់បញ្ចាការគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាព ព្រមទាំងការសម្រួល ចរាចរណ៍ ឱ្យបានល្អប្រសើរ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកចូលរួម និងការកំសាន្ដសប្បាយ ក្នុងពិធី ប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងការតាំងពិព័រណ៍សមិទ្ធផលនានា នាប៉ុន្មានថ្ងៃខាងមុខនេះ

កំពង់ចាម ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត
+9
កំពង់ចាម ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុងការងារដើម្បីពិនិត្យ និងពិភាក្សាករណីដោះស្រាយទំនាស់ព្រំ​ដីលើប្លង់កម្មសិទ្ធ ស្ថិតនៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅសាលប្រជុំ សាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី នៅក្រុងកំពង់ចាម (កំពង់ចាម)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រី នៅក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ដែលទើបសាងសង់រួចរាល់ ចាប់ពីចំណុចផ្លូវភ្លោះទល់មុខធនាគារ អេស៊ីលីដា មានប្រវែង ៦៣០ម៉ែត្រ រហូតដល់គល់ស្ពានគីហ្សូណា នឹងត្រូវបំពាក់បង្គោលភ្លើងចំនួន ២៥ដើម ដោយរៀបចំដាក់ជាលក្ខណៈធ្មេញរណារ។ បង្គោលភ្លើងនឹងត្រូវដាក់ឆ្លាស់គ្នា ដោយមានគម្លាតពីបង្គោលមួយទៅបង្គោលមួយទៀតប្រវែង ៥០ម៉ែត្រ និងគម្លាតរវាងបង្គោលដែលដាក់ឆ្លាស់គ្នា ២៥ម៉ែត្រ។ ដោយឡែក នៅតំបន់រង្វង់មូលសេះទន្លេអុំ ក្រុមការងារបច្ចេកទេសបានដំឡើងបង្គោលភ្លើងចំនួន ៣ដើម រួចរាល់ហើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងកំពង់ចាម ឱ្យរៀបចំក្រុមការងារបច្ចេកទេសចុះជួសជុល កែលម្អ និងបំពាក់អំពូលភ្លើងបំភ្លឺពេលរាត្រីបន្ថែម តាមបណ្តោយសួនច្បារមាត់ទន្លេ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរដែលមកលម្ហែកម្សាន្ត។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សួនច្បារទន្លេអុំ ដែលកំពុងដំណើរការយ៉ាងមមាញឹក។ គិតមកដល់ពេលនេះ ការដ្ឋានសម្រេចបានប្រមាណ ៧០% ហើយ ដោយរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីបច្ចេកទេស និងក្រុមជាងយកចិត្តទុកដាក់អនុវត្តការងារសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាព និងភាពរឹងមាំនៃសំណង់ អាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋតរៀងទៅ៕

ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម នាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៤២គ្រួសារ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤២គ្រួសារ នៅក្នុងឃុំ សំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ មានប្រសាសន៍ក្នុងជំនួបនោះ ឯកឧត្តម បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុនសែន សម្តេចប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ក្នុងនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត និងលើកទឹកចិត្តឱ្យខិតខំមន្ថែមទៀតទៅលើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលុបបំបាត់នូវបញ្ហាអបាយមុខនិងភាពអសន្តិសុខនានាដែលធ្វើអោយរាំងស្ទះដល់ដំណើការរីកចម្រើនរបស់ភូមិឃុំក៍ដូចជាសង្គមជាតិរបស់យើង។ ឯកឧត្តម លន់ លឹមថៃ ក៏បានលើកឡើងអំពីការវិវត្តន៍ថ្មីៗនៃសភាពការណ៍បច្ចុប្បន្នដែលប្រទេសជាតិយើងកំពុងតែប្រឈម ដូចជាជម្លោះរឿងព្រំដែនរវាងខ្មែរ និងសៀម រួមជាមួយបញ្ហាសេដ្ឋកិច្ចជាសកលដែលកំពុងកើតមាននាពេលបច្ចុប្បន្នបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ ឆ្លើយតបទៅនិងសភាពការណ៍នេះ ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាជនយើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងដ៏រឹងមាំរបស់ជាតិ ជាពិសេសសូមបងប្អូនប្រជាជនយើងត្រូវមានការជឿជាក់មកលើរដ្ឋាភិបាល ក្នុងកាដឹកនាំប្រទេសជាតិ ក៏ដូចជាពង្រឹងសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងនោះឯកឧត្តម បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំព្យាយាមក្នុងការប្រកបកិច្ចការងារដើម្បីកែប្រែនូវជីវភាពគ្រួសារអោយកាន់តែប្រសើរឡើង ជាពិសេសត្រូវជួយជម្រុញអោយកូនចៅបានទៅសិក្សារៀនសូត្រអោយបានចេះដឹងដើម្បីយកចំណេះជំនាញទាំងនោះមកជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូលផងដែរ។ និងសូមថែទាំសុខភាពឱ្យបានល្អ ត្រូវប្រកាន់ខ្ជាប់នូវអណាម័យអោយបានខ្ពស់ ដោយបច្ចុប្បន្នអាកាសធាតុក៏មានកាប្រែប្រួល ដូចនេះបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័តអោយបានខ្ពស់អំពីបញ្ហានានាដែលអាចកើតមានឡើងជាយថាហេតុ។ ជាចុងក្រោយឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថាអំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូបក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែចុះជួបផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានទុក្ខលំបាក។ ក្នុងជំនួបនោះឯកឧត្ដម លន់ លឹមថៃ បានផ្តល់ជូននូវសម្ភារ និងជាថវិការជូនដល់ប្រជាពលរដ្ឋជួបការលំបាកទាំង ៤២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម , ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ , មី ចំនួន ១កេស ថវិកាចំនួន ៥០.០០០រៀល ជូននគរបាល និងប្រជាការពារ ១៥នាក់ ក្នុង១នាក់ ទទួលបានថវិកាចំនួន ២០.០០០រៀលផងដែរ។