រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 199 مشترک است و جایگاه 4 926 را در دسته سیاست و رتبه 543 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 199 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 29 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -114 و در ۲۴ ساعت گذشته برابر -6 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.34% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.88% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 647 بازدید دریافت میکند. در اولین روز معمولاً 600 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 6 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 30 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 199
مشترکین
-624 ساعت
-317 روز
-11430 روز
آرشیو پست ها
10 199
+7
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ ។ ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងរាជធានី-ខេត្ត ស្នងការ ស្នងការរង នគរបាលរាជធានីខេត្ត លោកឧកញ៉ា អ្នកឧកញ៉ា ដែលជាម្ចាស់ខូនដូ ផ្ទះល្វែង បូរី អាផាមិន រោងចក្រ សហគ្រាស ដែលមានការពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន៣៥៦នាក់ ។
10 199
+9
អភិបាលខេត្តកំពង់ចាម ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានស្នើដល់អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម លោក លោកស្រី ប្រធានចុះជួយសង្កាត់ទាំង៤ សុំបន្តធ្វើវេទិកាសាធារណៈ ឲ្យបានគ្រប់សង្កាត់ ដើម្បីស្រង់តំរូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាន់ ពេលវេលា ហើយ ក៏ជា ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈវេទិកានេះ។ ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រាជរដ្ឋា ភិបាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការ ប្រចាំការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ,លោកជំទាវ ស៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម,ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម,និង ឯកឧត្តម សេះ ពុនយ៉ាមីន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុម ការងារចុះមូលដ្ឋានក្រុងកំពង់ចាម។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កន្លងមក ការងារដោះស្រាយនូវតំរូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ចំគោលដៅ ដោះស្រាយមានប្រសិទ្ធ ភាពខ្ពស់ គឺការធ្វើវេទិកាសាធារណៈតាម ឃុំ សង្កាត់ ដែលប្រជាពលរដ្ឋអាចលើកឡើង ជួបផ្ទាល់ជាមួយក្រុមការងារ ចុះជួយតាមសង្កាត់ អាចបាន ដឹងសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈនេះ ដូច្នេះ សូមឲ្យ អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម ប្រធានក្រុមការងារ ចុះមូលដ្ឋាន សង្កាត់ បន្តធ្វើវេទិកា សាធារណៈឲ្យបាន ញឹកញាប់ ដើម្បីរួមចំណែក លើកស្ទួយ ជីវភាព រស់នៅ ប្រជាពលរដ្ឋ កាន់តែធូរធារ។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ ត្រូវតាមដាន ត្រួតពិនិត្យ លើការងាររបស់ចៅសង្កាត់ រាល់ការអភិវឌ្ឍតាមសង្កាត់ ទាំងអស់ និងការតាមដានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនរហ័សទាន់ពេលវេលា សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ឯកឧត្តម បានណែនាំ ដល់ក្រុមការងារ ត្រូវធ្វើអំពើល្អ ចុះជួយ ផ្តល់ការឧបត្ថម្ភផ្សេងៗ ជាមួយ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជីវភាព ឲ្យពួកគាត់រួចផុតពីភាពក្រីក្រ។
ឯកឧត្តម ក៏បានស្នើដល់ ក្រុមការងារ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម ភូមិ សង្កាត់ ទាំងអស់ ពីការអភិវឌ្ឍក្នុងក្រុងកំពង់ចាម ដែលបច្ចុប្បន្ន ខាងក្រុមហ៊ុន កំពុងដុតដៃដុតជើង រួសរាន់ កសាងផ្លូវឡើងវិញ ក្នុងនោះ ការងារអភិវឌ្ឍនេះ ខាងក្រុមហ៊ុន នឹងបិទបញ្ចប់ ធ្វើផ្លូវទាំងអស់ក្នុងក្រុងកំពង់ចាម មុនពិធីចូលឆ្នាំខ្មែរ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មានអធ្យាស្រ័យ មានការយោគយល់ អត់ធ្មត់ បន្តិច ដើម្បី យើងទាំងអស់គ្នា ទទួលបានទីក្រុងឆ្លាតវៃ ទីក្រុងដែលស្អាតជាងគេ៕
10 199
+9
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឲ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោល និងអំពូលភ្លើងចាស់ៗឡើងវិញ ស្ថិតក្រុងកំពង់ចាម ដើម្បីឲ្យការតែមានភាពស្រស់បំព្រងទ្វេរឡើង និងជួយ លើកសម្រស់ក្រុងកំពង់ចាមឲ្យកាន់តែទាក់ទាញភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ដែលគម្រោងទាំងនេះ ត្រូវធ្វើឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្នុងដំណាក់កាលទី១នេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំបំពាក់អំពូលថ្មីបំភ្លឺសាធារណៈ ដោយចាប់ផ្ដើម ពីមុខភោជនីយដ្ឋាន ហាវអាន រហូតដល់ វេទិកាអ៊ុំទូក និង ចាប់ពី វេទិកាអ៊ុំទូក រហូតដល់មុខ វត្តដីក្រុងកំពង់ ចាម។ ឯកឧត្តម បានណែនាំ ដល់ក្រុមហ៊ុន មេគង្គអេមើជេទីខបភើរេសិន (MAC) ក៏ត្រូវចុះសិក្សាពីការត្រៀមបំពាក់អំពូលបំភ្លឺផ្លូវ ចាប់ពីរង្វង់មូលសេះហោះ ដល់រង្វង់មូលស្ពានគីហ្សូណា និងបំពាក់អំពូលភ្លើងដែលខូចៗ ឡើងវិញនៅវិមានឯករាជ្យ រហូតដល់ សាលាខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ លោកនាយករងរដ្ឋបាលសាលាខេត្ត ចុះសិក្សាជាមួយ ក្រុមហ៊ុន ធ្វើការវាយតម្លៃ ចំនួនដែលត្រូវបំពាក់អំពូលថ្មីចំនួនប៉ុន្មាន ជួលជុលឡើងចំនួនប៉ុន្មាន និងតំលៃនៃការធ្វើថ្មី និងជួសជុលអស់ចំនួនប៉ុន្មាន ដើម្បីឲ្យរដ្ឋបាលធ្វើការអនុម័ត ទូទាត់ឲ្យក្រុមហ៊ុន។
ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំដល់ក្រុមហ៊ុនត្រូវធ្វើការបំពាក់អំពូលបំភ្លឺសាធារណៈថ្មី និងជួសជុលឡើងវិញឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែមិនា ឆ្នាំ២០២៦ ដើម្បីរដ្ឋបាលខេត្តត្រៀមរៀបចំពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខ ឲ្យកាន់តែស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាមផង និងភ្លៀវទេសចរណ៍ជាតិ ព្រមទាំង អរន្តជាតិ។
បើតាមការឲ្យដឹងពីក្រុមហ៊ុនមេគង្គអេមើជេទីខបភើរេសិន (MAC) ធ្វើការផ្លាស់ប្តូរអំពូលអគ្គិសនីបំភ្លឺ សាធារណៈពីការផ្ញើខ្លួនតាមបង្គោលបេតុងនានា មកបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុន ហើយអំពូលភ្លើងបំភ្លឺសាធារណៈសរុបមានចំនួន១.៧៣៨អំពូល ក្នុងនោះអំពូលបំពាក់តាមបង្គោលបេតុង នានាមានចំនួន ១.១៣១បង្គោល និងបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុនមានចំនួន ៤១០បង្គោល៕
10 199
+9
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឲ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោល និងអំពូលភ្លើងចាស់ៗឡើងវិញ ស្ថិតក្រុងកំពង់ចាម ដើម្បីឲ្យការតែមានភាពស្រស់បំព្រងទ្វេរឡើង និងជួយ លើកសម្រស់ក្រុងកំពង់ចាមឲ្យកាន់តែទាក់ទាញភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ដែលគម្រោងទាំងនេះ ត្រូវធ្វើឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្នុងដំណាក់កាលទី១នេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំបំពាក់អំពូលថ្មីបំភ្លឺសាធារណៈ ដោយចាប់ផ្ដើម ពីមុខភោជនីយដ្ឋាន ហាវអាន រហូតដល់ វេទិកាអ៊ុំទូក និង ចាប់ពី វេទិកាអ៊ុំទូក រហូតដល់មុខ វត្តដីក្រុងកំពង់ ចាម។ ឯកឧត្តម បានណែនាំ ដល់ក្រុមហ៊ុន មេគង្គអេមើជេទីខបភើរេសិន (MAC) ក៏ត្រូវចុះសិក្សាពីការត្រៀមបំពាក់អំពូលបំភ្លឺផ្លូវ ចាប់ពីរង្វង់មូលសេះហោះ ដល់រង្វង់មូលស្ពានគីហ្សូណា និងបំពាក់អំពូលភ្លើងដែលខូចៗ ឡើងវិញនៅវិមានឯករាជ្យ រហូតដល់ សាលាខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ លោកនាយករងរដ្ឋបាលសាលាខេត្ត ចុះសិក្សាជាមួយ ក្រុមហ៊ុន ធ្វើការវាយតម្លៃ ចំនួនដែលត្រូវបំពាក់អំពូលថ្មីចំនួនប៉ុន្មាន ជួលជុលឡើងចំនួនប៉ុន្មាន និងតំលៃនៃការធ្វើថ្មី និងជួសជុលអស់ចំនួនប៉ុន្មាន ដើម្បីឲ្យរដ្ឋបាលធ្វើការអនុម័ត ទូទាត់ឲ្យក្រុមហ៊ុន។
ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំដល់ក្រុមហ៊ុនត្រូវធ្វើការបំពាក់អំពូលបំភ្លឺសាធារណៈថ្មី និងជួសជុលឡើងវិញឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែមិនា ឆ្នាំ២០២៦ ដើម្បីរដ្ឋបាលខេត្តត្រៀមរៀបចំពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខ ឲ្យកាន់តែស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាមផង និងភ្លៀវទេសចរណ៍ជាតិ ព្រមទាំង អរន្តជាតិ។
បើតាមការឲ្យដឹងពីក្រុមហ៊ុនមេគង្គអេមើជេទីខបភើរេសិន (MAC) ធ្វើការផ្លាស់ប្តូរអំពូលអគ្គិសនីបំភ្លឺ សាធារណៈពីការផ្ញើខ្លួនតាមបង្គោលបេតុងនានា មកបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុន ហើយអំពូលភ្លើងបំភ្លឺសាធារណៈសរុបមានចំនួន១.៧៣៨អំពូល ក្នុងនោះអំពូលបំពាក់តាមបង្គោលបេតុង នានាមានចំនួន ១.១៣១បង្គោល និងបំពាក់លើបង្គោលដែក ជារបស់ក្រុមហ៊ុនមានចំនួន ៤១០បង្គោល៕
10 199
+9
នៅរសៀល ថ្ងៃព្រហស្បតិ៍្ត ទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានប្រតិភូក្រសួងទេសចរណ៍ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១- ២០២៥ ខេត្តកំពង់ចាម កិច្ចប្រជុំនេះដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ដកំពង់ចាម ។
10 199
+9
រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតនៅសាលាខេត្តកំពង់ចាម។
10 199
+7
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពក្រុមការងារគណនេយ្យភាពសង្គមក្រុង ស្រុក នៅសាលប្រជុំសាលាខេត្ត។ វគ្គបណ្ដុះបណ្ដាលមានរយៈពេល ២ថ្ងៃ ថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត , នាយក នាយករងទីចាត់ការ , ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ , ក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលរងក្រុង ស្រុក, ប្រធានការិយាល័យផែនការគាំទ្រឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។
10 199
+2
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរគោរពជូនពរ ឯកឧត្តម បណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សពព្រះរាជហឫទ័យតែងតាំងគោរមងារ ជា "បណ្ឌិតសភាចារ្យ" តបតាមការក្រាបបង្គំទូលស្នើ ពីសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។🌹🙏
10 199
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ។❤️🙏
10 199
+9
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ជា គឹមតុង អនុប្រធាននាយកដ្ឋាន ចំណូលពីទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះពិនិត្យសំណើសុំអនុញ្ញាត ដាក់ទុនវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្គន់ នៅស្រុកជើងព្រៃ ដោយបានរៀបចំជួសជុលកែលម្អឡើងវិញនូវផ្នែកខ្លះនៃចំណតរថយន្តស្គន់។
10 199
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
(រាជធានីភ្នំពេញ): នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅវិមានសន្តិភាព។
10 199
+1
សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ា ណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ
10 199
+9
នៅព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។
10 199
អភិបាលខេត្តកំពង់ចាម ជំរុញសមត្ថកិច្ចឱ្យបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន ពិសេស Online Scams
10 199
+9
កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ«ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤»បេក្ខភាព ក្រុងកំពង់ចាម
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម និងលោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត និងជាប្រធានគណៈប្រតិភូក្រុម ការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ «ចលនាប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៤»បេក្ខភាព ក្រុងកំពង់ចាម។
លោក គន់ សុភា អភិបាលរងខេត្ត បានបញ្ជាល់ថា ក្នុងការដាក់ពាក្យប្រឡងក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ឆ្នាំ២០២៥នេះ សម្រាប់រដ្ឋបាលក្រុងកំពង់ចាម បាន បំពេញទៅតាមសូចនាករគោលទាំង៧ សូចនាករលំអិត៤១ និងលក្ខណៈវិនិច្ឆ័យទាំង១១៣ (ស្មើ នឹង១២០ពិន្ទុ) គោលការណ៍ទាំងអស់នេះ គឺជាការណែនាំរបស់គណៈកម្មាធិការជាតិវាយតម្លៃទី ក្រុងស្អាត របស់ក្រសួងទេសចរណ៍។
លោក អភិបាលរងខេត្ត បន្តថា ចលនាប្រឡងប្រណាំងទី ក្រុងស្អាតលើកទី៤នេះ ទោះបីជាក្រុងកំពង់ចាម មិនបានទទួលនូវជ័យលាភីផ្ការំដូង៣ទងក៏ដោយ ក្រុងកំពង់ចាមនៅតែបន្តកិច្ចខិតខំក្នុងការអនុវត្តការងារទីក្រុងស្អាត ដែលសុទ្ធតែជាការងារជា ប្រក្រតីរបស់រដ្ឋបាលដែនដី ដូចជាការគ្រប់គ្រងសំណល់, ភាពស្អាត, ភាពទាក់ទាញផ្នែក ទេសចរណ៍,ហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម ដើម្បីឆ្ពោះទៅដណ្តើមជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុង ស្អាតលើកៗក្រោយទៀត ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ាននា ពេលខាងមុខផងដែរ៕
លោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាតបានឲ្យដឹងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ នៅក្រុង និងខណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាតម្លៃបន្ថែម ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ៕
10 199
+9
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីភារកិច្ចត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខ ។
កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្ដម ឈិន កេតនា ឧបនាយករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅសាលប្រជុំអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រាជធានីភ្នំពេញ ។
