រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 158 مشترک است و جایگاه 4 962 را در دسته سیاست و رتبه 556 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 158 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 11 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -112 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.66% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.23% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 677 بازدید دریافت میکند. در اولین روز معمولاً 532 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 12 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 158
مشترکین
اطلاعاتی وجود ندارد24 ساعت
-247 روز
-11230 روز
آرشیو پست ها
10 158
+1
អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារស្រុក ចុះស្រាវជ្រាវ និងពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសតាម Online (Online Scam)នៅ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
10 158
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពង្រឹងប្រសិទ្ធភាពការងារ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
10 158
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នេះឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបំពាក់បំប៉នអំពីគោលការណ៍ការងារចាត់តាំង និងកសាងគណបក្ស ឧទ្ទេសនាមដោយ ឯកឧត្ដម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណបក្សខេត្ត, សមាជិកអចិន្ត្រៃយ៍បក្សខេត្ត, ប្រធាន អនុប្រធានគណបក្សមូលដ្ឋា ក្រុង ស្រុកទាំង១០, ប្រធានគណៈកម្មាធិការបក្សឃុំសង្កាត់ ទូទាំងខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។
10 158
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នេះឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបំពាក់បំប៉នអំពីគោលការណ៍ការងារចាត់តាំង និងកសាងគណបក្ស ឧទ្ទេសនាមដោយ ឯកឧត្ដម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណបក្សខេត្ត, សមាជិកអចិន្ត្រៃយ៍ បក្សខេត្ត, ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។
10 158
+1
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតផងដែរ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.៥០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៣០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៨.៩៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកចំនួន៤ក្នុងខេត្តកំពង់ចាម ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 158
+3
នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលើកទី១ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចថ្នាក់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា" គ.ប.ឆ.ប.ខ" ។ កិច្ចប្រជុំនេះធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសមាជិក-សមាជិកានៃលេខាធិការដ្ឋានផងដែរ។
10 158
+5
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់ជ័យលាភី នូវការអនុវត្ត"គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" និងសេវាសង្គមនៅតាមឃុំ-សង្កាត់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន អភិបាលរង នាយករដ្ឋបាល ប្រធានការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលក្រុង-ស្រុក ។
10 158
+9
នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណ:អភិបាល ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យលេីករណីពលរដ្ឋផ្ញើសារចូលទំព័រហ្វេសបុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចោទប្រកាន់អាជ្ញាធរឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ រំលោភយកដីចម្ការរបស់ម្តាយឪពុកគាត់ដែលមានទីតាំងនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដ ។
10 158
+5
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី បរិយាបន្នពិការភាពក្នុងផែនការ និងថវិកា នៅថ្នាក់ក្រោមជាតិ របស់ ក្រុមប្រឹក្សាសកម្មភាពជនពិការ ។ សិក្ខាសាលានេះធ្វើនៅសាលាខេត្តកំពង់ចាម មានការអញ្ជើញចូលរួមដោយតំណាងមកពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.), តំណាងក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ចំនួន ៦១នាក់, តំណាងមកពី កម្មវិធី ACCESS 2 និងUNICEF ផងដែរ។
សិក្ខាសាលាមានគោលបំណង៖ ដើម្បីពង្រឹងចំណេះដឹងដល់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្ត (ក.ស.ជ.ខ) ទាក់ទងនឹងបរិយាបន្ន ពិការភាពក្នុងដំណើរការរៀបចំផែនការនិងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងតម្រឹមផែនការ ថវិកាថ្នាក់ក្រោមជាតិទៅនឹងអាទិភាពពាក់ព័ន្ធនៃផ.យ.ជ.ព.៣ (២០២៤-២០២៨)។
10 158
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូ Confirmed ។
កិច្ចប្រជុំបានលើកយកបៀបវារៈសំខាន់ៗ ចំនួន៤ រួមមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨។
៤- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
10 158
+4
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់ជ័យលាភី នូវការអនុវត្ត"គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" និងសេវាសង្គម ជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង១០ នៅសាលាខេត្តកំពង់ចាម ។ ដោយមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន អភិបាលរង នាយករដ្ឋបាល ប្រធានការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលក្រុង-ស្រុក ។
10 158
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសាររំលែកទុក្ខ លោកជំទាវ ភាវ សុខា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តមឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២
10 158
ពលរដ្ឋកំពុងមមាញឹកប្រមូលផលពោតនៅផ្ទៃដីវាលទំនាប ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើង
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទៃដីចម្ការពោតនៅទីវាលទំនាបបានកំពុងមមាញឹកក្នុងការប្រមូលផលពោតរបស់ពួកគាត់ស្ថិតនៅចំណុងភូមិកោះប្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋបានឱ្យដឹងទៀតថាក្នុងខែកក្កដាឆ្នាំនេះទឹកឡើងសន្សឹមៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយគាត់ទៅប្រមូលផលដោយកាច់នឹងដៃ មិនអាចប្រើម៉ាស៊ីនច្រូកកើតទេ ចំណែកចម្ការពោតខ្លះគេបានប្រមូលផលរួចអស់ហើយ និងនៅមានចម្ការពោតផ្សេងទៀតក៏មិនទាន់ប្រមូលផលដោយសារកន្លែងគេស្ថិតនៅទីខ្ពស់ជាងចម្ការគាត់។
បើយោងតាមលោក វ៉ែន នាង មេឃុំកោះមិត្ត កន្លងទៅនេះបានបញ្ជាក់ថាក្នុងឃុំកោះមិត្ត មានផ្ទៃដីពោតក្រហមសរុប ៣៣៦ ហិកតា។
