fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 172 مشترک است و جایگاه 4 925 را در دسته سیاست و رتبه 545 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 172 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 08 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -114 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.68% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.52% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 680 بازدید دریافت می‌کند. در اولین روز معمولاً 562 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 09 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 172
مشترکین
اطلاعاتی وجود ندارد24 ساعت
-207 روز
-11430 روز
آرشیو پست ها
សិក្ខាសាលាស្តីពី ការបង្កើនការយល់ដឹងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងយេនឌ័រ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ
+9
សិក្ខាសាលាស្តីពី ការបង្កើនការយល់ដឹងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងយេនឌ័រ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តី«ការបង្កើនការយល់ដឹងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងយេនឌ័រ» ក្រោមអធិបតីភាពលោកជំទាវ ងិន លីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្តអង្គការដៃគូរ និងសិក្ខាកាមចូលរួមជាច្រើនរូបផងដែរ។ សូមបញ្ជាក់ផងដែរថាសិក្ខាសាលាខាងលើនេះមានរយៈពេល២ថ្ងៃ។

កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងការពិពណ៌នាមុខតំណែង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្
+7
កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងការពិពណ៌នាមុខតំណែង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ អញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងការពិពណ៌នាមុខតំណែង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រតិភូអមដំណើរ ព្រមទាំងមន្ត្រីសាលាខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ (បិណ្ឌ១០) និងជួបសំណេះសំ
+9
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ (បិណ្ឌ១០) និងជួបសំណេះសំណាលសួរសុខទុក្ខដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅវត្តទួលព្រះវិហារ ហៅវត្តដូន្តោ ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងពិធីនោះផងដែរ ឯកឧត្តម លន់ លឹមថៃ និងក្រុមការងារបាននាំយកនូវគ្រឿង ឧបភោគបរិភោគ ព្រមទាំងចង្ហាន់ ប្រគេនព្រះសង្ឃ រួមមានអង្ក៥០គីឡូក្រាម ,ទឹកសុទ្ធ១កេះ , ទឹកក្រូច១កេះ , ត្រីខ ២យួរ , ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន២០០.០០០រៀល ជូនលោកតា លោកយាយ ចំនួន២១០.០០០រៀល បច្ច័យកសាង ចំនួន ១.១០០.០០០រៀល និងជូនប្រជាការពារចំនួន៥០០.០០០រៀល សរុបថវិកា ២.២៧១.០០០រៀល ។

នៅព្រឹកថ្ងៃពុថ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភ
+9
នៅព្រឹកថ្ងៃពុថ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលការចុះបញ្ជីអត្រានុកូលដ្ឋានតាមកម្មវិធីស្វ័យប្រវត្តកម្មព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្ដជូនដល់រដ្ឋបាលក្រុង/ស្រុកក្នុងខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

នាព្រឹកព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល
+9
នាព្រឹកព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីសមាហរណកម្មកិច្ចការពារកុមារទៅក្នុងផែនការអភិ្វឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ។ សិក្ខាសាលានេះធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ចាម មាន(រយៈពេល ១ថ្ងៃ) ដោយមានការអញ្ជើញចូលពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត , លោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោក នាយក នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , អភិបាលរងក្រុង-ស្រុកទទួលបន្ទុក , ប្រធាន គ.ក.ស.ក ក្រុង-ស្រុក , ការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ , ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក , មេឃុំ-ចៅសង្កាត់ , អ.ក.ន.ក ឃុំ-សង្កាត់ , អង្គការពាក់ព័ន្ធ និងខេត្តចំនួន៤ រួមមាន៖ ខេត្តព្រះសីហនុ , ខេត្តរតនគីរី , ខេត្តសៀមរាប និងខេត្តព្រះវិហារផងដែរ។

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1 តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin ផេកផ្លូវការ 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ Page 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ Fb 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1 Telegram 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin Page 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេ
+8
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារទូរសព្ទដៃ No Drug តាមប្រព័ន្ធZOOM ក្រោមការដឹកនាំកិច្ចប្រជុំពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អធិការរង និង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ផងដែរ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបុណ្យ ទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ សពឧបាសក ទួន ទ្រី នៅស្រុកចំការលើ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបុណ្យ ទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ សពឧបាសក ទួន ទ្រី នៅស្រុកចំការលើ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង សហការី បានអញ្ជើញចូលរួមកម្មវិធីបុណ្យ ទក្ខិណានុប្បទានគម្រប់ ខួបគម្រប់៧ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សពឧបាសក ទួន ទ្រី ស្ថិតនៅគេហដ្ឋាន ភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឧបាសក ងួន ទី ត្រូវជាឪពុកក្មេក លោកឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ដែលបានទទួលមរណៈភាពនៅ ថៃ្ងព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៥វេលា ម៉ោង ៥ និង១០ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។ ឯកឧត្តម អភិបាលខេត្ត សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធឧបាសក ទួន ទ្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។🙏🙏🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នៅក្រុងក្រចេះ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខា ធិការរងសមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្ដម បានទទួលមរណភាពនៅវេលាម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ ពិធីគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅនៅ គេហដ្ឋានសព ស្ថិតក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងក្តីវិយោគដ៏សែនក្រៀមក្រំស្ទើរកទីបំផុតគ្មាននេះ ឯកឧត្តម អភិបាលខេត្ត និងសហការីសូមចូលរួមសោកស្តាយជាទីបំផុត ចំពោះការបាត់បង់ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាឥស្សរជនឆ្នើមមួយរូបដែលបានចូលរួមក្នុងគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបានចូលរួមក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីយ៉ាងពេញលេញ។ មិនត្រឹមតែប៉ុណ្ណោះឧត្តមសេនីយ៍ឯក ក៏បានចូលរួមយ៉ាងសកម្មក្នុងការការពារបូរណរភាពទឹកដី កំណែទម្រង់ អភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ បម្រើការជួយលើកស្ទួយជីវភាពបងប្អូនអតីតយុទ្ធជន និងចូលរួមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ក្នុងវេលាពោរពេញដោយទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម រួមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារជាទីគោរពស្រឡាញ់។ ឯកឧត្តម សូមឧទ្ទិសកុសល និងបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ទទួលបានភាពត្រជាក់ត្រជំនៃតេជះបារមី ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ
+9
នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យពាក្យបណ្ដឹងអំពីករណីទំនាស់ដណ្ដើមកេរមតក(ផ្ទះនិងដី) ដែលស្ថិតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ថា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ
+6
នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ថា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារទូរសព្ទដៃ No Drug តាមប្រព័ន្ធពីចម្ងាយZOOM ក្រោមការដឹកនាំកិច្ចប្រជុំពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ អធិការរង មេបញ្ជាការរងកងរាជអាវុធហត្ថ ក្រុង-ស្រុក សរុបអ្នកចូលរួមចំនួន២៧នាក់ កិច្ច​ប្រជុំ​នេះធ្វេីឡេីងសាលាខេត្ដ ។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី លើកការកោតសរសើរ និងបន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនារបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន👉Website: http://www.thngay7makaranews.com/ 👉Facebook: https://www.facebook.com/thngay7makaranew?mibextid=LQQJ4d 👉YouTube: https://youtube.com/@thngay7makaranews?si=paBbzn6l7xssib_T 👉TikTok:  https://www.tiktok.com/@thngay7makaranews?_t=8rZ95h2tn20&_r=1 👉Telegram: t.me/lthngay7makaranews