fa
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 199 مشترک است و جایگاه 4 919 را در دسته سیاست و رتبه 542 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 199 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 30 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -109 و در ۲۴ ساعت گذشته برابر 1 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.34% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.67% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 647 بازدید دریافت می‌کند. در اولین روز معمولاً 578 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 6 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 01 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 199
مشترکین
+124 ساعت
-247 روز
-10930 روز
آرشیو پست ها
អភិបាលខេត្តកំពង់ចាម សូមឱ្យមានការអត់ធ្មត់ និងយោគយល់ អធ្យាស្រ័យ ព្រោះ​៣ខែទៀតទេ ទាំងផ្លូវជាតិលេខ៧ និងផ្លូវក្នុងក្រុងកំពង់ចាម គឺស
+9
អភិបាលខេត្តកំពង់ចាម សូមឱ្យមានការអត់ធ្មត់ និងយោគយល់ អធ្យាស្រ័យ ព្រោះ​៣ខែទៀតទេ ទាំងផ្លូវជាតិលេខ៧ និងផ្លូវក្នុងក្រុងកំពង់ចាម គឺស្អាតទាំងអស់ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ សូមឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការអត់ធ្មត់ និងយោគយល់ អធ្យាស្រ័យ ព្រោះតែ៣ខែទៀតទេ ទាំងផ្លូវជាតិលេខ៧ និងផ្លូវក្នុងក្រុងកំពង់ចាម គឺស្អាតទាំងអស់ ហើយក៏ដល់ពេលវេលាដែលត្រូវ ត្រៀមរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា គិតត្រឹមដើមខែមករា ២០២៦នេះ គម្រោងស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ស្គន់-ក្រុងកំពង់ចាម សម្រេចបានប្រមាណ ជា ៨២%ហើយ ដើម្បីធានាផ្លូវក្នុងក្រុងឱ្យមានភាពធន់ រឹងមាំយូរអង្វែង រដ្ឋបាលខេត្តកំពង់ចាម បានធ្វើសេចក្តីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ពោលគឺរថយន្តធុនធ្ងន់ ត្រូវធ្វើដំណើរតាមផ្លូវវាង សម្រាប់រថយន្តគ្រួសារ (ទេសចរណ៍) និងទោច ក្រយានយន្ត គឺអាចធ្វើចរាចរណ៍បានជាធម្មតា។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការងារពង្រីកផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាមនេះ គឺបែង ចែកចេញជា ៣តំបន់ ក្នុងនោះមាន តំបន់A តំបន់B ហើយនិងតំបន់C ចំពោះតំបន់A និងB ចាប់ពី រង្វង់មូលស្គន់ រហូតដល់ស្រុកកំពង់សៀម គឺអនុវត្តបានលឿនគួរឱ្យកត់សម្គាល់ ចំណែកតំបន់Cវិញ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់រង្វង់មូលស្ពានគីហ្សូណា គឺមានសភាពយឺតយ៉ាវបន្តិច ប្រការនេះហើយ ដែលយើងបានជំរុញដល់ក្រុមការងារ​ត្រូវអនុវត្តគម្រោងឱ្យបានលឿនជាងមុន ពោលគឺត្រូវស្ថាបនា​ផ្លូវតំបន់​C ឱ្យបានរួចរាល់ ក្នុងកំឡុងខែមិនា២០២៦ខាងមុខនេះ ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា ចំពោះការ ស្ថាបនាប្រព័ន្ធលូ បណ្តាលឱ្យខូចខាតផ្លូវក្នុងក្រុងកំពង់ចាម គឺត្រូវជួសជុលឡើងវិញទាំងអស់ ដោយមានផ្លូវមេប្រវែងប្រមាណជា ៨៨គីឡូម៉ែត្រ ស្មើនឹងចំនួនផ្លូវ ៩៣ខ្សែ ដែលត្រូវជួសជុលឱ្យ បានរួចរាល់នៅក្នុងកំឡុងខែ៣ ២០២៦នេះដូចគ្នាផងដែរ៕

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+9
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត នាយក, នាយករងរដ្ឋបាល, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំ, មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។  កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន: ១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៥-បញ្ហាផ្សេងៗ៕

អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

អ្នកភូមិកោះថ្មី ក្នុងខេត្តកំពង់ចាម នាំគ្នាផលិតត្រីឆ្អើរផ្ញើទៅសមរភូមិមុខ បង្ហាញពីការបន្តជួយគាំទ្រពីសមរភូមិក្រោយ

លោក ចាប់ ឈូក ប្រជាពលរដ្ឋរស់នៅ​ឃុំកោះសូទិន ស្រុកកោះសូទិន​បានបង្ហាញ​ទឹកចិត្ត ចូលរួមសកម្មភាព ធ្វើត្រីឆ្អើរ ដើម្បី​ជូនវីរៈកងទ័ពជួរមុខ!

លោកស្រី បាន សារ៉ា ប្រជាពលរដ្ឋរស់នៅ​ឃុំ​កោះសូទិន ស្រុកកោះសូទិន បានបង្ហាញទឹក​ចិត្ត ចូលរួមសកម្មភាព ធ្វើត្រី​ឆ្អើរ ដើម្បី​ជូនវីរៈ​កងទ័ព​ជួរមុខ!

អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ក្នុងស្មា
+9
អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់​ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ក្នុងស្មារតីខ្មែរជួយខ្មែរ​ ដើម្បីជាតិខ្មែរ! សមរភូមិក្រោយជួយសមរភូមិមុខ! ខ្ខ្មែរមានសាមគ្គីភាព ខ្មែរខ្លាំង!!! ខណៈ​រដូវនេះជារដូវរំហេីយ​ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់, ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈខេត្តកំពង់ចាម​ លោកបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី​ ឃុំកោះសូទិន​ ស្រុកកោះសូទិន​ ឲ្យបង្កេីត​សហគមន៍​ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អេីរ​៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ​ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។ ក្នុងដំណើរអញ្ជើញចុះពិនិត្យ​ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី​ ឃុំកោះសូទិន​ ស្រុកកោះសូទិន​ នាថ្ងៃនេះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានចងក្រងឲ្យភូមិនៅតំបន់នេះបង្កេីតជាសហគមន៍ត្រីឆ្អេីរ​ ដោយបានដាក់ឈ្មោះថា​ "សហគមន៍​ត្រីឆ្អេីរកោះថ្មី​" ព្រោះតែដោយឃេីញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គ​សំបូរត្រី​ និងអ្នកភូមិ​មានសាមគ្គី​ភាព​គ្នាល្អ ប្រកបដោយសុភមង្គល។ បងប្អូនសហគមន៍អ្នកភូមិកោះថ្មី ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង ចំពោះគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ-ធិបតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាបងៗវីរកងទ័ពដ៏អង់អាចក្លាហាន៕