រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 191 مشترک است و جایگاه 4 916 را در دسته سیاست و رتبه 541 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 191 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 03 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -102 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.88% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.55% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 701 بازدید دریافت میکند. در اولین روز معمولاً 566 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 6 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 04 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 191
مشترکین
-224 ساعت
-167 روز
-10230 روز
آرشیو پست ها
10 191
+9
ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវសូមឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចូលរួមគាំទ្រដល់វីរកងទ័ពកម្ពុជា
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ចូលរួមគាំទ្រដល់វីរកងទ័ពជួរមុខរបស់កម្ពុជា ដែលកំពុងប្រយុទ្ធទប់ទល់ពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាយើង។ ការរថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ចំពោះការចូលរួមជួយគាំទ្រនេះដែរ រដ្ឋបាលខេត្តកំពង់ចាម នឹងចេញសេចក្ដីអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ សិប្បករ វិនិយោគិន អាជីវករ សាធារណជន និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់កងទ័ពជួរមុខទាំងស្មារតី និងឧបត្ថម្ភជាថវិកា ជាសម្ភារប្រើប្រាស់ ផ្សេងៗ ដើម្បីបង្ហាញពីការចូលរួមក្នុងស្មារតីស្នេហាជាតិ និងសូមចូលរួមគាំទ្រយ៉ាងក្លៀវក្លា ចំពោះការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា នាអំឡុងខែ កក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បាននាំយកនូវអំណោយនូវថវិកា, គ្រឿងឧបភោគបរិភោគ, ថ្នាំពេទ និងរបស់របរប្រើប្រាស់មួយចំនួន របស់រដ្ឋបាលខេត្ត រួមនឹងសប្បុរសជន ទៅឧបត្ថម្ភដល់វីរៈកងទ័ព និងជនភាសឹក នៅឯខេត្តព្រះវិហារ និងឧត្តរមានជ័យ ផងដែរ៕
10 191
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអំពើឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជាកាលពីថ្ងៃទី ៧ និង ទី៨ ខែធ្នូឆ្នាំ ២០២៥ កន្លងទៅ ដោយរំលោភយ៉ាងកម្រោលទៅលើ ធម្មនុញ្ញរបស់អាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្ដូថ្លែងការរួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពសន្តិភាព នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន លោកប្រធានាធិបតី ដូណាល់ត្រាំ នៃសហរដ្ឋអាមេរិក និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អាប្រាហ៊ីម ជាប្រធានអាស៊ាន ជាសាក្សី។
10 191
+9
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តព្រែកក្របៅ ស្ថិតនៅភូមិ
ព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ក្រោមអធិបតីភាពឯកឧត្តម ទុំ លឹមយុន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៦២៨នាក់ ។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ សរុបចំនួន ១២ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។
10 191
+9
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តព្រែកក្របៅ ស្ថិតនៅភូមិ
ព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ក្រោមអធិបតីភាពឯកឧត្តម ទុំ លឹមយុន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៦២៨នាក់ ។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ សរុបចំនួន ១២ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។
10 191
+8
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបេីកកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ការដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ផេន សុផល អភិបាលរងខេត្តកំពង់ចាមតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ តំណាងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង និងមានការអញ្ជេីញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង លោកលោកស្រីប្រធានមន្ទីរ តំណាងស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាលក្រុងស្រុកទាំង១០និងអាជីវករដឹកជញ្ជូន។
10 191
+9
នៅរសៀលថ្ងៃចន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យករណីម្ចាស់គណនីហ្វេសប៊ុក អុឹម រតនៈ បានផ្ញើសារចូលក្នុងគេហទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ពីបញ្ហាដីធ្លី ដែលស្ថិតនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។
10 191
លោក ឡុង វណ្ណា មេឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានក្រើនរំលឹកដល់អ្នកនិយមលែងបណ្តាញសង្គមត្រូវត្រួតពិនិត្យប្រភពឲ្យបានច្បាស់លាស់ដោយប្រុងប្រយ័ត្ន ចំពោះព័ត៌មានក្លែងក្លាយ មុននិងជឿរលើព័ត៌មានណាមួយនោះ!
10 191
+9
អបអរសាទរ ពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ
(ស្វាយរៀង): តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (ព្រៃវែង-តិនណាម) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាំ និង ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម ជាច្រកទ្វារតភ្ជាប់ផ្លូវសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងជានិមិត្តរូបនៃមិត្តភាពជាប្រពៃណីដ៏មានតម្លៃ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ- តឹនណាម គ្រាន់តែជាច្រករបៀងដែលប្រជាជននៃប្រទេសទាំងពីរ រស់នៅជិតគ្នាដោះដូរទំនិញ និងកសិផលទៅវិញទៅមក ក្រោយមក នៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានប្រែក្លាយទៅជាច្រកទ្វារតំបន់ បន្ទាប់មកទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងច្រកនេះពីច្រកទ្វារតំបន់ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ” នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤៕
10 191
+5
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(០២ ធ្នូ-១៩៧៨-២០២៥) ដែលរៀបចំដោយរដ្ឋបាលឃុំស្វាយទាប ស្ថិតនៅក្នុងវត្តគិរីវនារាម (បុសថ្លាន់) ភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ដោយមានការចូលរួមពី មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប្រធានយុវជនភូមិ នាយក នាយិកា និងបងប្អូន ប្រជាពលរដ្ឋ សរុបចំនួន១៥៤នាក់ ស្រី៥៦នាក់ គោលបំណងដើម្បីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារ ដែលបានដាក់ចេញដោយក្រុមប្រឹក្សាជាតិរណ:សិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនបងប្អូន ប្រជាពលរដ្ឋ។
10 191
+9
នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ២៣ គ្រួសារ ដែលស្ថិតនៅភូមិកំពង់ស្ដី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្ដកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។
10 191
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ”
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
10 191
Repost from Samdech Hun Sen of Cambodia
កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សឹល យប់មុិញនិងព្រឹកនេះ
ក្នុងគោលបំណងទាញយើងឲ្យតបត
ដើម្បីបំផ្លាញចោលបទឈប់បាញ់និង
សេចក្តីថ្លែងការណ៍សន្តភាពកម្ពុជា ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់
ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន
ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។
សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ
ដល់ប្រជាជនដែលភៀសសឹកចេញពី
តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន
សុវត្តិភាព។
ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង
ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់
អាវុធទប់ទល់ជាមួយការឈ្លានពាន។
សូមការយោគយល់ពីភ្ញៀវជាតិនិង
អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។
សូមកីឡាករ កីឡាការិនីដែលទៅចូល
ការប្រកួតសុីហ្រេ្គមលើកទី៣៣នៅ
ប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕
10 191
Repost from រដ្ឋបាលខេត្តកំពង់ចាម
+9
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធជាមួយប្រជាជន សូមខិតខំយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន
(កំពង់ចាម): សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់ ដែលជាអ្នករស់នៅយ៉ាងជិតស្និទ្ធបំផុតជាមួយប្រជាជន សូមបន្តយកចិត្តទុកដាក់កសាងអំពើល្អជូនប្រជាជន ត្រូវតែខិតខំរួមសុខរួមទុក្ខរួមគ្នាជួយដោះស្រាយ នៅពេលជួបការលំបាក ជាពិសេស ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គអប់រំ បំពាក់បំប៉ននយោបាយ ជូនមន្ត្រីគណបក្សមូលដ្ឋាន ក្នុងស្រុកស្ទឹងត្រង់ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សមូលដ្ឋានស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត បានបន្តថា ចំណេះដឹងពីវគ្គអប់រំ បំពាក់បំប៉ននាថ្ងៃនេះ គឺជាប្រទីបបំភ្លឺផ្លូវនាំយើងឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស និងច្បាប់របស់រដ្ឋប្រកបដោយជោគជ័យ។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្ស។
ការបើកវគ្គអប់រំ បំពាក់បំប៉ននាពេលនេះ គឺជាកត្តាចាំបាច់បំផុត សម្រាប់មន្ត្រីគណបក្សមូលដ្ឋានគ្រប់រូប គ្រប់ថ្នាក់យកទៅបន្តអនុវត្ត និងកសាងខ្លួន បន្តធ្វើនូវអំពើល្អ ដោយប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ ដើម្បីឲ្យសក្ដិសមជាមន្ត្រីគណក្ស ដែលមានតួនាទីបំរើនូវសេវាផ្សេងៗតាមអង្គភាពរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
