រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 205 مشترک است و جایگاه 4 933 را در دسته سیاست و رتبه 542 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 205 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 27 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -120 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.26% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.72% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 639 بازدید دریافت میکند. در اولین روز معمولاً 584 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 28 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 205
مشترکین
-324 ساعت
-317 روز
-12030 روز
آرشیو پست ها
10 204
+9
ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីសាអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបេសកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឍមណ្ឌលឥស្លាមភ្នំពេញ នៅវិហារឥស្លាមអាល់សារកាល់ បឹងកក់ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
10 204
+5
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជីញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងផ្នែកជំនាញពាក់ព័ន្ធក្នុងពន្ធនាគារខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនេះលោកប្រធានពន្ធនាគារបានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាមក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ។
បានដាក់ទិសដៅអនុវត្តការងារបន្ត
-ពង្រឹងកិច្ចការពារធានាឲ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ពន្ធនាគារ
-បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារៈហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង
-មេធាវីស្នើសុំជួបកូនក្តីជាជនជាប់ឃុំត្រូវពិនិត្យឯកសារពាក់ព័ន្ធ និងពិនិត្យកាតសម្គាល់ខ្លួនឲ្យបានច្បាស់លាស់
-ត្រូវប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងផលប៉ះពាល់នៃគ្រឿងញៀនដល់ជនជាប់ឃុំទើបចូលថ្មី
-ម្ហូបអាហារជនជាប់ឃុំត្រូវផ្ដោតលើអនាម័យ អាហារមានជីវជាតិ និងរសជាតិអាចទទួលយកបាន
-មន្ត្រីទាំងអស់ត្រូវមានក្រមសីលធម៌ល្អ គោរពវិន័យបទបញ្ជាផ្ទៃក្នុង ត្រូវមានឆន្ទៈខ្ពស់ក្នុងការងារ និងសាមគ្គីភាពផ្ទៃក្នុង។
ព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម៕
10 204
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋបាលស្រុកស្ទឹងត្រង់ រៀបចំដាក់តាំងចេកអំបូងលឿង ចំនួន ២០០កេស និងផ្លែឈើ កសិផលក្នុងស្រុក ជាច្រើនមុខទៀត សម្រាប់ប្រជាពលរដ្ឋទៅហូបដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
10 204
+9
រដ្ឋបាលស្រុកស្ទឹងត្រង់ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
(កំពង់ចាម) រដ្ឋបាលស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កុល ធារិន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមជាមួយ លោកជំទាវ ស្រី គីមឆយ ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ សាលាស្រុកស្ទឹងត្រង់ ។
10 204
+9
រសៀលថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបុណ្យគម្របខួប១០០ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោកជំទាវ លី ណៃស្រ៊ន់ ឧត្តមភរិយា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅ គេហដ្ឋានភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
សូមដួងវិញ្ញាណក្ខន្ធ លោកជំទាវ លី ណៃស្រ៊ន់ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏
10 204
+9
ដោយបានការចង្អុលបង្ហាញរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយភូមិ៦(ក) រួមដំណើរដោយលោកអនុប្រធាន ៣រូប បានចុះជួបសំណេះសំណាល និង នាំយកអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា ជូនលោកមេភូមិ ជំនួយការ និងប្រជាការពារភូមិ៦(ក) សង្កាត់វាលវង់ ក្រុងកំពង់ចាម ស្ថិតនៅស្នាក់ការភូមិ៦(ក)។
10 204
+9
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានរៀបចំពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសមណៈសិស្ស និងសិស្ស ឱ្យចូលរៀននៅតាមពុទ្ធិកអនុវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
10 204
សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
10 204
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាំគ្នាចុះឈ្មោះរៀនជំនាញ ដើម្បីភាពរីកចម្រើនទៅពេលអនាគត
10 204
+9
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
(ភ្នំពេញ): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ វីដេអូZOOM ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។
ព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
10 204
រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍ចូលឆ្នាំខ្មែរខាងមុខនេះ មានការរៀបចំកម្មវិធីជាច្រើន សម្រាប់ ទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ចូលមកលេងកម្សាន្ត!
10 204
+2
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្រ្កាបបទល្មើសជលផល ០១ករណី និងដកហូតឧបករណ៍ខុសច្បាប់មួយចំនួន
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ០១ករណី នៅចំណុចបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
តាមប្រភពពីមន្ត្រីជំនាញជលផល បានឲ្យដឹងថា ក្នុងការបង្ក្រាបករណីខាងលើ ជំនាញបានរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់ រួមមាន៖ឧបករណ៍លូស្បៃមុង ចំនួន ០៩មាត់ របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ បង្គោលចំនួន ១៣៥ដើម ។ ជាមួយនោះ ក៏បានលែងកូនត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ផងដែរ ៕
10 204
លោកស្រី មាស មុំ អភិបាលរងស្រុកបាធាយ បានបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សានិង លុបបំបាត់អំពើហិង្សាក្នុងគ្រួសារឱ្យអស់ពីមូលដ្ឋាន
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
👉 Instagram
10 204
រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍ចូលឆ្នាំខ្មែរខាងមុខនេះ មានការរៀបចំកម្មវិធីជាច្រើន សម្រាប់ ទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរ ជាតិចូលមកលេងកំសាន្ត!
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
👉 Instagram
