រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 219 مشترک است و جایگاه 4 928 را در دسته سیاست و رتبه 541 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 219 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 24 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -117 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.38% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.29% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 652 بازدید دریافت میکند. در اولین روز معمولاً 541 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 25 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 219
مشترکین
-324 ساعت
-357 روز
-11730 روز
آرشیو پست ها
10 219
+9
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ប៉ែន រិកស៊ី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងសមាជិក ក.ជ.ក.ស រួមជាមួយ
លោកជំទាវ ប៊ុនឈិត វាសនា សមាជិកាអចិន្ត្រៃយ៍ ក.ជ.ក.ស បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សា អំពីការចុះតាមដាន ការអនុវត្តច្បាប់ គោលនយោបាយ អនុសាសន៍រាជរដ្ឋាភិបាល និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ី-ដ/CEDAW) នៅសាលប្រជុំសាលាខេត្ត។
10 219
វីដេអូស្តីពីអត្ថប្រយោជន៍កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្ត
10 219
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី/ខេត្ត
(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី/ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
10 219
+9
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងវេទិកាជាតិលើកទី៣ស្ដីពី ទីក្រុងលំនៅឋាន “ការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាពឯកឧត្តម សាយសំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង រាជធានីភ្នំពេញ។
សូមគូសបញ្ជាក់ថា វេទិកានាថ្ងៃនេះជាការបើកឱកាសដទៃទៀតសម្រាប់យើង និងដើម្បីយើងអាចធ្វើការរួមគ្នាដោយមានការឯកភាពគ្នាពីគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូពាក់ព័ន្ធ ទៅលើការរៀបចំក្រុង និងលំនៅឋាននៅកម្ពុជា ឱ្យជាទីក្រុងមានជីវិតនិង សំដៅធានាការអភិវឌ្ឍន៍ស្រុកទេសឱ្យរីកចម្រើនទៅមុខ។
វេទិកាជាតិនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ត, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីររៀបចំដែនដី រាជធានី ខេត្ត អភិបាលខណ្ឌនៃរាជធានីភ្នំពេញ អភិបាល អភិបាលរងក្រុងទាំង២៤ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប ៕
10 219
+6
នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើរដោយ ក្រុមការងារ នៃសាខា និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងរដ្ឋបាលខេត្ត ជូនដល់លោកស្រី គង់ ស្រីស្រស់ រស់នៅឃុំអំពិល ស្រុកកំពង់សៀម (ជាភរិយាកងទ័ពជួរមុខ) ដែលកំពុងសម្រាក ក្រោយសម្រាលកូនរួច នៅមន្ទីរពេទ្យខេត្ត ។
ក្នុងឱកាសនោះដែរលោកជំទាវបានផ្ដល់អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នូវគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ព្រមទាំងថវិកា ១.០០០.០០០ រៀល ថវិការដ្ឋបាលខេត្ត ២០០.០០០រៀល សរុប ១.២០០.០០០រៀល ។
10 219
+9
អភិបាលរងខេត្តកំពង់ចាម ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំជាមួយអាជ្ញាធរសវនកម្មជាតិ តាមរយៈប្រព័ន្ធវីដេអូ Zoom
អានបន្ត
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 219
+8
កំពង់ចាម៖ នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់សំណង់អគារសេនាធិការដ្ឋាន អគារកងអន្តរាគមន៍ អគារស្នាក់នៅ និងជើងទម្ររូបសំណាកគ្រុឌ ក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម(ថ្មី) ដែលកំពុងដំណើរការសាងសង់ ស្ថិតនៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
10 219
+9
«មនសិការពលរដ្ឋល្អ» ជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិ
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា លើកឡើងថា «មនសិការពលរដ្ឋល្អ» មិនមែនគ្រាន់តែជាទ្រឹស្ដីនោះទេ ប៉ុន្តែវាគឺជាការអនុវត្តជាក់ស្ដែងតាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃ ដែលជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងប្រទេសជាតិ។ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែងតែលើកកម្ពស់ «មនសិការពលរដ្ឋល្អ» ជាស្នូលនៃសកម្មភាពរបស់ខ្លួន ដើម្បីបណ្តុះស្មារតីយុវជនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ជាតិ។ ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកក្លឹប នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ក្រោមប្រធានបទ «យុវជននិងអតីតកាលដើម្បីថែរក្សានិងស្ថាបនាអនាគត» ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យក្មួយៗ យុវជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ គោលជំហរច្បាស់លាស់ ក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាតិ ការថែរក្សាការពារសន្តិភាព និងត្រូវយល់ដឹងពីតម្លៃនៃសន្តិភាព និងចូលរួមការពាររាល់សមិទ្ធផលសង្គម ស្របតាមទស្សនវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានសង្កត់ធ្ងន់លើពាក្យស្លោក «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលមានន័យថា៖ "ពលរដ្ឋល្អ គឺជាបុគ្គលដែលមានទាំង សមត្ថភាព (ចំណេះដឹង) និង គុណធម៌ (ទឹកចិត្តសប្បុរស) ដើម្បីក្លាយជាកម្លាំងចលករក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។"
ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ក្រោមម្លប់សុខសន្តិភាព និងភាពសម្បូរសប្បាយរបស់ប្រជាជន យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាត សម្ដែងនូវការគោរព និងដឹងគុណយ៉ាងក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយជោគជ័យតាំងពីដំណាក់កាលតស៊ូ ផ្ដួលរំលំរបបប្រល័យពូជ សាសន៍ និងបន្តដឹកនាំអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» រហូតទទួលបានសុខសន្តិភាព និង ឯកភាព ជាតិពេញលេញ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ចាម ទទួលបានសមិទ្ធផល រូបវន្តជាច្រើនលើគ្រប់វិស័យ។
ឯកឧត្តម អ៊ុន ចាន់ដា សង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង៤ ទស្សវត្សរ៍ បន្ទាប់ពីថ្ងៃ ៧ មករា ១៩៧៩ មកដល់ ពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តរក្សាបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមមានការអភិវឌ្ឍលើគ្រប់វិស័យ៕
10 219
ឯកឧត្តម អ៊ុន ចាន់ដា៖ កាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគត ជាការបង្ហាញនូវដំណើរការវិវឌ្ឍន៍សេដ្ឋកិច្ច
10 219
+9
នារសៀលថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៨ ខែមេសា ឆ្នាំ២០២៦ ។
លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំប្រជុំ ពង្រឹងការងារស្រាវជ្រាវ ព័ត៌មានសន្តិសុខ និងការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស ។
សមាសភាពអញ្ជើញចូលរួម÷
មេបញ្ជាការរងទទួលជំនាញទាំង២
ប្រធានមន្ទីរទាំង២
នាយការិយាល័យចំណុះមន្ទីរ
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម ។
10 219
+9
សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសារៈប្រយោជន៍ នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា។ ក្នុងសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា នៃគណៈវិស្វករកម្ពុជា , តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ , វិស្វករកិត្តិយសអាស៊ាន , មន្ត្រីនៃរដ្ឋបាលក្រុង-ស្រុក , សិស្ស/និស្សិតសាកលវិទ្យាល័យនានាក្នុងខេត្ត , ក្រុមហ៊ុនវិស័យសំណង់ , នាយក/សាស្ត្រាចារ្យ និងសិស្សជំនាញបច្ចេកទេស នៃវិទ្យាស្ថានពហុបច្ចេកទេខេត្តផងដែរ។
10 219
+9
សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសារៈប្រយោជន៍ នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា។ ក្នុងសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា នៃគណៈវិស្វករកម្ពុជា , តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ , វិស្វករកិត្តិយសអាស៊ាន , មន្ត្រីនៃរដ្ឋបាលក្រុង-ស្រុក , សិស្ស/និស្សិតសាកលវិទ្យាល័យនានាក្នុងខេត្ត , ក្រុមហ៊ុនវិស័យសំណង់ , នាយក/សាស្ត្រាចារ្យ និងសិស្សជំនាញបច្ចេកទេស នៃវិទ្យាស្ថានពហុបច្ចេកទេខេត្តផងដែរ។
10 219
+9
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខកពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារបន្តខែឧសភា ឆ្នាំ២០២៦ របស់ពន្ធនាគារខេត្តកំពង់ចាម នៅសាលប្រជុំពន្ធនាគារខេត្ត កំពង់ចាម។ កិច្ចប្រជុំមានការចូលរួមលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្ត, ស្នងការរងខេត្ត, មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធានពន្ធនាគារ ប្រធាន អនុប្រធាន មន្ត្រី ការិយាល័យច្បាប់នៃទីចាត់ការអន្តរវិស័យ និងលោក លោកស្រី មន្ត្រីពន្ធនាគារខេត្ត សរុបអ្នកចូលរួមចំនួន៣២នាក់ ស្រី០៥នាក់។
