រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 161 مشترک است و جایگاه 4 962 را در دسته سیاست و رتبه 556 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 161 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 11 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -112 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.66% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.23% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 677 بازدید دریافت میکند. در اولین روز معمولاً 532 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 12 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 161
مشترکین
اطلاعاتی وجود ندارد24 ساعت
-247 روز
-11230 روز
آرشیو پست ها
10 161
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការចុះសួរសុខទុក្ខកងទ័ពសមរភូមិមុខរបស់គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ចាម
10 161
+6
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៏ខេត្តកំពង់ចាម បានដឹកនាំសមាជិកាសាខា ចូលរួម ប្រគេនចង្ហាន់ដល់ ព្រះសង្ឃ ចំនួន ១៥៦អង្គ ដែលគង់នៅវត្តខេមវ័ន បឹងស្នាយ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
10 161
+4
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិកាខេត្ត បានចូលរួមដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តកំពង់ចាម ធ្វើនៅនៅសាលប្រជុំនៃរដ្ឋបាលខេត្ត ។
10 161
+9
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ
(ខេត្តព្រៃវែង): តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
10 161
+9
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ វេទិកា ពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្តកំពង់ចាម ជាមួយសមាគម អង្គការសង្គមស៊ីវិល ក្នុងក្រប់ខណ្ឌខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដោយមានអ្នកចូលរួមសរុបចំនួន ៨៥នាក់ ។ ក្នុងនោះអង្គវេទិកា ទទួលបាននូវវឌ្ឍន:ភាពការងារដែលអង្គការបានសម្រេចបាន និងបញ្ហាប្រឈមនានា ដើម្បីធ្វើការពិគ្រោះយោបល់ និងសម្របសម្រួលដោះស្រាយ សំដៅលើកម្ពស់ភាពជាដៃគួ រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល ។ ជាលទ្ធផល អង្គវេទិកា ទាំងមូលទទួលបានមតិយោបល់ចំនួន១៥ ក្នុងនោះមានសំណើរ និងសំណូមពរចំនួន០៦ ផងដែរ ។
10 161
+6
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងបញ្ជាក់ថា នៅចុងឆ្នាំ២០២៥នេះ ផ្លូវក្នុងក្រុងកំពង់ចាម នឹងស្អាតមុនផែនការ។
ទាំងនេះក៏ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងដៃគូវិនិយោគ ព្រមទាំងការចូលរួមពីប្រជាពលរដ្ឋ។
10 161
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានសម្របសម្រួលនាំពលករ មកពីព្រំដែន សរុបចំនួន ១៣នាក់ ស្រី 0៧នាក់ ក្មេងប្រុស០១នាក់ ក្នុងនោះ÷+ពលករខេត្តកំពង់ចាម ចំនួន០៤នាក់ ស្រី០១នាក់-ស្រុកព្រៃឈរ ០១នាក់ ស្រី ០០នាក់-ស្រុកស្ទឹងត្រង់ ០៣នាក់ ស្រី០១នាក់ +បានជួយដឹកពលករមកពី-ខេត្តពោធិ៍សាត់ ចំនួន ០៥នាក់ ស្រី០៣នាក់ ក្មេងប្រុស០១នាក់-ខេត្តត្បូងឃ្មុំ ចំនួន០៤នាក់ ស្រី០៣នាក់។
10 161
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានសម្របសម្រួលនាំពលករ មកពីព្រំដែន សរុបចំនួន ១៣នាក់ ស្រី 0៧នាក់ ក្មេងប្រុស០១នាក់ ក្នុងនោះ÷+ពលករខេត្តកំពង់ចាម ចំនួន០៤នាក់ ស្រី០១នាក់-ស្រុកព្រៃឈរ ០១នាក់ ស្រី ០០នាក់-ស្រុកស្ទឹងត្រង់ ០៣នាក់ ស្រី០១នាក់ +បានជួយដឹកពលករមកពី-ខេត្តពោធិ៍សាត់ ចំនួន ០៥នាក់ ស្រី០៣នាក់ ក្មេងប្រុស០១នាក់-ខេត្តត្បូងឃ្មុំ ចំនួន០៤នាក់ ស្រី០៣នាក់។
10 161
+4
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អមដោយអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយឧបត្ថម្ភពី ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រមទាំងព្រះមន្ដ្រីសង្ឃទាំង១០ ក្រុង ស្រុក រួមមាន សម្ភារៈ និងបច្ច័យចំនួន ២១,៤០០,០០០៛ ដើម្បីឧបត្ថម្ភដល់កងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែន តាមការអំពាវនាវរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
10 161
+3
#ព្រះពុទ្ធសាសនានិងសង្គម
ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បានដឹកនាំព្រះមន្ដ្រីសង្ឃទាំង១០ ក្រុង ស្រុក នាំយកសម្ភារៈ និងបច្ច័យចំនួន ២១,៤០០,០០០៛ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីឧបត្ថម្ភដល់កងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែន។
10 161
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តស្រកចុះថែមទៀត បើធៀបឆ្នាំកន្លងទៅ ទឹកទន្លេឆ្នាំ២០២៥នេះមានកម្ពស់ទាបជាង
នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានបន្តស្រកចុះវិញបន្តិចនៅកម្ពស់១០,២៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,២២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ក្នុងថ្ងៃដូចគ្នាទឹកទន្លេមានកម្ពស់ ១០,៨៤ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុក៧ និងក្រុងកំពង់ចាម ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 161
+7
នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចុះពិនិត្យ សាលាមត្តេយ្យធនធាន នៅស្រុកចំនួន២ នៅស្រុកកងមាស និងស្រុកព្រៃឈរ ដែលជាបេក្ខភាពត្រៀមប្រឡងស្តង់ដាសេវាសាធារណៈ និងស្តង់ដារ សាលាគំរូ ក្នុងវិស័យអប់រំ។
10 161
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើន ជំនឿចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការចុះធ្វើវេទិកាសាធារណៈ នៅតាមបណ្តា សង្កាត់ ទាំង៤ ក្នុងក្រុងកំពង់ចាម ដើម្បី ធ្វើការដោះស្រាយបញ្ហាផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ក្រៅពីនោះត្រូវ ពង្រឹងយន្តការច្រកចេញចូលតែមួយ ដើម្បី បម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អ ប្រសើរឡើងទៀតផង។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម ក៏បានណែនាំឱ្យឈ្វេងយល់អំពីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង៕
