អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
رفتن به کانال در Telegram
Official General Department of Digital Economy’s Channel
نمایش بیشتر3 188
مشترکین
-324 ساعت
-17 روز
+1630 روز
آرشیو پست ها
[English Below]
ប្រធានបទ ៣ ដែលគួរស្រាវជ្រាវនៅលើផតថលឃ្លាំងទិន្នន័យ DataEF
1. និន្នាការទេសចរណ៍ និងការស្តារឡើងវិញក្នុងតំបន់
កិច្ចការស្រាវជ្រាវ៖ វិភាគការផ្លាស់ប្តូរនៃប្រភេទភ្ញៀវទេសចរ (ភ្ញៀវមកពីក្នុងតំបន់ធៀបនឹងភ្ញៀវមកពីប្រទេសឆ្ងាយ) តម្រូវការទេសចរណ៍តាមរដូវកាល និងផលប៉ះពាល់សេដ្ឋកិច្ចលើវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មពាក់ព័ន្ធ។
ប្រភពសំណុំទិន្នន័យ៖ សំណុំរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជា និងទិន្នន័យភ្ញៀវទេសចរបរទេសតាមតំបន់។
2. ហេដ្ឋារចនាសម្ព័ន្ធឌីជីថល
កិច្ចការស្រាវជ្រាវ៖ សិក្សាពីការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថាមពលប្រកបដោយចីរភាព និងបច្ចេកវិទ្យាឌីជីថលនៅទូទាំងប្រទេស។
ប្រភពសំណុំទិន្នន័យ៖ ទិន្នន័យភូមិសាស្ត្រអំពីទីតាំងស្ថានីយសាកថ្មយានយន្តអគ្គិសនី (EV) ព្រំប្រទល់ខេត្ត/ស្រុក និងសំណុំទិន្នន័យអំពីសេវាសាធារណៈ។
3. ប៉ារ៉ាម៉ែត្រម៉ាក្រូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃវិស័យកសិកម្ម
កិច្ចការស្រាវជ្រាវ៖ វិភាគលើភាគទាននៃវិស័យកសិកម្មក្នុងផលិតផលក្នុងស្រុករុប (GDP) ភាពប្រកួតប្រជែងនៃការនាំចេញកសិផលសំខាន់ៗ និងនិន្នាការអតិផរណាថ្លៃទំនិញស្បៀងនៅលើទីផ្សារប្រើប្រាស់ក្នុងស្រុក។
ប្រភពសំណុំទិន្នន័យ៖ អត្រាកំណើនផលិតផលក្នុងស្រុកសរុប និងតម្លៃបច្ចុប្បន្ននៃវិស័យរងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និន្នាការសន្ទស្សន៍ថ្លៃក្រុមទំនិញស្បៀងអាហារ និងអតិផរណាប្រចាំខែ, ជញ្ជីងពាណិជ្ជកម្ម បរិមាណ និងតម្លៃនៃការនាំចេញក្រុមទំនិញកសិផល។
ចូលទៅកាន់គេហទំព័រ DataEF ឥឡូវនេះ ដើម្បីស្វែងរក និងទាញយកទិន្នន័យដែលលោកអ្នកត្រូវការ!
_______________________________
3 topics worth exploring on DataEF
1. Tourism Dynamics & Regional Recovery
Research Focus: Analyzing the shift in tourist demographics (regional vs. long-haul travelers), seasonal tourism demand, and the economic impact on hospitality and related services.
Key Datasets: Cambodia Tourism Statistics Report Collection and Foreign Visitor Arrivals by Region.
2. Emerging Digital & Green Infrastructure
Research Focus: The rollout of sustainable energy and digital technology infrastructure across the country.
Key Datasets: Electric Vehicle (EV) Charging Station Location geospatial data, provincial/district boundaries, and public utility datasets.
3. Agricultural Sector Macroeconomics & Trade Dynamics
Research Focus: Analyzing the agricultural sector's contribution to national GDP, the export competitiveness of primary agricultural commodities, and food price inflation trends across domestic consumer markets.
Key Datasets: Cambodia's Actual GDP through Expenditure Approach, Rice Export Statistics by Metric Tons, Cambodia's Inflation Rate.
Visit DataEF today to explore and download the datasets you need!
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
+5
[English Below]
⭐️ នាព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៦ នេះ ក្រុមការងារបច្ចេកទេស ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (CamInvoice) នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានបើកកិច្ចប្រជុំពិភាក្សាការងារតាមរយៈប្រព័ន្ធអនឡាញ ជាមួយតំណាងក្រុមហ៊ុន Lenorasoft ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យា និងដំណោះស្រាយប្រព័ន្ធសូហ្វវែរផ្នែកគណនេយ្យ។
✍️ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលម្អិតទៅលើមុខងារសន្ធានកម្ម រវាងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុន Lenorasoft ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការបច្ចេកទេស ដើម្បីធានាឱ្យការតភ្ជាប់ប្រព័ន្ធនេះមានភាពរលូន មានសុវត្ថិភាពខ្ពស់ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
——————————
⭐️ On the morning of October 2, 2026, the technical team of the Cambodia E-Invoicing System under the General Department of Digital Economy held a virtual meeting with representatives from Lenorasoft, a provider of technology services and accounting software solutions.
✍️ The meeting was organized to review and discuss in detail the integrations functions between the Cambodia e-Invoicing system and Lenorasoft's system, as well as to exchange experiences related to technical operations. This aims to ensure that the system integrations is seamless, highly secure, and user-friendly.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល សូមគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសដ៏ថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយក្រៃលែងនៃថ្ងៃមង្គលចម្រើនជន្មាយុគម្រប់ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ 🙏🙏🙏
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
[English Below]
ក្រុមហ៊ុនទូទាត់ប្រាក់ធំៗកំពុងឆ្ពោះទៅពាណិជ្ជកម្មដំណើរការដោយបញ្ញាសិប្បនិម្មិត
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ “Ant International” នៅសិង្ហបុរី កំពុងសហការជាមួយក្រុមហ៊ុនវីសា (Visa) និងម៉ាស្ទ័រកាត (Mastercard) តាមរយៈ BuildFin.ai ដើម្បីបង្កើតក្របខ័ណ្ឌថ្មីមួយសម្រាប់អន្តរប្រតិបត្តិការរវាងភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI Agents) ដែលមានឈ្មោះថា “Know-Your-Agent - KYA”។
គោលបំណងនៃការបង្កើតក្របខ័ណ្ឌ KYA នេះឡើង គឺដើម្បីបង្កើតស្តង់ដាររួមមួយសម្រាប់កំណត់អត្តសញ្ញាណ និងត្រួតពិនិត្យអន្តរប្រតិបត្តិការការងាររបស់ AI Agents នានា ដែលមានមុខងារអាចជួយទិញទំនិញ និងទូទាត់ប្រាក់ជំនួសមនុស្សបាននៅក្នុងប្រព័ន្ធទូទាត់ ឱ្យធានាបាននូវសុវត្ថិភាព និងចំណេញពេលវេលា។
ក្របខ័ណ្ឌនេះបង្កើតឡើងដោយផ្អែកលើប្រព័ន្ធនីតិវិធីដែលមានស្រាប់របស់ក្រុមហ៊ុនទាំង៣ រួមមាន Visa’s Trusted Agent Protocol, Mastercard’s Verifiable Intent, និង Ant International’s Agentic Mobile Protocol ។ នីតិវិធីនេះអនុញ្ញាតឱ្យបណ្តាញកាត (card network), កាបូបឌីជីថល (digital wallet), ថ្នាលភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI agent platforms) និងទីផ្សារអនឡាញដែលមានមនុស្សកំពុងប្រើប្រាស់សម្រាប់ការបញ្ជាទិញផ្សេងៗ អាចធ្វើការសម្គាល់ និងផ្ទៀងផ្ទាត់ AI Agents ដែលគួរឱ្យទុកចិត្តបាន នៅក្នុងប្រព័ន្ធទូទាត់ប្រាក់ ខណៈដែលក្រុមហ៊ុននីមួយៗនៅតែរក្សាសិទ្ធអនុម័ត និងការគ្រប់គ្រងហានិភ័យរបស់ខ្លួនដដែល។
ជារួម ការអភិវឌ្ឍសមត្ថភាពរបស់ AI Agents ក្នុងការធ្វើសកម្មភាពជំនួសមនុស្សនេះ តម្រូវឱ្យមានការកំណត់ស្តង់ដារដែលមានសុវត្ថិភាព និងអាចប្រើរួមគ្នាបាន ព្រមទាំងទាមទារការសហការរវាងបណ្តាញទូទាត់ប្រាក់ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ អ្នកផ្តល់សេវាបច្ចេកវិទ្យា និងអ្នកស្រាវជ្រាវ ដើម្បីកសាងអនាគតនៃការទូទាត់ប្រាក់ដំណើរការដោយបញ្ញាសិប្បនិម្មិតឱ្យកាន់តែមានសុវត្ថិភាព ព្រមទាំងការពារសិទ្ធិអ្នកប្រើប្រាស់ អាជីវករ និងគ្រឹះស្ថានហិរញ្ញវត្ថុ។
ប្រភព៖ https://www.ant-intl.com/en/news/detail/?id=ant-international-mastercard-and-visa-initiate-collaboration-on-know-your-agent-interoperability-to-scale-agentic-commerce
—————————
The World’s Leading Payment Firms Are Moving Into AI-Powered Commerce
Singapore-based fintech company Ant International is teaming up with Visa and Mastercard, through BuildFin.ai, to develop an AI agent interoperability framework called “Know-Your-Agent.”
The initiative aims to establish common standards for identifying and verifying AI agents that can make purchases and payments on behalf of users. This will enable faster time-to-market and lower integration cost for new agentic services with greater trust and risk visibility across participating networks.
The framework builds on existing protocols, including Visa’s Trusted Agent Protocol, Mastercard’s Verifiable Intent, and Ant International’s Agentic Mobile Protocol that allows card networks, digital wallets, AI agent platforms, and online marketplaces recognize trusted AI agents across different payment ecosystems, while maintaining their own approval and risk-management processes.
As AI agents become increasingly capable of acting on behalf of consumers, secure and interoperable standards will be essential for the growth of agentic commerce.
This collaboration brings together payment networks, fintech companies, technology providers, and researchers to build a more secure, scalable, and trusted future for AI-powered payments — with safeguards for consumers, merchants, and financial institutions.
Source: https://www.ant-intl.com/en/news/detail/?id=ant-international-mastercard-and-visa-initiate-collaboration-on-know-your-agent-interoperability-to-scale-agentic-commerce.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
+9
- កម្រងរូបភាពនៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពី "ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា" ជូនអង្គភាពថវិកានៃក្រសួង-ស្ថាប័នដែលនៅសេសសល់ចំនួន ១០ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -
+9
- កម្រងរូបភាពនៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពី "ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា" ជូនអង្គភាពថវិកានៃក្រសួង-ស្ថាប័នដែលនៅសេសសល់ចំនួន ១០ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -
+9
- កម្រងរូបភាពនៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពី "ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា" ជូនអង្គភាពថវិកានៃក្រសួង-ស្ថាប័នដែលនៅសេសសល់ចំនួន ១០ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ -
+9
[English Below]
⭐️ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦, នៅសណ្ឋាគាររ៉េសុីដង់ សុខាភ្នំពេញ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា" (Cambodia E-Invoicing System) ជូនអង្គភាពថវិកានៃក្រសួង-ស្ថាប័នដែលនៅសេសសល់ចំនួន ១០ រួមមាន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
- ក្រសួងការពារជាតិ
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- អាជ្ញាធរសវនកម្មជាតិ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
💡សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនៃ អ.ស.ឌ. និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសនៃ អ.ស.ឌ. ទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
✏️ គួរបញ្ជាក់ផងដែរ សិក្ខាសាលាខាងលើបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានអំពីប្រព័ន្ធ Cambodia E-Invoicing ទៅកាន់តំណាងអង្គភាពថវិកានៃក្រសួង-ស្ថាប័នទាំង ១០ ដើម្បីត្រៀមលក្ខណៈរួចរាល់ក្នុងការអនុវត្តវិក្កយបត្រអេឡិចត្រូនិកក្នុងកំឡុងត្រីមាសទី៤ នៃឆ្នាំ២០២៦នេះ ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ ២២០រូប។
_________
⭐️ On the morning of September 28, 2026, at Sokha Phnom Penh Hotel & Residence, the General Department of Digital Economy (GDDE) of the Ministry of Economy and Finance (MEF) organized a dissemination workshop on the "Cambodia E-Invoicing System." The workshop was held for budget entities from the remaining 10 ministries and institutions:
- Office of the Council of Ministers
- Ministry of Interior
- Ministry of National Defense
- Ministry of the Royal Palace
- Secretariat General of the National Assembly
- Secretariat General of the Senate
- Constitutional Council
- National Election Committee
- National Audit Authority
- Council for the Development of Cambodia
💡The workshop was presided over by His Excellency Dr. KONG Marry, Secretary of State of the Ministry of Economy and Finance, accompanied by officials from GDDE and relevant ministries and institutions, and the GDDE technical team responsible for developing the Cambodia E-Invoicing System.
✏️The workshop aimed to raise awareness and share information regarding the Cambodia E-Invoicing System with representatives of the 10 budget entities, ensuring full preparation for the implementation of E-Invoicing during the fourth quarter of 2026. The event was attended by approximately 220 participants.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
+5
[English Below]
នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងផែនការ និងអគ្គនាយកដ្ឋានគោលនយោបាយ ដើម្បីពិនិត្យអំពីវឌ្ឍភាពនៃការអភិវឌ្ឍគម្រោង i-PiM និងពិភាក្សាអំពីលទ្ធភាពក្នុងការធ្វើសន្ធានកម្មរវាងប្រព័ន្ធ i-PiM និងប្រព័ន្ធ PIP របស់ក្រសួងផែនការ។
_______
On the afternoon of September 25, 2026, Mr. IECH Setha, Deputy Director General of the General Department of Digital Economy, convened and presided over a bilateral meeting with delegations from the Ministry of Planning and the General Department of Policy. The primary objectives of the assembly were to evaluate the implementation progress of the i-PiM project and assess the technical feasibility of integrating the i-PiM platform with the Ministry of Planning's Public Investment Program (PIP) system.
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
អបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (Constitution Day)
នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី៣៣ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣ - ២៤ កញ្ញា ឆ្នាំ២០២៦)។
==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
