Trader Knowledge
رفتن به کانال در Telegram
| ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់យើងខ្ញុំដើម្បីធ្វើការបើកគណនីត្រេត និងទទួលបានការព្រឺក្សាយោបលដោយឥតគិតថ្លៃ៖ ☎️ 076 221 7026 (Telegram) :https://t.me/nasyFX
نمایش بیشتر2 182
مشترکین
+124 ساعت
+47 روز
+7530 روز
آرشیو پست ها
2 183
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 18 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:40 ព្រឹក
2 183
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,386$ ក្នុងមួយអោនស្មេីរនឹង 5,284$ មួយតម្លឹង!
2 183
📌 Weekly Market Recap & Outlook
ការរំពឹងទុកអំពីគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) កំពុងផ្លាស់ប្តូរ ខណៈទិន្នន័យទីផ្សារការងារដែលចុះខ្សោយ និងអតិផរណាដែលមិនបានកើនឡើងលើសការរំពឹងទុកបានធ្វើឱ្យការ រំពឹងទុកអំពីការដំឡើងអត្រាការប្រាក់នៅខែកញ្ញាថយចុះ។ ទន្ទឹមនឹងនេះ កំណត់ហេតុកិច្ចប្រជំុ FOMC, US Initial Jobless Claims និង សន្ទស្សន៍ PMI បឋម (Preliminary US S&P Global Manufacturing & Services PMI) អាចផ្តល់សញ្ញាបន្ថែមអំពីទិសដៅគោលនយោបាយរបស់ Fed និងសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ការផុតកំណត់ជាផ្លូវការនៃអនុស្សរណៈយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធ្វើឱ្យស្ថានការណ៍នៅច្រកសមុទ្រ Hormuz នៅតែជាប្រភព នៃភាពមិនប្រាកដប្រជា ខណៈការកើនឡើង ឬការថយចុះនៃភាពតានតឹង អាចប៉ះពាល់ដល់តម្លៃប្រេង អតិផរណា និងការរំពឹងទុកអំពីអត្រាការ ប្រាក់។តើកត្តាទាំងនេះនឹងប៉ះពាល់ដល់ទិសដៅមាសក្នុងសប្តាហ៍ នេះយ៉ាងដូចម្តេច?
🖥 អានបន្ថែមនៅទីនេះ
| Expectations for the Federal Reserve’s interest rate policy are shifting, as weaker labor-market data and inflation that has not accelerated beyond expectations have reduced expectations for a September rate hike. Meanwhile, the FOMC Meeting Minutes, US Initial Jobless Claims, and Preliminary US S&P Global Manufacturing & Services PMI could provide further clues about the Fed’s policy outlook and the health of the U.S. economy. At the same time, the official expiration of the US-Iran Memorandum of Understanding leaves the situation surrounding the Strait of Hormuz as a source of uncertainty, with any escalation or de-escalation potentially affecting oil prices, inflation, and interest rate expectations. How could these developments shape the direction of gold this week?
2 183
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,402$ ក្នុងមួយអោនស្មេីរនឹង 5,303 មួយតម្លឹង!
2 183
🔥🔥🔥 ថ្ងៃចន្ទនេះ តម្លៃមាសបានរក្សាតម្លៃនៅក្បែរ $4,395/អោន $5,274/តម្លឹង ដោយរក្សាបានសន្ទុះកើនឡើង ក្រោយទិន្នន័យអតិផរណាអាមេរិកថមថយ ដែលជួយកាត់បន្ថយសម្ពាធនៃការដំឡើងការប្រាក់។
⏩ ទិន្នន័យ & ការប្រាក់អាមេរិក៖ ការlលក់រាយ (Retail Sales) ខែកក្កដាធ្លាក់ចុះ ០.៦%។ តួលេខនេះ រួមជាមួយ CPI និង PPI បញ្ជាក់ថាអតិផរណាកំពុងថយចុះ។ ទីផ្សាររំពឹងត្រឹម ៣៣.១% ថានឹងដំឡើងការប្រាក់នៅខែកញ្ញា ដែលជាកម្លាំងរុញមាសឱ្យបន្តឡើង។
⏩ ភាពតានតឹងនៅ Hormuz៖ ការចរចាអាមេរិក-អ៊ីរ៉ង់នៅតែគ្មានពន្លឺ ដោយអ៊ីរ៉ង់ច្រានចោលការចរចាផ្ទាល់ និងទាមទារឱ្យអាមេរិកយល់ព្រមតាមលក្ខខណ្ឌខ្លួនសិន ទើបបើកនាវាចរណ៍នៅ Hormuz ឡើងវិញ។
⏩ ទិដ្ឋភាពទីផ្សាររួម៖ អ្នកវិភាគ Commerzbank យល់ថាមាសនៅមានសក្តានុពលកើនឡើងបន្តទៀត (ទោះមានការធ្លាក់ចុះខ្លីៗក្តី) ដោយសារគេរំពឹងថាធនាគារកណ្ដាលនឹងមិនដំឡើងការប្រាក់ គួបផ្សំនឹងកម្លាំងទិញត្រលប់មកវិញយ៉ាងរឹងមាំពីមូលនិធិ ETF។
2 183
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 17 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:40 ព្រឹក
2 183
🔥🔥🔥 រៀនពីវិធីកក់តម្លៃហាងឆេងមាសអន្តរជាតិដោយខ្លួនឯង ងាយយល់ និងអាចអនុវត្តបានជាក់ស្តែង
✉️ សម្រាប់ព័ត៌មានបន្ថែម និងការណែនាំ
☎️ ទំនាក់ទំនង៖ 076 221 7026
2 183
🔔 តម្លៃមាសធ្លាក់ក្រោម $4,350 ក្នុងមួយអោន ខណៈវិនិយោគិនចាប់ផ្តើមយកប្រាក់ចំណេញ
តម្លៃមាសនៅថ្ងៃសុក្រ បានធ្លាក់ចុះក្រោមកម្រិត $4,350 ក្នុងមួយអោន ខណៈវិនិយោគិនមួយចំនួនចាប់ផ្តើម Take Profit បន្ទាប់ពីតម្លៃមាសបានកើនឡើងខ្លាំងនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ទីផ្សារក៏កំពុងវាយតម្លៃឡើងវិញអំពីទិសដៅគោលនយោបាយការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)។
📌 កត្តាសំខាន់ៗដែលទីផ្សារកំពុងតាមដាន៖
🔗 1. ទិន្នន័យ PPI អាមេរិកទាបជាងការរំពឹង
ទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថា Core PPI ប្រចាំខែកក្កដា បានកើនឡើងក្នុងកម្រិតទាបជាងការរំពឹងទុករបស់ទីផ្សារ។
➡️ ទិន្នន័យនេះបង្ហាញថា សម្ពាធអតិផរណាមិនទាន់កើនឡើងខ្លាំង
➡️ ហើយអាចកាត់បន្ថយសម្ពាធលើ Fed ក្នុងការដំឡើងអត្រាការប្រាក់
🔗 2. ទីផ្សារកាត់បន្ថយការរំពឹងថា Fed នឹងដំឡើងការប្រាក់
បច្ចុប្បន្ន ទីផ្សារវាយតម្លៃថា មានឱកាសប្រមាណ 35% ដែល Fed អាចដំឡើងអត្រាការប្រាក់ 0.25% នៅខែកញ្ញា។
អត្រានេះបានធ្លាក់ចុះពីប្រមាណ 55% មកត្រឹម 35% ក្នុងរយៈពេលមួយសប្តាហ៍។
➡️ នេះបង្ហាញថា វិនិយោគិនកំពុងមើលឃើញឱកាសនៃការដំឡើងការប្រាក់ទាបជាងមុន។
🔗 3. វិនិយោគិនចាប់ផ្តើម Take Profit
បន្ទាប់ពីតម្លៃមាសបានកើនឡើងខ្លាំងក្នុងរយៈពេលកន្លងមក វិនិយោគិនមួយចំនួនបានចាប់ផ្តើម Lock in Profit ឬលក់ដើម្បីរក្សាប្រាក់ចំណេញដែលទទួលបាន។
➡️ សកម្មភាពនេះបានបង្កើតសម្ពាធលក់លើតម្លៃមាសក្នុងរយៈពេលខ្លី។
🔗 4. បញ្ហា Strait of Hormuz នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់
ការចរចាពាក់ព័ន្ធនឹងការបើក Strait of Hormuz ឡើងវិញនៅតែមិនទាន់មានវឌ្ឍនភាពច្បាស់លាស់។
➡️ ប្រសិនបើភាពតានតឹងកើនឡើង វាអាចជំរុញឱ្យតម្លៃប្រេងកើនឡើង
➡️ តម្លៃប្រេងកើន អាចបង្កើនហានិភ័យអតិផរណា
➡️ ហើយអាចធ្វើឱ្យ Fed រក្សាជំហរគោលនយោបាយការប្រាក់តឹងរ៉ឹងជាងមុន
📊 សរុបស្ថានភាពទីផ្សារ៖
🔴 Take Profit → បង្កើនសម្ពាធលក់លើមាស
🟢 PPI ទាបជាងការរំពឹង → សម្ពាធអតិផរណាថយចុះ
🟢 ឱកាស Fed ដំឡើងការប្រាក់ថយចុះ → ជាកត្តាគាំទ្រមាស
🟡 Strait of Hormuz → នៅតែជាហានិភ័យដែលទីផ្សារត្រូវបន្តតាមដាន
2 183
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,335$ ក្នុងមួយអោនស្មេីរនឹង 5,222$ មួយតម្លឹង!
2 183
🔴 Updated ម៉ោង 8:00 ព្រឹកនេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,319$ ក្នុងមួយអោនស្មេីរនឹង 5,203$ មួយតម្លឹង!
2 183
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,400$ ក្នុងមួយអោនស្មេីរនឹង 5,301$ មួយតម្លឹង!
2 183
🔔 ទិន្នន័យ CPI ចុងក្រោយរបស់សហរដ្ឋអាមេរិកបង្ហាញថា អតិផរណានៅតែខ្ពស់ ប៉ុន្តែមិនកំពុងកើនឡើងបន្ថែម ខណៈទីផ្សារការងារក៏ចាប់ផ្តើមបង្ហាញសញ្ញានៃភាពទន់ខ្សោយ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យការរំពឹងទុកអំពីការរក្សាអត្រាការប្រាក់របស់ Fed ក្នុងកិច្ចប្រជុំខែកញ្ញាកើនឡើង ខណៈទីផ្សារកំពុងរង់ចាំទិន្នន័យ PPI ដែលអាចផ្តល់សញ្ញាបន្ថែមអំពីសម្ពាធអតិផរណា និងទិសដៅអត្រាការប្រាក់របស់ Fed។ តើទិន្នន័យអតិផរណា និងការរំពឹងទុកអំពីអត្រាការប្រាក់ដែលកំពុងផ្លាស់ប្តូរទាំងនេះ នឹងជះឥទ្ធិពលយ៉ាងដូចម្តេចដល់មាស និងប្រាក់ដុល្លារអាមេរិក?
🖥 អានបន្ថែមនៅទីនេះ
| The latest US CPI data shows that inflation remains elevated but is not accelerating, while the labor market is also beginning to show signs of weakness. This shift has increased expectations for the Fed to hold interest rates at its September meeting, while markets await PPI data for further signals on inflationary pressures and the Fed's interest-rate path. How could these changing inflation trends and interest-rate expectations impact gold and the US dollar?
2 183
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,380$ ក្នុងមួយអោនស្មេីរនឹង 5,277$ មួយតម្លឹង!
2 183
⭐️⭐️⭐️⭐️ថ្ងៃព្រហស្បតិ៍នេះ តម្លៃមាសបានរក្សាតម្លៃនៅពីលើ $4,400/អោន $5,280/តម្លឹងដែលស្ថិតក្នុងកម្រិតខ្ពស់បំផុតប្រចាំរយៈពេល ១០ សប្តាហ៍ចុងក្រោយ បន្ទាប់ពីទិន្នន័យអតិផរណាអាមេរិកបង្ហាញសញ្ញាថមថយ ដែលជួយកាត់បន្ថយសម្ពាធលើការដំឡើងអត្រាការប្រាក់។
⏩ អតិផរណា និងការប្រាក់អាមេរិក៖ របាយការណ៍ម្សិលមិញបង្ហាញថា អតិផរណា (CPI) ខែកក្កដាបានថយចុះ ២ ខែជាប់គ្នាមកត្រឹម ៣.៤%។ នេះធ្វើឱ្យទីផ្សារទម្លាក់ក្តីរំពឹងនៃការដំឡើងការប្រាក់នៅខែកញ្ញាមកនៅត្រឹម ៤០% (ធ្លាក់ពី ៥០%)។ សម្រាប់ថ្ងៃនេះ ទីផ្សារកំពុងរង់ចាំមើលទិន្នន័យអតិផរណារោងចក្រ (PPI) បន្តទៀត។
⏩ ការចរចា Hormuz ជាប់គាំង៖ មាសក៏ទទួលបានកម្លាំងទប់ពីការធ្លាក់ចុះថ្លៃប្រេងវិញផងដែរ។ យ៉ាងណាក្តី ការវាយបកពាក្យសម្តីគ្នារវាងអាមេរិក និងអ៊ីរ៉ង់ ស្របពេលការចរចាកំពុងជាប់គាំង បានធ្វើឱ្យលទ្ធភាពនៃការសម្រេចកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz នាពេលដ៏ខ្លីខាងមុខ កាន់តែមានសភាពស្រពិចស្រពិល។
2 183
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 13 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:30 ព្រឹក
2 183
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,440$ ក្នុងមួយអោនស្មេីរនឹង 5,349$ មួយតម្លឹង!
2 183
🔥🔥🔥 Weekly Market Recap & Outlook
សប្តាហ៍នេះ ទីផ្សារនឹងផ្តោតជាចម្បងលើទិន្នន័យអតិផរណារបស់សហរដ្ឋ អាមេរិក ដោយទិន្នន័យ CPI និង PPI អាចផ្តល់សញ្ញាបន្ថែមអំពីទិសដៅ អតិផរណា និងការរំពឹងទុកចំពោះគោលនយោបាយអត្រាការប្រាក់របស់ ធនាគារកណ្តាលអាមេរិក (Fed)។ ទន្ទឹមនឹងនេះ ការបន្តបង្កើនទុនបម្រុង មាសរបស់ចិន និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារមាសរបស់ហុងកុង ក៏បានផ្តល់ជាកត្តាគាំទ្រដល់តម្លៃមាសផងដែរ។ ជាមួយគ្នានេះ ស្ថានការណ៍នៅច្រកសមុទ្រ Hormuz នៅតែជាប្រភពនៃភាពមិនប្រាកដ ប្រជា ខណៈការវិវត្តជុំវិញកិច្ចព្រមព្រៀង និងផ្លូវដឹកជញ្ជូនថ្មីអាចប៉ះពាល់ ដល់តម្លៃប្រេង និងការរំពឹងទុកអំពីអតិផរណា។ តើកត្តាទាំងនេះនឹង ប៉ះពាល់ដល់ទិសដៅមាសក្នុងសប្តាហ៍នេះយ៉ាងដូចម្តេច?
🖥 អានបន្ថែមនៅទីនេះ
| This week, markets will focus primarily on U.S. inflation data, with CPI and PPI potentially providing further clues about the direction of inflation and expectations for the Federal Reserve’s interest rate policy. Meanwhile, China’s continued gold purchases and Hong Kong’s efforts to strengthen its gold market infrastructure could provide further support for gold. At the same time, the situation surrounding the Strait of Hormuz remains a source of uncertainty, with developments surrounding a potential agreement and new shipping routes potentially affecting oil prices and inflation expectations. How could these developments shape the direction of gold this week?
2 183
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,404$ ក្នុងមួយអោនស្មេីរនឹង 5,306$ មួយតម្លឹង!
2 183
🔥🔥🔥 តម្លៃមាសបានរក្សាតម្លៃនៅក្បែរ $4,370/អោន $5,244/តម្លឹង បន្ទាប់ពីមានការប្រែប្រួលខ្លាំងកាលពីដើមសប្តាហ៍ ខណៈអ្នកវិនិយោគកំពុងរៀបចំខ្លួនរង់ចាំទិន្នន័យអតិផរណាអាមេរិកដ៏សំខាន់។
⏩ ការប្រាក់ និងអតិផរណាអាមេរិក៖ ទីផ្សារនៅតែបែកបាក់មតិគ្នាថាតើធនាគារកណ្ដាលនឹងសម្រេចដំឡើងការប្រាក់ (០.២៥%) នៅខែកញ្ញាឬអត់ ស្របពេលដែលកំណើនតម្លៃប្រេងនៅតែបន្តដាក់សម្ពាធ។ អ្នកវិនិយោគកំពុងចាំអ៊ុតមើលទិន្នន័យអតិផរណាថ្មី ដើម្បីវាយតម្លៃទិសដៅគោលនយោបាយបន្ត។
⏩ សញ្ញាថ្មីរឿងច្រក Hormuz៖ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបង្ហើបថា អាមេរិក និងអ៊ីរ៉ង់ «ជិតឈានដល់ការរៀបចំកិច្ចព្រមព្រៀងណាមួយ» ហើយ ខណៈរបាយការណ៍ក៏បង្ហាញថាការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ បានឈានដល់ដំណាក់កាលកម្រិតខ្ពស់ផងដែរ។
⏩ កម្លាំងគាំទ្រពីចិនបន្តរឹងមាំ៖ មាសនៅតែមានកម្លាំងទប់យ៉ាងល្អពីតម្រូវការវិនិយោគ និងការប្រមូលទិញពីធនាគារកណ្ដាល ពិសេសប្រទេសចិន ដែលបានទិញមាសបញ្ចូលជាង ២០ តោនទៀតក្នុងខែកក្កដា (បន្ទាប់ពីទិញ ១៥ តោននៅខែមិថុនា) ដែលជាការកើនឡើងប្រចាំខែច្រើនបំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣។
2 183
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 12 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
