Trader Knowledge
رفتن به کانال در Telegram
| ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់យើងខ្ញុំដើម្បីធ្វើការបើកគណនីត្រេត និងទទួលបានការព្រឺក្សាយោបលដោយឥតគិតថ្លៃ៖ ☎️ 076 221 7026 (Telegram) :https://t.me/nasyFX
نمایش بیشتر2 186
مشترکین
+124 ساعت
+37 روز
+11430 روز
آرشیو پست ها
2 185
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,478$ ក្នុងមួយអោនស្មេីរនឹង 5,395$ មួយតម្លឹង!
2 185
🔔 ការបង្កើនការទិញមូលបត្របំណុលរយៈពេលវែងរបស់ក្រសួងរតនាគារ អាមេរិក បានជួយគាំទ្រដល់តម្លៃមាស ខណៈទិន្នផលមូលបត្របំណុល អាមេរិក និងសន្ទស្សន៍ប្រាក់ដុល្លារ (DXY) បានធ្លាក់ចុះ។ ទន្ទឹមនឹងនេះ កំណត់ហេតុកិច្ចប្រជុំ FOMC ខែកក្កដាបានបង្ហាញសញ្ញាតឹងរឹង (Hawkish) ខណៈមន្ត្រីធនាគារកណ្តាលអាមេរិក (Fed) មួយចំនួននៅតែបើកចំហ ចំពោះការរឹតបន្តឹងគោលនយោបាយបន្ថែម ប្រសិនបើអតិផរណាមិនបន្ត ធ្លាក់ចុះ។ តើការបង្កើនការទិញមូលបត្របំណុលរបស់ក្រសួងរតនាគារ អាមេរិក និងទស្សនវិស័យអត្រាការប្រាក់របស់ Fed នឹងជះឥទ្ធិពលយ៉ាង ដូចម្តេចដល់ទិសដៅតម្លៃមាស?
🖥 អានបន្ថែមនៅទីនេះ
| The U.S. Treasury’s increased long-term bond buybacks supported gold as Treasury yields and the Dollar Index (DXY) declined. Meanwhile, the July FOMC Meeting Minutes showed a hawkish tone, with some Fed officials remaining open to further policy tightening if inflation fails to continue falling. How could increased Treasury buybacks and the Fed’s interest-rate outlook impact the direction of gold prices?
2 185
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,493$ ក្នុងមួយអោនស្មេីរនឹង 5,413$ មួយតម្លឹង!
2 185
🔥🔥🔥ថ្ងៃព្រហស្បតិ៍នេះ តម្លៃមាសបានរក្សាតម្លៃនៅក្បែរ $4,500/អោន $5,400/តម្លឹង បន្ទាប់ពីហក់ឡើងជាង ៤% ក្នុងវគ្គមុន ដោយទទួលបានការគាំទ្រពីការធ្លាក់ចុះយ៉ាងគំហុកនៃទិន្នផលសញ្ញាបណ្ណរដ្ឋអាមេរិក ខណៈរដ្ឋាភិបាលចាត់វិធានការគ្រប់គ្រងការចំណាយលើការខ្ចីប្រាក់រយៈពេលវែង។
⏩ សញ្ញាបណ្ណរដ្ឋអាមេរិក៖ ក្រសួងរតនាគារប្រកាសទិញចូលវិញនូវបំណុលរយៈពេល ១០, ២០, និង ៣០ឆ្នាំ ក្នុងទំហំកើនឡើងទ្វេដងនៅប៉ុន្មានខែខាងមុខ ដើម្បីទប់ទិន្នផលដែលទើបហក់ឡើងដល់កម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០០៧។ ការធ្លាក់ចុះនៃអត្រាផលចំណេញនេះ ធ្វើឱ្យមាសកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។
⏩ គោលនយោបាយរូបិយវត្ថុ៖ កំណត់ហេតុប្រជុំខែកក្កដាបង្ហាញថា អ្នករៀបចំគោលនយោបាយមួយចំនួននៅតែគាំទ្រឱ្យមានការដំឡើងការប្រាក់បន្ថែមទៀតក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់សម្ពាធអតិផរណានៅពេលក្រោយ។
⏩ បញ្ហាមជ្ឈិមបូព៌ា & អតិផរណា៖ ភាពមិនច្បាស់លាស់នៅមជ្ឈិមបូព៌ា នៅតែបន្តមានកម្រិតខ្ពស់ ខណៈភាពទាល់ច្រកក្នុងការចរចារវាងអាមេរិក និងអ៊ីរ៉ង់ បន្តធ្វើឱ្យហានិភ័យអតិផរណានៅតែជាចំណុចដែលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់។
⏳ ជារួម ទីផ្សារមាសកំពុងទទួលបានកម្លាំងរុញច្រានយ៉ាងខ្លាំងពីវិធានការទម្លាក់ទិន្នផលសញ្ញាបណ្ណរបស់រដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនេះ កត្តាភូមិសាស្ត្រនយោបាយ និងហានិភ័យអតិផរណាបន្តជំរុញតម្រូវការមាសជាទ្រព្យសុវត្ថិភាព
2 185
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 20 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
2 185
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,434$ ក្នុងមួយអោនស្មេីរនឹង 5,342$ មួយតម្លឹង!
2 185
🔔 ការកើនឡើងនៃទិន្នផលមូលបត្របំណុលសកល បានបង្កសម្ពាធលើ តម្លៃមាស ខណៈទិន្នផលមូលបត្របំណុលរយៈពេលវែងនៅសហរដ្ឋ អាមេរិក អឺរ៉ុប និងជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលជា ច្រើនទសវត្សរ៍។ ជាមួយនឹងការកើនឡើងនៃតម្លៃប្រេង និងការព្រួយបារម្ភ អំពីអតិផរណា ទីផ្សារកំពុងវាយតម្លៃឡើងវិញអំពីទស្សនវិស័យអត្រាការ ប្រាក់ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។ តើការកើនឡើងនៃទិន្នផល មូលបត្របំណុលសកល និងការរំពឹងទុកអតិផរណា នឹងជះឥទ្ធិពលយ៉ាង ដូចម្តេចដល់ទិសដៅតម្លៃមាស?
🖥 អានបន្ថែមនៅទីនេះ
| The rise in global bond yields has put pressure on gold, as long-term government bond yields across the US, Europe, and Japan climbed to multi-decade highs. With rising oil prices and inflation concerns, markets are reassessing the outlook for interest rates and government finances. How could rising global bond yields and inflation expectations impact the direction of gold prices?
2 185
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,349$ ក្នុងមួយអោនស្មេីរនឹង 5,239$ មួយតម្លឹង!
2 185
🔥🔥🔥 រៀនពីវិធីកក់តម្លៃហាងឆេងមាសអន្តរជាតិដោយខ្លួនឯង ងាយយល់ និងអាចអនុវត្តបានជាក់ស្តែង
✉️ សម្រាប់ព័ត៌មានបន្ថែម និងការណែនាំ
☎️ ទំនាក់ទំនង៖ 076 221 7026
2 185
🔔 នៅថ្ងៃពុធ តម្លៃមាសបានជួញដូរជិតកម្រិត $4,350 ក្នុងមួយអោន បន្ទាប់ពីបានធ្លាក់ចុះជិត 2% កាលពីថ្ងៃមុន។ សម្ពាធចម្បងលើតម្លៃមាសកើតចេញពីការកើនឡើងនៃ Bond Yield និងតម្លៃប្រេង។ (TradingView)
📌 កត្តាសំខាន់ៗមាន 4 ចំណុច៖
🔗 1. Bond Yield កើនឡើងខ្លាំង
អត្រាការប្រាក់លើមូលបត្របំណុលរដ្ឋាភិបាលអាមេរិករយៈពេល 30 ឆ្នាំ បានកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រមាណ 19 ឆ្នាំ។
➡️ នៅពេល Yield កើនខ្ពស់ ការកាន់កាប់មាសដែលមិនផ្តល់ការប្រាក់នឹងកាន់តែមានភាពទាក់ទាញតិច។ (Reuters)
🔗 2. ក្តីបារម្ភពីបំណុល និងការចំណាយរបស់រដ្ឋាភិបាល
ការព្រួយបារម្ភជុំវិញឱនភាពថវិកា និងការកើនឡើងនៃការខ្ចីប្រាក់របស់រដ្ឋាភិបាល កំពុងជំរុញឱ្យ Bond Yield បន្តកើនឡើង។
🔗 3. តម្លៃប្រេងបន្តកើនឡើង
ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នៅតែបន្ត ខណៈកិច្ចព្រមព្រៀងស្តីពីការបើកច្រកសមុទ្រ Strait of Hormuz ឡើងវិញ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
➡️ តម្លៃប្រេងកើន → ហានិភ័យអតិផរណាកើន → អាចដាក់សម្ពាធឱ្យ Fed បន្តរក្សាអត្រាការប្រាក់នៅកម្រិតខ្ពស់។ (Reuters)
🔗 4. ទីផ្សារកំពុងរង់ចាំសញ្ញាពី Fed
វិនិយោគិនកំពុងរង់ចាំកំណត់ហេតុកិច្ចប្រជុំ FOMC និងសុន្ទរកថារបស់ប្រធាន Fed នៅ Jackson Hole ដើម្បីវាយតម្លៃទិសដៅអត្រាការប្រាក់នាពេលខាងមុខ។ (Barron’s)
➡️ សរុប៖
🔴 Bond Yield កើន → ដាក់សម្ពាធលើតម្លៃមាស
🔴 តម្លៃប្រេងកើន → ហានិភ័យអតិផរណាកើន
🟡 ស្ថានការណ៍ US–Iran/Hormuz នៅមិនទាន់ច្បាស់លាស់
🟡 ទីផ្សារកំពុងរង់ចាំសញ្ញាបន្ថែមពី Fed
2 185
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 19 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:40 ព្រឹក
2 185
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,393$ ក្នុងមួយអោនស្មេីរនឹង 5,292$ មួយតម្លឹង!
2 185
🔥🔥🔥 រៀនពីវិធីកក់តម្លៃហាងឆេងមាសអន្តរជាតិដោយខ្លួនឯង ងាយយល់ និងអាចអនុវត្តបានជាក់ស្តែង
✉️ សម្រាប់ព័ត៌មានបន្ថែម និងការណែនាំ
☎️ ទំនាក់ទំនង៖ 076 221 7026
2 185
📌 ប្រជាប្រិយភាពរបស់ប្រធានាធិបតី លោក Donald Trump បានធ្លាក់ចុះ មកត្រឹម 33% ខណៈប្រជាជនអាមេរិកភាគច្រើនរំពឹងថាជម្លោះរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តរយៈពេលយូរ។ ជាមួយនឹងការបោះឆ្នោត ពាក់កណ្តាលអាណត្តិ (Midterm Elections) នៅខែវិច្ឆិកា លទ្ធផលនៃការ បោះឆ្នោតអាចបង្កើនសម្ពាធផ្នែកនយោបាយលើរដ្ឋបាលរបស់លោក Trump និងជះឥទ្ធិពលដល់ទិសដៅនៃជម្លោះអាមេរិក និងអ៊ីរ៉ង់។ តើការ បង្កើន ឬបន្ធូរភាពតានតឹងនៃជម្លោះនេះ នឹងជះឥទ្ធិពលយ៉ាងដូចម្តេចដល់ តម្លៃប្រេង ការរំពឹងទុកអំពីអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងតម្លៃមាស?
🖥 អានបន្ថែមនៅទីនេះ
| President Donald Trump’s approval rating has fallen to 33%, while most Americans expect the U.S.-Iran conflict to continue for an extended period. With the Midterm Elections approaching in November, the election outcome could increase political pressure on the Trump administration and influence the direction of the U.S.-Iran conflict. How could further escalation or de-escalation of the conflict impact oil prices, Fed interest-rate expectations, and gold?
2 185
🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,398$ ក្នុងមួយអោនស្មេីរនឹង 5,298 មួយតម្លឹង!
2 185
🔥🔥🔥 ថ្ងៃអង្គារនេះ តម្លៃមាសបានរក្សាតម្លៃនៅពីលើ $4,400/អោន $5,280/តម្លឹង ដោយបន្តកើនឡើង២វគ្គជាប់គ្នា ក្រោយទិន្នន័យសេដ្ឋកិច្ចអាមេរិកចុះខ្សោយ ដែលជួយទម្លាក់ក្តីរំពឹងនៃការដំឡើងការប្រាក់។
⏩ ទិន្នន័យ & ការប្រាក់៖ ទីផ្សារលែងរំពឹងថានឹងមានការដំឡើងការប្រាក់នៅខែកញ្ញា ឬចុងឆ្នាំនេះទៀតហើយ។ ពេលនេះអ្នកវិនិយោគកំពុងចាំអ៊ុតមើលកំណត់ហេតុប្រជុំ និងការថ្លែងរបស់ប្រធានធនាគារកណ្តាលនៅកិច្ចប្រជុំ Jackson Hole ដើម្បីចាប់សញ្ញាគោលនយោបាយថ្មី។
⏩ ហានិភ័យអតិផរណា & អ៊ីរ៉ង់៖ ក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់កាន់តែស្រអាប់ ក្រោយមានការបដិសេធមិនបន្តកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដែលចំណុចនេះអាចទាញហានិភ័យអតិផរណាមកវិញ។
⏩ កម្លាំងទិញពីស្ថាប័ន៖ តម្រូវការវិនិយោគ និងការបន្តប្រមូលទិញមាសចូលពីធនាគារកណ្តាល (ជាពិសេសប្រទេសចិន) នៅតែជាខែលការពារតម្លៃមាសយ៉ាងរឹងមាំ។
2 185
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 18 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:00 ព្រឹក
2 185
🚨 តម្លៃហាងឆេងមាសអន្តរជាតិ!
🗓 ថ្ងៃទី 18 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:40 ព្រឹក
2 185
🔴 Updated ម៉ោង 8:00 យប់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,386$ ក្នុងមួយអោនស្មេីរនឹង 5,284$ មួយតម្លឹង!
2 185
📌 Weekly Market Recap & Outlook
ការរំពឹងទុកអំពីគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) កំពុងផ្លាស់ប្តូរ ខណៈទិន្នន័យទីផ្សារការងារដែលចុះខ្សោយ និងអតិផរណាដែលមិនបានកើនឡើងលើសការរំពឹងទុកបានធ្វើឱ្យការ រំពឹងទុកអំពីការដំឡើងអត្រាការប្រាក់នៅខែកញ្ញាថយចុះ។ ទន្ទឹមនឹងនេះ កំណត់ហេតុកិច្ចប្រជំុ FOMC, US Initial Jobless Claims និង សន្ទស្សន៍ PMI បឋម (Preliminary US S&P Global Manufacturing & Services PMI) អាចផ្តល់សញ្ញាបន្ថែមអំពីទិសដៅគោលនយោបាយរបស់ Fed និងសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ការផុតកំណត់ជាផ្លូវការនៃអនុស្សរណៈយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធ្វើឱ្យស្ថានការណ៍នៅច្រកសមុទ្រ Hormuz នៅតែជាប្រភព នៃភាពមិនប្រាកដប្រជា ខណៈការកើនឡើង ឬការថយចុះនៃភាពតានតឹង អាចប៉ះពាល់ដល់តម្លៃប្រេង អតិផរណា និងការរំពឹងទុកអំពីអត្រាការ ប្រាក់។តើកត្តាទាំងនេះនឹងប៉ះពាល់ដល់ទិសដៅមាសក្នុងសប្តាហ៍ នេះយ៉ាងដូចម្តេច?
🖥 អានបន្ថែមនៅទីនេះ
| Expectations for the Federal Reserve’s interest rate policy are shifting, as weaker labor-market data and inflation that has not accelerated beyond expectations have reduced expectations for a September rate hike. Meanwhile, the FOMC Meeting Minutes, US Initial Jobless Claims, and Preliminary US S&P Global Manufacturing & Services PMI could provide further clues about the Fed’s policy outlook and the health of the U.S. economy. At the same time, the official expiration of the US-Iran Memorandum of Understanding leaves the situation surrounding the Strait of Hormuz as a source of uncertainty, with any escalation or de-escalation potentially affecting oil prices, inflation, and interest rate expectations. How could these developments shape the direction of gold this week?
