fa
Feedback
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

رفتن به کانال در Telegram

ដេីម្បីទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗទាក់ទង និងវិស័យសាធារណការ និងដឹកជញ្ជូន ពួកយេីងផ្សព្វផ្សាយនិងចែករំលែកចំណេះដឹង ការអប់រំ ក្នុងសង្គមដេីម្បីសង្គមជាតិយេីងទាំងអស់គ្នា។

نمایش بیشتر
2 054
مشترکین
-224 ساعت
-77 روز
-1830 روز
آرشیو پست ها
ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប សូមថ្លែងអំណរគុណ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូរ និងជំរុញការស្ដារប្រឡាយទឹកក្នុងក្រុងសៀមរាប ដើម្បីបង្ការការស្ទះទឹក រំដោះការជន់លិច និងលើកកម្ពស់សោភ័ណភាពក្នុងក្រុងឱ្យកាន់តែស្រស់ស្អាត FACEBOOK | TIK TOK | INSTAGRAM | X (TWITTER)

ប្រាក់ខែសំខាន់ហើយ ប៉ុន្តែពេលខ្លះកុំយកលុយទៅទិញមនុស្ស មនុស្សមិនអាចវាយតម្លៃជាប្រាក់ខែបាននោះទេ។ អ្នករាជការក៏ដូចគ្នាដែរ កុំយកតម្លៃប្រាក់ខែ ឬលុយ មកវាយតម្លៃអ្នករាជការ។ អ្នករាជការមានកិត្តិយសរបស់គេ គឺកិត្តិយសដែលមិនអាចកាត់ថ្លៃបាន គឺកិត្តិយសដែលលះបង់ដើម្បីបម្រើជាតិ។ សូមអញ្ជើស្តាប់ និងទស្សនាវីដេអូ របស់ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ បកស្រាយលម្អិតអំពីអត្ថប្រយោជន៍ដែលមន្ត្រីរាជការទទួលបាន ក្នុងវេទិកាកែទម្រង់ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

កាន់តែងាយស្រួល ​ "បណ្ណបើកបរឌីជីថល" នៅក្នុងទូរសព្ទដៃហើយឬនៅ? ងាយស្រួល ទំនើប និងមានសុពលភាពផ្លូវការដូចបណ្ណដើមទាំងស្រុង! 📲 ទាញយកឥ
+2
កាន់តែងាយស្រួល ​ "បណ្ណបើកបរឌីជីថល" នៅក្នុងទូរសព្ទដៃហើយឬនៅ? ងាយស្រួល ទំនើប និងមានសុពលភាពផ្លូវការដូចបណ្ណដើមទាំងស្រុង! 📲 ទាញយកឥឡូវនេះ (DG SuperApp): គ្រាន់តែចុចលើតំណភ្ជាប់ខាងក្រោមទៅតាមប្រភេទទូរសព្ទរបស់អ្នក៖ • 🍎 សម្រាប់ iOS: https://apps.apple.com/kh/app/dg-superapp/id6742549453 • 🤖 សម្រាប់ Android: https://play.google.com/store/apps/details?id=mptc.dgc.dgsuperapp 💡 របៀបទាញយកបណ្ណបើកបរឌីជីថលងាយៗ បងប្អូនអាចមើលវីដេអូណែនាំជំហានបន្តបន្ទាប់យ៉ាងលម្អិតនៅទីនេះ៖ 👉 https://go.gov.kh/mptc/ddl-um

ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ចុងក្រោយគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦)
ច្បាប់នេះមានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងធានា ការពារសុខភាពនិងអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។ #LAW
ឯកសារមន្ត្រីសាធារណៈ Contact Us | JOIN US 🔔

Repost from N/a
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ក្នុងក្រុងសៀមរាប ដាស់ស្មារតីដល់អ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន https://www.facebook.com/share/v/183MPWLGC5/ បណ្តាញសង្គមផ្លូវការ 👉 TELEGRAM 👉 FACEBOOK 👉 YOUTUBE 👉 TIK TOK 👉 INSTAGRAM 👉 X (TWITTER)

តើបណ្ណបើកបរជាតិអាចប្ដូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? » អាចស្នើសុំប្ដូរបណ្ណអនុញ្ញាតបើកបរអ
តើបណ្ណបើកបរជាតិអាចប្ដូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? » អាចស្នើសុំប្ដូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន » ឯកសារតម្រូវ៖ - បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ) - អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) - លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិច ១៥ថ្ងៃ (សម្រាប់ជនបរទេស) (ករណីបណ្ណបើកបរបានប្រឡងនៅកម្ពុជាសម្រាប់ជនបរទេស) - លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ចេញដោយមេឃុំ-ចៅសង្កាត់ សម្រាប់ជនបរទេស) - រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទែពណ៌សចំនួ​ន ៤សន្លឹក » កម្រៃសេវា - បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ២៥០.០០០៛

ចូលរួមយល់ដឹងអំពីការកាត់បន្ថយពិន្ទុបណ្ណបើកបរដោយការបើកបរលើសល្បឿនកំណត់ --------------------------------------- #សូមចូលរួមគោរពច្ប
ចូលរួមយល់ដឹងអំពីការកាត់បន្ថយពិន្ទុបណ្ណបើកបរដោយការបើកបរលើសល្បឿនកំណត់ --------------------------------------- #សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីជៀសវាងការពិន័យនិងគ្រោះថ្នាក់ចរាចរណ៍

:::តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? » សម្រាប់បណ
:::តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? » សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី 30ថ្ងៃ មិនមានការពិន័យឡើយ » សម្រាប់ឯកសារតម្រូវរួមមាន៖ - បណ្ណបើកបរដែលត្រូវប្ដូរ (ច្បាប់ដើម) - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) - លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្ដល់សេវា) - រូបថត ៤x៦ ផ្ទៃពណ៍សចំនួន ៣សន្លឹក » កម្រៃសេវា - បណ្ណបើកបរប្រេភទ "ក" ២០.០០០រៀល - បណ្ណបើកបរប្រភេទ "ខ"​ "គ" "ឃ" "ង" ៣០.០០០រៀល » អាចមកទទួលសេវានៅមណ្ឌលផ្ដល់សេវាសាធារណៈ៖ - ទីស្ដីការក្រសួង - ផ្សារទំនើបអុីអន១ - ផ្សារទំនើបអុីអន២ - ផ្សារទំនើបអុីអនមានជ័យ - ផ្សារទំនើបអូឡាំព្យា - ផ្សារទំនើបហេរីថេកវ៉ក ខេត្តសៀមរាប - ផ្សារទំនើបហ្វូរីថាមសឃ្វែរ ខេត្តព្រះស៊ីហនុ - តាមច្រកចេញ-ចូល និង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅតាមរាជធានី-ខេត្តដែលបងប្អូនរស់នៅ។ ដកស្រង់ចេញពីប្រកាសលេខ: ០៤៧ សក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ដីពីការចេញបណ្ណបើកបរ និងបណ្ណពិន្ទុ។ :::សម្រាប់ព័ត៌មានលម្អិត(Hotline)៖ 1275

អនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើងនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩។
+5
អនុក្រឹត្យស្តីពី ការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើងនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩។

សូម​គោរព​ជូន​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ អំពី​វីដេអូ​ណែនាំ​ស្តីពីនីតិវិធី នៃការប្តូរបណ្ណបើកបរជាតិ អស់សុពលភាព ខូច បាត់ ឬធ្វើបច្ចុប្បន្នភាពបណ្ណបើកបរ។ #TrafficAlert #TrafficUpdate #trafficsafety #TrafficCambodia ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ប្រភពពី៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន

ឈ្វេងយល់បន្ថែមពីផ្លាកសញ្ញា៖ ផ្លូវកោងបត់បែន :::ខ្លឹមសារ៖ សញ្ញានេះ ប្រើសំរាប់អោយអ្នកបើកបរប្រុងប្រយ័ត្ន មានផ្លូវកោងបត់បែនច្រើនសារនៅខាងមុខ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។ :: ទាញយក និងដំឡើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ ដើម្បីទទួលបានចំណេះដឹងល្អៗ អំពីទ្រឹស្តីនៃការបើកបរ